32 C
Phnom Penh

TAG

សួន សេរីរដ្ឋា

តុលាការ​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​​ក្រុម​ប្រឆាំង​នៃ​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ

ដោយ​សា្តាប់​សេចក្តីថ្លែងការណ៍​ចាស់​ៗ​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ពី​ក្រុម​ប្រឆាំង​ កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​ភ្នំពេញ​​​បាន​​​បញ្ចប់​​​សវនា​ការ​ជំនុំ​​​ជម្រះ​​​​​​​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​​​​លើ​លោក សួន សេរី​​​រដ្ឋា ជន​​​ជាតិ​​​ខ្មែរ​​​​​​និរទេស​​​ខ្លួន​​​ឯង​​​ និង​​​មនុស្ស​​​បី​​​នាក់​​​ទៀត​​​ ដែល​​​ជាប់​​​ចោទ​​​ពី​បទ​​​ឃុប​​​ឃិត​​​ ដើម្បី​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ។ លោក សួន សេរី​រដ្ឋា ប្រធាន​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហ​​​រដ្ឋ​​​អាមេរិក​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​មាន​​​​ផែន​​​ការ​​​វាយ​​​ប្រហារ​​​រដ្ឋាភិបាល​​​ និង​​​​រារាំង​​​ការ​​​បោះ​​​ឆ្នោត​​​ ហើយ​​​ត្រូវ​​​បាន​​​ផ្តន្ទា​ទោស​​​កំបាំង​​​មុខ។ ​​​ចុង​​​ចោទ​​​បី​​​នាក់​​​ទៀត​​​ដែល​​​កំពុង​​​ជាប់​​​ឃុំ​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​ដ​​​ូច​​​គ្នា​​​នឹង​​​លោក​​​ សួន សេរី​​​រដ្ឋា ដែរ​​​ពី​បទ​​​ព្យាយាម​​​ចែក​​​អាវ​​​យឺត​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ដោយ​​​មាន​​​សារ​​​ជំរុញ​​​ឲ្យ​​​ប្រជា​​​ជន​​​កុំ​​​ទៅ​​​បោ​​​ះ​ឆ្នោត​​​នៅ​​​ពេល​​​បោះ​​​ឆ្នោត​​​ជាតិ។ បន្ទាប់​​​ពី​​​បោះ​​​ឆ្នោត​​​រួច​​​ លោក សួន សេរី​​​រដ្ឋា ក៏​​​បាន​​​ព្យាយាម​​​រៀប​​​ចំ​​​ចែក​​​ផ្កា​​​កុលាប​​​ពណ៌​​​លឿង​​​ដល់​​​កម្លាំង​​​សន្តិសុខ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ជា​​​មួយ​​​ស្ទីក​​​គ័រ​​​ជំរុញ​​​ឲ្យ​​​ពួក​​​គេ​​​ "បែរ​​​កាណុង​​​កាំ​​​ភ្លើង​​​ដាក់​​​ជន​​​ផ្ដាច់​​​ការ"។ នៅ​​​សវនាការ​​​កាល​​​ពី​​​ម្សិលមិញ ក្រឡា​​​បញ្ជី​​​ម្នាក់​​​បាន​​​អាន​​​​​សេចក្តីថ្លែង​ការណ៍​​ថា លោក សួន សេរី​រដ្ឋា តាម​ចោទ​ថា ​​​បាន​​​និយាយ​​​ទៅ​​​កាន់​​​អ្នក​​​គាំទ្រ​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ និង​​​ប្រទេស​​​បារាំង​​​កាល​​​ពី​​​ឆ្នាំ​​​២០១២ និង​​​ឆ្នាំ​​​២០១៣​​​។ ដោយ​​​ប្រើ​​​ពាក្យ​​​បែប​​​ប្រមាថ​​​ដល់​​​ជន​​​ជាតិ​​​វៀតណាម​​​ មុន​​​ពេល​​​អំពាវ​​​នាវ​​​ឲ្យ​​​ផ្តួល​​​រំលំ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​នោះ សេចក្តីថ្លែង​ការណ៍​មួយ​មាន​ខ្លឹមសារ​​​​ថា "រដ្ឋាភិបាល​​​​​​ហ៊ុន សែន គឺ​​​ជា​​​រដ្ឋាភិបាល​​​កុម្មុយ​នីស្ត​​​ ដែល​​​លើក​​​បន្តុប​​​ដោយ​​​រដ្ឋាភិបាល​​​យួន​​​ក្នុង​​​ទី​​​ក្រុង​​​ហាណូយ​​​ ហើយ​ជា​​​រដ្ឋា​ភិបាល​​​អាយ៉ង​​​យួន​​​" ​​​។ ក្នុង​​​ចំណោម​​​បុរស​​​បី​​​នាក់​​​ដែល​​​ជាប់​​​ឃុំ​​​  បុរស​ពីរ​​​នាក់​​​បាន​​​សារភាព​​​ថា ពួកគេមាន​​​អាវ​​​យឺ​​​ត​​​របស់​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរមែន​​​ ប៉ុន្តែ បានបដិសេធ​​​ថា មិន​​​បាន​​​ចូល​​​រួម​​​ក្នុង​​​សកម្ម​​​ភាព​​​ណា​​​មួយរបស់​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​ឡើយ​​​។ លោក មាស​​​ ច័ន្ទពិសិដ្ឋ​​​ ព្រះ​​​រាជ​​​អាជ្ញា​រង​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​ភ្នំពេញ​​​​កាល​​​ពី​ម្សិល​មិញ​​​ បាន​​​ជំរុញ​​​ឲ្យ​​​តុលាការ​​​ផ្តន្ទា​ទោស​​​អ្នក​​​ទាំង​​​អស់​​​នេះ​​​។ លោក​​​បាន​មាន​​​ប្រសាសន៍​​​ថា "លោក សួន សេរីរដ្ឋា ​​​គឺ​​​ជា​​​មេខ្លោង​​​ ហើយ​​​សមាជិក​​​របស់​​​គាត់​​​ធ្វើ​​​សកម្មភាព​​​ប្រឆាំង​​​រដ្ឋា​ភិបាល​​​ដើម្បី​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​"។ លោក សុក សំអឿន  មេធាវី​​​ការ​​​ពារ​​​ចុង​​​ចោទ​​​បាន​​​លើក​​​ឡើង​​​ថា សេចក្តីថ្លែង​ការណ៍​របស់​​​​​​លោក សួន សេរីរដ្ឋា ​​​មិន​​​ចាត់​​​ទុក​​​ថា ជា​​​ការ​​​រំលោភ​​​ច្បាប់​​​ទេ ហើយ​​​ថា ក្នុង​​​ករណី​​​នេះ ​កូន​​​ក្តី​​​របស់​​​លោក​​​បី​​​នាក់​​​ទៀត​​​មិន​​​ត្រូវ​​​ចាត់​​​ទុក​​​ថា ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​ដូច​​​គ្នា​​​នេះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សូម​​​កុំ​​​ប្រើ​​​សេចក្តីថ្លែង​ការណ៍​​របស់​​​លោក សួន សេរី​រដ្ឋា ​​​ចោទប្រកាន់​មក​លើក​ចុងចោទ​​​ផ្សេង​​​ទៀត​​​។ សូម​​​តុលាការ​​​សម្រេច​​​​​​ឲ្យ​​​បុរស​​​ទាំង​​​បួន​​​នាក់​​​នេះ​​​រួច​​​ផុត​​​ពី​​​ការ​​​ចោទ​​​ប្រកាន់"។ ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ អ្នក​​​ទាំង​​​បួន​​​អាច​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់​​​១០​​​ឆ្នាំ។ លោក តុប ឈុន​​​ហេង ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំជម្រះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តុលាការ​​​​​​នឹង​​​ប្រកាស​​​សាល​​​ក្រម​​​នៅ​​​ថ្ងៃ​​​ទី​​​១៤ ខែ​​​មករា​​​​​​​​​​​៕សារុន  

រដ្ឋា​ភិបាល​ទទួល​យក​ការ​ដាក់​ពាក្យសុំ​បង្កើត​គណ​បក្ស​​ពីក្រុម​អ្នក​ប្រឆាំង

កាល​ពី​ម្សិលមិញ ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​យក​ការ​ដាក់​ពាក្យ​សុំ​បង្កើត​គណបក្ស​នយោ​បាយ​ថ្មី​មួយ​ ដែល​ដាក់​ជូន​ដោយ​មេដឹកនាំ​និរទេស​ខ្លួននៃក្រុម​ប្រឆាំងមួយ​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផ្ទាល់​បាន​ចាត់​ទុក​ថា ជា​អង្គការ​ភេរវកម្ម​។ ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ ដែល​ត្រូវបាន​​ដឹកនាំពី​សហរដ្ឋអាមេរិក​ដោយមាន​លោក សួន សេរីរដ្ឋា​ ជាប្រធាននោះ កាលពី​ម្សិលមិញ​បាន​បង្ហោះ​ច្បាប់​ចម្លង​នៃ​ការ​ដាក់​សុំ​បង្កើត​គណ​បក្ស​អំណាច​ពលរដ្ឋ​ខ្មែរ តាមប្រព័ន្ធ​អុីនធើណិត​​ដោយ​មាន​បោះ​ត្រា​កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូពី​ក្រសួង​មហា​ផ្ទៃ និង​នាយក​ដ្ឋានកិច្ច​ការ​​នយោបាយ​របស់​ក្រសួង​នេះ​។ លិខិត​នោះ​មាន​ខ្លឹម​សារ​ថា "ខ្ញុំ​និង​ជនជាតិ​ខ្មែរ​៨០​នាក់​យល់​ព្រម​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ការ​បង្កើត​គណបក្ស​​អំណាច​ពលរដ្ឋខ្មែរ"។ លោក​ ឆាន់ ចាន់សុភ័ក្ត្រ​ ប្រធាន​នាយកដ្ឋាន​កិច្ច​ការ​នយោបាយ​បាន​បញ្ជាក់​ពីការ​ទទួល​បាន​ពាក្យ​សុំនេះ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ឱកាស​​នៃការ​ទទួលបាន​ការ​​យល់​ព្រម​ ឬយា៉ង​ណា​នោះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា "ខ្ញុំ​នឹង​ពិនិត្យ​មើល...

​បុរសបី​នាក់​ដែល​ជាប់​ចោទ​​ពី​បទ​ឃុប​ឃិត​ជាមួយ​ “ភេរវករ” ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់

កាលពី​ម្សិលមិញ បុរស​បី​នាក់​ដែល​ជាប់​ចោទ​​ពី​បទ​​ចូលរួម​​ជាមួយ​លោក សួន សេរីរដ្ឋា​ អ្នក​ប្រឆាំង​នៅ​បរទេស​ ក្នុង​ផែន​ការ​ផ្ដួលរំលំ​រដ្ឋាភិបាល​​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​លើ​​ពួកគេ​អំឡុង​សវនាការ​ជំនុំជម្រះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក សួន សេរីរដ្ឋា​ ប្រធាន​​ចលនា​អំណាច​ពលរដ្ឋខ្មែរ គឺ​ជា​ពលរដ្ឋ​ស្នាក់​នៅអចិន្ត្រៃយ៍​ក្នុង​​សហរដ្ឋអាមេរិក​ ហើយ​បច្ចុប្បន្ន​​​កំពុងត្រូវ​​បាន​តុលា​ការ​ជំនុំជម្រះ​ជាមួយ​បុរស​ទាំង​បី​នាក់​នេះ​ដោយ​កំបាំង​មុខ​។ លោក​ត្រូវ​បានចោទ​ប្រកាន់​ពីបទ​រៀប​ចំផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​សារ​តែ​ការ​ព្យាយាម​ចែក​ចាយ​អាវ​យឺត​​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​កុំបោះ​ឆ្នោត​ និង​​ការ​ជូន​ផ្កា​ដែល​មាន​ស្ទីកគ័រ​​ប្រឆាំង​រដ្ឋាភិបាល​ទៅ​នគរបាល​​នៅ​ក្នុង​ឆ្នាំ​២០១៣​ដូច​គ្នា ហើយ​ត្រូវ​បាន​លោក ហ៊ុន សែន ចាត់​ទុក​ជា​ភេរវករ​។ បុរស​ទាំង​បី​នាក់​​ដែល​មាន​ឈ្មោះ​ សេរី ប៊ុនឡុង សេង សុខម៉េង និង​...

តុលាការ​លើក​ឡើង​ថា ‘ការ​យល់​ច្រឡំ’ ភ្ជាប់​ព្រះសង្ឃ​ទៅ​នឹង​អ្នក​ប្រឆាំង

នៅ​ពេល​ព្រះ​តេជគុណ លួន សុវ៉ាត ញញឹម​ពព្រាយ និមន្ត​ចូល​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ សម្រាប់​ការ​ជំនំ​ុជម្រះ​ព្រះអង្គ​ពីបទ​នាំ​បំបះ​បំបោរ​ អ្នក​គាំទ្រ​ព្រះអង្គ​គ្រវី​ទង់​ជាតិ​រាប់សិប​នាក់​ដែល​ឈរ​ជា​ជួរ​នៅ​តាម​ចិញ្ចើម​ផ្លូវ បាន​អំពាវនាវ​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​ព្រះសង្ឃ​អង្គ​នេះ ខណៈ​ដែល​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​នាក់​ចោមរោម​ព្រះអង្គ។ កាលពី​ខែ​កញ្ញា ព្រះ​តេជគុណ លួន សុវ៉ាត ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​តុលាការ រួម​ជាមួយ​លោក សួន សេរី​រដ្ឋា អ្នក​ប្រឆាំង​មាន​មូលដ្ឋាន​នៅ​អាមេរិក ដើម្បី​ប្រឈម​នឹង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ មាន​គម្រោង​វាយ​ប្រហារ និងរំខាន​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​មុន។ ការ​ចោទ​ប្រកាន់​ទាំង​នោះ​កើត​ចេញ​ពី​លោក សេរី រដ្ឋា ដែល​រៀបចំ​សកម្មជន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចែកចាយ​អាវយឺត​ដែល​អំពាវនាវ​ដល់​ប្រជាជន​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត...

ត​ុលាការ​បដិសេធ​មិន​ឲ្យ​អ្នក​សមគំនិត​​ក្នុងការ​បង​្ក​អំពើភេរវកម្ម​នៅ​ក្រៅ​ឃុំ

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បដិសេធ​មិន​​ឲ្យ​បុរស​បី​នាក់​ ដែល​ត្រូវបាន​ចោទ​ប្រកាន់​ថា បាន​រំលោភ​ច្បាប់​បោះ​ឆ្នោត​ និង​ចូល​រួូម​ក្នុង​ក្រុម​ប្រឆាំង​រដ្ឋា​ភិបាលនៅក្រៅឃុំ​ ដែល​បាន​ចូល​រួម​ចែក​អាវ​យឺត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ ដោយ​មាន​ពាក្យ​ស្លោក​ជំរុញ​​ប្រជា​ពលរដ្ឋ​កុំឲ្យទៅ​បោះ​ឆ្នោត​នៅ​ក្នុងការ​បោះ​ឆ្នោត​ជាតិ​​ក្នុង​ខែ​នោះ​​ឡើយ​។ អាវ​យឺត​ដែលត្រូវបាន​កុម្ម៉ង់​ដោយ​ចលនា​អំណាច​ពលរដ្ឋខ្មែរ ​​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋអាេមរិក​ ដែល​រដ្ឋាភិបាល​​កម្ពុជា​ហៅ​ថា ជា​អង្គការ​ភេរវកម្ម​។ លោក សុក សំអឿន មេធាវី​ការ​ពារ​ជនទាំង​បីនា​ក់​នេះ​បាន​លើក​ឡើង​ថា កូនក្ដី​របស់​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​ការ​កាត់​ក្ដី​រយៈ​ពេលអត​ិបរមាតាមការ​កំណត់​ដោយ​ច្បាប់​។ ប៉ុន្តែ​លោក​ មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង​បាន​មាន​ប្រសាសន៍​ថា ភាព​ស្មុគ​ស្មាញ​នៃ​រឿង​ក្ដី​នេះ​ទាម​ទារ​ឲ្យ​ឃុំខ្លួន​ពួកគេ​បន្ត​ទៀត។ ចៅក្រម​ តុប ឈុនហេង បាន​យល់​ព្រម​តាម​សំណើ​នោះ​ដោយលើកឡើងថា " វា​ជា​ករណី​ព្រហ្មទណ្ឌ​ស្មុគ​ស្មាញ...

តុលាការ​នឹង​កោះហៅ​ព្រះតេជគុណ លួន​ សុវ៉ាត​ មក​ចូលរួម​សវនាការ​ជាមួយ​ លោក សួន សេរីរដ្ឋា

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ថែម​ព្រះតេជគុណ លួន សុវ៉ាត សកម្មជន​ព្រះសង្ឃ​ចូល​ទៅ​ក្នុង​បញ្ជី​​ជន​ជាប់​ចោទ​​នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​របស់លោក សួន សេរីរដ្ឋា ​អ្នក​ប្រឆាំង​ជន​ជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក ដែល​​ជាប់​ចោទ​ពីបទ​ញុះញង់ និង​មាន​ផែន​ការ​វាយ​ប្រហារ​​នោះ ​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​​១៨ ខែ​កញ្ញា​។​​​ លោក សេរីរដ្ឋា ប្រធាន​អំណាច​ពល​រដ្ឋខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​​​ត្រូវ​បាន​ចោទ​ប្រកាន់​ជុំវិញ​ហេតុការណ៍​ចំនួន​ពីរ​​មុន​ពេល​ និង​ក្រោយ​ពេល​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​មុន។ នៅ​មុន​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា លោក សេរីរដ្ឋា បាន​បោះពុម្ព​អាវ​យឺត​ដោយ​មាន​សរសេរ​ពាក្យ​ស្លោក​ជំរុញ​ឲ្យ​ពលរដ្ឋខ្មែរ​កុំទៅ​បោះ​ឆ្នោត។ បន្ទាប់​ពីការ​បោះ​ឆ្នោត​លោក​បាន​ព្យាយាម​រៀបចំ​ចែក​​ផ្កា​កូឡាប​ពណ៌លឿង​ដល់​កម្លាំង​សន្តិសុខដែលឈរ​ជើងនៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ជាមួយនឹង​​ស្ទីកគ័រ​​ជំរុញ​ឲ្យពួកគេ​ " បែរ​កាណុង​កាំភ្លើង​​ប្រឆាំង​ជន​ផ្ដាច់​ការ​"​។ បច្ចុប្បន្ន​​នេះ លោក​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​។ លោក...

តុលាការ​ព្យាយាម​រក​បទ​ចោទប្រកាន់​កាន់តែធ្ងន់​លើ​លោក សួន សេរី​រដ្ឋា

កាល​ពីម្សិល​មិញ លោក ត​ុប ឈុនហេង​ ចៅក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បានបង្គាប់​ឲ្យ​​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ករណី​ញុះញង់​ ប្រឆាំង​លោក សួន សេរីរដ្ឋា ជា​អ្នក​ប្រឆាំង​ជន​ជាតិខ្មែរសញ្ជាតិ​អាមេរិកដើម្បី​បង្កើន​ការ​ចោទ​ប្រកាន់​ឲ្យកាន់តែធ្ងន់​ថែមទៀត​ពី​បទ​រៀប​ចំ​ផែន​ការ "ផ្តួលរំលំរដ្ឋាភិបាល"។ តុលាការ​បាន​ចោទ​ប្រកាន់​លោក សេរីរដ្ឋា​ ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​​ពី​បទ​ញុះ​ញង់​កាល​ពី​ខែសីហា​ដោយបាន​ព្យាយាម​ចែក​ផ្កាកុលាប​ពណ៌​លឿង​ចំនួន​១.០០០ទង​ឲ្យ​នគរបាល​និង​ទាហាន​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ជាមួយ​ខិត្តប័ណ្ណ​អំពាវ​នា​វឲ្យ​ពួកគេ​ "បែរកាណុងកាំភ្លើង​ដាក់​ជន​ផ្តាច់ការ​" គឺ​សំដៅ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ នៅក្នុង​សារ​ណា​ការ​ពារ​ខ្លួន​ដែល​ត្រូវ​បាន​អាន​នៅក្នុងតុលាការ​អំឡុង​ពេល​បើក​សវនាការ​​កាត​់​ទោស​កំបាំងមុខ​កាលពី​ថ្ងៃពុធ លោក សេរីរដ្ឋា បាន​បដិសេធ​ថា លោក​គ្មាន​បំណង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទេ។ ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​​ដល់​ពីរឆ្នាំ។​ កាលពី​ម្សិលមិញ លោក​ចៅក្រម ឈុនហេង បាន​សម្រេច​មិន​ចេញសាលក្រម​ទេ...

នគរបាល​និយាយ​ថា FBI នឹង​ជួយ​បង្ក្រាប​អ្នកប្រឆាំងរដ្ឋាភិបាល​​ដែល​រស់​នៅ​អាមេរិក​

យោងតាម​គេហទំព័រ​របស់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ការិយាល័យ​សហ​ព័ន្ធ​ស៊ើប​អង្កេត​ (FBI) របស់​សហរដ្ឋអាមេរិក បាន​យល់​ព្រម​តាម​សំណើ​របស់​កម្ពុជា ដែល​សុំ​ជំនួយ​បន្ថែម​ ខណៈ​​​ពេល​ខ្លួន​ព្យាយាម​ " បង្ក្រាប​" អ្នក​ប្រឆាំង​​​រដ្ឋាភិបាល​​​​ដែល​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ គណៈប្រតិភូ​មួយ​ក្រុម​ដឹក​នាំ​ដោយ​លោក នេត សាវឿន អគ្គស្នង​ការ​នគរ​បាល​​ជាតិ​​ បាន​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​កាលពី​ថ្ងៃសៅរ៍ ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​ទៅកាន់​ទីស្នាក់​ការ​កណ្ដាល​របស់​ FBI នៅ​វា៉ស៊ីនតោន ហើយនៅទីនោះ​គណៈប្រតិភូ​នេះ​បាន​ជួប​ជាមួយ​លោក​ ជេម ខូមី (James Comey) ប្រធាន​របស់ ​FBI និង​​​បាន​ដើរ​មើល​ការិយាល័យ​ដ៏​ទំនើប​របស់​ទីភ្នាក់​ងារ​នេះ​។ របាយការណ៍​ដែល​ត្រូវ​បាន​បង្ហោះ​កាលពី​ម្សិលមិញ​នេះ មាន​ខ្លឹម​សារ​ដូច្នេះថា...

​​​​​​អង្គ​​​ការ​​​ភេរវកម្ម​​​​​​មួយ​​​ព្យាយាម​​​ចុះ​​​​​​ឈ្មោះ​​​ជា​​​គណបក្ស​​​នយោបាយ​​​

សាលាដំបូង​ខេត្ត​មួយ​បានចោទ​ប្រកាន់​លោក​ សួន សេរីរដ្ឋា ពីបទ​ក្បត់​ជាតិ​។ រដ្ឋា​ភិបាល​​​​នឹង​​​ចាប់​ខ្លួនគាត់​​​​​​​ភ្លាម​​​នៅ​ពេល​ណា​គាត់​ឈាន​ជើង​ចូល​ក្នុង​ប្រទេស​កម្ពុជា​។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ក្រុម​របស់​គាត់​ជា​អង្គការ​ភេរវកម្ម​មួយ​ដែល​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​។ ឥឡូវ​នេះ លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​ ដែល​និរទេស​​​ខ្លួន​ឯង​ ចង់​ចុះ​​​​ឈ្មោះ​​​​ក្រុម​ប្រឆាំង​របស់​គាត់​ជា​គណ​បក្ស​នយោបាយ​​នៅ​កម្ពុជា​។ ក្រសួង​មហា​ផ្ទៃ​​​​លើក​​​ឡើង​​​ថា គាត់​មាន​ឱកាស​តិច​តួច​ណាស់​។ នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ទៅ​ទីក្រុង​ដាឡាស ក្នុង​រដ្ឋតិច​សាស លោក សេរីរដ្ឋា បាន​​​និយាយ​ថា គាត់​ចង់​ចុះ​​​ឈ្មោះ​​​ចលនា​អំណាច​​​ពល​រដ្ឋ​ខ្មែរ​​​​ជា​​​គណបក្ស​​​នយោបាយ​​​ដើម្បី​ឲ្យ​សកម្ម​ជន​របស់​គាត់​នៅ​កម្ពុជា​អាច​​ធ្វើការ​ដោ​យ​សេរី។ គាត់​សង្ឃឹម​ថា ​​​នឹង​ដាក់​ឯកសារ​ចំាបាច់ រួម​ទាំង​បញ្ជី​ឈ្មោះ​​​ស្ថាបនិក និង​អ្នក​គាំទ្រ​៥.០០០​នាក់​ទៅ​ក្រសួង​មហា​​​ផ្ទៃ​​​​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​។ លោក​បាន​និយាយ​ថា “ខ្ញុំ​ត្រៀម​ឯកសារ​សម្រាប់​ចុះ​ឈ្មោះ​ជា​គណបក្ស​នយោបាយ​ជាមួយ​ក្រសួង​មហាផ្ទៃ ព្រោះ​រដ្ឋាភិបាល​កម្ពុជា​​​​ចោទ​ក្រុម​ខ្ញុំ និង​អ្នក​គាំទ្រ​ថា ជា​ចលនា​ភេរវកម្ម​។ ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ជាមួយ​រដ្ឋាភិបាល​ថា យើង​មិនមែន​ជា​ចលនា​ភេរវ​កម្ម​ទេ”។ លោក​ សេរីរដ្ឋា ​និយាយ​ថា គាត់​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ដាក់​បេក្ខជន​សម្រាប់​មុខ​តំណែង​សាធារណៈ​នៅ​ពេល​ណាមួយ​ឆាប់​ៗ​​នេះទេ ព្រោះ​គាត់​គិត​ថា ការ​បោះ​ឆ្នោត​ដោយ​​​សេរី និង​យុត្តិធម៌​អាច​កើត​មាន​ឡើង​តែ​នៅ​​ពេល​ណា​ដែល​លោក​នាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​បណ្ដេញ​ចេញតែ​ប៉ុណ្ណោះ​។ ប្រសិន​បើ​ត្រូវ​បាន​ចុ​​ះ​​​បញ្ជី​​​ជា​​​គណបក្ស​​​នយោបាយ​​​​មែននោះ លោក សេរីរដ្ឋា បាន​និយាយ​ថា ក្រុម​របស់​លោកនឹង​រៀប​ចំ​វេទិ​​ការ​សាធារណៈ​នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​​​​អប់​រំ​ប្រជា​ពល​រដ្ឋ​ខ្មែរ​អំពី​សិទ្ធិន​យោបាយ​របស់​ពួក​គាត់​ ពោល​គឺ​សិទ្ធិ​មិន​បោះឆ្នោត។ មនុស្ស​​បីនាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំមុន​ចំពោះ​ការ​ដឹកជញ្ជូន​អាវ​យឺត​​ដែល​មាន​សរសេរ​ពាក្យ​ស្លោក​ជំរុញ​​ប្រជា​ពល​ខ្មែរ​​​​​​​មិន​​​​​​​​​ឲ្យ​​​ទៅ​បោះ​ឆ្នោត​ ដើម្បី​តវ៉ា​នឹង​ប្រព័ន្ធ​បោះ​ឆ្នោត​មិន​ល្អ​ តាម​បញ្ជា​របស់​ចលនា​អំណាច​ពល​​រដ្ឋខ្មែរ​។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ក្បត់​ជាតិ​ រួម​ជា​មួយ​នឹង​លោក សេរីរដ្ឋា។ គាត់​បាន​និយាយ​ថា “ យើង​ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​ដឹង​ពី​សិទ្ធិ​បោះ​ឆ្នោត​ ឬមិន​បោះ​ឆ្នោត​​របស់​​​​ខ្លួន​​​។ ប្រសិន​បើ​ការ​បោះ​ឆ្នោត​នៅ​តែ​មិន​សេរី យើង​អាច​ជំរុញ​ប្រជា​ជន​មិន​ឲ្យ​បោះ​​​​ឆ្នោត​​​បាន​​​​”។ ឧត្តម​សេនីយ៍​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាននិយាយ​ថា ក្ដី​សង្ឃឹម​របស់​លោក សួន សេរីរដ្ឋា ក្នុង​ការ​ចុះ​ឈ្មោះ​​ចលនា​អំណាច​ពល​រដ្ឋខ្មែរ ជា​គណបក្ស​នយោ​​បាយ​​ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ​។ លោក​បាន​និយាយ​ថា “ គាត់​មិន​សម​ជា​អ្នក​ដឹកនាំ​គណបក្ស​ទេ ពីព្រោះគាត់​មាន​ដីកា​ចាប់​ខ្លួន​ពីតុលាការ​ ដូច្នេះ​តើ​គាត់​អាច​ដឹកនាំ​គណបក្ស​ដូច​ម្ដេច​​?”។ ប៉ុន្តែ​លោក សុក សំអឿន មេធាវី​របស់​លោក សួន សេរីរដ្ឋា បាន​មាន​ប្រសាសន៍​ថា ដីកា​ចាប់​ខ្លួន​តែ​មួយ​មិន​គួរ​រារាំង​ចលនា​អំណាច​ពល​រដ្ឋខ្មែរ​​មិនឲ្យ​ចុះ​ឈ្មោះ​ជា​គណ​បក្ស​នយោបាយ​​​​ឡើយ​។ លោក​មាន​ប្រសាសន៍​ថា ច្បាប់​អនុ​ញ្ញាត​ឲ្យ​រដ្ឋាភិបាល​បដិសេធ​សិទ្ធិ​នរណា​ម្នាក់​មិន​ឲ្យ​​បង្កើត​គណបក្ស​នយោបាយ​បាន​ “ប្រសិន​បើ​ជន​នោះ​មាន​ទោស​ព្រហ្មទណ្ឌ ប៉ុន្តែ​តុលា​ការ​មិន​ទាន់​សម្រេច​លើ​រឿង​ក្ដី​របស់​គាត់​នៅ​ឡើយ​ទេ​”។ លោក សុក សំអឿន បានថ្លែង​​ថា តុលាការ​​​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​​​​របស់​ខ្លួន​លើ​រឿង​ក្ដី​ពាក់​ព័ន្ធ​​អាវ​យឺត​នេះ​​ប្រហែល​១ខែ​មក​ហើយ ប៉ុន្តែ​មិនទាន់​​​​បាន​​​​​​​​​កំណត់​ថ្ងៃ​បើក​សវនាការ​ទេ​៕ គឹមហឿន (រាយការណ៍​បន្ថែម​ដោយ ហ៊ុល រស្មី​)

លោក សួន​ សេរី​រដ្ឋា ដែល​​​អាជ្ញាធរ​​​កំពុង​​​​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​និយាយថា​ លោកមកដល់កម្ពុជា​​ហើយ

អ្នក​ប្រឆាំង​ជាជន​ជាតិ​ខ្មែរ​រស់​នៅ​​សហ​រដ្ឋ​អាមេរិក​ម្នាក់​ដែល​អាជ្ញាធរ​ចាត់​ទុក​ថា​ ជា​ភេរវជន​​​​ ហើយ​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ពីបទ​ញុះ​ញង់​នោះ​បាន​និយាយថា លោក​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​នឹង​ធ្វើ​មហាបាតុ​​​កម្ម​​​​សំដៅ​ផ្តួល​រំលំ​រដ្ឋាភិ​បាល​ ប្រសិន​បើ​គណ​​​បក្សសង្គ្រោះ​ជាតិ​ព្រម​ព្រៀង​ចូល​រួម​ក្នុង​ការ​បើ​ក​សម័យ​ប្រជុំ​សភានោះ​។ លោក​ សួន សេរីរដ្ឋា ដែលបច្ចុប្បន្ន​​​នេះ​​​រស់​នៅ​​សហ​រដ្ឋ​អាមេរិក​ ហើយ​ប្រឈម​នឹង​ដីកា​ចាប់​ខ្លួន​ ប្រសិន​បើ​លោក​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា​ពីបទ​ជំរុញ​ឲ្យ​មាន​​ចលនា​​បះបោរ​តាម​បែប​បដិវត្តន៍​អារ៉ាប់​ស្ព្រីង ​​ដើម្បី​​ផ្តួល​រំលំ​រដ្ឋា​​​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នោះបាន​អះអាង​ថា លោក​បាន​ចូ​ល​មក​ខេត្ត​កោះកុង​តាម​ប្រទេស​ថៃ​កាល​ពីថ្ងៃច័ន្ទ ហើយ​​​​បាន​មាន​​ប្រសាសន៍​ថា លោក​នឹង​ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ហោច​ណាស់​រហូត​ដល់​ខែ​តុលា ដើម្បី​រៀបចំ​ចលនា​បះបោរ​របស់​ខ្លួន​។ ​បើ​ទោះណាជាមាន​ការ​គំរាម​កំហែង​​​ពី​សំណាក់​​​រដ្ឋាភិ​បាលកម្ពុជា​​​​​​​ពីការ​ចាប់​ខ្លួន លោក​ សួន សេរីរដ្ឋា​ និង​ក្រុម​របស់លោក គឺចលនា​អំណាច​ពល​រដ្ឋខែ្មរ​...

Latest news

© 2021, ដេលី. All rights reserved.