TAG
ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីថ្មីតត្រកូលតែងតាំងបងថ្លៃជីដូនមួយឱ្យធ្វើមេគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀន
នាយករដ្ឋមន្ត្រីថ្មីតត្រកូល លោក ហ៊ុន ម៉ាណែត សម្រេចបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលមានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នេត សាវឿន ជាប្រធាន ក្នុងពេលដែលគេមើលឃើញថា ក្រោយពីលោក ស ថេត ឡើងកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ ការបង្ក្រាបគ្រឿងញៀនក្នុងប្រទេសកម្ពុជាមានប្រសិទ្ធភាពជាងមុន។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យមួយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលមានសមាជិក ១៩នាក់...
រដ្ឋសភាដំឡើងឋានៈប្អូនបង្កើតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាឧបនាយករដ្ឋមន្ត្រីតត្រកូល
រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញលើកទី១ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ប្អូនប្រុសពៅនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាឧបនាយករដ្ឋមន្ត្រី បន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានស្នើសុំតែងតាំង។
យោងតាមខ្លឹមសារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លទ្ធផលចេញពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា...
នាយករដ្ឋមន្ត្រីថ្មីតត្រកូលស្នើឲ្យស្ថាប័នរដ្ឋនានាខ្នះខ្នែងជួយក្រសួងអធិការកិច្ចអនុវត្តអភិក្រម
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឲ្យក្រសួង អង្គភាព និងស្ថាប័ននានា ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសហការជាមួយក្រសួងអធិការកិច្ច ដើម្បីកែលំអការងារជួយដល់អភិក្រមរដ្ឋាភិបាល ឬការរឹតបន្តឹងឡើងៗ មុននឹងឈានដល់ការសម្រេចវះកាត់ ឬដកមន្ត្រីចេញពីមុខតំណែង និងមុខនាទី។ លោកថ្លែងដូច្នេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ នាថ្ងៃទី១៣ កុម្ភៈ។
ប្រភពដដែលបានលើកឡើងថា លោកស្នើឱ្យស្ថាប័នទាំងនោះកុំគិតបែបអវិជ្ជមានថា ក្រសួងអធិការកិច្ច ជាអង្គភាពចាប់កំហុសលើការងាររបស់ខ្លួន ព្រោះក្រសួងអធិការកិច្ច ជាសេនាធិការ និងជាភ្នែកចម្រុះរបស់រដ្ឋាភិបាលជួយដល់អភិក្រម៤...
ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរដល់ជនជាតិវៀតណាមម្នាក់តាមសំណើលោក ហ៊ុន ម៉ាណែត ជាលើកដំបូង
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ សីហមុនី ត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរដល់ជនជាតិវៀតណាម ឈ្មោះ ហា វ៉ាន់ហៀវ (Ha Van Hieu) ដែលជាជនជាតិវៀតណាមដំបូងគេទទួលបានសញ្ជាតិខ្មែរតាមការស្នើសុំពីនាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត ក្រោយពីឡើងកាន់តំណែងបានជាង ១ខែ (៤៤ថ្ងៃ)។
ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៣ កុម្ភៈ នេះ...
អ្នកវិភាគយល់ថា ថៃ ចង់ជ្រៀតទាញយកផលពីប្រទេសកម្ពុជាដូចប្រទេសវៀតណាមនិងចិនដែរ
ក្រុមអ្នកវិភាគលើកឡើងថា ប្រទេសកម្ពុជាកំពុងក្លាយជាសាច់មួយដុំនៅលើជ្រញ់ ដែលប្រទេសថៃកំពុងស្រេកឃ្លាន ខណៈប្រទេសវៀតណាម និងចិន កំពុងពុះច្រៀកហែកចែកគ្នាតាំងពីដែនគោករហូតដល់ដែនទឹក ព្រមទាំងលូកលាន់ចូលកិច្ចការនយោបាយផ្ទៃក្នុងប្រទេសកម្ពុជាតាមអំពើចិត្តថែមទៀត។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៧ កុម្ភៈ នេះថា នៅពេលដែលប្រទេសកម្ពុជាមានរដ្ឋាភិបាលមួយដែលគិតតែពីអំណាច មិនគិតពីប្រយោជន៍ជាតិដូចរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ បរទេសជិតខាងដែលចង់ត្របាក់ប្រយោជន៍ពីប្រទេសកម្ពុជានោះ ពួកគេមិនខ្លាចនឹងធ្វើអ្វីៗដើម្បីផ្គាប់ចិត្តមេដឹកនាំដែលឈ្លក់វង្វេងនឹងអំណាចបែបនេះទេ...
លោក ហ៊ុន ម៉ាណែត ប្រកាសថាកម្ពុជា-ថៃសម្រេចទាញយកប្រេងកាតពីតំបន់ត្រួតស៊ីគ្នាដើម្បីផលប្រយោជន៍ជាតិ
នាយករដ្ឋមន្ត្រីថ្មីតត្រកូល លោក ហ៊ុន ម៉ាណែត ប្រកាសជាសាធារណៈថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បានឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតគ្នារវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាតិ មិនមែនជាទង្វើក្បត់ជាតិ។
កូនប្រុសស្នងតំណែងនាយករដ្ឋមន្ត្រីតពីឪពុក គឺលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ការព្រមព្រៀងគ្នាជាមួយភាគីថៃ យកប្រេងនៅតំបន់ត្រួតគ្នានេះ គឺដើម្បីផលប្រយោជន៍ជាតិ មិនមែនជាទង្វើក្បត់ជាតិដូចជនអគតិខ្លះបានលើកឡើងនោះទេ។
លោក ហ៊ុន ម៉ាណែត អះអាងថា...
រដ្ឋាភិបាលចាត់ទុកការលើកឡើងរបស់ប្រធានបក្សភ្លើងទៀនថាជារឿងមិនពិតដែលថាការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កាន់តែធ្វើឱ្យប្រជាធិបតេយ្យចុះខ្សោយ
រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកឡើងរបស់ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ដែលរិះគន់ថាការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កាន់តែធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជាចុះខ្សោយនោះ ថាជារឿងមិនពិតនោះទេ ហើយថាការលើកឡើងបែបនេះក៏ជាចេតនាដើម្បីទាក់ទាញការអាណិតអាសូរពីពលរដ្ឋ ដើម្បីបានសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលខាងមុខតែប៉ុណ្ណោះ។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយនៅថ្ងៃទី៧ ខែកុម្ភៈ នេះថា ការចោទប្រកាន់របស់លោក ទាវ វណ្ណុល ទៅលើរដ្ឋាភិបាលកម្ពុជា ថាបានដាក់កាមេរ៉ានៅមុខផ្ទះដើម្បីឃ្លាំមើលសកម្មភាពរបស់គាត់ ២៤ម៉ោង គឺជារឿងមិនពិតទាំងអស់ ព្រោះថាកាមេរ៉ានានាដែលបានដាក់នៅតាមទីសាធារណៈទូទាំងប្រទេស ក៏ដូចជានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិចាត់ទុកលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំថ្មីគាបសង្កត់សិទ្ធិមនុស្សឆ្លងដែន
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំគាបសង្កត់សិទ្ធិមនុស្សឆ្លងដែនថ្មីរបស់កម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីខ្មែររូបនេះបានលើកសរសើរជាសាធារណៈដល់រដ្ឋាភិបាលថៃ ជុំវិញការចាប់ខ្លួនសកម្មជននយោបាយកម្ពុជាក្នុងទឹកដីថៃ កាលពីពេលថ្មីៗនេះ។
ប្រភពដដែលបញ្ជាក់ថា ទង្វើនេះបង្ហាញថា លោក ហ៊ុន ម៉ាណែត កំពុងតែធ្វើឱ្យកាន់តែសាហាវជាងឪពុករបស់គាត់ គឺលោក ហ៊ុន សែន។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍...
កម្ពុជា-ថៃ ឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ
កម្ពុជា និងថៃ បានឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព» ឲ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» និងផ្លាស់ប្ដូរឯកសារកិច្ចសហប្រតិបត្តិការចំនួន៥ នៅក្នុងជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ក្រុងបាងកក នៅព្រឹកថ្ងៃទី៧ កុម្ភៈ។
នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន វិស័យនយោបាយ...
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអំពាវនាវឱ្យសកម្មជនដែលកំពុងរស់នៅក្នុងទឹកដីថៃចេញធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បន្តអំពាវនាវឱ្យសកម្មជននយោបាយដែលកំពុងភៀសខ្លួនជ្រកកោនក្នុងទឹកដីថៃ ចេញធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចលោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ នៅថ្ងៃពុធនេះ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជននយោបាយបក្សប្រឆាំងដែលត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនក្រោមផែនការគណបក្សប្រជាជនកម្ពុជាផង និងដើម្បីជំរុញឱ្យលោក ហ៊ុន ម៉ាណែត ស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញផងដែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលកំពុងរស់នៅដោយភៀសខ្លួនក្នុងទឹកដីថៃ លោក ម៉េង សុធារ៉ា បានលើកឡើងថា ក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily...