32 C
Phnom Penh

TAG

សួន សេរីរដ្ឋា

លោក សួន សេរីរដ្ឋា ប្រធានបក្ស​​​អំណាច​​​ខ្មែរ​​​ដាក់​​​ពាក្យ​​​ប្តឹង​​​លោក ហោ ណាំហុង​​​

កាល​​​ពី​​​ម្សិល​​​មិញ​​​ លោក សួន ​​​សេរីរដ្ឋា ​​​ប្រធាន​​​គណបក្ស​​​អំណាច​​​ខ្មែរ​​​ដែល​​​ទើបតែ​​​​​​នឹង​​​បង្កើត​​​ថ្មី​​​​​​ បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​លោក ហោ ​​​ណាំហុង ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ពីបទ​​​បរិហារ​​​កេរ្តិ៍ និង​​​ញុះញង់ឲ្យមានការ​រើសអើង​​​​ ទៅ​​​កាន់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ក្រោយ​​​ពេល​​​លោក​​​បាន​​​ធ្វើ​​​ការ​​​គំរាម​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។ លោក​​​ សួន សេរីរដ្ឋា បាន​​​វិល​​​ត្រឡប់​​​មក​​​ប្រទេសកម្ពុជា​​​វិញ​​​កាល​​​ពី​​​ខែតុលា បន្ទាប់​​​ពី​​​និរទេស​​​ខ្លួនទៅ​​​​រស់​​​នៅ​​​បរទេស​​​អស់​​​រយៈ​​​ពេល​​​៩​​​ឆ្នាំ ដែល​​​អំឡុង​​​ពេល​​​នោះ​​​លោក​​​បាន​​​ ធ្វើ​​​ការ​​​រិះ​​​គន់​​​ជា​​​បន្ត​​​បន្ទាប់​​​លើ​​​រដ្ឋាភិបាល​​​របស់​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។  កាល​​​ពី​​​ខែ​​​មករា​​​ លោក​​​ សេរីរដ្ឋា ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​កំបាំង​​​មុខ​​​ពី​​​បទ​​​ញុះញង់ ​​​​​​មានគំនិត​ក្បត់​​​ និង​​​រារាំង​​​ការ​​​បោះ​​​ឆ្នោត​​​...

​​​​ភេរវករ​​​ក្លាយ​​​ជា​​​អ្នក​​​នយោ​​​បាយ​​​ធ្វើ​​​មាតុភូមិ​​​និវត្តន៍​​​

ភេរវករ​​​ដែល​​​ទទួល​​​បាន​​​ការលើក​​​លែងទោស​​​ និង​​​ជាអ្នក​​​នយោបាយ​​​ លោក សួន សេរីរដ្ឋា​​​ បាន​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​វិញ​​​ពីការ​​​និរទេសខ្លួន​​​អស់រយៈពេល​​​ជាច្រើន​​​ឆ្នាំ​​​ ហើយ​​​បាន​​​ចុះចត​​​នៅ​​​ព្រលាន​​​យន្តហោះ​​​អន្តរជាតិ​​​ភ្នំពេញ​​​ ដោយ​​​ទទួល​​​បាន​​​ការស្វាគមន៍​​​យ៉ាង​​​ស្ងាត់ស្ងៀម​​​ពី​​​អ្នក​​​គាំទ្រ​​​​​​​​​ប្រហែល២០០នាក់​​​ ចំណែកឯ​​​អ្នកគាំទ្រ​​​មួយ​​​ចំនួន​​​បាន​​​ដឹង​​​តិច​​​តួច​​​ថា ហេតុអ្វី​​​ពួកគេ​​​បាន​​​មក​​​ទីនេះ​​​ ហើយ​​​មក​​​ទីនេះ​​​ដោយសារ​​​ពួកគេ​​​ទទួល​​​បាន​​​អង្ករ​​​និង​​​ប្រាក់​។ ការវិល​​​ត្រឡប់​​​មក​​​មាតុប្រទេស​​​វិញ​​​របស់​​​លោក​​​ សេរី​​​រដ្ឋា​​​ គឺជា​​​សំណាង​​​ដ៏ចម្លែក​​​សម្រាប់​​​អ្នក​​​ប្រឆាំង​​​រូបនេះ​​​ដែល​​​ត្រូវបាន​​​ចាត់ទុក​​​ថា ជាភេរវករ​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កាលពី​​​ឆ្នាំ​​​២០១៣​​​ ដោយ​​​សំអាង​​​លើ​​​ភ័ស្តុតាង​​​តិចតួច​​​បំផុត​​​ ហើយ​​​ក៏ត្រូវ​​​ផ្តន្ទា​​​ទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈពេល​​​ប្រាំពីរ​​​ឆ្នាំ​​​ដោយ​​​កំបាំង​​​មុខ​​​កាលពី​​​ខែមករា។ ដោយ​​​នឹក​​​ស្មាន​​​មិន​​​ដល់​​​​​​ និងពុំមាន​​​ការ​​​ពន្យល់​​​ លោក​​​នាយករដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​ ដែល​​​ជាអ្នក​​​រិះគន់​​​ខ្លាំង​​​បំផុត​​​ទៅលើ​​​លោក សេរីរដ្ឋា បាន​​​ស្នើសុំ​​​ការ​​​លើក​​​លែង​​​ទោស​​​ពី​​​ព្រះមហាក្សត្រ​​​​​​ កាលពី​​​ខែកក្កដា​​​។ ពីរបីថ្ងៃ​​​ក្រោយមក​​​ ក្រសួង​​​មហាផ្ទៃ​​​ក៏​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​គណបក្ស​​​អំណាច​​​ខ្មែរ​​​ចុះឈ្មោះ​​​ដោយ​​​មាន​​​លោក​​​ សេរីរដ្ឋា ជាមេដឹកនាំ។​​​ លោក សេរីរដ្ឋា​​​ បាន​​​មកដល់​​​ពី​​​ការ​​​ធ្វើ​​​ដំណើរ​​​តាម​​​យន្តហោះ​​​ពេលព្រឹក​​​ពីក្រុងបាងកក​​​ ដោយ​​​មាន​​​ជំនួយ​​​ការ​​​និង​​​ទីប្រឹក្សា​​​មួយ​​​ចំនួន​​​តូច​​​ ហើយ​​​ក៏បាន​​​លុតជង្គង់​​​នៅខាង​​​ក្រៅ​​​កន្លែងមក​​​ដល់​​​នៅ​​​ព្រលាន​​​​​​យន្តហោះដោយ​​​ទទួល​​​បាន​​​ការប្រោះព្រំ​​​ទឹក​​​មន្ត​​​និង​​​ផ្កាម្លិះ​​​ពី​​​ព្រះសង្ឃ​​។​​​ ក្រោយមក​​​ទៀត​​​ លោក​​​ក៏​​​ចាប់ផ្តើម​​​រិះគន់​​​រដ្ឋាភិបាល​​។ លោក​​​បាន​​​និយាយថា "ខ្ញុំមិន​​​ដែល​​​​​​ទទួលស្គាល់​​​ថា ខ្ញុំមាន​​​ទោស​​​ទេ​​​ ហើយ​​​ខ្ញុំ​​​ក៏មិនដែល​​​ទទួល​​​ស្គាល់​​​លើ​​​ប្រព័ន្ធ​​​តុលាការ​​​នៅកម្ពុជា​​​ដែរ​​។​​​ តុលាការ​​​គ្មាន​​​យុត្តិធម៌ទេ​​​ ហើយ​​​គេមិនអាច​​​ផ្តល់​​​យុត្តិធម៌​​​ដល់​​​ជន​​​រងគ្រោះ​​​បាន​​​ឡើយ​​។​​​ ដូច្នេះ​​​ទីបញ្ចប់ អ្នកដែលប្តឹង​​​ខ្ញុំ​​​គឺជា​​​អ្នកដែល​​​លើក​​​លែង​​​ទោស​​​ឲ្យខ្ញុំ​​​"។ លោក សេរីរដ្ឋា បាន​​​ទម្លាក់ចោល​​​គំនិត​​​ធំៗ​​​របស់​​​លោក​​​គឺ​​​ ការបះបោរ​​​បែប​​​​​​បដិវត្ត​​​ផ្កាម្លិះ​​​ និង​​​ការ​​​ដាក់​​​​​​មូលដ្ឋាន​​​ទ័ព​​​អាមេរិក​​​នៅលើ​​​កោះ​​​ភូកុក​​​ ដែល​​​កម្ពុជា​​​​​​មិនមែន​​​ជាម្ចាស់​​​ ប៉ុន្តែ លោក​​​​​​បាន​​​សន្យា​​​កាលពី​​​ម្សិលមិញ​​​ថា នឹង​​​ជំរុញ​​​ឲ្យមាន​​​ការ​​​កែទម្រង់​​​រួម​​​មាន​​​ ការបោះឆ្នោត​​​ជាដើម។ លោក សេរីរដ្ឋា បាន​​​និយាយថា "ប្រសិនបើ​​​ប្រព័ន្ធ​​​បោះឆ្នោត​​​មិន​​​ផ្លាស់ប្តូរ​​​ឲ្យ​​​មាន​​​យុត្តិធម៌​​​និង​​​សេរី ពលរដ្ឋ​​​នឹង​​​នៅ​​​តែចាញ់​​។ យើង​​​មិន​​​ចង់​​​ឲ្យ​​​ពលរដ្ឋ​​​​​​ចាញ់​​​ទេ​​​ យើង​​​ចង់​​ឲ្យ​​​​​​ពល​​​រដ្ឋ​​​ឈ្នះ​​​ ដូច្នេះ​​​គេ​​​អាច​​​សម្រេច​​​វាសនា​​​ជាតិ​​​បាន"។ លោក​​​ សេរីរដ្ឋា បាន​​​ឃ្លាតចាក​​​ពី​​​ប្រទេស​​​កម្ពុជា​​​រយៈពេល​​​ប្រាំបួនឆ្នាំ​​​ គឺ​​​ភាគច្រើន​​​រស់នៅ​​​សហរដ្ឋ​​​អាមេរិក ​​​ដែល​​​លោកទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពីសហគមន៍​​​ខ្មែរ​​​ទូទាំង​​​សហរដ្ឋ​​​អាមេរិក​​​ កាណាដា​​​ និង​​​អឺរ៉ុប​​​ ដោយ​​​ធ្វើ​​​ការ​​​រិះគន់​​​យ៉ាង​​​ខ្លាំងក្លា​​​ទៅលើ​​​គណបក្ស​​​កាន់​​​អំណាច​​​ដ៏យូរ​​​របស់​​​លោក​​​ ហ៊ុន សែន​​​។​​​ អ្នក​​​ប្រឆាំង​​​រូបនេះ​​​បាន​​​អួត​​​ថា មាន​​​សមត្ថភាព​​​អំពាវនាវ​​​ដល់​​​អ្នកគាំទ្រ​​​រាប់រយ​​​រាប់ពាន់នាក់​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​តាមដែល​​​លោក​​​ចង់បាន​​​។ ប៉ុន្តែ មិនមាន​​​សញ្ញា​​​ណាមួយ​​​ដែលថា វាជា​​​ករណី​​​បែបនោះ​​​ទេ​​​ ហើយ​​​ប្រជាប្រិយភាព​​​របស់​​​លោក​​​នៅក្នុង​​​ប្រទេស​​​មិនទាន់​​​មាន​​​ការ​​​ការ​​​សាក​​​ល្បង​​​នៅ​​​ឡើយ​​​ទេ។ ទោះជា​​​យ៉ាង​​​នេះក្តី​​​ ដោយសង្ឃឹម​​​ថា នឹង​​​ទទួលបាន​​​ការ​​​គាំទ្រ​​​ គណបក្សនេះ​​​បាន​​​រៀបចំ​​​តម្រង់ជួរ​​​អ្នកគាំទ្រ​​​ប្រហែល​​​២០០នាក់​​​ ដោយពាក់អាវ​​​ពណ៌បៃតង​​​របស់​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​​​​ ដោយគ្រវី​​​ទង់ជាតិ​​​ខ្មែរ​​​និង​​​អាមេរិ​​​កាំង ដើម្បី​​​ទទួល​​​ស្វាគមន៍​​​លោក​​​ សេរីរដ្ឋា​​​ នៅឯ​​​ព្រលាន​​​យន្ត​​​ហោះ​​​កាលពី​​​ម្សិលមិញ​​​។ ក្នុង​​​ចំណោម​​​អ្នកគាំទ្រ​​​ប្រាំមួយ​​​នាក់​​​​​​ពាក់​​​អាវពណ៌​​​បៃតងដែល​​​សម្ភាស​​​ដោយ​​​អ្នកយក​​​ព័ត៌មាន​​​ គ្មាន​​​នរណាម្នាក់​​​ដឹង​​​អំពី​​​គណបក្ស​​​អំណាច​​​ខ្មែរ​​​ទេ​​​ លើកលែង​​​តែថា គណបក្សនេះ​​​ដឹកនាំ​​​ដោយ​​​​​​លោក​​​ សេរីរដ្ឋា​​​តែ​​​ប៉ុណ្ណោះ​​​។ ស្ត្រីម្នាក់​​​បាន​​​និយាយថា អ្នកស្រី​​​បាន​​​ក្លាយជា​​​អ្នកគាំទ្រ​​​បក្ស​​​ដោយសារ​​​តែ​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​​​​បាន​​​ជួយផ្តល់អំណោយ​​​ដល់​​​​​​អ្នកស្រី​​​និង​​​អ្នកជិត​​​ខាង។ អ្នកស្រី​​​ ចក់ លីណា​​​ ដែលធ្វើ​​​ដំណើរ​​​ពីខេត្ត​​​តាកែវ​​​ តាម​​​រថយន្ត​​​ទួរីស​​​ជាមួយ​​​អ្នកជិតខាង​​​ បាន​​​និយាយ​​​ថា "ខ្ញុំស្រឡាញ់​​​គណបក្ស​​​នេះពីព្រោះ​​​  ជាមនុស្សល្អ​​។ គាត់​​​ជួយ​​​ប្រជាពលរដ្ឋ​​​ ពីព្រោះគាត់​​​ឲ្យ​​​អង្ករ​​​យើង​​​រាល់ខែ​​​"។ អ្នកស្រី​​​​​​បាន​​​និយាយថា គ្រួសារអ្នកស្រី​​​ទទួល​​​បាន​​​ជំនួយ​​​ជាអង្ករ​​​៥០គីឡូក្រាម​​​និង​​​ប្រាក់​​​៥០.០០០រៀល​​​​​​រាល់​​​ខែ​​​ពីគណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​អស់រយៈ​​​ពេល​​​បីខែមកហើយ​​​ ជាពេល​​​ដែល​​​លោក​​ សេរីរដ្ឋា ទទួលបាន​​​ការ​​​លើកលែង​​​ទោស​​។​​​ អ្នកស្រី​​​មិនបាន​​​ដឹង​​​អំពី​​​គោល​​​នយោបាយ​​​របស់​​​បក្ស​​​ទេ​​​ ហើយ​​​បាន​​​និយាយថា ការទទួលបាន​​​អំណោយ​​​គឺជា​​​ហេតុផល​​​ដែលអ្នកស្រី​​​យល់​​​ព្រម​​​ធ្វើដំណើរ​​​មក​​​ក្រុង​​​ភ្នំពេញ ​​​ដើម្បី​​​ទទួលស្វាគមន៍​​​លោក​​​ប្រធានបក្ស​​​។ អ្នកស្រី​​​បាន​​​និយាយថា "អ្នកផ្សេងទៀត​​​ក៏ដូចគ្នា​​​ដែរ​​​"។ អ្នកស្រី​​​និង​​​អ្នកជិតខាង​​​បាន​​​ប្រមូលគ្នា​​​ធ្វើ​​​ដំណើរ​​​មក​​​ភ្នំពេញ​​​ដោយ​​​លោក​​​ ឈាង រុន ជាប្រធាន​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​​​​ប្រចាំ​​​ស្រុក​​​សំរោង​​។ លោក រុន បាន​​​និយាយ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អ្វី​​​ទាំង​​​អស់​​​ទាក់​​​ទង​​​នឹង​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​​​​ ហើយ​​​ក៏មិន​​​បាន​​​ឮ​​​អំពី​​​គណបក្ស​​​នេះ​​​ដែរ​​​ ទើបតែ​​​ដឹង​​​បីខែ​​​មុន​​​ប៉ុណ្ណោះ។ លោក រុន បាន​​​និយាយថា លោក​​​មិនទាន់​​​បាន​​​ទទួល​​​អំណោយ​​​ជាអង្ករ​​​ ឬជាលុយកាក់​​​ទេ​​​ ប៉ុន្តែ លោក​​​ជឿថា លោក​​​នឹង​​​ទទួលបាន​​​។​​​ លោកបាន​​​និយាយថា "​​​ខ្ញុំ​​​សង្ឃឹម​​​ថា គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​នឹង​​​ជួយ​​​ខ្ញុំ​​​ឆាប់ៗនេះ​​​"។ គម្រោង​​​គណបក្ស លោក សេរីរដ្ឋា មិន​​​បង្អែរបង្អង់​​​យូរទេ​​​ ព្រោះថា​​​លោក​​​វិលមក​​​វិញ​​​ហើយ​​​។ គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​ នឹងធ្វើ​​​សមាជ​​​បក្ស​​​ដំបូង​​​នៅថ្ងៃ​​​នេះ​​​ ហើយ​​​នឹង​​​មាន​​​សិក្ខាសាលា​​​បណ្តុះ​​​បណ្តាល​​​​​​សម្រាប់​​​ព្រះសង្ឃ​​​ និង​​​និស្សិត​​​​​​អំពី​​​ភាព​​​ជា​​​អ្នកនយោបាយ​​​នៅថ្ងៃ​​​សៅរ៍​​​។ បន្ទាប់មក​​​លោក​​​​​​ សេរីរដ្ឋា នឹងធ្វើ​​​ដំណើរ​​​ទៅកាន់​​​ការិយាល័យនានា​​​​​​តាម​​​ខេត្ត​​​របស់​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​។​​​ ប៉ុន្តែ ទោះបី​​​ជាមាន​​​សកម្មភាព​​​ជាផ្លូវការ​​​ទាំង​​​នេះ​​​ក៏ដោយ​​​ ក៏លោក​​​ សេរីរដ្ឋា​​​ មិនទាន់​​​ដាក់​​​បេក្ខជន​​​ឲ្យឈរ​​​ឈ្មោះ​​​ក្នុងការ​​​បោះ​​​ឆ្នោត​​​ឃុំសង្កាត់​​​ និង​​​ការបោះឆ្នោត​​​ជាតិ​​​នា​​​ឆ្នាំ​​​២០១៧​​​ និង​​​ឆ្នាំ​​​២០១៨​​​ដែរ​​​។ លោក​​​មាន​​​លក្ខខណ្ឌ​​​មួយ​​​ចំនួន​​​ដែលរដ្ឋាភិបាល​​​ត្រូវ​​​បំពេញ​​​មុន​​​នឹង​​​លោក​​​ចូល​​​រួម​​​ប្រកួត​​​ប្រជែង​​​ រួមមាន​​​ការកែទម្រង់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះឆ្នោត​​​ ដើម្បី​​​លុបបំបាត់​​​សមាជិកភាព​​​ដែល​​​មាន​​​និន្នាការ​​​នយោបាយ​​​ទាំង​​​អស់​​​។ ប្រសិន​​​បើ​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​ចូលរួម​​​ លោក​​​ ឡេវ តុល ចង់ធ្វើ​​​ជា​​​បក្ខជន​​​គណបក្ស​​​ប្រចាំ​​​ខេត្ត​​​សៀមរាប​​​។​​​ លោក​​​បាន​​​ធ្វើ​​​ដំណើរ​​​មក​​​ព្រលាន​​​យន្ត​​​ហោះ​​​កាលពី​​​ម្សិលមិញ​​​ដោយ​​​ពាក់អាវ​​​បក្ស​​​ ហើយ​​​កាន់​​​ក្បាល​​​មេក្រូ​​​។ លោកបាន​​​និយាយថា "ខ្ញុំគាំទ្រ​​​ សួន សេរីរដ្ឋា​​​ ពីព្រោះ​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​ មាន​​​ចំណុច​​​បីធំៗ​​។ គាត់ជួយ​​​ពលរដ្ឋ​​​ គាត់ចង់​​​​​​លុបចោល​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំការបោះឆ្នោត​​​ ហើយ​​​ សួន សេរីរដ្ឋា​​​ ចង់​​​ឲ្យ​​​ពលរដ្ឋ​​​ទាំង​​​អស់​​​មាន​​​សិទ្ធិ​​​បោះឆ្នោត​​​ សូម្បី​​​តែ​​​អ្នកនៅក្រៅ​​​ប្រទេស​​​ក៏អ៊ីចឹង​​​ដែរ"។ លោក តុល បាន​​​និយាយថា លោក​​​ក៏ចូល​​​ចិត្ត​​​គម្រោង​​​របស់​​​លោក​​​ប្រធានបក្ស​​​ក្នុងការ​​​ពង្រីក​​​​​ការ​​​បង្រៀន​​​តាម​​​សាលា​​​សាធារណៈ​​​ពី​​​កន្លះថ្ងៃ​​​ទៅពេញ​​​មួយថ្ងៃ​​​ ហើយ​​​លុបបំបាត់​​​ឲ្យ​​​អស់​​​នូវ​​​ពលរដ្ឋ​​​វៀតណាម​​​ដែល​​​គ្មាន​​​សញ្ញាតិ​​​ខ្មែរ​​​ចេញពី​​​បញ្ជី​​​បោះ​​​ឆ្នោត​​​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការយល់ព្រម​​​ចូលរួមការ​​​បោះឆ្នោត​​​នឹងជាការ​​​ផ្លាស់ប្តូរចិត្ត​​​សម្រាប់​​​លោក​​​ សេរីរដ្ឋា ដែលបាន​​​រិះគន់​​​យ៉ាងច្រើន​​​ទៅលើ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ទាក់ទងនឹង​​​ការ​​​អះអាង​​​ថា គណបក្ស​​​នេះ​​​កាន់អំណាច​​​ជាង​​​២២ឆ្នាំ​​​ ដោយសារ​​​តែ​​​ប្រព័ន្ធបោះ​​​ឆ្នោត​​​​​ពុករលួយ​​​។ ការប្តឹងផ្តល់​​​របស់​​​រដ្ឋាភិបាល​​​ប្រឆាំង​​​នឹង​​​លោក​​​ សេរីរដ្ឋា បាន​​​ផ្អែកលើ​​​ការ​​​ប្រឹងប្រែង​​​មិន​​​បាន​​​សម្រេច​​​ក្នុងការ​​​ចែក​​​ចាយ​​​អាវ​​​យឺតទូទាំង​​​ប្រទេស​​​មុននឹង​​​មាន​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៣​​​ ដែល​​​មាន​​​សារ​​​​​​​​​​​​អំពាវនាវ​​​ឲ្យពលរដ្ឋ​​​មិន​​​ចូលរួម​​​បោះឆ្នោត​​​។​​​ រឿងក្តី​​​នេះ​​​ក៏ជាប់​​​ពាក់ព័ន្ធ​​​ទៅ​​​នឹង​​​ការ​​​ប៉ុនប៉ង​​​របស់លោក​​​ ក្នុងពេល​​​មាន​​​ការ​​​តវ៉ា​​​តាម​​​ដង​​​ផ្លូវ​​​ដែល​​​កើត​​​ឡើង​​​បន្ទាប់ពី​​​ការ​​​បោះឆ្នោត​​​ ដើម្បី​​​ចែក​​​ផ្កាកុលាប​​​១.០០០​​​ទង​​​ឲ្យ​​​ប៉ូលិស​​​និង​​​ទាហាន​​​ទូទាំង​​​ភ្នំពេញ​​​ រួម​​​មាន​​​ក្រដាស​​​បិទផ្សព្វផ្សាយ​​​ដែល​​​ជំរុញ​​​ឲ្យ​​​ពួកគេ​​​ "បែរ​​​កា​​​ណុង​​​កាំភ្លើង​​​ដាក់ជន​​​ផ្តាច់ការ" ដែល​​​ជាការ​​​សំដៅ​​​ទៅ​​​លើ​​​លោក ហ៊ុន សែន​​។​​​ លោក​​​ សេរីរដ្ឋា​​​ ត្រូវបាន​​​​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​កាលពី​​​ខែមករា​​​​​​ពីបទ​​​ញុះញង់​​​ ប៉ុនប៉ង​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ និង​​​រារាំង​​​ការបោះឆ្នោត​​​។ ក្រុមការពារ​​​សិទ្ធិមនុស្ស​​​បាន​​​ទាត់ចោល​​​ករណី​​​នេះថា​​​គ្មាន​​​មូលដ្ឋាន​​​ច្បាស់លាស់​​​ និងថា​​​​​​ជា​​​រឿង​​​នយោបាយ​​​ ហើយ​​​ចាប់តាំង​​​ពី​​​ការ​​​លើក​​​លែងទោស​​​របស់​​​លោក​​​ សេរីរដ្ឋា​​​​​​នោះមក​​​ រដ្ឋាភិបាល​​​មិន​​​ដែល​​​ពន្យល់​​​អំពីការ​​​ផ្លាស់ប្តូរ​​​ចិត្ត​​​របស់​​​ខ្លួន​​​ទាក់ទង​​​នឹង​​​ភេរវករ​​​រូបនេះ​​​ទេ​​​។​​​ មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​គ្រាន់តែ​​​និយាយថា លោក​​ សេរីរដ្ឋា បាន​​​ផ្លាស់ប្តូរ​​​ឥរិយាបថ​​​របស់​​​លោក​​​ ហើយ​​​និង​​ស្វាគមន៍​​​ឲ្យ​​​លោក​​​មកវិញ​​​។​​​ អ្នកសង្កេត​​​​​​ការណ៍​​​នយោបាយ​​​បាន​​​បញ្ជាក់​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ចង់​​​ឲ្យ​​​លោក​​​ សេរីរដ្ឋា​​​ វិញ​​​មក​​​កម្ពុជា​​​វិញ​​​ ដើម្បី​​​ឲ្យ​​​លោក​​​អាច​​​អូសទាញ​​​សន្លឹក​​​ឆ្នោត​​​​​​ចេញ​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ពិត​​​ប្រាកដ​​​គឺ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ ក្នុងការ​​​បោះឆ្នោត​​​ខាង​​​មុខ​​​។ ទាំង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ទាំង​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​ បាន​​​បដិសេធ​​​ចំពោះការ​​​អះអាង​​​នេះ​​​។ ទោះជាយ៉ាងនេះក្តី​​​ លោក តុល មាន​​​ទស្សនៈ​​​មួយ​​​។​​​ លោក តុល បាន​​​និយាយថា "សួន សេរីរដ្ឋា និយាយ​​​ការពិត។ ប្រហែល​​​សហរដ្ឋ​​​អាមេរិក​​​ដាក់​​​គំនាប​​​លើ​​​រដ្ឋាភិបាល​​​  ពីព្រោះ​​​គាត់ជា​​​អ្នក​​​ប្រជាធិបតេយ្យ​​​ពិត​​​ប្រាកដ​​​"។​​​ ដោយ​​​មាន​​​មេដឹកនាំ​​​របស់​​​លោក​​​វិល​​​មក​​​មាតុភូមិវិញ​​​ លោក តុល ជឿជាក់​​​ថា គណបក្ស​​​នឹង​​​រុញ​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​​​​កម្ពុជា​​​​​​ខ្ទាត​​​ចេញពី​​​អំណាច​​​នៅក្នុង​​​ការ​​​បោះឆ្នោត​​​ឆ្នាំ​​​២០១៨​​​​​​​​​ខាង​​​​​​មុខ​​​នេះ​​​។​​​ លោក​​​បាន​​​​​​និយាយថា "នៅខេត្ត​​​សៀមរាប​​​ មាន​​​ពលរដ្ឋ​​​ច្រើន​​​ដែល​​​គាំទ្រ​​​គណបក្ស​​​អំណាច​​​​​​ខ្មែរ​​​​​​គឺ​​​ប្រហែល​​​២០០​​​នាក់​​​"៕​​​រើន​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​ ​​​  

រដ្ឋាភិបាល​លើកលែង​ទោស​ និង​ដោះលែង​ក្រុម​ភេរវកម្ម​បីនាក់​បន្ថែម​ទៀត​

​រដ្ឋាភិបាល​​បាន​លើក​លែង​ទោស​​​​និង​​ដោះ​លែង​​បុរស​បី​នាក់​​ដែល​ត្រូវ​​បាន​កាត់​ឲ្យ​ជាប់​ទោស​ជាមួយ​លោក សួន សេរីរដ្ឋា ​​អ្នក​ប្រឆាំង​​​​ដែល​និរទេស​ខ្លួន​ឯង​កាលពី​ខែ​មករា ​ជុំវិញ​ការ​ចោទ​ប្រកាន់ពី​បទ​ភេរវកម្ម​ដែល​ត្រូវ​បាន​​​​អង្គការ​សិទ្ធិ​មនុស្ស​​ចាត់​ទុក​ថា ​គ្មាន​មូលដ្ឋាន​​និង​ជា​ហេតុ​ផល​នយោបាយ​។ ​ចំណាត់​ការ​នេះ​ដែលធ្វើ​​​​ឡើង​​កាលពី​សប្ដាហ៍​មុន ​បំពេញ​លក្ខខណ្ឌចុងក្រោយ​ក្នុង​ចំណោម​លក្ខខណ្ឌ​បី​ ដែល​​លោក សួន សេរីរដ្ឋា បាន​​​ស្នើ​​​សម្រាប់​​​ការ​​វិល​​ត្រឡប​​​់​​​របស់​​​លោក​​​​មក​ប្រទេស​កម្ពុជាវិញ​​​​​នៅ​ថ្ងៃ​ទី​១ ខែ​តុលា។ រដ្ឋាភិបាល​​បាន​លើក​លែង​ទោស​​​​លោក សួន ​​​សេរីរដ្ឋា កាលពី​ខែ​កក្កដា ​​​​ហើយ​បាន​ចុះ​ឈ្មោះ​​​​​គណបក្ស​នយោបាយ​របស់​លោក​ គឺ​គណបក្ស​អំណាច​ខ្មែរ​នៅ​ប៉ុន្មាន​​​ថ្ងៃ​ក្រោយ​មក។ ​លោក សួន សេរីរដ្ឋា បាន​និយាយ​កាលពី​ម្សិលមិញ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​បាងកកវិញ​​ពី​ព្រំដែន​កម្ពុជា​-ថៃ​ ទី​ដែល​​​លោក​បាន​​ជួប​ជាមួយ​​បុរស​ទាំង​បី​នាក់នេះ​​កាលពី​ថ្ងៃ​អាទិត្យ​ថា "ខ្ញុំ​រីក​រាយ​ណាស់​ដែល​ពួកគាត់​​​ត្រូវ​បាន​ដោះលែងវិញ​​​​។ ពួកគាត់​​​​​​ត្រូវ​បាន​​ចាប់​​​ដាក់​​​​ពន្ធនាគារ​ដោយ​មិន​​យុត្តិធម៌​ ពីព្រោះ​ពួកគាត់​​​​មិន​​​បាន​​​​​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណា​​​មួយ​ឡើយ"​។ រូប​ថត​ដែល​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក សួន​...

អ្នក​ប្រឆាំង​និរទេសខ្លួន​នឹងវិល​មក​កម្ពុជាវិញ​ ហើយ​មាន​គម្រោង​ចុះទៅ​ព្រំដែន​

លោក សួន សេរីរដ្ឋា អ្នកប្រឆាំង​និរទេសខ្លួន បាន​និយាយ​កាលពីម្សិលមិញ​ថា លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញនៅថ្ងៃទី​១ ខែតុលា​ បន្ទាប់ពី​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​នៅ​ក្រៅ​ប្រទេស ចំពេល​ដែល​ប្រារព្ធ​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ដោយធ្វើ​ដំណើរ​ចុះ​ទៅ​ព្រំដែន​ដែល​មាន​ជម្លោះ​ជាមួយ​វៀតណាម​។ លោក សេរីរដ្ឋា​ ដែល​ត្រូវបាន​កាត់​ឲ្យ​ជាប់ទោស​កំបាំង​មុខ​ពីបទ​ចោទ​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​​និង​រារាំង​ការ​បោះឆ្នោត​កាលពី​ដើមឆ្នាំ​នេះ​ ត្រូវ​បាន​ព្រះរាជទាន​ទោស​ដោយ​ព្រះមហា​ក្សត្រ​កាលពី​ខែ​កក្កដា​ តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែលបាន​ចាត់ទុក​អ្នក​ប្រឆាំង​នេះ​ថា ជា​ភេរវករ។ ការលើក​លែង​​ទោស​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក និង​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក​ កាលពី​ខែ​កក្កដា។ ទាក់ទង​កាលពី​ម្សិលមិញ​​នៅ​ប្រទេស​ថៃ​ លោក សេរីរដ្ឋា បាន​និយាយថា លោក​នឹង​ផ្អាក​ការ​វិល​មក​កម្ពុជា​វិញ​...

ក្រសួង​មហា​ផ្ទៃ​ចុះបញ្ជី​​គណបក្ស​អំណាចខ្មែរ​ ដែល​​​ធ្លាប់​​​ជា​​​អង្គការ​​​ភេរវកម្មជាផ្លូវការ​

ក្រសួង​មហា​ផ្ទៃ​បាន​ចុះបញ្ជី​​គណបក្ស​អំណាច ​ខ្មែរ​ដែលកើត​ចេញពី​ចលនា​អំណាច​​​​​​​ពលរដ្ឋ​ខ្មែរ​​​​​​ជា​អង្គការ​ ភេរវកម្ម​ ជាផ្លូវការ​កាលពី​ថ្ងៃសុក្រ​ បន្ទាប់ពី​ការ​​ទទូច​​សុំ​ជា​ច្រើន​ឆ្នាំ​ បើ​ទោះ​ជា​ខ្វះ​ភ័ស្តុតាង​ក៏ដោយ។ ចំណាត់ ​ការ​នេះ​កើត​ឡើង​រយៈពេល​១​សប្ដាហ៍ និងនៅ​ថ្ងៃ​ បន្ទាប់ពីព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី ដែល​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ព្រះរាជ​​​ទាន​លើក​លែង​ទោស​ដល់​លោក  សួន សេរី រដ្ឋា ប្រធាន​គណបក្ស​នេះ​ដែល​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​តាម​ការ​ចោទ​ប្រកាន់​ ពីបទ​ទាក់ទង​អំពើ​​ភេរវកម្ម​កាលពី​ខែ​មករា ហើយ​លោក​ស្ថិត​ក្នុង​ភាព​និរទេស​ខ្លួន​ដដែល​។ ក្រសួង​មហាផ្ទៃ​បាន​លើក​ ឡើង​​ក្នុង​សេចក្ដី​ ថ្លែង​​​ការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា "​គណ​​​បក្ស​​​​អំណាច​ពលរដ្ឋ​ខ្មែរ​​​​ត្រូវ​បាន​ចុះ​​ក្នុង​បញ្ជី​គណ​​​...

លោក សួន សេរីរដ្ឋា ដែល​​​ជាប់​​​ចោទ​​​ជា​​​ភេរវករ ​​​ទទួល​​​បាន​​​​​​ការ​​​ប្រោសព្រះរាជ​​​ទាន​​​លើក​​​លែង​​​ទោស​​​

កាលពី​សប្ដាហ៍​មុន ព្រះមហាក្សត្រ​ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជទាន​លើក​លែង​ទោស​លោក​ សួន សេរី​រដ្ឋា ដែល​ត្រូវបាន​ចោទ​ ប្រកាន់ពី​បទ​រៀបចំ​​​​ផែន​ការ​ភេរវកម្ម​​ ហើយ​​​ការ​​​ ព្រះរាជ​​​ទាន​​​​​​លើក​​​លែង​​​ទោស​​​នេះ​​​កើត​​​មាន​​​ឡើងតែ​​ប៉ុន្មាន​​ថ្ងៃ​ប៉ុណ្ណោះ​​​​​ មុនពេល​​​​បុរស​​​និរ​​​ទេស​ខ្លួន​ឯង​រូប​នេះ គ្រោង​​​​​​បោះ​ជំហាន​ចុង​ក្រោយ​​ក្នុង​ការ​​ប្រែ​ក្លាយ​ក្រុម​​​​ប្រឆាំង​របស់​ខ្លួន​ទៅ​ជា​គណបក្ស​នយោ​​​បាយ​​ស្រប​ច្បាប់​។ ព្រះមហាក្សត្រ​​បាន​ឡាយ​ព្រះហស្ត​​លេខា​​​ប្រោស​​ព្រះរាជទាន​លើក​លែង​ទោស​នេះ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​​​​លុប​ចោល​ទោស​​ជាប់​ពន្ធនាគារ​រយៈ​ពេល​៧​ឆ្នាំរបស់​​​លោក​​​ ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​​​បាន​កាត់​ដោយ​​​កំបាំង​មុខ​កាលពី​ខែ​មករា ពីបទ​ញុះ​​​​​​ញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ រៀប​​​ចំ​​​ផែន​​​ការ​ក្បត់​ប្រឆាំង​រដ្ឋាភិបាល​ និងរារាំង​ការ​បោះ​ឆ្នោត​។សំណុំ​រឿង​នេះ​​កើត​​​ចេញពី​គម្រោង​​​​​ចែក​ផ្កា​កុលាប និង​អាវ​យឺត​របស់​លោក សេរីរដ្ឋា...

​បុរស​បីនាក់​​ប្តឹង​សាទុក្ខចំពោះ​ការ​ផ្តន្ទាទោស​របស់តុលាការ​ពី​បទ​ដឹក​​អាវយឺត

​​​បុរស​​​បី​​​នាក់​​​ដែលត្រូវ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ផ្ដន្ទា​​​ទោសកាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ពី​​​បទ​​​ ដឹក​​​អាវ​​​យឺត​​​ដែល​​​មាន​​​បោះ​​​ពុម្ព​​​សារ​​​ជំរុញ​​​ប្រជា​​​ពល​​​រដ្ឋ​​​កុំ​​​ឲ្យទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​នោះ បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​សាលា​​​ឧទ្ធរណ៍​​​ពិនិត្យ​​​សេចក្ដី​​​សម្រេច​​​នេះ​​​ឡើង​​​វិញ នេះ​​​បើ​​​តាម​​​​​​សម្ដី​​​មេធាវី​​​របស់​​​ពួក​​​គេ​​​បាន​​​​​​លើក​​​ឡើង​​​កាល​​​ពី​​​​​​ម្សិលមិញ។ ពួក​​​គេ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រារាំង​​​ការ​​​បោះ​​​ឆ្នោត​​​ និង​​​មាន​​​គម្រោង​​​វាយ​​​ប្រហារ​​​មក​​​លើ​​​រដ្ឋាភិបាល​​​ ហើយ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ ពី​​​ប្រាំ​​​ឆ្នាំ​​​ទៅ​​​ប្រាំ​​​មួយ​​​ឆ្នាំ។ លោក សុក សំអឿន ដែល​​​បាន​ការ​​​ពារ​​​ក្ត​ីបុរស​​​ទាំង​​​បី​​​នាក់​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍ថា បណ្តឹង​​​សាទុក​្ខ​​​នេះ ត្រូវ​​​បាន​​​ប្តឹ​​​ង​​​កាល​​​ពី​​​​​ថ្ងៃ​​​ច័ន្ទ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គេ​​​បាន​​​ដាក់​​​បណ្តឹង​​​សាទុក្ខ​​​ ពីព្រោះ​​​ពួក​​​គេ​​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​សេចក្តី​​​សម្រេច​​​នេះ​​​ ហើយ​​​ពួក​​​គេ​​​ដឹង​​​ថា ពួក​​​គេ​​​​​​គ្រាន់់តែ​​​ចែក​​អាវ​​​យឺ​​​ត​​​ប៉ុណ្ណោះ​​​"។ រដ្ឋាភិបាល​​​​​​បាន​​​ចោទ​​​ប្រកាន់​​​បុរស​​​ ទាំង​​​បី​​​នាក​​​់នេះ​​​ថា ជា​​​សមាជិក​​​របស់​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ជា​​​ក្រុម​​​ប្រឆាំង​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិកដែល​​​​​​ញុះ​​​ញង់​​​ឲ្យ​​​មាន​​​ការបះបោរម​​​បណ្តេញ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​ ចេញ​​​ពី​​​អំណាច​​​ ហើយ​​​បាន​​​រៀប​​​ចំ​​​បោះ​​​ពុម្ព​​​អាវ​​​យឺ​​​តទាំង​​​នេះ​​​ពី ក្រៅ​ប្រទេស​​​។ បុរស​​​ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​បុរស​​​ទាំង​​​បី​​​បាន​​​សារ​​​ភាព​​​ថា ពួកគេ​ត្រូវ​​​បាន​​​គេ​​​ជួល​​​ឲ្យ​​​ដឹក​​​អាវ​​​យឺត​​​ទាំង​​​នេះ ប៉ុន្តែ ពួក​​​គេ​​​ទាំង​​​អស់​​​គ្នា​​​មិន​​​មែន​​​ជា​​​សមាជិក​​​របស់​​​ចលនា​​​នេះ​ទេ ហើយ​​​មិន​​​បាន​​​ប្រព្រឹត្តខុស​​​ឆ្គង​​​អ្វីឡើយ​​​។ ជាមួយ​​​បុរស​​​ទាំង​​​បី​​​នាក់​​​នេះ​​​ដែរ​​​ សាលា​​​ដំបូង​​​ក៏​​​បាន​​​ផ្ត​ន្ទាទោស​លោក សួន សេរី​​​រដ្ឋា ប្រធាន​​​ចលនា​​​នេះ​​​ដែល​​​និរទេស​​​ខ្លួន​​​ឯង​​​នេះ  កំបាំង​​​មុខ​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ប្រាំ​​​ពីរ​​​ឆ្នាំ ដោយ​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​ញុះញង់។ លោក សុក សំអឿន ដែលក៏​​​តំណាង​​​ឲ្យ​​​លោក សួន សេរីរដ្ឋា ដែរបាន​​​មាន​​​ប្រសាសន៍​​​ថា បន្តឹង​​​សាទុក្ខ​​​របស់​​​គាត់​​​នឹង​​​ត្រូវ​​​ដាក់​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មា​​​ន​​​ថ្ងៃ​​​ខាង​​​មុខ​​​នេះ​​​៕សារុន​​​  

តុលាការ​ផ្តន្ទា​ទោស​ក្រុម​ភេរវជន ហើយ​បញ្ជូនទៅ​តុលាការ​

កាល​​​ពី​​​ម្សិល​​​មិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ផ្តន្ទាទោស​​​លោក សួន សេរីរដ្ឋា អ្នក​​​ប្រឆាំង​​​​​​ដែល​​​និរទេស​​​ខ្លួន​​​ឯង​​​ពីបទ​​​ញុះ​​​ញង់ឲ្យ​​​​មាន​​​​​​ផែន​​​ការផ្តួលរំលំរដ្ឋាភិបាល​​​​ និង​​រារាំង​​​ការ​​​បោះ​​​ឆ្នោត ​​​ចំណែក​​​អ្នក​​​ឃុប​​​ឃិត​​​បី​​​នាក់​​​ទៀត​​​ក៏​​​ត្រូវ​​​បាន​​​កាត់​​​ឲ្យ​​​ជាប់​​​ទោ​​ស​​​ពីបទ​​​មាន​​​ផែន​​​ការ​​​ផ្តួល​​​រំលំ​​​ និង​​​រារាំង​​​ការ​​​បោះ​​​ឆ្នោត​​​ផង​​​ដែរ​​​។ អ្នក​​​ទាំង​​​បួន​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​ពី​​​ប្រាំ​​​ឆ្នាំដល់​​ប្រាំពីរឆ្នាំ​​​ពីបទ​​​ចោទ​​​ប្រកាន់​​​មួយ​​​ចំនួន​​​ដែល​កើត​​ចេញពី​​​ពី​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែងរបស់ខ្លួន​​​ក្នុង​​​ការ​​​ចែក​​​ផ្កា​​​ និង​​​​​​អាវ​​​យឺត​​​​​​​​​ចំ​​​ពេល​​​ដែលមាន​​​ភាព​​​ចលាចលនៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​។ អង្គការ​​​សិទ្ធិមនុស្ស​​​លីកា​​​ដូ​​​បាន​​​លើក​​​ឡើង​​​ថា ករណី​​​ប្រឆាំង​​​បុរស​​​ទាំង​​​នេះ​​​ដែ​​​ល​​​ព្រះរាជ​​​អាជ្ញា​​​បាន​​​លើក​​​ឡើង​​​ថា ជា​​​សមាជិក​​​ក្រុម​​​ប្រឆាំង​​​ដែល​​​ហៅ​​​ថា ចល​​​នា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរនោះ​​​​ គឺ​​​ជា​​​ហេតុ​​​ផល​​​នយោបាយ​​​។ លោក តុប ឈុន​​​ហេង​​​ ចៅ​​​ក្រុម​​​ប្រធាន​​​ក្រម​​​ប្រឹក្សា​​​​​​ជំនុំ​​​ជម្រះ​​​បាន​​​ប្រកាស​​​ប្រាប់​​​តុលាការ​​​ថា "យើង​​​សម្រេច​​​ផ្តន្ទាទោស​​​​​​លោក សួន សេរីរដ្ឋា ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ប្រាំពីរ​​​ឆ្នាំ​​​ ពីបទ​​​ញុះញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ មាន​​​ផែន​​​ការ​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ និង​​​រារាំង​​​ប្រជា​​​ជន​​​កុំ​​​ឲ្យ​​​ទៅ​​​បោះ​​​ឆ្នោត​​​ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​២៥​​​លាន​​​រៀល​​​"។ លោក សួន សេរីរដ្ឋា ដែល​​​រស់​​​នៅ​​​សហរដ្ឋ​​អាមេរិក​​​ និង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ថៃ​​​ជា​​​ញឹក​​​ញាប់​​​នោះ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​កំបាំង​​​មុខ​​​ ហើយ​​​លោក​​​កំពុង​​​ស្ថិតនៅ​​​ក្រៅប្រទេស​​​នៅ​​​ឡើយ​​​។ បុរស​​​បី​​​នាក់​​​ទៀត​​​កំពុងត្រូវ​​​​​​​​​ឃុំ​​​ខ្លួន​​​ ហើយ​​​នឹង​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​ទោស​​​របស់ខ​​​្លួន។ លោក សេង សុខ​​​ម៉េង ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ឆ្នាំ​​​។ លោក សេរី ប៊ុនឡុង និង​​​លោក អ៊ំុ ភារុណ ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​ក្នុង​ម្នាក់​​​ៗប្រាំ​​​ឆ្នាំ។ បុរស​​​ទាំង​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ ពន្ធនាគារ​​​នេះ ពាក់​​​ព័ន្ធ​​​អាវ​​​យឺត​​​របស់​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ដែល​​​ពួក​​​គេ​​​បាន​​​ដឹក​​​យក​​​ទៅ​​​ចែក​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពីឆ្នាំ​​​២០១៣ ដោយ​​​​​​មាន​​​រូប​​​សញ្ញា​​​របស់​​​ក្រុម​​​នេះ​​​ និង​​​សារជំរុញ​​​ឲ្យ​​​ប្រជា​​​ជន​​​កុំ​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​នា​​​ពេល​​​ខាង​​​មុខ។ ពួក​​​គេ​​​ក៏​​​មាន​​របស់​របរ​​ម៉ាក​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ផ្សេង​​​ទៀត​​​​​​ រួម​​​មាន​​​នាឡិកា​​​ដៃ និង​​​វិទ្យុ​​​ផង​​​ដែរ។ លោក សួន សេរីរដ្ឋា ដែល​​​បាន​​​រៀប​​​ចំ​​​បោះ​​​ពុម្ពអាវ​​យឺត​​​និង​​​របស់​​​របរផ្សេង​​​ៗ​​​ទៀត​​​ក៏​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពីបទ ញុះញង់​​​ចំពោះ​​​ការ​​​ប៉ុនប៉ង​​​ចែក​​​ផ្កា​​​កុលាប​​​ពណ៌​​​លឿង​​​ចំនួន​​​១.០០០ទង​​​ដល់​​​ប្រជា​​​ជន​​​ និង​​​ទាហាន​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញផងដែរ​​​​ បន្ទាប់ ពី​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏ចម្រូង​​​ចម្រាស។ ផ្កា​​​កុលាប​​​ទាំង​​​នោះ​​​ មាន​​​ទាំង​​​ស្ទីកគ័រ​​​ ជំរុញ​​​ឲ្យ​​​កម្លាំង​​​សន្តិសុខ​​​ "បែរកាណុង​​​កាំ​​​ភ្លើង​​​របស់​​​ខ្លួន​​​​​​ដាក់​​​ជន​​​ផ្តាច់​​​ការ​​​" ដោយ​​​សំដៅ​​​ដល់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។ ក្រុម​​​ប្រឆាំង​​​នេះ​​​បាន​​​សារភាព​​​ជា​​​ចំហ​​ចំពោះការចង់​​ជំរុញឲ្យ​​​មាន​​​ការ​​​ប៉ះបោរ​​​បែប​​​អារ៉ាប់​​​ស្ព្រីង ដើម្បីបណ្តេញ​​​លោក ហ៊ុន សែន ចេញ​​​ពី​​​អំណាច ប៉ុន្តែ បាន​​​ច្រាន​​​ចោល​​​​​​ការ​​​ប្រើ​​​ប្រាស់​​​អំពើ​​​ហិង្សា។ លោក​​​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​អំពាវ​​​នាវ​​​ដល់​​​ទាហាន​​​ និង​​​នគរ​​​បាល​​​គឺ​​​ដើម្បី​​​ជំរុញ​ឲ្យ​ពួកគេ​​​ការពារ​​​សាធារណជន​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ពី​​​សំណាក់​​​លោក​​​នាយក​​​រដ្ឋមន្ត្រីតែប៉ុណ្ណោះ។ មាន​​​ប្រសាសន៍​​​ពី​​​ទីក្រុង​​​បាង​​​កក​​​ បន្ទាប់ពី​​​ការ​​​ប្រកាស​​​សាល​​​ក្រម លោក សួន សេរីរដ្ឋា ​​​​​​បាន​​​អះ​​​អាង​​​ម្តង​​​ទៀត​​​ពី​​​​​​ភាពគ្មាន​​​ទោស​​​របស់​​​លោក​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​ដែល​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ណា​​​មួយ​​​ឡើយ​​​...។ សាល​​​ក្រម​​​ផ្តន្ទាទោស​​​នេះ ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ឡើយ​​​។ សវនាការ​​​ជំនុំ​​​ជម្រះនេះ មិន​​​យុត្តិធម៌​​​សម្រាប់​​​រូប​​ខ្ញុំទេ​​ មិនត្រឹមតែ​​​សម្រាប់​​​រូប​​​ខ្ញុំ​​​ប៉ុណ្ណោះ​​​ទេ  ថែមទាំង​​សម្រាប់​​​សកម្មជន​​​របស់​​​ខ្ញុំ​​​​​​នៅក្នុង​​​ពន្ធនាគារ​​​​​​ទៀត​​​ផង​​​"។ នៅពេល​​​ចាក​​ចេញ​​​ពី​​​តុលាការ​​​ បន្ទាប់​​​ពី​​​ការ​​​ផ្តន្ទាទោស​​​ លោក ប៊ុន​​​ឡុង​​​ បាន​​​និយាយ​​​ថា លោក​​​ក៏​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សេចក្តី​​​សម្រេច​​​េនះ​​​មិន​​​សម​​​ហេតុ​​​ផល​​ និង​​​មិន​​​យុត្តិធម៌​​​ឡើយ​​​ ពីព្រោះខ្ញុំ​​​​​​គ្រាន់​​​តែ​​​ចែក​​​អាវយឺត និង​​​វិទ្យុ​​​តែ​​​ប៉ុណ្ណោះ​​​។ ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ទេ​​​ ហើយ​​​ខ្ញុំ​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​។ អំឡុង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ លោក ប៊ុនឡុង​​​ និង​​​លោក សុខ​​​ម៉េង បាន​​​ទទួល​​​ស្គាល់ថា បាន​​​ដឹក​​​របស់​របរ​​​របស់​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ជា​​​ច្រើន​​​កញ្ចប់​​​​​​មែន​​​ ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​មិន​​​ដឹង​​​ថា នៅ​​​ក្នុង​​​កញ្ចប់​​​នោះមាន​​​អ្វី​​​នោះ​​​ឡើយ​​​ ហើយ​​​បាន​​​បដិសេធ​​​ថា លោក​​​មិន​​​បាន​​​ចូល​​​រួម​​​​​ក្នុង​​​ក្រុម​​​របស់​​​លោក សួន សេរីរដ្ឋា ឡើយ។ លោក ភារុណ បាន​​​បដិសេធ​​​ថា លោក​មិន​បាន​​​ចែក​​​កញ្ចប់​​​ណា​​​មួយ​​​ ឬ​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋខ្មែរ​​​ឡើយ​​​។ លោក សុក សំអឿន មេធាវី​​​តំណាង​​​បុរស​​​ទាំង​​​បួននាក់​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​គ្រាន់តែ​​​ចង់ប្រើ​​​ប្រាស់​​​សិទ្្ធិរបស់​​​ខ្លួន​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញតែ​​​ប៉ុណ្ណោះ។ លោក​​​បាន​​​មានប្រសាសន៍​​​ដល់​​​សាល​​​ក្រមនេះ​​​​ថា វា​​​បង្ហាញ​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មិន​​​​​​មាន​​​សេរីភាព​​​ក្នុង​​​ការ​​​បញ្ចេញ​​​មតិ​​​ឡើយ​​​​​​ ពីព្រោះ​​​ការ​​​បញ្ចេញ​​​មតិ​​​បាន​​​ក្លាយ​​​ជា​​​ការ​​​រៀប​​​ចំ​​​ផែនការ​​​អាក្រក់ទៅ​​​វិញ​​​"។ លោក អំ សំអាត អ្នក​​​​​​គ្រប់​​​គ្រង​​​ផ្នែក​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​លីកាដូ​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​​​​មិន​​​បាន​​​បង្ហាញ​​​ភ័ស្តុ​​​តាង​​​គួរ​​​ឲ្យ​​​ទុក​​​ចិត្ត​​​ទាក់​​​ទង​​​បទ​​​ឧក្រិដ្ឋ​​​​​​មក​​​លើ​​​បុរស​​​ទាំង​​​នោះឡើយ​ ហើយ​​​ថា ករណី​​នេះ​​​គឺ​​​ជា​​​ហេតុ​​​ផល​​​នយោ​បាយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "អ្នក​​​ដែល​​​ត្រូវ​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​ជា​​​មនុស្ស​​​ស្លូត​​​ត្រង់​​​ ។ 'សូម​​​បញ្ឈប់​​​ការ​​​ប្រើ​​​ប្រាស់​​​ប្រជា​​​ជន​​​ជា​​​ឧបករណ៍​​​នយោបាយ​​​ទៀត​​​ទៅ​​​'”។ គេមិន​​​ទាន់​​​ច្បាស់​​​ភ្លាម​​​ៗ​​​ទេ​​​​​​ថា តើ​​​ប្រទេស​​​​​​កម្ពុជា​​​មាន​​​គម្រោង​​​សុំ​​​ឲ្យ​​​ប្រទេស​​​ថៃ​​​ឃាត់​​​ខ្លួន​​​ និង​​​ធ្វើ​​​បត្យា​​​ប័ណ្ណ​​​លោក សួន សេរីរដ្ឋា  ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ​​​។ ក្រុម​​​មន្ត្រី​​​នៅក្រសួង​​​មហាផ្ទៃ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ ឬ​អាច​​​ទាក់​​​ទង​​​បាន​​​ឡើយ។ បើ​​​ទោះ​​​ជា​​​ករណី​​​នេះប្រឆាំង​​​រូប​​​លោក​​​ក៏​​​ដោយ​​​ ក៏​​​លោក សួន សេរីរដ្ឋា ​​​កំពុង​​​ព្យាយាម​​​ចុះ​​​ឈ្មោះ​​​គណបក្ស​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ គឺ​​​គណបក្ស​​​អំណាច​​​ខ្មែរ​​​ផង​​​ដែរ​​​​​​៕សារុន(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Zsombor Peter)​​​  

ក្រុម​​​អ្នក​​​ប្រឆាំង​​​គ្រោង​​​ដាក់​​​ពាក្យ​​​សុំ​​​បង្កើត​​​គណបក្ស​​​នយោបាយ​​​លើក​​​ទី​​​២

ក្រុម​ប្រឆាំង​ដែល​បច្ចុប្បន្ន​នេះ មេដឹកនាំ​របស់​ខ្លួន​កំពុង​ប្រឈម​​​ការ​​​បើក​​សវនាការ​ជំនុំជម្រះ​ពី​​​បទ​មាន​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ បាន​យល់​ព្រម​ចំពោះ​សំណើ​របស់​ក្រសួង​​មហាផ្ទៃ​ឲ្យ​ប្ដូរ​ឈ្មោះ​ បាវចនា និង​រូប​សញ្ញា​នៃ​​​សំណើ​​​សុំ​​​បង្កើត​​​គណបក្ស​នយោបាយ​របស់​ខ្លួន​​​ ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​យល់ព្រម​ពី​​រដ្ឋាភិបាល​។ លោក សួន សេរី​​​រដ្ឋា ប្រធាន​ចលនា​អំណាច​ពល​​​រដ្ឋ​​​ខ្មែរ​ដែល​និរទេស​ខ្លួន​​ឯង​ និង​​​​បុរស​បី​នាក់​ទៀត​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ពី​​​បទ​មាន​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ និង​រារាំង​ការ​បោះ​ឆ្នោត ជា​ការ​ចោទ​ប្រកាន់​ដែល​ពួកគេ​បាន​បដិសេធ​។ បើ​ទោះ​ណា​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ចលនា​​​អំណាច​ពល​​​រដ្ឋ​​​ខ្មែរ​ជា​អង្គការ​ភេរវកម្ម​ក៏ដោយ ក៏​ក្រសួង​មហាផ្ទៃ​កាលពី​ដើម​ខែ​នេះ​បាន​លើក​ឡើង​ថា ខ្លួន​នឹង​ពិចារណា​ផ្ដល់​ការ​យល់​ព្រម​ចំពោះ​ការ​ដាក់​ពាក្យ​សុំ​របស់​ក្រុម​នេះ​ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ ប្រសិន​បើ​ក្រុម​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះ​​​ៗ។ កាលពី​ម្សិលមិញ ក្រុម​នេះ​បាន​លើក​ឡើង​ថា ខ្លួន​នឹង​ដាក់​​​ពាក្យ​​​សុំ​​​ទៅ​ក្រសួង​មហា​​​ផ្ទៃ។ លោក សៀង សុភារក្ស អ្នក​នាំ​​​ពាក្យ​ចលនា​នេះ​បាន​លើក​ឡើង​តាម​ទូរស័ព្ទ​ថា...

ក្រសួង​មហា​ផ្ទៃ​អញ្ជើញ​តំណាង​ក្រុម​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​មក​សាកសួរ​ អំពី​មហិច្ឆតា​បង្កើត​គណបក្ស​នយោបាយ

ក្រសួង​​​មហាផ្ទៃ​​​បាន​​​អញ្ជើញ​​​តំណាង​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ ​​​ជា​ក្រុម​​​ដែល​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​​​ទុក​​​ថា ជា​​​អង្គការ​​​ភេរវកម្ម ដែល​​​មាន​​​​​​បំណង​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​នោះ ​​​មក​​​សាក​​​សួរ​​​នៅ​​​ថ្ងៃ​​​នេះ អំពី​​​ក្តី​​​សង្ឃឹម​​​របស់​ខ​​​្លួន​​​ក្នុង​​​ការ​​​បង្កើត​​​គណបក្ស​​​នយោបាយ​​​។ ក្រសួ​​​ង​មហាផ្ទៃ​​​ទទួល​​​បាន​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​បង្កើត​​​គណបក្ស​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​របស់​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​កាល​​​ពី​ថ្ងៃ​​​ច័ន្ទ ពី​​​លោក សួន សេរី​រដ្ឋា ប្រធាន​​​ចលនា​​​នេះ​​​ដែល​​​និរទេស​​​ខ្លួន​​​ឯង​​​ ដែល​​​បច្ចុប្បន្ន​​​នេះ​​​ប្រឈម​នឹង​ការ​​​​ផ្តន្ទា​ទោស​​​កំបាំង​​​មុខតាម​​​ការ​​​ចោទ ប្រកាន់​​​ពី​បទ​​​មាន​​​ផែន​​​ការ​​​វាយ​​​ប្រហារ​​​មក​​​​​​លើ​​​រដ្ឋាភិបាល​​​ និង​​​រារាំង​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​ពីរ​​​នេះ​​​លោក​​​បាន​​​បដិសេធ​​​។ លោក ឌុច សុន អគ្គនាយក​​​នៃ​​​អគ្គ​នាយកដ្ឋាន​បុគ្គលិក​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ការ​​​អញ្ជើញ​​​មក​​​សាក​​​សួរ​​​នេះ​​​គឺថា​​​យើង​​​អាច​​​ពិនិត្យ​​​មើល​​​ការ​​​ដាក់​​​ពាក្យ​​​សុំ​ជាមួយ​​​គ្នា ហើយ​​​ពួក​​​គេ​​​អាច​​​ស្តាប់​​​អនុសាសន៍​​​មួយ​​​ចំនួន​​​ថា តើ​​​ត្រូវ​​​បង្កើ​​​ត​គណបក្ស​​​នយោបាយ​​​ដូច​ម្តេច​​។ ផ្នែក​​​​​​ខ្លះ​នៃ​ពាក្យ​​​សុំ​​​នេះ​មិន​​​ទាន់​​​ពេញ​​​លេញ​​​ទេ ឧទាហរណ៍​​​បាវចនា​​​គណបក្ស​​​គឺ​​​សរសេរ​​មិន​ត្រឹមត្រូវ​​​ជាដើម"។ នៅ​​​លើ​​​គេ​​​ហ​ទំព័រ​​​របស់​​​ខ្លួន ​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​លើក​​​ឡើង​​​ថា ខ្លួន​​​នឹង​​​បញ្ជូន​​​តំណាង​​​ឲ្យទៅ​​​ចូល​​​រួ​​​ម​​​ក្នុង​​​ជំនួប​​​នោះ​​​។ បើ​​​ទោះ​​​ណា​​​ជា​រដ្ឋា​ភិ​បាល​​កោះហៅ​តំណាង​ចលនា​នេះ​មក​សាក​សួរ​ក៏ដោយ​​​ ក៏​​​លោក ឌុច សុន បាន​​​មាន​​​ប្រសាសន៍​​​ថា តំណាង​​​ទាំង​​​នេះ​​​នឹ​​​ង​​​មិន​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ទេ​​​។ បុរស​​​បី​​​នាក់​​​ទៀត​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​តាម​ចោទ​ថា​​​ជា​​​សមាជិក​​​របស់​​​ក្រុម​​​ដែរ​នោះ កំពុង​​​​ប្រឈម​​​នឹង​​​ការ​​​ផ្តន្ទា​ទោស​​​ជា​​​មួ​​យ​​​លោក សួន សេរីរដ្ឋា ដែរ​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​៕សារុន​​​​​​​​​  

Latest news

© 2021, ដេលី. All rights reserved.