ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26.6
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
នគរបាលជាតិ
ព័ត៌មានជាតិ
មន្ត្រីនគរបាល ៦នាក់ដែលនាំជនជាតិថៃ ឆ្លងដែនខុសច្បាប់ចូលកម្ពុជា នឹងត្រូវបញ្ជូនទៅតុលាការចាត់ការបន្ត
ឌឹ ខេមបូឌា ដេលី
-
October 10, 2025
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿងបញ្ជូនមន្ត្រីនគរបាលសរុបចំនួន ៦នាក់ ទៅតុលាការ ដើម្បីចាត់ការបន្ត ក្រោយពីឃាត់ខ្លួនមន្ត្រីទាំងនោះ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនាំជនជាតិថៃ ឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់ នៅត្រង់ចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។ នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ទាហានកងពលលេខ៥១ ក្រោយមានបទបញ្ជាដែលដឹកនាំដោយឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិទី៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ចំនួន ៦នាក់។ មន្ត្រីនគរបាលដែលត្រូវបានចាប់ខ្លួនទាំងនេះ រួមមានទាំងមេបញ្ជាការរងវរសេនាតូចការពារព្រំដែន៨៩១ ចំនួន...
នយោបាយ
លោក ហ៊ុន ម៉ាណែត អួតពីកងកម្លាំងនគរបាលជាតិជួយទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍
ឌឹ ខេមបូឌា ដេលី
-
May 17, 2025
នាយករដ្ឋមន្ត្រីតពូជកម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើងថា ជាច្រើនឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលជាតិបានសម្រេចនូវស្នាដៃជាច្រើនក្នុងការជួយរដ្ឋាភិបាល ជាពិសេសការជួយទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍។ លោក ហ៊ុន ម៉ាណែត បានចេញលិខិតក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី៥ ឧសភា ដែលទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៤ ឧសភា នេះថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ កងកម្លាំងនគរបាលជាតិត្រូវបានរៀបចំបង្កើតឡើងវិញ ដើម្បីរក្សាសន្តិសុខសាធារណៈបន្ទាប់ពីប្រទេសជាតិត្រូវបានសង្គ្រោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ កូនប្រុសមេដឹកនាំបក្សកាន់អំណាចរូបនេះលើកឡើងថា...
ច្បាប់
រដ្ឋមន្ត្រីមហាផ្ទៃប្រកាសថានឹងបញ្ជូននគរបាលដែលប្រព្រឹត្តល្មើសវិន័យទៅធ្វើការនៅព្រំដែន
ឌឹ ខេមបូឌា ដេលី
-
March 18, 2025
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកឡើងថា មន្ត្រីនគរបាលរូបណាដែលប្រព្រឹត្តល្មើសវិន័យ នឹងបញ្ជូនទៅធ្វើការនៅតាមព្រំដែនចាប់ពី ៣ខែដល់ ៦ខែ ដើម្បីឲ្យដឹងថាកងកម្លាំងនៅទីនោះលំបាកកម្រិតណា ហើយមកវិញត្រូវតែកែខ្លួន ខិតខំធ្វើការឱ្យបានល្អ។ ថ្លែងនៅក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយនៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នាថ្ងៃទី១៧ ខែមីនា នេះ លោកថាអង្គភាពជំនាញនឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ ហើយករណីខ្លះ គឺបន្ថយទាំងស័ក្ដិ...
ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិហាមដាច់ខាតជ្រើសជនបរទេសឱ្យបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជន
ឌឹ ខេមបូឌា ដេលី
-
January 18, 2025
អគ្គស្នងការនគរបាលជាតិ លោក ស ថេត ហាមដាច់ខាតមិនឲ្យក្រុមហ៊ុនផ្ដល់សេវាសន្តិសុខ និងសហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន យកជនបរទេសឲ្យបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជននោះឡើយ។ យោងតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ពីការលើកឡើងរបស់លោក ស ថេត ថាលោកអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថានទាំងអស់ ត្រូវរាយការណ៍ជាប្រចាំពីចំនួនភ្នាក់ងារសន្តិសុខឯកជនដែលបានជ្រើសរើស ដើម្បីបញ្ចូលសាវតារភ្នាក់ងារសន្តិសុខឯកជនទៅក្នុងប្រព័ន្ធគ្រប់គ្រងតាមបច្ចេកវិទ្យាឌីជីថល។ រីឯទីតាំងស្នាក់នៅបណ្ដោះអាសន្ន ឬទីតាំងរស់នៅប្រមូលផ្ដុំរបស់ភ្នាក់ងារសន្តិសុខឯកជន ក៏ត្រូវរាយការណ៍ទៅសមត្ថកិច្ចនៅមូលដ្ឋាន និងត្រូវបំពេញបែបបទរដ្ឋបាលឱ្យបានត្រឹមត្រូវដែរ។ ប្រភពដដែលអះអាងថា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានាទាំងអស់ ហាមដាច់ខាតជ្រើសរើសជនបរទេសឲ្យបម្រើការងារជាកម្លាំងភ្នាក់ងារសន្តិសុខឯកជន។ អគ្គស្នងការនគរបាលជាតិបានបញ្ជាបន្ថែមថា ត្រូវចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជនឱ្យមកទទួលការបណ្តុះបណ្តាលបំប៉នជំនាញអំពីតួនាទី ភារកិច្ច និងមេរៀនមូលដ្ឋានគ្រឹះផ្សេងៗឱ្យបានត្រឹមត្រូវ...
គ្រឿងញៀន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាបណ្ដេញមន្ត្រីនគរបាល ៨រូបទៀតចេញពីក្របខ័ណ្ឌករណីល្មើសវិន័យ
ឌឹ ខេមបូឌា ដេលី
-
March 10, 2024
ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា សម្រេចបណ្តេញមន្ត្រីនគរបាល ៨រូបទៀតពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញពីក្របខ័ណ្ឌនគរបាលជាតិ និងដកហូតមុខតំណែងចាប់ពីខែមិថុនា ឆ្នាំ២០២៤ តទៅ ក្រោយពីបានរកឃើញថាល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ ប្រកាសដែលចុះហត្ថលេខាដោយលោក ស សុខា កាលពីថ្ងៃទី១ ខែមីនា ដែលទើបតែផ្សព្វផ្សាយជាសាធារណៈ បានឲ្យដឹងថា ត្រូវបណ្តេញឈ្មោះ ជិន វ៉េងលាង និង ស្វាយ ពិសិដ្ឋ...
ច្បាប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមានដកហូតយករថយន្តពាក់ផ្លាកនគរបាល បើប្រើខុសមុខការ
ឌឹ ខេមបូឌា ដេលី
-
March 5, 2024
ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងស្នងការនគរបាលរាជធានី-ខេត្តទូទាំងប្រទេស ត្រូវពង្រឹងការគ្រប់គ្រង និងចាត់វិធានការចំពោះការប្រើប្រាស់ផ្លាកលេខយានយន្ត «នគរបាល» ឬ «ន.ប» ជាលក្ខណៈឯកជន ខុសពីគោលការណ៍ច្បាប់កំណត់ បន្ទាប់ពីលោកសង្កេតឃើញយានយន្តដែលមានផ្លាកលេខ «ន.ប» មួយចំនួននៅកាស៊ីណូ និងខារ៉ាអូខេ។ ថ្លែងក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ កុម្ភៈ លោក ស សុខា...
ច្បាប់
មន្ត្រីនគរបាល ៤រូបទៀតត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិដោយសារល្មើសវិន័យកងកម្លាំង
ឌឹ ខេមបូឌា ដេលី
-
January 24, 2024
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា សម្រេចបណ្ដេញមន្ត្រីនគរបាល ៤រូបទៀតដែលបំពេញការងារនៅក្នុងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចេញពីក្របខ័ណ្ឌនគរបាលជាតិចាប់ពីខែមេសា ឆ្នាំ២០២៤ ដោយសារល្មើសវិន័យកងកម្លាំង។ យោងតាមសេចក្តីប្រកាសរបស់លោក ស សុខា ចុះថ្ងៃទី១៨ មករា ដែលទើបតែផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៣ មករា នេះ បានឲ្យដឹងថា លោកបានសម្រេចដកហូតតំណែង ឋានន្តរស័ក្តិ និងបណ្ដេញមន្ត្រី ៤រូបពីក្របខ័ណ្ឌនគរបាលដោយសារល្មើសវិន័យកងកម្លាំង។ ប្រភពដដែលបានឲ្យដឹងថា មន្ត្រីទាំង ៤រូបនេះរួមមានលោកពលបាលត្រី ទូច...
ច្បាប់
លោក ស សុខា បណ្តេញមន្ត្រីនគរបាល ១២រូបទៀតចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ
ឌឹ ខេមបូឌា ដេលី
-
January 6, 2024
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បណ្តេញមន្ត្រីនគរបាលចំនួន ១២រូបទៀតចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បន្ទាប់ពីរកឃើញថា មន្ត្រីនគរបាលទាំងនោះមិនគោរពបទបញ្ជា និងតួនាទីភារកិច្ចការងារក្នុងនាមជាកងកម្លាំងនគរបាលជាតិ។ យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ដែលទើបតែទទួលបាននៅថ្ងៃទី៥ មករា នេះ បានឲ្យដឹងថា មន្ត្រីចំនួន ១២នាក់នោះមានដូចជា៖ វរសេនីយ៍ទោ ស ពិសិដ្ឋ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន វរសេនីយ៍ត្រី...
នយោបាយ
អគ្គស្នងការរងណែនាំមន្ត្រីនគរបាលក្រោមឱវាទរក្សាក្រមសីលធម៌វិជ្ជាជីវៈនិងគោរពសិទ្ធិពលរដ្ឋ
ឌឹ ខេមបូឌា ដេលី
-
September 23, 2022
អគ្គស្នងការរងនគរបាលជាតិ លោក ឆាយ គឹមខឿន ណែនាំឱ្យមន្ត្រីនគរបាលដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជិត ៣០០នាក់ រក្សាឲ្យបានក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ អគ្គស្នងការរងនគរបាលជាតិ លោក ឆាយ គឹមខឿន បានលើកឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលចំនួន ២៥៧នាក់នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ត្រូវមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ ប្រកាន់ខ្ជាប់នូវវិន័យ និងភាពស្អាតស្អំក្នុងការបម្រើពលរដ្ឋដោយស្មើភាព ដើម្បីថែរក្សា និងលើកកម្ពស់ជាប្រចាំនូវជំនឿរបស់ពលរដ្ឋមកលើកម្លាំងនគរបាលជាតិ...
Latest news
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប
June 12, 2026
នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ
June 12, 2026
© 2021,
ដេលី
. All rights reserved.