TAG
ស៊ឹង សែនករុណា
អង្គការសង្គមស៊ីវិលប្រកាសធ្វើយុទ្ធនាការទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ រាល់សប្តាហ៍
ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស អះអាងថា ការប្រកាសធ្វើយុទ្ធនាការរបស់អង្គការសមាគមដែលទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ រាល់សប្តាហ៍ គឺដើម្បីជំរុញឱ្យតុលាការអនុវត្តនូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនឱ្យមានអព្យាក្រឹតភាព។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ ធ្នូ នេះថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ចំពោះការខកខានក្នុងការអនុវត្តនូវលក្ខខណ្ឌដែលតុលាការមិនបានប្រាប់សាមីខ្លួន និងមេធាវីឲ្យដឹងមុន គឺជាភាពអយុត្តិធម៌ធ្ងន់ធ្ងរបំផុតសម្រាប់តំណាងកម្មកររូបនេះ។
លោកបន្ថែមថា ការចាប់ខ្លួនមេដឹកនាំសហជីព...
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល៖ ការរិះគន់នានាលើកម្ពុជាគឺដោយសារតែកម្ពុជាអនុវត្តច្បាប់ដោយបំពាន
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ថាការរិះគន់នានាលើកម្ពុជាជុំវិញការរឹតត្បិតសេរីភាពបញ្ចេញមតិ គឺដោយសារតែកម្ពុជាបានអនុវត្តច្បាប់ដោយបំពានជុំវិញការចាប់ខ្លួនសកម្មជនសង្គមនានា និងសកម្មជននយោបាយដោយប្រើក្រមព្រហ្មទណ្ឌដែលផ្ទុយពីខ្លឹមសាររបស់រដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ធ្នូ នេះថា ដើម្បីធានានូវយុត្តិធម៌ និងសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពរបស់អ្នកសារព័ត៌មានឱ្យមានភាពល្អប្រសើរ រដ្ឋាភិបាលកម្ពុជាគួរតែបើកទូលាយដល់សកម្មជនសង្គម អ្នកនយោបាយ និងអ្នកសារព័ត៌មានក្នុងការបញ្ចេញមតិការពារផលប្រយោជន៍សាធារណៈ ដើម្បីរួមគ្នាកែលំអ និងកសាងសង្គមជាតិទាំងមូលដោយមិនប្រកាន់និន្នាការនយោបាយណាមួយដូចពេលកន្លងមក។
លោក ស៊ឹង សែនករុណា...
សង្គមស៊ីវិលអំពាវនាវឱ្យពលរដ្ឋទៅចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា
សង្គមស៊ីវិល អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ និងពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខណៈមានការព្រួយបារម្ភថា ពលរដ្ឋនឿយណាយនឹងស្ថានភាពនយោបាយរបស់កម្ពុជា មិននាំគ្នាទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ស្របពេលរដ្ឋាភិបាលក៏មិនទាន់បានបង្កភាពងាយស្រួលសម្រាប់ពលរដ្ឋចំណាកស្រុកផងដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ វិច្ឆិកា នេះថា ពិតមែនតែ គ.ជ.ប បង្ហាញទិន្នន័យអំពីអ្នកទៅចុះឈ្មោះបោះឆ្នោតថ្មីៗគួរឲ្យកត់សម្គាល់ ប៉ុន្តែគេក៏មិនអាចដឹងដែរថាមានប្រជាពលរដ្ឋប៉ុន្មាននាក់ដែលធុញថប់នឹងវិបត្តិនយោបាយនៅកម្ពុជា ហើយមិនទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត។...
មន្ត្រីអាដហុក៖ តុលាការកំពូលមិនមានឆន្ទៈផ្ដល់យុត្តិធម៌ដល់អ្នកការពារសិទ្ធិមនុស្ស
មន្ត្រីការពារសិទ្ធិមនុស្សអាដហុក អះអាងថា តុលាការកំពូលមិនមានឆន្ទៈក្នុងការផ្ដល់យុត្តិធម៌ដល់អ្នកការពារសិទ្ធិមនុស្ស ក្រោយពីតុលាការមួយនេះបដិសេធទម្លាក់បទចោទប្រកាន់លើពួកគាត់ទាំង ៥រូប ក្រោមបទចោទប្រកាន់ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» ដែលតុលាការថ្នាក់ក្រោមសម្រេចផ្ដន្ទាទោសឱ្យពួកគាត់ជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំទុកជាបានការដដែល។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក និល ណុន បានប្រកាសសាលដីកាបណ្ដឹងសាទុក្ខមន្ត្រី និងអតីតមន្ត្រីការពារសិទ្ធិមនុស្ស ៥រូបនៅថ្ងៃសុក្រ ទី១៨ វិច្ឆិកា នេះ បន្ទាប់ពីបើកសវនាការកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ការប្រកាសសាលដីកានៅថ្ងៃនេះ លោក និល...
ក្រុមសង្គមស៊ីវិលថារដ្ឋាភិបាលកម្ពុជាគ្មានចេតនាបើកលំហសេរីភាពសារព័ត៌មានទេ
ក្រុមសង្គមស៊ីវិលអះអាងថា រដ្ឋាភិបាលកម្ពុជាគ្មានចេតនាបើកលំហសេរីភាពសារព័ត៌មានឱ្យបានទូលំទូលាយតាមការទទូចរបស់សហគមន៍អន្តរជាតិ និងអង្គការសមាគមដែលធ្វើការលើកកម្ពស់វិស័យសារព័ត៌មាននោះឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ វិច្ឆិកា នេះថា ទង្វើរបស់រដ្ឋាភិបាលចំពោះអ្នកសារព័ត៌មានបានបង្ហាញកាន់តែច្បាស់នូវការរើសអើងចំពោះអ្នកសារព័ត៌មាន ដែលផ្ទុយពីខ្លឹមសារដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ និងការផ្តល់សច្ចាប័នរបស់ខ្លួនក្នុងការធានានូវការអនុវត្តសេរីភាពសារព័ត៌មាននៅកម្ពុជាឱ្យបានល្អប្រសើរ។
លោក ស៊ឹង សែនករុណា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចៀសវាងនូវទង្វើទាំងឡាយណាដែលជាហេតុនាំឱ្យមានការរារាំងនូវការបើកលំហសេរីភាពសារព័ត៌មាន ក៏ដូចជាសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ដើម្បីបញ្ឈប់នូវការរិះគន់ពីមជ្ឈដ្ឋាននានាដែលតែងលើកឡើងពីការរឹតត្បិតសេរីភាពសារព័ត៌មានពីសំណាក់រដ្ឋាភិបាលនាពេលកន្លងមក។
លោកថា ជាក់ស្តែង ការហាមឃាត់អ្នកសារព័ត៌មាននៅពេលនេះ គឺជាតឹកតាងមួយដ៏ច្បាស់ដែលបញ្ជាក់ថា...
លោក ហ៊ុន សែន បដិសេធឆ្លើយសំណួររឿងលោក បៃដិន ជំរុញឱ្យបើកលំហសេរីភាពសង្គមស៊ីវិលនិងនយោបាយនៅកម្ពុជា
បុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំ លោក ហ៊ុន សែន បដិសេធមិនឆ្លើយសំណួរអ្នកសារព័ត៌មានដែលបានចោទសួររឿងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលជំរុញឲ្យបើកលំហសេរីភាពដល់សង្គមស៊ីវិល ព្រមទាំងនយោបាយនៅកម្ពុជា និងដោះលែងកញ្ញា សេង ធារី ដោយលោកបង្វែរឲ្យទៅសួរសហរដ្ឋអាមេរិកដោយខ្លួនឯងវិញ។
ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានដែលបានបញ្ចប់កាលថ្ងៃអាទិត្យ ទី១៣ វិច្ឆិកា នេះ។
ក្នុងសន្និសីទនោះ អ្នកសារព័ត៌មានបានសួរលោក...
សង្គមស៊ីវិលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពប្រជាធិបតេយ្យឡើងវិញ
សង្គមស៊ីវិលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ប្រព័ន្ធតុលាការ បើកលំហដល់សង្គមស៊ីវិលឯករាជ្យ សេរីភាពសារព័ត៌មាន និងបើកទូលាយសិទ្ធិសេរីភាពដល់អ្នកនយោបាយ ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដដែលមានការជឿជាក់ពីសហគមន៍អន្តរជាតិ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ វិច្ឆិកា នេះថា ប្រព័ន្ធនៃការធានាអនុវត្តនូវលំហសេរីភាពរបស់ពលរដ្ឋនៅកម្ពុជាសព្វថ្ងៃនេះ ស្ថិតនៅក្នុងស្ថានភាពចង្អៀតណែននៅឡើយ ត្បិតពលរដ្ឋខ្មែរ និងអង្គការសង្គមស៊ីវិល រួមទាំងមតិអន្តរជាតិនានាផង សុទ្ធតែបានដឹងយ៉ាងច្បាស់ថា ទាំងស្ថាប័ន...
កម្ពុជានឹងប្រគល់ញញួរប្រធានអាស៊ានទៅឱ្យប្រធានាធិបតីឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានប្តូរវេន
ក្រសួងការបរទេសកម្ពុជា អះអាងថា នៅក្នុងពិធីបិទបញ្ចប់ជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ នឹងប្រគល់ញញួរប្រធានអាស៊ានទៅឱ្យប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ដែលនឹងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៣ ខាងមុខនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ពិធីប្រគល់ញញួរនេះនឹងធ្វើឡើងក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ដែលជាកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចសន្ទនាអាស៊ានជាសកលលើកទី២...
សង្គមស៊ីវិល៖ ការបោះឆ្នោតសេរីត្រឹមត្រូវនិងយុត្តិធម៌ ជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពពិតប្រាកដ
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលអះអាងថា ការបោះឆ្នោតដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាប្រព័ន្ធទប់ស្កាត់ការរំលោភអំណាច ហើយមានប្រព័ន្ធនៃការផ្ទេរអំណាចដោយសន្តិវិធីយ៉ាងមានប្រសិទ្ធភាព ដែលជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពសម្រាប់សង្គមជាតិយ៉ាងពិតប្រាកដ មិនមែនបោះឆ្នោតឲ្យបក្សនេះ ឬបក្សនោះ ទើបអាចរក្សាសន្តិភាពបាននោះទេ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ថា មានតែការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក្នុងសង្គមប្រជាធិបតេយ្យប៉ុណ្ណោះ ទើបអាចធានានូវឆន្ទៈរបស់ពលរដ្ឋដែលជាម្ចាស់ប្រទេស និងជាម្ចាស់ឆ្នោតបានត្រឹមត្រូវ...
លោក ហ៊ុន សែន ថាបើចង់ឱ្យកម្ពុជាមានសុខសន្តិភាពគឺត្រូវបោះឆ្នោតឱ្យបក្សរបស់លោក
លោក ហ៊ុន សែន គំរាមថា ប្រជាពលរដ្ឋខ្មែរមានជម្រើសតែមួយគត់ បើពិតជាចង់ឲ្យប្រទេសកម្ពុជាអាចធានានូវសន្តិភាព និងអាចរក្សានូវសន្តិភាពបានយូរអង្វែង គឺមានតែបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
តើបុគ្គលបក្សពួកណាបង្កសង្គ្រាម?
លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីជួបជាមួយប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះថា នៅពេលដែលគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រងអំណាចដូចសព្វថ្ងៃនេះ នោះគណបក្សនឹងអាចរកសន្តិភាពជូនប្រទេសជាតិបាន ដែលនឹងធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្តពេញលេញទាំងអស់គ្នា។
មេដឹកនាំបក្សកាន់អំណាចដែលចូលចិត្តគំរាមបំផ្ទុះសង្គ្រាមលើពលរដ្ឋខ្លួនឯង លោក ហ៊ុន សែន អះអាងថា លោកនឹងមិនទៅណាចោលប្រជាពលរដ្ឋជាដាច់ខាត ហើយលោកនឹងបន្តថែរក្សាការពារសន្តិភាពដែលរកបានដ៏លំបាកនេះជូនប្រជាពលរដ្ឋបន្តទៀត។...