ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
34.5
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សួន សេរីរដ្ឋា
ព័ត៌មានជាតិ
លោក សួន សេរីរដ្ឋា ដែលធ្លាប់ជាប់ទោសរឿងប្រមាថមេយោធាកម្ពុជា ប្រមាថបណ្ឌិត មាស នី ថាជាបណ្ឌិតកញ្ជើធ្លុះ
ឌឹ ខេមបូឌា ដេលី
-
March 23, 2026
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក សួន សេរីរដ្ឋា និងជាប្រធានក្រុមប្រឹក្សាសន្តិភាពកម្ពុជា ប្រមាថអ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ថាជាបណ្ឌិតកញ្ជើធ្លុះ បន្ទាប់ពីបញ្ញវ័ន្តខ្មែររូបនេះឆ្លើយសំណួរបញ្ញវ័ន្តថៃ មិនរួច ពាក់ព័ន្ធនឹងបញ្ហាឈ្លានពានទឹកដីរវាងកម្ពុជា-ថៃ។ លោក សួន សេរីរដ្ឋា ដែលធ្លាប់ជាប់ទោសពីបទ «ជេរប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា» កាលពីឆ្នាំ២០១៧ នោះ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី១៩ ខែមីនា នេះថា សំណួររបស់បញ្ញវ័ន្តថៃ គឺសួរចំបណ្ឌិតកញ្ជើធ្លុះប៉ុណ្ណោះ...
នយោបាយ
លោក ហ៊ុន សែន តែងតាំងលោក សួន សេរីរដ្ឋា អតីតប្រធានបក្សអំណាចខ្មែរជាទីប្រឹក្សា
ឌឹ ខេមបូឌា ដេលី
-
August 3, 2023
បុរសខ្លាំងក្រាញអំណាចតពូជនៅកម្ពុជាលោក ហ៊ុន សែន តែងតាំងអតីតប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ធ្វើជាទីប្រឹក្សាផ្ទាល់។ ក្នុងសេចក្តីសម្រេចស្ដីពីការតែងតាំងមន្ត្រីគណបក្ស ចុះថ្ងៃទី២៧ ខែកក្កដា កន្លងទៅ ហើយដែលសារព័ត៌មាន The Cambodia Daily ទើបបានទទួល ឲ្យដឹងថា ការតែងតាំងលោក សួន សេរីរដ្ឋា ជាទីប្រឹក្សារបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឡើងតាមការសម្រេចគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល។ អតីតប្រធានគណបក្សអំណាចខ្មែរលោក...
វីដេអូ
ព្រះមហាក្សត្រព្រះរាជទានលើកលែងទោសលោកសួន សេរីរដ្ឋា តាមសំណើរបស់លោកហ៊ុន សែន
ឌឹ ខេមបូឌា ដេលី
-
August 24, 2018
ព្រះមហាក្សត្រព្រះរាជទានលើកលែងទោសលោកសួន សេរីរដ្ឋា តាមសំណើរបស់លោកហ៊ុន សែន ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី២៣ ខែសីហា បានសម្រេចលើកលែងទោសលោកសួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ។
វីដេអូ
តុលាបន្តឃុំខ្លួនអតីតមេដឹកនាំគណបក្សអំណាចខ្មែរពីបទជេរប្រមាថកងទ័ព
ឌឹ ខេមបូឌា ដេលី
-
May 19, 2018
តុលាបន្តឃុំខ្លួនអតីតមេដឹកនាំគណបក្សអំណាចខ្មែរពីបទជេរប្រមាថ កងទ័ព តុលាការកំពូល កាលពីម្សិលមិញបានសម្រេចតម្កល់សាលដីកា របស់សាលាឧទ្ធរណ៍ ដែលផ្តន្ទាទោសលោកសួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរទុកជាបានការដដែល គឺបន្តដាក់គុករយៈពេល ប្រាំឆ្នាំពីបទប្រមាថធ្ងន់ធ្ងរលើកងទ័ព។
វីដេអូ
លោក សួន សេរីរដ្ឋាអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
May 16, 2018
លោក សួន សេរីរដ្ឋាអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ដែលកំពុងជាប់ឃុំឃាំងដោយរងការចោទប្រកាន់ថា បាន ប្រមាថកងទ័ពនោះ បានសរសេរលិខិតមួយច្បាប់ស្នើសុំលោក ហ៊ុន សែន ឲ្យជួយអន្តរាគន៍លើកលែងទោសដល់រូបលោក។
ព័ត៌មានជាតិ
ចាប់ខ្លួនម្នាក់ទៀតជុំវិញការរិះគន់លោក ហ៊ុន សែន តាមទំព័រហ្វេសប៊ុក
August 29, 2017
ក្រុមមន្ត្រីបាននិយាយថា ក្នុងការចាប់ខ្លួនថ្មីៗនេះនូវអ្នករិះគន់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមទំព័រហ្វេសប៊ុក ស្ត្រីម្នាក់ក្នុងក្រុងប៉ោយប៉ែតត្រូវបាននាំខ្លួនទៅតុលាការចំពោះការហៅលោកនាយករដ្ឋមន្ត្រីថា"អាក្បត់ជាតិ" ក្នុងការឆ្លើយតបទៅនឹងការបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គមដោយគេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាល។ យោងតាមលោក សិទ្ធិ លួស ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ម៉ៅ លីនដា អាយុ៣១ឆ្នាំត្រូវបានចាប់ខ្លួននៅផ្ទះរបស់គាត់ក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីសរសេរខំមិន (comment)កាលពីថ្ងៃ សុក្រ។ លោក សិទ្ធិ លួស បានថ្លែងថា "និយាយឱ្យចំប្រដោយទៅ ពាក់ព័ន្ធនឹងការជេរប្រមាថ មាក់ងាយ បរិហារកេរ្តិ៍ជាសាធារណៈ"។ តាមរយៈសារបង្ហោះតាមទំព័រហ្វេសប៊ុករបស់ Fresh News អំពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៧០ លីនណា បានចោទលោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកថា បានលក់ដីរបស់ជាតិ"។ មុនហៅលោកនាយករដ្ឋមន្ត្រីថា "អាក្បត់ជាតិ" លីនដា បានសរសេរថា "ប្រទេសកម្ពុជាមិនទទួលយកអាត្រកូល ហ៊ុន សែន ឯង យកដីសម្តេចតាលក់ទេ"។ នៅពេលសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត លោក សិទ្ធិ លួស បានថ្លែងថា លីនដាសារភាពថា គាត់បានសរសេរសារបន្តុះបង្អាប់។ លោក សិទ្ធិ លួស បានថ្លែងថា "គាត់ក៏បានសារភាពថា អាហ្នឹងជា...
ព័ត៌មានជាតិ
នគរបាលប្រឆាំងភេរវកម្មចុះឆែកឆេរការិយាល័យក្នុងរាជធានីភ្នំពេញរបស់គណបក្សអំណាចខ្មែរ
August 16, 2017
រឿងរ៉ាវពាក់ព័ន្ធនឹងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងដែលគេមិនសូវស្គាល់បានក្លាយទៅជារឿងមួយផ្សេងទៀតកាលពីម្សិលមិញ ជាពេលដែលការិយាល័យនៅក្នុងរាជធានីភ្នំពេញរបស់គណបក្សេនះត្រូវបាននគរបាលប្រឆាំងភេរវកម្មចូលឆែកឆេរ ដោយមន្ត្រីគណបក្សនេះម្នាក់អះអាងថា វាគឺដោយសារតែការមានទំនាក់ទំនងជាមួយនឹងបុគ្គលមួយរូបដែលរដ្ឋាភិបាលចាត់ទុកថា ជាភេរវករ។ មន្ត្រីរាប់សិបនាក់ និងព្រះរាជអាជ្ញារងម្នាក់បានចុះទៅកាន់ការិយាល័យរបស់គណបក្សអំណាចខ្មែរដែលទទួលបានសន្លឹកឆ្នោតត្រឹមតែ១.០៣៥សំឡេងទូទាំងប្រទេសអំឡុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ដើម្បីធ្វើការឆែកឆេរ។ លោក សួង សុភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរបានលើកឡើងថា ការចូលឆែកឆេរនេះកើតមានឡើងដោយសារអតីតប្រធានគណ បក្សនេះមានទំនាក់ទំនងជាមួយលោក សម សេរី ប្រធានរណសិរ្សរំដោះជាតិខ្មែរ។ លោក សួង សុភ័ណ្ឌ អាយុ៣១ឆ្នាំបានទទួលស្គាល់ថា លោក សួន សេរីរដ្ឋា ជាស្ថាបនិក និងអតីតប្រធានគណបក្សអំណាចខ្មែរដែលលាលែងពីតំណែងជាប្រធានគណ បក្សកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើសមួយចំនួនទាក់ទិននឹងការសរសេរសារបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃសៅរ៍នោះពិតជាមានទំនាក់ទំនងផ្ទាល់ជាមួយលោក សម សេរី មែន ប៉ុន្តែ ថា បុរសទាំងពីរមិនបានឃុបឃិតសមគំនិតជាមួយគ្នាទេ។ រណសិរ្សរំដោះជាតិខ្មែរត្រូវបានរដ្ឋាភិ បាលចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម រួមមានទាំងការបង្កៃគ្រាប់បែកក្នុងរាជធានីភ្នំពេញផង ជាការអះ អាងដែលលោក សម សេរី បដិសេធ។ សមាជិករណសិរ្សរំដោះជាតិខ្មែរចំនួន១៦នាក់បានជាប់ពន្ធនាគារនៅកម្ពុជារហូតដល់ខែមិថុនា ក្នុងនោះមានខ្លះជាប់រហូតដល់ទៅ៩ឆ្នាំដោយសារប៉ុនប៉ងផ្តួលរំលំរដ្ឋាភិ បាល។ លោក សម សេរី ដែលភៀសខ្លួនទៅរស់នៅក្នុងប្រទេសដាណឺម៉ាកកាលពីឆ្នាំ២០១០ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ៩ឆ្នាំកាលពីខែធ្នូពីបទរៀបចំផែនការវាយប្រហារ ។ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់កាលពីម្សិលមិញថា ការចុះឆែកឆេររបស់នគរបាលនៅ ក្នុងការិយាល័យរបស់គណបក្សអំណាចខ្មែរមិនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ចំនួន បីករណីពីបទញុះញង់និងជំរុញឱ្យមានការមិនស្តាប់បង្គាប់នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធដែលត្រូវបានដាក់បន្ទុកលើលោក សួន សេរី រដ្ឋា នោះទេ។ លោក លី សុផាណា បានថ្លែងថា " ករណីនេះជាការអនុវត្តវិធានការស្រាវជ្រាវទៅលើសំណុំរឿងមួយផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងលោក សួន សេរីរដ្ឋា ដែលធ្វើឡើងដោយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន"។លោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។ បច្ចុប្បន្ន លោក សួន សេរីរដ្ឋា កំពុងឃុំខ្លួននៅពន្ធនាគារព្រៃស។ លោកត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីសរសេរសាររិះគន់លោក ហ៊ុន សែន និងយោធាកម្ពុជាតាមហ្វេសប៊ុកមុននោះមួយថ្ងៃ។ នៅក្នុងសាររិះគន់ធ្ងន់ៗនេះលោក...
ព័ត៌មានជាតិ
សវនាការផ្លេកបន្ទោរជំនុំជម្រះអ្នករិះគន់លោក ហ៊ុន សែន បានចាប់ផ្តើម ហើយពន្យារពេលវិញ
August 15, 2017
មេដឹកនាំគណបក្សប្រឆាំងដែលគេមិនសូវស្គាល់ត្រូវបាននាំយកមកបើកសវនាការក្នុងរយៈពេលខ្លីកាលពីម្សិលមិញពាក់ព័ន្ធការប្រមាថដល់យោធា ជាករណីដែលឆ្លងប្រព័ន្ធតុលាការយ៉ាងឆាប់រហ័សខុសពីសព្វមួយដង ក្រោយពេលមានការព្រមានពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើនរណាដែលមើលងាយកងកម្លាំងប្រដាប់អាវុធ។ លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីព្រឹកម្សិលមិញ អំឡុងពិធីប្រគល់សញ្ញា បត្រនៅកោះពេជ្រថា "បើមិនច្បាស់ទេ នៅឱ្យស្ងៀម នៅឱ្យស្ងៀមទៅ...ជាប់ខ្នោះមួយហើយកាលពីម្សិលមិញ"។ លោកបានថ្លែងបន្តថា "អស់លោកទាំងអស់ត្រូវប្រយ័ត្នប្រយែងចំពោះការធ្វើអត្ថាធិប្បាយប៉ះពាល់ដល់កម្លាំងប្រដាប់អាវុធ និងភាពថ្លៃថ្នូរនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីកើតមានឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ពីបទញុះញង់ចំនួន៣ករណីពាក់ព័ន្ធសាររិះគន់ធ្ងន់ៗតាមហ្វេសប៊ុកកាលពីថ្ងៃសៅរ៍។ នៅក្នុងសារនោះ លោក សួន សេរីរដ្ឋា បានចោទប្រកាន់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទថា ដេកនៅក្នុងម៉ាស៊ីនត្រជាក់សប្បាយជាមួយស្រីញី ខណៈពលទាហានខិតខំតស៊ូនៅក្នុងសមរភូមិ។ លោកបានសរសេរបន្ថែមថា លោកនាយករដ្ឋមន្ត្រី"ឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា" បន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងធ្វើដំណើរទៅប្រទេសឡាវដើម្បីពិភាក្សាអំពីជម្លោះព្រំដែន។ លោក លី សុផាណា អ្នកនាំពាក្យតុលាការបានលើកឡើងកាលពីម្សិលមិញថា លោក សួន សេរីរដ្ឋា ត្រូវបានចោទប្រកាន់ពីបទញុះញង់ដើម្បីកុំឱ្យយោធាស្តាប់បង្គាប់ បទល្មើសធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ លោក លី សុផាណា បានលើកឡើងទៀតថា សវនាការជំនុំជម្រះរឿងក្តី របស់លោក សួន សេរីរដ្ឋា បានចាប់ផ្តើមនៅថ្ងៃម្សិលមិញប៉ុន្តែ ត្រូវបានផ្អាកភ្លាមៗដោយសារលោកត្រូវការស្វែងរកមេធាវីមកការពារក្តី។ លោកបានបន្ថែមថា សវនាការនេះគ្រោងនឹងបន្តនៅថ្ងៃទី២៤ខែសីហា ។ លោកប្រឈមនឹងការជាប់ពន្ធនាគារសរុបរហូតដល់១២ឆ្នាំ និងពិន័យជាប្រាក់២៤លានរៀល ប្រសិនបើត្រូវបានកាត់ឱ្យជាប់ទោសលើបទចោទទាំង៣។ សេចក្តីថ្លែងការណ៍របស់តុលាការលើកឡើងថា លោក សួន សេរីរដ្ឋា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ លោក ហ៊ុន សែន បានធ្វើការគំរាមជាទូទៅលើអ្នកធ្វើអត្ថាធិប្បាយណាដែលកំពុងពិចារណាធ្វើតាមលោក សួន សេរីរដ្ឋា។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា "នេះជាសន្តិសុខរបស់រដ្ឋ សន្តិសុខរបស់ជាតិ...
ព័ត៌មានជាតិ
ជម្លោះព្រំដែនរវាងកម្ពុជា និងឡាវនាំឱ្យឈានដល់ការចាប់ ខ្លួនអ្នករិះគន់រដ្ឋាភិបាលមួយរូប
August 14, 2017
អ្នករិះគន់រដ្ឋាភិបាលយ៉ាងញឹកញយមួយរូបត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ក្រោយពេលមានជម្លោះព្រំដែនក្នុងរយៈពេលខ្លីជា មួយប្រទេសឡាវ ដែលនាំឱ្យមានការចល័តរថពាសដែកឆ្លងកាត់តាមវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ និងធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅទីក្រុងវៀងចន្ទន៍ដើម្បីចរចារកដំណោះស្រាយ។ ជម្លោះការទូតដ៏ឆាប់រហ័សនេះកើតចេញពីទាហានឡាវមួយក្រុមដែលមន្ត្រីរដ្ឋាភិបាលលើកឡើងថា បានចូលកាន់កាប់ទឹកដីមួយកន្លែងចម្ងាយប្រហែល៧គីឡូម៉ែត្រ ពីច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលក្នុងខេត្តស្ទឹងត្រែង។ ជម្លោះនេះមិនបណ្តាលឱ្យមានការរងរបួស ឬការបាត់បង់ជីវិតទេ ប៉ុន្តែ អ្នកនយោបាយកម្ពុជាមួយរូបឈ្មោះ សួន សេរីរដ្ឋា ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីសរសេរសារបង្ហោះតាមហ្វេសប៊ុករិះគន់លោក ហ៊ុន សែន និងមេបញ្ជាការយោធា។ ភាពតានតឹងក្នុងពេលថ្មីៗនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ជាពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសន្និសីទកាសែតមួយនៅវិមានសន្តិភាព ហើយលើកឡើងថា "ខ្ញុំត្រូវការហោះទៅ ប្រទេសឡាវភ្លាមដើម្បីទៅជួបនាយករដ្ឋមន្ត្រីឡាវសួរឱ្យច្បាស់ ' ដកឬមិនដក'"?។ បន្ទាប់ពីលោក ហ៊ុន សែន បានទៅដល់ទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃសៅរ៍ ហើយជួបជាមួយសមភាគីឡាវគឺលោក ថោងលន់ ស៊ីស៊ូ លីត នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើសន្និសីទារសែតរួមគ្នាដោយអំឡុងពេលនោះលោក ថោងលន់ ស៊ីស៊ូលីត បានយល់ព្រមដកទ័ពរបស់លោកទៅវិញ។ យោងតាមវីដេអូផ្លូវការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន លោក ថោងលន់ ស៊ីស៊ូលីត បានមានប្រសាសន៍ថា "ខ្ញុំបានចេញបទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធដកកងទ័ពចេញពីតំបន់នោះមិនឱ្យហួសពីព្រឹកថ្ងៃស្អែកទេ"។ ទាហានឡាវបានចូលកាន់កាប់តំបន់នោះតាំងពីខែមេសាមកម្លេ៉ះហើយគណៈកម្មាធិការព្រំដែនចម្រុះកំពុងធ្វើការដើម្បីស្វែងរកដំណោះស្រាយពេញលេញនៅឡើយពាក់ព័ន្ធជម្លោះទឹកដីនេះ។ ការដកកងទ័ពទៅវិញនេះត្រូវបានបញ្ជាក់ដោយលោក ស្វាយ ញ៉ន មេបញ្ជាការយោធានប្រចាំខេត្តស្ទឹងត្រែងដែលលើកឡើងកាលពីម្សិលមិញថា ទាហានឡាវបានដកថយចេញពីតំបន់មានជម្លោះទៅវិញបន្ទាប់ពីសន្និសីទកាសែតកាលពីថ្ងៃសៅរ៍។ លោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន បានមានប្រសាសន៍ថា "គេចាកចេញអស់នៅម៉ោង៤រសៀលម្សិលមិញ ហើយស្ថានភាពក្លាយជាធម្មតាឡើងវិញ"។ កងទ័ពកម្ពុជាក៏បានត្រឡប់ទៅបន្ទាយរបស់ខ្លួនវិញដែរកាលពីម្សិលមិញ ក្រោយពីមានបទបញ្ជាពីលោក ហ៊ុន សែន នេះបើយោងតាមលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។ ក្រសួងការបរទេសបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍ដោយបានលើកឡើងថា "នាយករដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាថា នឹងខិតខំបន្តដោះស្រាយរាល់បញ្ហាជាមួយគ្នា ដោយការចរចា ការយោគយល់ និងដោយមិត្តភាព...
ប័ណ្ណសារ
តុលាការក្រុងភ្នំពេញច្រានចោលបណ្ដឹងលោក សួន សេរីរដ្ឋា ទាក់ទងការប្តឹងលោក ហោ ណាំហុង
February 2, 2016
តុលាការក្រុងភ្នំពេញបានច្រានចោលបណ្ដឹងរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរដែលទើបតែនឹងបង្កើតថ្មី ទាក់ទងនឹងការប្តឹងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង។ ក្នុងលិខិតមួយផ្ញើជូនលោក សួន សេរីរដ្ឋា កាលពីថ្ងៃទី២៩ ខែមករា ព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បាននិយាយថា សំណុំរឿងដែលលោក សួន សេរីរដ្ឋា បានប្តឹងលោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ និងញុះញង់ត្រូវតម្កល់ទុកឥតចាត់ការ។ លោក មាស ច័ន្ទពិសិដ្ឋ បានសរសេរថា "ជម្រាបមកលោក សួន សេរីរដ្ឋា ឲ្យបានជ្រាបថា ត្បិតសំណុំរឿងដែលលោកបានប្តឹងលោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង នោះយើងបានសម្រេចតម្កល់រឿងទុកឥតចាត់ការតាមដីកាសម្រេច ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦រួចហើយ"។
1
2
3
4
Page 1 of 4
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.