32.9 C
Phnom Penh

តុលាបន្តឃុំខ្លួនអតីតមេដឹកនាំគណបក្សអំណាចខ្មែរពីបទជេរប្រមាថកងទ័ព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាបន្តឃុំខ្លួនអតីតមេដឹកនាំគណបក្សអំណាចខ្មែរពីបទជេរប្រមាថ កងទ័ព តុលាការកំពូល កាលពីម្សិលមិញបានសម្រេចតម្កល់សាលដីកា របស់សាលាឧទ្ធរណ៍ ដែលផ្តន្ទាទោសលោកសួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរទុកជាបានការដដែល គឺបន្តដាក់គុករយៈពេល ប្រាំឆ្នាំពីបទប្រមាថធ្ងន់ធ្ងរលើកងទ័ព។

មេធាវីរបស់លោក សួន សេរីរដ្ឋាឲ្យដឹងថា ក្នុងពេលសវនាការ លោកបានទទួលស្គាល់កំហុស ហើយក៏បានចេញលិខិតសុំទោសលោក ហ៊ុន សែនជាសាធារណៈដើម្បីឲ្យមានការដោះលែងលោកឲ្យមាន សេរីភាពឡើងវិញ។

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក សួន សេរីរដ្ឋា ចំនួន៣បទល្មើស ទី១ បទញុះញង់ កុំឱ្យយោធិនស្ដាប់បង្គាប់ ទី២ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព ហើយទី៣ គឺបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ក្រុមអ្នកឃ្លាំមើលនិយាយថា តុលាការនឹងអាចដោះលែង លោក សួន សេរីរដ្ឋាឲ្យមានសេរីភាពឡើងវិញ ខណៈរបបលោក ហ៊ុន សែន កំពុងត្រូវការគណបក្សតូចតាចជាច្រើនដើម្បីចូលរួមក្នុងការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យក្លែងបន្លំ ក្រោយពីរបបមួយនេះបានរំលាយ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ចេញពីបញ្ជីនយោបាយ ដោយសារគណបក្សកាន់អំណាចខ្លាចចាញ់គណបក្សនេះក្នុងការឆ្នោតនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស