ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
31.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ស សុខា
គ្រឿងញៀន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចាប់ពីថ្ងៃនេះតទៅ
ឌឹ ខេមបូឌា ដេលី
-
December 11, 2024
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បញ្ជាឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើប្រតិបត្តិការបង្ក្រាបដោយចាប់ខ្លួនអ្នកពាក់ព័ន្ធ និងស្នើបិទមធ្យោបាយល្បែងស៊ីសងខុសច្បាប់ មិនឱ្យមានដំណើរការចាប់ពីថ្ងៃទី១១ ខែធ្នូ នេះតទៅ។ លោក ស សុខា បានចេញសារាចរណែនាំ ៥ចំណុច ដើម្បីបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ បន្ទាប់ពីក្រសួងបានសង្កេតឃើញថាបណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងនោះដើម្បីអូសទាញប្រជាពលរដ្ឋឱ្យលេងល្បែង ទាំងលេងផ្ទាល់...
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃព្រមានចាត់វិធានការច្បាប់ជាកំហិតចំពោះអ្នកពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់
ឌឹ ខេមបូឌា ដេលី
-
December 8, 2024
ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលណាដែលផ្សព្វផ្សាយរូបភាព វីដេអូ និងមាតិកាល្បែងស៊ីសងខុសច្បាប់តាមបណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងចេតនាអូសទាញពលរដ្ឋឱ្យចូលលេងដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចេញសារាចរណែនាំស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នៅថ្ងៃទី៤ ធ្នូ នេះថា សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់កន្លងមក បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ លោក ស សុខា លើកឡើងថា ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ...
ព័ត៌មានជាតិ
អ្នកឃ្លាំមើលចាត់ទុកបទបញ្ជាលោក ស សុខា ស្មើនឹងក្រដាសខ្ចប់ផេះ បើមិនហ៊ានវះកាត់សាច់ស្អុយ
ឌឹ ខេមបូឌា ដេលី
-
November 19, 2024
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចាត់ទុកបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជុំវិញការរឹតបន្តឹងសន្តិសុខព្រំដែន ស្មើនឹងក្រដាសខ្ចប់ផេះ បើមិនហ៊ានអនុវត្តវិធានការច្បាប់វះកាត់មន្ត្រីពុករលួយក្រោមឱវាទទេនោះ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ វិច្ឆិកា នេះថា ដើម្បីឲ្យបទបញ្ជារបស់លោក ស សុខា មានប្រសិទ្ធភាពក្នុងការអនុវត្តយូរអង្វែង លុះត្រាតែគាត់ហ៊ានដាក់ពិន័យម៉ឺងម៉ាត់ទៅអភិបាលរាជធានី-ខេត្ត និងមន្ត្រីក្រោមឱវាទដែលល្មើស...
នយោបាយ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថាពលរដ្ឋនៅតែចងចាំគុណូបការៈនិងវីរភាពរបស់សម្តេចព្រះនរោត្តម សីហនុ
ឌឹ ខេមបូឌា ដេលី
-
October 16, 2024
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា លើកឡើងថា ទោះពេលវេលាកន្លងទៅអស់រយៈពេលជាង ១ទសវត្សរ៍ទៅហើយក្តី ក៏ពលរដ្ឋខ្មែរទូទៅនៅតែចងចាំជានិច្ចចំពោះគុណូបការៈ និងវីរភាពដ៏អស្ចារ្យរបស់ព្រះអង្គ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ តុលា នេះថា ប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈនៅតែចងចាំជានិច្ចចំពោះគុណូបការៈ និងវីរភាពដ៏អស្ចារ្យរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ជាពិសេសការលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិ ក្នុងការទាមទារឯករាជភាពពីអាណានិគមនិយមបារាំង កាលពីថ្ងៃទី៩ ខែវិច្ឆិកា...
ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យផ្លាស់ប្ដូរក្បាលម៉ាស៊ីនពន្ធនាគារម១ បន្ទាប់ពីបែកធ្លាយវីដេអូជប់លៀងមួយពីក្នុងពន្ធនាគារ
ឌឹ ខេមបូឌា ដេលី
-
October 16, 2024
លោក ហ៊ុន ម៉ាណែត ឯកភាពជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលបានរៀបចំចាត់វិធានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ «ម១» ឬហៅថាគុកព្រៃស បន្ទាប់ពីមានឃ្លីបវីដេអូមួយបែកធ្លាយតាមបណ្ដាញសង្គមដែលបង្ហាញពីឧក្រិដ្ឋជនជនជាតិចិន ប្រើប្រាស់គ្រឿងញៀនរាំរែកជប់លៀងយ៉ាងសប្បាយនៅក្នុងពន្ធនាគារ។ ថ្លែងនៅក្នុងពិធីអបអរខួប ៣០ឆ្នាំនៃថ្ងៃបង្កើតកងពលតូចលេខ៧០ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យពិនិត្យ និងស្រាវជ្រាវយ៉ាងម៉ត់ចត់ករណីជនជាតិចិន និងខ្មែរជប់លៀងរាំរែក...
ព័ត៌មានជាតិ
លោក ស សុខា ថាកងកម្លាំងទប់ស្កាត់ដោយជោគជ័យចំពោះផែនការធ្វើកុបកម្ម ខណៈពលរដ្ឋខ្មែរក្រៅប្រទេសត្រៀមបន្តបាតុកម្ម
ឌឹ ខេមបូឌា ដេលី
-
August 27, 2024
រដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា ប្រកាសថាកងកម្លាំងរបស់លោកបានទប់ស្កាត់ដោយជោគជ័យចំពោះផែនការធ្វើកុបកម្មនៅក្នុងប្រទេស ប៉ុន្តែលោកបន្តដាក់បទបញ្ជាឲ្យកងកម្លាំងក្នុងរាជធានីភ្នំពេញ យាមល្បាតដដែល។ ថ្លែងក្នុងជំនួបជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ស សុខា បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធទប់ស្កាត់បាននូវផែនការរបស់ក្រុមជ្រុលនិយមដែលមានបំណងផ្ដួលរំលំរដ្ឋាភិបាលជោគជ័យ ដោយសារពលរដ្ឋបានផ្ដល់ការគាំទ្រដល់រដ្ឋាភិបាល។ លោកបានលើកឡើងថា ទោះបីជាជោគជ័យមែន ប៉ុន្តែកងកម្លាំងមានសមត្ថកិច្ចនៅតែបន្តយាមល្បាតតាមគោលដៅនីមួយៗដដែល ដើម្បីពង្រឹងលើកិច្ចការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមដោយផ្អែកលើស្ថានភាពជាក់ស្ដែង។ ប្រភពដដែលបានលើកឡើងថា ការទប់ស្កាត់បាននូវផែនការរបស់ក្រុមជ្រុលនិយមដែលមានបំណងផ្ដួលរំលំរដ្ឋាភិបាល គឺជាជោគជ័យមួយក្នុងការទប់ស្កាត់បាននូវអំពើហិង្សាបង្ហូរឈាម។ ទោះបីជាសកម្មភាពធ្វើបាតុកម្មស្ងប់ស្ងាត់នៅក្នុងប្រទេស ប៉ុន្តែនៅក្រៅប្រទេសមិនបានស្ងប់ស្ងាត់ឡើយ គឺពលរដ្ឋខ្មែរនៅអាមេរិកក្នុងទីក្រុងឡងប៊ិច អូស្ត្រាលី និងកាណាដា...
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃហាមមិនឱ្យរថយន្តដឹកទំនិញធុនធំធ្វើចរាចរណ៍ក្នុងរាជធានីក្នុងទិវាបុណ្យជាតិធំៗ
ឌឹ ខេមបូឌា ដេលី
-
August 16, 2024
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ស្នើឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដាក់បម្រាមហាមមិនឲ្យរថយន្តធុនធំ ធ្វើដំណើរនៅក្នុងអំឡុងថ្ងៃបុណ្យជាតិធំៗ ដោយសារតែរថយន្តធំៗភាគច្រើនបានផ្តាច់ជីវិតមនុស្សចាប់ពី ៤នាក់ទៅ ៥នាក់នៅក្នុងថ្ងៃបុណ្យជាតិ។ យោងតាមផេកហ្វេសប៊ុកផ្ទាល់ខ្លួន នៅអង្គារ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោក ស សុខា បានលើកឡើងថា សេចក្តីរាយការណ៍ដែលក្រសួងមហាផ្ទៃ ទទួលបាន បានបង្ហាញថា នៅរាល់ពេលថ្ងៃបុណ្យទានធំៗម្តងៗ រាល់គ្រោះថ្នាក់ចរាចរណ៍ដែលកើតចេញពីឡានធំ...
ព័ត៌មានជាតិ
លោក ស សុខា ប្រកាសអនុវត្តផែនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល៥ឆ្នាំបន្តទៀត
ឌឹ ខេមបូឌា ដេលី
-
August 4, 2024
ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ប្រកាសអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិ» ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល ៥ឆ្នាំបន្តទៀត ដើម្បីកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្សនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចូលរួមផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រជាតិ» ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សក្នុងរយៈពេល...
ព័ត៌មានជាតិ
លោក ស សុខា ព្រមានចាត់វិធានការចំពោះមន្ត្រីពុករលួយក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់
ឌឹ ខេមបូឌា ដេលី
-
July 19, 2024
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ព្រមានចាត់វិធានការចំពោះមន្ត្រី និងអ្នកទទួលការទាំងឡាយដែលមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់។ យោងតាមលិខិតចុះថ្ងៃទី១៦ ខែកក្កដា ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានព្រមានចាត់វិធានការចំពោះមន្ត្រីទាំងឡាយ និងអ្នកទទួលការណាដែលបានបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់។ ប្រភពដដែលបានអះអាងថា ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ-សង្កាត់ អ្នកទទួលការទាំងឡាយណាដែលបានប្រព្រឹត្តកំហុសឆ្គងបំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយផ្សេងៗក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់។ លោក...
គ្រឿងញៀន
លោក ស សុខា ស្នើរាជធានីខេត្តនីមួយៗបង្កើតមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
ឌឹ ខេមបូឌា ដេលី
-
July 14, 2024
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត បង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅតាមខេត្តនីមួយៗ ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះឲ្យពួកគេមានរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍វិញ។ ថ្លែងនៅអំឡុងពេលដែលលោកធ្វើជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលថ្មីខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក ស សុខា បានលើកឡើងថា ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ...
1
2
3
4
...
7
Page 3 of 7
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.