30.1 C
Phnom Penh

អាមេរិក​ដាក់​កម្ពុជា​និង​វៀតណាម​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស ហើយ​អាច​នឹង​រង​ទណ្ឌកម្ម​ធំៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក បាន​ទម្លាក់​កម្ពុជា វៀតណាម ទីក្រុង​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​បី ដែល​ជា​កម្រិត​ដ៏​អាក្រក់​មួយ និង​អាច​រង​ទណ្ឌកម្ម ក្រោម​ហេតុផល​កម្ពុជា​មាន​កិច្ច​ខិតខំ​តិចតួច និង​មិន​បាន​គោរព​តាម​ស្តង់ដារ​នៃ​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស។

ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃទី​១៩ ខែ​កក្កដា បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​ក្នុង​នោះ អាមេរិក​បាន​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​បី ដែល​ជា​កម្រិត​ដ៏​អាក្រក់​មួយ និង​អាច​រង​ទណ្ឌកម្ម។

ការ​ទម្លាក់​កម្ពុជា​មក​កម្រិត​បី​នេះ ធ្វើឡើង​ក្រោម​ហេតុផល​កម្ពុជា​មាន​កិច្ច​ខិតខំ​តិចតួច និង​មិន​បាន​គោរព​តាម​ស្តង់ដារ​នៃ​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៣ ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​រឹតត្បិត​លើ​ជំនួយ​បរទេស បើ​ទោះបីជា​នេះ​មិនមែន​ជា​ការ​ចាំបាច់ និង​ជា​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏ដោយ។

ក្នុង​ករណី​វៀតណាម វិញ អាមេរិក​អះអាង​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ មិន​បាន​ចាត់​វិធានការ​លើ​មន្ត្រី​ទូត និង​បុគ្គលិក​ស្ថានទូត​នៅ​អារ៉ាប៊ីសាអូឌីត ដែល​មាន​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​នោះ​ទេ។

បើ​តាម​លោកស្រី Kari Johnstone មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក ដែល​ទទួល​បន្ទុក​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​សិទ្ធិមនុស្ស​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អាស៊ី​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ក្នុង​កម្រិត​៣ ដោយសារ​ពួកគេ​ធ្លាប់​ស្ថិត​ក្នុង​បញ្ជី​ឃ្លាំមើល​កម្រិត​ពីរ ដោយសារ​ពួកគេ​មិន​បាន​កែ​ខ្លួន។

របាយការណ៍​សហរដ្ឋ​អាមេរិក​ក៏​បាន​សង្ខេប​អំពី​ប្រតិបត្តិការ​ឆបោក ដោយ​រៀបរាប់​លម្អិត​អំពី​ការ​រំលោភ​សិទ្ធិ​ការងារ និង​បញ្ហា​ជួញដូរ​មនុស្ស​ដែល​កំពុងតែ​កើតឡើង​នៅ​កម្ពុជា ដូចជា​ការងារ​ដើម្បី​ដោះ​បំណុល​នៅ​ឡឥដ្ឋ ការ​ជួញដូរ​កូនស្រី​ដែល​កំពុង​មាន​ការ​កើនឡើង​នៅ​បរទេស និង​ការ​រំលោភ​បំពាន​ប្រជាជន​ចំណាកស្រុក​ផង​ដែរ។

របាយការណ៍​នេះ​ក៏​បាន​លាតត្រដាង​ដែរ​ថា មាន​មន្ត្រី​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​បាន​សមគំនិត​ក្នុង​ប្រតិបត្តិការ​ឆបោក និង​អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​ការ​កាត់ទោស​ដោយ​អាជ្ញាធរ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ខុស​ច្បាប់ ខណៈ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក៏​បាន​ចោទប្រកាន់​នគរបាល និង​មន្ត្រី​ផ្សេង​ទៀត​ថា បាន​សមគំនិត​ក្នុង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត ដោយ​បង្ខំ​ឱ្យ​ប្រជាជន​ចិន នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជនបរទេស​រាប់​រយ​នាក់​ធ្វើការ​នៅ​ក្នុង​វិស័យ​សេវា​បម្រើ​អតិថិជន​នៅ​ក្រុង​ព្រះសីហនុ និង​ទីតាំង​ផ្សេងៗ​ទៀត​ដែរ។

សហរដ្ឋ​អាមេរិក​ក៏​អំពាវនាវ​ទៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​កម្ពុជា ត្រូវ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត និង​ប្រឆាំង​មន្ត្រី​ដែល​សមគំនិត​ក្នុង​ប្រតិបត្តិការ​ឆបោក​នេះ រួម​ទាំង​ឧក្រិដ្ឋកម្ម​ជួញដូរ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ។

កាលពី​ខែ​មេសា ឆ្នាំ​២០២២ សមត្ថកិច្ច​ថៃ បាន​សហការ​ជាមួយ​កម្ពុជា ដើម្បី​ជួយ​សង្គ្រោះ​ជនជាតិ​ថៃ ជាង ៣​ពាន់​នាក់​ចេញពី​ប្រតិបត្តិការ​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ជនជាតិ​ម៉ាឡេស៊ី និង​ចិន ជាដើម ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ជាបន្តបន្ទាប់​ផង​ដែរ។

ទោះបីជា​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ជា​បន្តបន្ទាប់​ចេញពី​ក្រុម​ប្រតិបត្តិការ​ឆបោក និង​បាន​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​កំណើត​វិញ​ក្ដី តែ​យ៉ាងណា នគរបាល​កម្ពុជា​នៅតែ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា​មិន​មាន​ការ​កើនឡើង​នៃ​ករណី​ទាំងនេះ​ឡើយ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្នុង​បញ្ជី​តាមដាន​ក្នុង​ចំណាត់ថ្នាក់​ទី​២។ ដោយសារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មិន​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ហើយ​ក៏​ត្រូវ​បាន​ទម្លាក់​ចំណាត់ថ្នាក់​ដោយ​ស្វ័យប្រវត្តិ​ទៅ​ចំណាត់ថ្នាក់​ទី​៣ បន្ទាប់ពី​រយៈពេល ២​ឆ្នាំ​នៅ​ក្នុង​បញ្ជី​តាមដាន។

របាយការណ៍​ដដែល​បញ្ជាក់​ថា «រាជធានី-ខេត្ត​ទាំង ២៥ របស់​កម្ពុជា គឺជា​ប្រភព​នៃ​ការ​ជួញដូរ​មនុស្ស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស