29.3 C
Phnom Penh

TAG

ល្បែងស៊ីសង​អនឡាញ

សមត្ថកិច្ច​ចាប់​ខ្លួន​ជនបរទេស​ជិត​៥០០​នាក់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​មនុស្ស​និង​សញ្ចរកម្ម​នៅ​កម្ពុជា

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន​ជនបរទេស​ជិត ៥០០​នាក់​ដែល​មាន ១០​សញ្ជាតិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​មនុស្ស និង​សញ្ចរកម្ម​នៅ​កម្ពុជា រួម​មាន​ជនជាតិ​ចិន ជនជាតិ​ចិន​តៃវ៉ាន់ ជនជាតិ​វៀតណាម ជនជាតិ​ម៉ាឡេស៊ី ជនជាតិ​ឥណ្ឌូនេស៊ី ជនជាតិ​ឥណ្ឌា ជនជាតិ​ថៃ ជនជាតិ​បង់ក្លាដេស ជនជាតិ​ភូមា និង​ជនជាតិ​រុស្ស៊ី ផង​ដែរ ក្នុង​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៥​នាក់​ទៅ​តុលាការ ដើម្បី​បន្ត​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​ថែម​ទៀត។ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ...

អ្នក​ឃ្លាំមើល៖ វិធានការ​លោក ហ៊ុន សែន បង្ក្រាប​ល្បែងស៊ីសង​គឺ​ទប់ស្កាត់​កម្លាំង​ចុះ​បង្ក្រាប​របស់​លោក ស ខេង

អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា ការ​ចេញ​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន គឺ​ដើម្បី​ទប់ស្កាត់​កម្លាំង​ចុះ​បង្ក្រាប​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​នឹង​អនុវត្ត​ច្បាប់​លើ​ម្ចាស់​ល្បែងស៊ីសង​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា ដែល​ជា​បក្ខពួក​គ្រួសារ​ត្រកូល «ហ៊ុន» តែប៉ុណ្ណោះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

លោក ស ខេង ថា​ល្បែងស៊ីសង​ខុស​ច្បាប់​ជា​មហារីក​សង្គម​នាំ​ឱ្យ​មាន​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ទទួលស្គាល់​ថា​ល្បែងស៊ីសង​ខុស​ច្បាប់ គឺជា​ជំងឺ​មហារីក​សង្គម​ដែល​នាំ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ទីតាំង​នៃ​ការ​ជួញដូរ​មនុស្ស ដែល​តម្រូវ​ឲ្យ​កម្ពុជា​ប្រញាប់​ដោះស្រាយ​ដើម្បី​កុំ​ឲ្យ​មេរោគ​នេះ​រីក​រាលដាល​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។ ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទៅ​កាន់​អ្នក​សារព័ត៌មាន ធ្វើឡើង​ក្រោយ​ពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​កិច្ចការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២។ លោក ស ខេង ថ្លែង​ថា ដើមចម​នៃ​ការ​ជួញដូរ​មនុស្ស​បាន​កើតឡើង​ដោយសារ​តែ​ល្បែង​ខុស​ច្បាប់ ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ លោក​ចាត់ទុក​ល្បែងស៊ីសង​ខុស​ច្បាប់​ថា​ជា​ជំងឺ​មហារីក​សង្គម ហេតុ​ដូច្នេះ​ហើយ​ទើប​កម្ពុជា​ប្រញាប់​ដោះស្រាយ ដើម្បី​កុំ​ឲ្យ​មេរោគ​នេះ​រីក​រាលដាល​ខ្លាំង ដែល​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​កាន់តែ​មាន​ភាព​ស្មុគស្មាញ។ លោក​បញ្ជាក់​ថា ការ​ដាក់​ចេញ​នូវ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​នេះ ដោយសារ​វា​នឹង​បង្ក​ជា​បទល្មើស​ផ្សេងៗ​ទៀត​ដែល​នឹង​ប៉ះពាល់​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​កម្ពុជា​ផង​ដែរ។ កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា រដ្ឋាភិបាល​ក៏​បាន​បង្កើត​ក្រុម​ការងារ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស...

អ្នក​ឃ្លាំមើល​ដាក់​ការ​សង្ស័យ​លើ​កាស៊ីណូ​ហ្គេម​អនឡាញ​ខុស​ច្បាប់​ថា​អាច​ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​សង្ស័យ​ថា ការ​បើក​កាស៊ីណូ​ហ្គេម​អនឡាញ​ខុស​ច្បាប់ ទំនង​អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បើក​ដៃ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ទើប​កាស៊ីណូ​ខុស​ច្បាប់​មួយ​នេះ​អាច​លាក់​បុគ្គលិក​ដល់​ទៅ​រាប់​រយ​នាក់​រហូត​ដល់​ទៅ​ជិត ២​ឆ្នាំ​ដោយ​ស្ងាត់​ឈឹង​បែប​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily បែប​នេះ បន្ទាប់ពី​ផ្ទុះ​ករណី​ថៅកែ​កាស៊ីណូ​ហ្គេម​អនឡាញ​មួយ​កន្លែង​នៅ​ឯ​ខេត្ត​ព្រះសីហនុ បាន​ឃុំឃាំង​បុគ្គលិក​បម្រើ​ការងារ​រាប់​រយ​នាក់​មិន​ឲ្យ​ចេញ​ក្រៅ​អគារ​ជិត ២​ឆ្នាំ​រហូត​មាន​អ្នក​ស្លាប់ និង​អ្នក​ឆ្លង​វីរុស Covid-19 កាលពី​ពេល​ថ្មីៗ​នេះ។ លោក មឿន តុលា បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ការ​បណ្តែត​បណ្តោយ​ឱ្យ​មាន​ល្បែងស៊ីសង​អនឡាញ​ខុស​ច្បាប់​របស់​អាជ្ញាធរ​មូលដ្ឋាន...

មហាជន​រង់ចាំ​មើល​ចំណាត់ការ​លោក ហ៊ុន សែន លើ​ថ្នាក់​ដឹកនាំ​កំពូល​៣​រូប​នៅ​ខេត្ត​ព្រះសីហនុ​ដែល​អនុញ្ញាត​ឲ្យ​មាន​ល្បែង​អនឡាញ

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ថ្នាក់​ដឹកនាំ​ខេត្ត ៣​រូប គឺ​លោក គួច ចំរើន អភិបាល​ខេត្ត លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ដែល​បាន​ឃុបឃិត​អនុញ្ញាត​ឲ្យ​បើក​បនល្បែង​ល្មើស​ច្បាប់​តាម​អនឡាញ​ផ្ទុយពី​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី និង​ល្មើស​វិធានការ​របស់​ក្រសួង​សុខាភិបាល។ កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា មាន​វីដេអូ​មួយ​បាន​បែកធ្លាយ​តាមរយៈ​បុគ្គលិក​មួយ​បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ ដឺសេនជូរី ដែល​ធ្វើការ Live video តាម​បណ្ដាញ​សង្គម Facebook...

Latest news

© 2021, ដេលី. All rights reserved.