38 C
Phnom Penh

ព្រះមហាក្សត្រព្រះរាជទានលើកលែងទោសលោកសួន សេរីរដ្ឋា តាមសំណើរបស់លោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រព្រះរាជទានលើកលែងទោសលោកសួន សេរីរដ្ឋា តាមសំណើរបស់លោកហ៊ុន សែន ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី២៣ ខែសីហា បានសម្រេចលើកលែងទោសលោកសួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ។

លោកសួន សេរីរដ្ឋាត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់មេកើយ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា លោកសួន សេរីរដ្ឋា ត្រូវចាកចេញពីពន្ធនាគារកាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ។

លោកសួន សេរីរដ្ឋាត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ក្រោយពីលោកបានសរសេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុករិះគន់ជម្លោះរវាងកងទ័ពកម្ពុជានិងកងទ័ពឡាវ នៅតាមបណ្តោយព្រំដែនក្នុងខេត្តស្ទឹងត្រែង។

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោកសួន សេរីរដ្ឋាត្រូវបានតុលាការសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពីបទជេរប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស