27.9 C
Phnom Penh

TAG

យង់ គិមអេង

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លែង​ចេញ​អាជ្ញាបណ្ណ​ថ្មី​ឱ្យ​ផលិត​ស្រាបៀរ ព្រោះ​មាន​ច្រើន​ពេក

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ឈប់​ផ្ដល់​អាជ្ញាបណ្ណ​ដល់​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​ស្រុក​ថ្មី ពីព្រោះ​ចំនួន​រោងចក្រ​ផលិត​ស្រាបៀរ​នៅ​កម្ពុជា​មាន​ច្រើន​ហើយ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ផលិត​សម្រាប់​នាំចេញ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​រ៉ែ និង​ថាមពល លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា លោក​ប្រកាស​ដាច់ខាត​ដោយ​មិន​បន្ត​ផ្ដល់​អាជ្ញាបណ្ណ​ដល់​រោងចក្រ​ផលិត​ស្រាបៀរ​ក្នុង​ស្រុក​ថ្មី​នោះ​ទេ ប៉ុន្តែ​បើ​ផលិត​សម្រាប់​នាំចេញ គឺ​អនុញ្ញាត។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា បើ​តាម​មើល​ឃើញ គឺ​ចំនួន​រោងចក្រ​ផលិត​ស្រាបៀរ​នៅ​កម្ពុជា​មាន​ច្រើន​ហើយ ពោល​មាន ៧​រោងចក្រ​ធំៗ។...

សមត្ថកិច្ច​បង្ក្រាប​កន្លែង​កែច្នៃ​គ្រឿងញៀន​ដោយ​រឹបអូស​សារធាតុ​គីមី​ជិត​៧០០​គីឡូក្រាម​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា

សមត្ថកិច្ច​ចុះ​បង្ក្រាប​ករណី​កែច្នៃ រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​នៅ​ទីតាំង​ចំនួន​ពីរ​កន្លែង​ផ្សេង​គ្នា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដោយ​រឹបអូស​ថ្នាំញៀន​ជាង ១៦​គីឡូក្រាម រួម​ទាំង​សារធាតុ​គីមី​ជិត ៧០០​គីឡូក្រាម និង​ឃាត់​ខ្លួន​ជនសង្ស័យ ៤​នាក់។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចុះ​បង្ក្រាប​រួម​មាន​គោលដៅ​ទី​១ នៅ​ខុនដូ ដឺប្លេស សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​គោលដៅ​ទី​២ នៅ​ភូមិ​ព្រែកហូរលិច សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ប្រភព​ដដែល​បាន​អះអាង​ថា ការ​ចុះ​បង្ក្រាប​គោលដៅ​ទាំង​ពីរ​នេះ បាន​រក​ឃើញ​គ្រឿងញៀន​ជា​ប្រភេទ​មេតំហ្វេតាមីន...

លោក ស ខេង ស្នើ​រដ្ឋាភិបាល​រៀបចំ​ច្បាប់​ថ្មី​ដើម្បី​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ​នាំចូល​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រកាស​ថា ក្រសួង​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​សុំ​ធ្វើ​សេចក្ដី​ព្រាងច្បាប់​ថ្មី​មួយ​សម្រាប់​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ​ដែល​នាំចូល​មក​កម្ពុជា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​លួច​កែច្នៃ​សារធាតុ​គីមី​ទាំងនោះ​ទៅ​ជា «គ្រឿងញៀន» ក្នុង​ប្រទេស​កម្ពុជា។ ការ​ស្នើ​របស់​លោក ស ខេង បាន​ធ្វើ​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​បង្ក្រាប និង​រឹបអូស​បាន​សារធាតុ​គីមី​ដែល​យក​មក​កែច្នៃ ដើម្បី​ផលិត​ជា​គ្រឿងញៀន​ជាច្រើន​តោន​នា​ពេល​ថ្មីៗ​នេះ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សិក្សា​មួយ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឱ្យ​ដឹង​ថា ការ​មាន​ច្បាប់​មួយ​សម្រាប់​គ្រប់គ្រង​សារធាតុ​គីមី​នាំចូល​កម្ពុជា​នេះ នឹង​ជួយ​ទប់ស្កាត់​ការ​ចរាចរ​សារធាតុ​គីមី​ផ្សំ​ដែល​អាច​យក​មក​កែច្នៃ​ដើម្បី​ផ្សំ​ធ្វើជា​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា។ លោក​ថា...

កម្ពុជា​ស្នើ​អូស្ត្រាលី​ជួយ​បន្សាប​សារធាតុ​គីមី​ជាង​៣០០​តោន​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា​កម្ពុជា​កំពុង​ស្នើ​ទៅ​មន្ត្រី​ជំនាញ​ប្រទេស​អូស្ត្រាលី ឱ្យ​ជួយ​បន្សាប​សារធាតុ​គីមី​សម្រាប់​ផ្សំ​ធ្វើជា​គ្រឿងញៀន​ជាង ៣០០​តោន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ និង​បរិស្ថាន បន្ទាប់ពី​សមត្ថកិច្ច​រឹបអូស​បាន​កាលពី​ចុង​ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២២។ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា លោក ស ខេង ថ្លែង​ថា កន្លងមក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​រក​ឃើញ​ទីតាំង​ធំៗ​មួយ​ចំនួន​ដែល​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ក្នុង​ការ​នាំចូល​សារធាតុ​គីមី​មក​ផ្សំ​ធ្វើជា​គ្រឿងញៀន ដើម្បី​យក​មក​កែច្នៃ និង​ផលិត​ក្នុង​បំណង​ជួញដូរ​ដោយ​ខុសច្បាប់។ លោក​បន្ត​ថា...

គ្រឿងញៀន​ជិត ៨​តោន​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១

គ្រឿងញៀន​ជិត ៨​តោន ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​បាន​ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១ ដែល​ចំនួន​នេះ​កើន​ឡើង​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ទោះបីជា​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​យ៉ាង​ម៉ឺងម៉ាត់​បែប​ណា​ក្ដី។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា បាន​ដុត​កម្ទេច​ចោល​គ្រឿងញៀន​ជិត ៨​តោន ឬ​ស្មើ​នឹង ៧៦២៤,៣១​គីឡូក្រាម ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ​២០២១។ មន្ត្រី​ជំនាញ​បាន​អះអាង​ថា ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជិត ១០% បើ​ធៀប​ទៅ​នឹង​រយៈពេល ៦​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​២០២០។ បើ​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឱ្យ​ដឹង​ថា គ្រឿងញៀន​ជិត ៨​តោន​ដែល​សមត្ថកិច្ច​ដុត​បំផ្លាញ​នៅ​ថ្ងៃ​នេះ គឺ​ទទួល​បាន​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង...

អាជ្ញាធរ​ឱ្យ​ម្ចាស់​បែចិញ្ចឹមត្រី​និង​ផ្ទះ​បណ្ដែត​ទឹក​រុះរើ​ចេញ​លើ​ផ្ទៃ​ទន្លេ​រាជធានី​ភ្នំពេញ

សាលា​រាជធានី​ភ្នំពេញ​ប្រកាស​ទុក​រយៈពេល ១​សប្ដាហ៍ ដើម្បី​ឱ្យ​ម្ចាស់​បែចិញ្ចឹមត្រី និង​ម្ចាស់​ផ្ទះ​បណ្ដែត​ទឹក​ទាំង​តូច រួម​ទាំង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជាបន្ទាន់។ក្នុង​សេចក្ដី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា កន្លង​មក​មាន​ជន​ឱកាស​និយម​មួយ​ចំនួន​បាន​លប​លួច​ធ្វើ​បែចិញ្ចឹមត្រី ផ្ទះ​បណ្ដែត​ទឹម ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​ប្រែ​ក្លាយ​ជា​កន្លែង​ស្នាក់នៅ​ខុស​ច្បាប់​យ៉ាង​អណាធិបតេយ្យ ដែល​បង្ក​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ រួម​ទាំង​ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ។មួយ​ទៀត ការរស់នៅ​បែប​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូហ្ស៊ី មាន​ចរន្ត​ទឹកហូរ​គោក​រាក់ ជាពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាកសំណល់​បន្ទោបង់​ពាសវាលពាសកាល​ក្នុង​ទន្លេ ដែល​ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក និង​គុណភាព​ទឹក...

Latest news

© 2021, ដេលី. All rights reserved.