ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
31.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ស សុខា
ព័ត៌មានជាតិ
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលលាតត្រដាងអំពើពុករលួយនៅកម្ពុជាត្រូវបានបញ្ជូនពីរុស្ស៊ី មកដល់កម្ពុជាហើយ
ឌឹ ខេមបូឌា ដេលី
-
May 25, 2025
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានចាប់ខ្លួននៅប្រទេសរុស្ស៊ី កន្លងមក ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស»។ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកកម្ពុជា គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស»...
ព័ត៌មានជាតិ
លោក ហេង សិទ្ធី ស្នើឱ្យលោក ហ៊ុន ម៉ាណែត ពិនិត្យឡើងវិញនូវទង្វើខុសច្បាប់របស់រដ្ឋមន្ត្រីក្រសួងពីរ
ឌឹ ខេមបូឌា ដេលី
-
May 22, 2025
ថ្លែងចេញតាមរយៈលិខិតដែលផ្ញើចេញពីពន្ធនាគារក្នុងប្រទេសរុស្ស៊ី អតីតអ្នកឧកញ៉ា ហេង សិទ្ធី និងជានាយកគ្រប់គ្រងក្រុមហ៊ុន Maritime Group ស្នើឲ្យនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត មេត្តាពិនិត្យមើលឡើងវិញនូវទង្វើខុសច្បាប់មួយចំនួនរបស់មន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពីព្រោះលោកពុំបានប្រព្រឹត្តទោសកំហុសដូចអ្វីដែលក្រសួងទាំងពីរនេះបានប្រឌិតនោះឡើយ។ បើតាមលិខិតរបស់លោក ហេង សិទ្ធី បានសរសេរថា ក្នុងសំណុំរឿងរបស់លោក គឺលោកបានបកអាក្រាតមន្ត្រីទាំងពីរក្រសួងនោះ ដែលបានប្រព្រឹត្តអំពើពុករលួយ និងជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ លោក ហេង សិទ្ធី បានសរសេររៀបរាប់ថា...
ច្បាប់
រដ្ឋមន្ត្រីមហាផ្ទៃប្រកាសថានឹងបញ្ជូននគរបាលដែលប្រព្រឹត្តល្មើសវិន័យទៅធ្វើការនៅព្រំដែន
ឌឹ ខេមបូឌា ដេលី
-
March 18, 2025
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកឡើងថា មន្ត្រីនគរបាលរូបណាដែលប្រព្រឹត្តល្មើសវិន័យ នឹងបញ្ជូនទៅធ្វើការនៅតាមព្រំដែនចាប់ពី ៣ខែដល់ ៦ខែ ដើម្បីឲ្យដឹងថាកងកម្លាំងនៅទីនោះលំបាកកម្រិតណា ហើយមកវិញត្រូវតែកែខ្លួន ខិតខំធ្វើការឱ្យបានល្អ។ ថ្លែងនៅក្នុងពិធីបិទវគ្គបំប៉នជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល និងវគ្គបំប៉នជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយនៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នាថ្ងៃទី១៧ ខែមីនា នេះ លោកថាអង្គភាពជំនាញនឹងសម្រេចបញ្ជូនជំនួសឱ្យការបន្ថយស័ក្ដិ ហើយករណីខ្លះ គឺបន្ថយទាំងស័ក្ដិ...
គ្រឿងញៀន
រដ្ឋមន្ត្រីមហាផ្ទៃថាបើគ្មានការគប់គិតពីមន្ត្រីអនុវត្តច្បាប់ទេ បញ្ហាគ្រឿងញៀនខុសច្បាប់ក៏មិនរីកធំដែរ
ឌឹ ខេមបូឌា ដេលី
-
March 14, 2025
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ព្រមានចាត់វិធានការវះកាត់សាច់ស្អុយ ប្រសិនបើរកឃើញមន្ត្រីសមត្ថកិច្ចណាមួយមានជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនខុសច្បាប់ ហើយថាបើមិនមានការពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់មួយចំនួនទេ បញ្ហានេះក៏មិនរីកធំដូចសព្វថ្ងៃនេះដែរ។ លោក ស សុខា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ មីនា នេះដោយលើកឡើងនូវបទបញ្ជាព្រមានផ្ទាល់ទៅកាន់មន្ត្រីនគរបាលក្នុងកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់លើកទី១០ កាលពីរសៀលថ្ងៃទី១២ ខែមីនា ថា មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ត្រូវតែប្រញាប់ដកខ្លួនជាបន្ទាន់ បើមិនចង់ក្លាយជាសាច់ស្អុយ។ លោក ស សុខា អះអាងថា ចាប់ពីពេលនេះទៅ រាជរដ្ឋាភិបាល...
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រាប់ពលរដ្ឋកុំឱ្យសងប្រាក់ទៅក្រុមដែលផ្តល់កម្ចីអនឡាញខុសច្បាប់
ឌឹ ខេមបូឌា ដេលី
-
February 15, 2025
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ប្រាប់ពលរដ្ឋកុំឱ្យសងប្រាក់ទៅក្រុមដែលផ្តល់កម្ចីអនឡាញខុសច្បាប់ ដោយជំរុញឲ្យពលរដ្ឋប្ដឹងទៅសមត្ថកិច្ច ក្នុងករណីអ្នកផ្តល់កម្ចីអនឡាញទាំងនោះរករឿង។ លោកថ្លែងដូច្នេះនៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ លោកបានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ដែលខ្ចីពីក្រុមជនបរទេស ហើយមានដាក់គំនាបលើអ្នកខ្ចីខុសពីច្បាប់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ប្រាប់ពលរដ្ឋកុំឱ្យខ្លាចញញើតនឹងពួកកម្ចីខុសច្បាប់ទាំងនោះ។ លោកថា ប្រសិនបើក្រុមឱ្យខ្ចីប្រាក់នោះជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការកម្ចីតាមអនឡាញជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយ...
គ្រឿងញៀន
លោក ហ៊ុន ម៉ាណែត សារភាពថាគ្រឿងញៀននៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមធ្ងន់ធ្ងរ
ឌឹ ខេមបូឌា ដេលី
-
February 13, 2025
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត សារភាពថាស្ថានភាពគ្រឿងញៀននៅកម្ពុជានៅតែស្ថិតក្នុងសភាពប្រឈមធ្ងន់ធ្ងរនៅឡើយ ព្រោះការជួញដូរ ការប្រើប្រាស់ ការចែកចាយ និងការកែច្នៃ ផលិតគ្រឿងញៀននៅតែបន្តកើតមាននៅកម្ពុជា។ នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន ម៉ាណែត ចេញសេចក្តីប្រកាសផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ រយៈពេល ១ឆ្នាំសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១២ កុម្ភៈ នេះថា ក្តីបារម្ភរបស់រដ្ឋាភិបាលដែលជាបញ្ហាប្រឈមរ៉ាំរ៉ៃនោះ គឺគ្រឿងញៀនកំពុងបង្កហានិភ័យដល់សហគមន៍នៅមូលដ្ឋានដែលតម្រូវឱ្យមានការដោះស្រាយជាបន្ទាន់។ លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជានៅតែប្រឈមការប្រើប្រាស់ល្បិចកលរបស់ឧក្រិដ្ឋជនដោយការនាំចូលនូវសារធាតុគីមីបម្រើឱ្យវិស័យកសិកម្ម...
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃលុបឈ្មោះក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជនចំនួន ២៦ ព្រោះគ្មានសកម្មភាព
ឌឹ ខេមបូឌា ដេលី
-
January 30, 2025
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា សម្រេចលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន ២៦ បន្ទាប់ពីរកឃើញថាពុំមានសកម្មភាពបម្រើសេវាកម្ម និងបានប្រកាសក្ស័យធន ដែលមិនស្របតាមគោលបំណងនៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខឯកជន។ នេះបើយោងតាមការជូនដំណឹងពីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមករា ដែលទើបនឹងបញ្ចេញជាសាធារណៈនៅថ្ងៃទី២៩ មករា នេះ។ ប្រភពដដែលអះអាងថា អនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខឯកជន មាត្រា១ ចែងអំពីគោលបំណងក្នុងការបង្កើត និងពង្រឹងសន្តិសុខឯកជន ដើម្បីចូលរួមចំណែកក្នុងការថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិតប្រជាជន និងការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅប្រទេសកម្ពុជា។ ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីពាក់កណ្ដាលខែមករា អគ្គស្នងការនគរបាលជាតិ...
ព័ត៌មានជាតិ
វាសនាអ្នកហ៊ាននិយាយរិះគន់មេដឹកនាំក្នុងរបបបែបកុម្មុយនីស្តផ្ដាច់ការ មិនខុសពីពាក្យស្លោកខ្មែរ
ឌឹ ខេមបូឌា ដេលី
-
January 15, 2025
ពាក្យស្លោកខ្មែរពោលថា៖ ក្បាលអ្នកណា សក់អ្នកហ្នឹង! ឬយោងតាមព្រះពុទ្ធដីកាថា៖ ខ្លួនទីពឹងខ្លួន! នេះជាវាសនាពលរដ្ឋរស់នៅប្រទេសកម្ពុជា ដែលហ៊ាននិយាយរិះគន់អ្នកដឹកនាំបែបកុម្មុយនីស្តផ្ដាច់ការ ទុច្ចរិត អសីលធម៌ អយុត្តិធម៌ អមនុស្សធម៌។ ខណៈដែលខ្មែរបាក់ស្បាត គឺខ្មែរបាក់ចិត្តខ្លាចរអាលែងហ៊ានបញ្ចេញវាចា រូបរាង ស្រុះគ្នាជួយគ្នាហើយ។ ខ្មែរមួយនគរគ្មាននរណាជួយគាំទ្រ បន្លឺបំពងសំឡេងអ្នកនិយាយការពិត សច្ចៈ ក្នុងសង្គមទេ គឺសុខចិត្តពួនសម្ងំយកសុខក្នុងសង្គមពោរពេញដោយឧក្រិដ្ឋកម្ម និងចោរកម្មរហូតដល់មានអំពើយង់ឃ្នងណាមួយធ្លាក់លើខ្លួនធ្វើឲ្យឈឺចាប់ ទើបទ្រហោយំរកយុត្តិធម៌។ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី...
ព័ត៌មានជាតិ
អតីតអ្នកឧកញ៉ាប្ដឹងលោក ស សុខា និងមន្ត្រីជាន់ខ្ពស់ពីរនាក់ទៀតទៅ ACU រឿងកាងឧក្រិដ្ឋជន
ឌឹ ខេមបូឌា ដេលី
-
January 7, 2025
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលតំណាងឱ្យមន្ត្រីនគរបាលជាង ៧០០នាក់ បានដាក់ពាក្យប្តឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អគ្គស្នងការនគរបាលជាតិ លោក ស ថេត និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សុខ ផល ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយចោទប្រកាន់ថាអ្នកទាំងបីរូបនេះនាំគ្នាកាងឧក្រិដ្ឋជន និងប្រព្រឹត្តអំពើពុករលួយ។ លោក ហេង សិទ្ធី បានបង្ហោះពាក្យបណ្ដឹងរបស់ខ្លួនលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា...
ព័ត៌មានជាតិ
អតីតអ្នកឧកញ៉ាអំពាវនាវឱ្យនាយករដ្ឋមន្ត្រីស៊ើបអង្កេតលើលោក ស សុខា និងលោក ស ថេត ពាក់ព័ន្ធអំពើពុករលួយ
ឌឹ ខេមបូឌា ដេលី
-
December 25, 2024
អតីតអ្នកឧកញ៉ា ហេង សិទ្ធី អំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើកការស៊ើបអង្កេតលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា អគ្គស្នងការនគរបាលជាតិ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ អភិបាលខេត្តកណ្តាល លោក គួច ចំរើន និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជុំវិញការប្រព្រឹត្តអំពើពុករលួយ...
1
2
3
...
7
Page 2 of 7
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.