26.3 C
Phnom Penh

TAG

ដូណាល់ ត្រាំ

អ៊ីរ៉ង់​សងសឹក​ដោយ​ការ​បាញ់​នាវា​ដឹក​ប្រេង​អាមេរិក ក្រោយពី​អាមេរិក​បាញ់​ពន្លិច​នាវាចម្បាំង​អ៊ីរ៉ង់​នៅ​តំបន់​សមុទ្រ​ឥណ្ឌា

កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ អះអាង​ថា កងទ័ព​ជើងទឹក​របស់​ខ្លួន​បាន​វាយប្រហារ​នាវា​ដឹក​ប្រេង​របស់​សហរដ្ឋ​អាមេរិក នៅ​ភាគ​ខាងជើង​តំបន់​ឈូងសមុទ្រ​ពែក្ស នៅ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ មីនា នេះ។ កង​ឆ្មាំ​បដិវត្តន៍​ប្រកាស​ថា នាវា​យោធា និង​នាវា​ពាណិជ្ជកម្ម​ដែល​ជា​កម្មសិទ្ធិ​របស់​អាមេរិក ឬ​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​ឡើយ។ កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បញ្ជាក់​ថា «ប្រសិនបើ​នាវា​ទាំងនោះ​ត្រូវ​បាន​ប្រទះ​ឃើញ​កំពុង​បើក​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz ឬ​តំបន់​សមុទ្រ​ពែក្ស ពួក​វា​នឹង​រង​ការ​វាយប្រហារ។» តាម​ទីភ្នាក់ងារ​ព័ត៌មាន Tasnim របស់​អ៊ីរ៉ង់ ឲ្យ​ដឹង​ថា កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ធ្លាប់​បាន​និយាយ​ពី​មុន​មក​ហើយ​ថា...

លោក ត្រាំ ប្រកាស​បញ្ជូន​ទ័ព​ជើងគោក​វាយ​អ៊ីរ៉ង់ ប្រសិនបើ​ចាំបាច់ ខណៈ​រដ្ឋមន្ត្រី​សង្គ្រាម​ថា​មិន​ទុក​ឱ្យ​សង្គ្រាម​នេះ​រ៉ាំរ៉ៃ​ឡើយ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាស​ពី​ការ​មិន​ច្រានចោល​លទ្ធភាព​នៃ​ការ​បញ្ជូន​កងទ័ព​ជើងគោក​អាមេរិក​វាយ​ចូល​ប្រទេស​អ៊ីរ៉ង់។ លោក​បាន​ថ្លែង​ដូចនេះ​កាលពី​ថ្ងៃ​ចន្ទ ទី​២ ខែ​មីនា ឆ្នាំ​២០២៦ ដែល​បញ្ជាក់​ថា លោក​នឹង​ពិចារណា​លើ​ចំណាត់ការ​នេះ ប្រសិនបើ​ចាំបាច់ ដើម្បី​សម្រេច​គោលដៅ​យោធា​របស់​សហរដ្ឋ​អាមេរិក។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន New York Post លោក ត្រាំ បាន​និយាយ​ថា លោក​មិន​មាន​ការ​ស្ទាក់ស្ទើរ​ច្រើន​ទេ​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​ជើងគោក គឺ​មិន​ដូច​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មុនៗ​នោះ​ទេ។ លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​ចាំបាច់ គឺ​ត្រូវ​អូស​ទ័ព​ជើងគោក​ចូល​ប្រយុទ្ធ​ហើយ តែ​លោក...

អ៊ីរ៉ង់​បន្ត​បាញ់​មីស៊ីល និង​ដ្រូន​សងសឹក​លើ​អ៊ីស្រាអែល និង​ក្រុម​ប្រទេស​អារ៉ាប់​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិក

នៅ​ថ្ងៃ​ចន្ទ ទី​២ មីនា នេះ ជា​ថ្ងៃទី​បី​នៃ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា សង្គ្រាម​អាមេរិក-អ៊ីស្រាអែល វាយប្រហារ​អ៊ីរ៉ង់ ស្នូរ​ផ្ទុះ​បាន​លាន់​ឮ​សាជាថ្មី​នៅ​តាម​បណ្តា​ទីក្រុង​នៃ​ក្រុម​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​ឈូងសមុទ្រ និង​ប្រទេស​អ៊ីស្រាអែល គឺជា​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់ ដែល​បន្ត​បាញ់​មីស៊ីល និង​ដ្រូន ដើម្បី​សងសឹក​ចំពោះ​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​រួម​គ្នា​រវាង​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក ដែល​បាន​សម្លាប់​មេដឹកនាំ​កំពូល​របស់​ខ្លួន។ បណ្ដាញ​សារព័ត៌មាន Al Jazeera ចុះផ្សាយ​សំឡេង​ផ្ទុះ​ខ្លាំងៗ​នៅ​ក្នុង​ប្រទេស​គុយវ៉ែត បារ៉ែន នៅ​ទីក្រុង​ដូហា នៃ​ប្រទេស​កាតារ និង​នៅ​ទីក្រុង Abu Dhabi...

យុវ​សិស្ស​និង​និស្សិត​ទូទាំង​ប្រទេស​អ៊ីរ៉ង់ នាំគ្នា​ដើរ​ចេញពី​សាលារៀន​ប្រឆាំង​នឹង​របប​ក្រុង​តេហេរ៉ង់

សិស្សានុសិស្ស​ជាច្រើន​នៅ​តាម​សាលារៀន​ទូទាំង​ប្រទេស​អ៊ីរ៉ង់ ក្នុង​សប្តាហ៍​នេះ បាន​ប្រមូលផ្ដុំ​គ្នា​ចូលរួម​យ៉ាង​ភ្លូកទឹកភ្លូកដី​ដើម្បី​ប្រឆាំង​នឹង​វិធានការ​គ្រប់គ្រង​ពី​រដ្ឋាភិបាល​របស់​ពួកគេ។ នេះ​បើ​តាម​គេហទំព័រ​សារព័ត៌មាន Iran International ចុះផ្សាយ​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ សកម្មភាព​នៃ​ការ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​របប អាយ៉ាតូឡា អាលី ខាមេនី ឬ​របប​សាធារណរដ្ឋ​ឥស្លាមិក​អ៊ីរ៉ង់ នេះ ត្រូវ​បាន​គេ​ដឹង​ថា​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្តា​វិទ្យាល័យ និង​អនុវិទ្យាល័យ​ជាច្រើន​ក្នុង​គោលបំណង​ទាមទារ​សិទ្ធិ និង​ការ​បើក​សិទ្ធិ​សេរីភាព​ទូលំទូលាយ​ក្នុង​ការ​បញ្ចេញមតិ​អំពី​បញ្ហា​សង្គម​ជាតិ។ ការ​តវ៉ា​នេះ ត្រូវ​បាន​រៀបចំ​ដោយ​សមាគម​គ្រូបង្រៀន​មួយ​ដែល​មាន​ឈ្មោះ​ថា “union-one”។ សមាគម​នេះ​ជា​ក្រុម​គ្រូបង្រៀន​ឯករាជ្យ​ដ៏​ធំ​មួយ​ដែល​នៅតែ​បន្ត​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស។ សមាជិក និង​មេដឹកនាំ​របស់​ពួកគេ​បាន​ប្រឈមមុខ​នឹង​ការ​គំរាមកំហែង ការ​ឃុំ​ខ្លួន និង​ការ​ចូល​ពន្ធនាគារ​ជាច្រើន​នាក់ ប៉ុន្តែ​ការ​គំរាមកំហែង​មិន​បាន​រារាំង​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥស្លាមិក​អ៊ីរ៉ង់...

ប្រធានាធិបតី​អាមេរិក​ព្រមាន​ថា​សាធារណរដ្ឋ​អ៊ីស្លាមិក​អ៊ីរ៉ង់ មាន​កាំជ្រួច​បាញ់​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប

នៅ​ក្នុង​ឱកាស​ថ្លែងការណ៍​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង អំពី​ស្ថានភាព​ប្រទេស​ជាតិ​ចំពោះ​មុខ​សភា​ទាំង​ពីរ នៅ​យប់​ថ្ងៃ​អង្គារ ទី​២៤ ខែ​កុម្ភៈ ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមាន​ថា ប្រទេស​អ៊ីរ៉ង់ កំពុង​អភិវឌ្ឍ​មីស៊ីល​ផ្លោង​ដែល​អាច​បាញ់​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក។ លោក ត្រាំ បន្ត​ព្រមាន​ថា ទាំង​ដែនដី​អឺរ៉ុប ក៏​មីស៊ីល​របស់​អ៊ីរ៉ង់ បាញ់​ទៅ​ដល់​យ៉ាង​ងាយ​បំផុត ដែល​ចាំបាច់​ត្រូវ​ទប់ស្កាត់​អ៊ីរ៉ង់។ ការ​ព្រមាន​របស់​លោក ត្រាំ ក៏​ជួន​ពេល​លោក​កំពុង​ដាក់​ផែនការ​វាយប្រហារ​អ៊ីរ៉ង់ ប្រសិនបើ​ការ​ចរចា​ស្តីអំពី​ការ​រំលាយ​ចោល​រចនាសម្ព័ន្ធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ នៅតែ​បន្ត​បរាជ័យ​ពុំ​មាន​កិច្ចព្រមព្រៀង។ លោក ត្រាំ ថា​អ៊ីរ៉ង់​នឹង​ក្លាយ​ជា​ប្រភព​ដ៏​គ្រោះថ្នាក់​ចំពោះ​សហរដ្ឋ​អាមេរិក...

រដ្ឋាភិបាល​ប្រទេស​មិកស៊ិក បង្កើន​កម្លាំង​ទ័ព​ទប់ទល់​អំពើ​ហិង្សា​ក្រោយ​សម្លាប់​មេ​គ្រឿងញៀន

ប្រទេស​មិកស៊ិក ជាប់​នឹង​សហរដ្ឋ​អាមេរិក​ប៉ែក​ខាងត្បូង បាន​ដាក់​ពង្រាយ​កងទ័ព​ប្រមាណ ១០០០០​នាក់ ដើម្បី​បង្ក្រាប​អំពើ​ហិង្សា​ដែល​ផ្ទុះ​ឡើង​បន្ទាប់ពី​ការ​ស្លាប់​នៃ​មេខ្លោង​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ដ៏​មាន​ឥទ្ធិពល​ម្នាក់។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន Channel News Asia។ អាជ្ញាធរ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ទី​២៣ កុម្ភៈ ថា មេខ្លោង​គ្រឿងញៀន​រូប​នោះ​មាន​ឈ្មោះ Nemesio Oseguera Cervantes ឬ El Mencho ជា​មេដឹកនាំ​នៃ​ក្រុម Jalisco New Generation Cartel...

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ព្រមាន​ប្រទេស​អ៊ីរ៉ង់ ឱ្យ​ជ្រើសរើស​រវាង​សន្តិភាព និង​សង្គ្រាម

ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​លើ​ទឹកដី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី​១៧ កុម្ភៈ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ជួប​រឿង​បរាជ័យ​ជា​ថ្មី​ម្ដង​ទៀត ដែល​នាំ​ឱ្យ​លោក ដូណាល់ ត្រាំ ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ថា អ៊ីរ៉ង់​នៅ​ពេលនេះ​ត្រូវ​ជ្រើសរើស​រវាង​សន្តិភាព និង​សង្គ្រាម ខណៈ​នាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក​មួយ​គ្រឿង​ទៀត គឺ USS Gerald R. Ford ត្រូវ​ដាក់​ឱ្យ​ចូលរួម​ជាមួយ​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln នៅ​មជ្ឈិមបូព៌ា...

លោក ត្រាំ និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ឯកភាព​ដាក់​សម្ពាធ​ថ្មី​ដើម្បី​កាត់ផ្ដាច់​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ ទៅ​ចិន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ក្នុង​កិច្ចប្រជុំ​សម្ងាត់​មួយ​នៅ​សេតវិមាន ដើម្បី​បើក​យុទ្ធនាការ​ដាក់​សម្ពាធ​ថ្មី​ទៅ​លើ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ដោយ​ផ្ដោត​ទៅ​លើ​ការ​កាត់ផ្ដាច់​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ ទៅ​កាន់​ប្រទេស​ចិន។ នេះ​យោង​តាម​សេចក្តី​រាយការណ៍​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ។ នៅ​ក្នុង​កិច្ចប្រជុំ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ហើយ​ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះផ្សាយ​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​នឹង​គ្នា​ថា សហរដ្ឋ​អាមេរិក​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​កាត់បន្ថយ​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ មាន​ប្រមាណ​ជាង ៨០% នៃ​បរិមាណ​នាំចេញ​សរុប​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ប្រទេស​ចិន។ ប្រភព​ព័ត៌មាន​ផ្សេងៗ​ទៀត...

សហរដ្ឋ​អាមេរិក​មាន​ផែនការ​រឹបអូស​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់ ជា​ការ​បង្ខំ​ឱ្យ​អ៊ីរ៉ង់ រំលាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ

សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋការ​លោក ដូណាល់ ត្រាំ កំពុងតែ​ដាក់​ចេញ​នូវ​ផែនការ​រឹបអូស​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់ ក្នុង​គោលបំណង​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ ឲ្យ​បញ្ឈប់​កម្មវិធី​ផលិត​ថាមពល​បរមាណូ។ តាម​សេចក្តី​រាយការណ៍​ពី​កាសែត The Wall Street Journal កាលពី​ថ្ងៃទី​១១ កុម្ភៈ នេះ វិធានការ​នេះ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​អ៊ីរ៉ង់ ព្រោះ​ប្រេង​ជា​ចំណូល​ដ៏​ធំ​សម្រាប់​សេដ្ឋកិច្ច​ជាតិ។ ទោះជា​យ៉ាងណា ផែនការ​នេះ​ក៏​ប្រឈមមុខ​នឹង​ឧបសគ្គ​ជាច្រើន ដូចជា បញ្ហា​ច្បាប់​អន្តរជាតិ ការ​ឆ្លើយតប​ពី​អ៊ីរ៉ង់ និង​ហានិភ័យ​នៃ​ការ​កើន​ឡើង​ភាព​តានតឹង​ក្នុង​តំបន់។ សហរដ្ឋ​អាមេរិក កំពុង​បារម្ភ​ផង​ដែរ​អំពី​ការ​ឆ្លើយតប​វិញ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ទីក្រុង​តេហេរ៉ង់ ប្រសិនបើ​សហរដ្ឋ​អាមេរិក អនុវត្ត​វិធានការ​រឹបអូស​នាវា​ដឹក​ប្រេង​បន្ថែម​ទៀត។...

សហរដ្ឋ​អាមេរិក ប្រាប់​ពលរដ្ឋ​អាមេរិកាំង​ចេញពី​ប្រទេស​អ៊ីរ៉ង់ ខណៈ​ការ​ចរចា​បាន​ចាប់ផ្តើម

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ កុម្ភៈ រដ្ឋការ​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ណែនាំ​ដល់​ពលរដ្ឋ​អាមេរិក ដែល​កំពុង​រស់នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់ ឱ្យ​ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ង់ ដោយ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​តទៅ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ កងកម្លាំង​អ៊ីរ៉ង់ បាន​ឃាត់​នាវា​ដឹក​ប្រេងកាត​ពីរ​គ្រឿង ដោយ​ចោទ​ថា​រត់ពន្ធ​ប្រេង ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ដោត​ទង់ជាតិ​ប្រទេស​ណា​នោះ​ទេ។ នៅ​ក្បែរ​ទីនោះ​ដែរ យន្តហោះ​ចម្បាំង​អាមេរិកាំង F-35 បាន​បាញ់​ទម្លាក់​គ្រឿងយន្ត​ហោះហើរ​ដ្រូន ពីព្រោះ​ហោះ​ខិត​ជិត​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Abraham Lincoln ពេក។...

Latest news

© 2021, ដេលី. All rights reserved.