32.1 C
Phnom Penh

TAG

អាមេរិក-ចិន

ចិន ប្រឆាំង​នឹង​អាមេរិក​លក់​អាវុធ​ឱ្យ​កោះ​តៃវ៉ាន់ ដោយ​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ក្បែរ​កោះ​តៃវ៉ាន់

កងទ័ព​រំដោះ​ចិន បាន​បន្ត​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​ក្នុង​ថ្ងៃទី​ពីរ​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ក្នុង​គោលដៅ​ហាត់សម​ពី​របៀប​បិទ​ខ្ទប់​កំពង់ផែ​សំខាន់ៗ​ជុំវិញ​កោះ​តៃវ៉ាន់ ហើយ​បើ​កោះ​តៃវ៉ាន់​ប៉ះទង្គិច​ជាយថាហេតុ វា​នឹង​បង្ក​ឱ្យ​ចិន បើក​ការ​វាយប្រហារ​ភ្លាម​ចាប់​យក​ដែន​កោះ​ដ៏​ធំ​បំផុត​នៅ​អាស៊ី​ខាងកើត​នេះ។ រដ្ឋាភិបាល​កោះ​តៃវ៉ាន់ បាន​ហៅ​ប្រទេស​ចិន ថា​កំពុង​បំផ្លាញ​សន្តិភាព​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP។ សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មាន​ទាំង​នាវាចម្បាំង យន្តហោះ​ចម្បាំង និង​បាញ់​គ្រាប់​មីស៊ីល និង​កាំភ្លើងធំ​មាន​រយៈពេល ២​ថ្ងៃ ដែល​តាម​គម្រោង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ធ្នូ។ សមយុទ្ធ​នេះ មាន​ឈ្មោះ​ថា បេសកកម្ម​ដើម្បី​យុត្តិធម៌ ២០២៥។ អាជ្ញាធរ​តៃវ៉ាន់...

មហាអំណាច​ពីរ​ក្នុង​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​រិះគន់​នយោបាយ​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា

រុស្ស៊ី និង​ចិន រិះគន់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ដាក់​សម្ពាធ​យោធា និង​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​ហៅ​ការ​ប្រព្រឹត្ត​បែប​នេះ​របស់​សហរដ្ឋ​អាមេរិក គឺជា​ទង្វើ​របស់​ពួក cowboy ព្រោះ​វា​បង្ក​អសន្តិសុខ​តំបន់​សមុទ្រ​ការីបៀន (Caribbean) នៃ​តំបន់​អាមេរិក​ឡាទីន។ បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Arab News ការ​រិះគន់​វាយប្រហារ​ធ្វើឡើង​ដោយ​មហាអំណាច​រុស្ស៊ី និង​ចិន នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥។ រដ្ឋាភិបាល​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​បាន​ស្នើសុំ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហើយ​កិច្ចប្រជុំ​នេះ​ធ្វើ​ដោយ​មាន​ការ​គាំទ្រ​ពី​ទីក្រុង​មូស្គូ និង​ទីក្រុង​ប៉េកាំង ខណៈ​របប​លោក នីកូឡាស...

អគ្គលេខាធិការ​រាជបណ្ឌិត្យសភា​ប្រាប់​ពលរដ្ឋ​ខ្មែរ​កុំ​រុញ​ប្រទេស​ទៅ​ជា​លេណដ្ឋាន​សង្វៀន​ភូមិសាស្ត្រ​នយោបាយ​ចិន-អាមេរិក

អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត យង់ ពៅ ព្រមាន​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រុញ​ប្រទេស​របស់​ខ្លួន​ទៅ​ជា​លេណដ្ឋាន​នៃ​សង្វៀន​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង​អាមេរិក ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។ បណ្ឌិត យង់ ពៅ លើកឡើង​ក្នុង​វេទិកា​ស្ដីពី​ធនាគារ​ខួរក្បាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា-ចិន នៅ​ថ្ងៃទី​០៧ វិច្ឆិកា ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​បញ្ចេញ​ទស្សនៈ​អវិជ្ជមាន​លើ​មិត្ត​ចិន ជ្រុល​ហួសហេតុ ចៀសវាង​អូស​ទាញ​ឱ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​លេណដ្ឋាន​នៃ​សង្វៀន​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច។ មន្ត្រី​រដ្ឋាភិបាល​ដដែល​នេះ លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ចោទប្រកាន់​ពី​ឥរិយាបថ​ចិន ចំពោះ​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ប៉ុន្តែ​តាម​ការពិត ប្រទេស​ចិន ក៏​មាន​ចំណែក​យ៉ាង​ច្រើន​ដែរ​ក្នុង​ការ​ចូលរួម​សម្របសម្រួល​រហូត​មាន​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ...

ចិន​ដាក់​ផែនការ​ទាញ​សំណុំរឿង​សង្គ្រាម​ពន្ធគយ​របស់​អាមេរិក​ទៅ​បើក​សវនាការ​នៅ​អង្គការ​សហប្រជាជាតិ

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែ​មេសា ទីក្រុង​ប៉េកាំង បាន​ព្រមាន​អូស​សំណុំរឿង​សង្គ្រាម​ពន្ធគយ​របស់​លោក ដូណាល់ ត្រាំ ទៅ​បើក​សវនាការ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក្នុង​គោលបំណង​ឱ្យ​ស្ថាប័ន​របស់​អង្គការ​ពិភពលោក​មួយ​នេះ​ជួយ​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ផ្ទុះ​ឡើង​ដ៏​ខ្លាំង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង ហើយ​វា​បាន​រាលដាល​ពាសពេញ​ពិភពលោក។ នៅ​ពេលនេះ ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​១ និង​ទី​២ នេះ បាន​បង្កើន​ការ​ដំឡើង​ពន្ធ​វាយប្រហារ​គ្នា​យ៉ាង​ធ្ងន់ធ្ងរ។ រដ្ឋការ​លោក ដូណាល់ ត្រាំ បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទីផ្សារ​សហរដ្ឋ​អាមេរិក​ដល់​ទៅ ១៤៥% ហើយ​ទីក្រុង​ប៉េកាំង វាយបក​វិញ​ដោយ​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​ចូល​ប្រទេស​ចិន...

ចិន​ព្រមាន​កូនបំណុល​របស់​ខ្លួន​ត្រូវ​ការពារ​ប្រយោជន៍​ពាណិជ្ជកម្ម​ចិន​ទប់ទល់​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​មេសា ទីក្រុង​ប៉េកាំង បាន​ព្រមាន​ប្រទេស​កូនបំណុល​របស់​ខ្លួន​ទាំងអស់ ត្រូវ​ហ៊ាន​ប្រឆាំង​នឹង​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណា​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​យ៉ាងណា​មិន​ឱ្យ​ចិន ខាតបង់​ផល​ប្រយោជន៍។ ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ប្រកាស​ថា ទីក្រុង​ប៉េកាំង មាន​ការ​យល់យោគ​ដល់​គ្រប់​ភាគី​ទាំងអស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក តាមរយៈ​កិច្ចពិភាក្សា​ដោយ​ផ្អែកលើ​គោលការណ៍​ស្មើភាព ប៉ុន្តែ​ក្រុង​ប៉េកាំង ស្នើ​ឱ្យ​ប្រទេស​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន ត្រូវ​ហ៊ាន​ប្រឆាំង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​យ៉ាងណា​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​ចិន ដែល​ថា​រាល់​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក មិន​ឱ្យ​ចិន ខាតបង់​ឡើយ។ ក្រសួង​ពាណិជ្ជកម្ម​ចិន ព្រមាន​ថា ក្រុង​ប៉េកាំង...

អត្ថាធិប្បាយ៖ ចិន​បបួល​សហរដ្ឋ​អាមេរិក​ឲ្យ​ឈប់​បន្ត​ធ្វើ​សង្គ្រាម​សងសឹក​ពន្ធ​អាហរ័ណ-នីហរ័ណ

សង្គ្រាម​ពាណិជ្ជកម្ម ឬ​សង្គ្រាម​ពន្ធគយ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន កំពុង​ឡើង​ដល់​កម្រិត​ប៉ារ៉ាបូល​ខ្ពស់​បំផុត​ដែល​ងាយ​ដួល​រលំ បើ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​១ និង​ទី​២ បន្ត​វាយប្រហារ​គ្នា​កាន់តែ​ក្ដៅ​ថែម​ទៀត។ មិន​តែប៉ុណ្ណោះ វា​ជះ​ផលវិបាក​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​កម្រិត​ទាប។ ប៉ុន្តែ​អ្នកជំនាញ​ថា​កត្តា​ដែល​រដ្ឋការ​លោក ត្រាំ បញ្ឆេះ​សង្គ្រាម​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​វាយ​ទៅ​លើ​ចិន គេ​ថា​ជា​ល្បែង​នយោបាយ​របស់​លោក ត្រាំ សំដៅ​កាត់​ជើង​ខាង​ក្រោម​របស់​ចិន គឺ​ប្រទេស​ដែល​វេច​ខ្ចប់​ទំនិញ​របស់​ចិន ដោយ​ដាក់​ស្លាក​ផលិត​ក្នុង​ប្រទេស​របស់​ខ្លួន ហើយ​នាំចូល​ទីផ្សារ​អាមេរិកាំង។ ទំនិញ​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ចំនួន ត្រូវ​បាន​អ្នកជំនាញ​រក​ឃើញ​ថា​ជា​ផលិតផល​របស់​ចិន ដែល​នាំ​ដឹក​ចូល​ប្រទេស​ទាំងនោះ ហើយ​ដាក់​យីហោ​ថា​ផលិត​ក្នុង​ប្រទេស​ពួកគេ ដែល​ធាតុ​ពិត​ជា​ទំនិញ​របស់​ចិន ដែល​ពុំ​សូវ​មាន​គុណភាព។ តាម​អ្នកជំនាញ ដោយសារតែ​គយ​សហរដ្ឋ​អាមេរិក​ឃើញ​បាតុភាព​មិន​ប្រក្រតី បាន​ជា​រដ្ឋការ​លោក...

សង្គ្រាម​ពាណិជ្ជកម្ម៖ ចិន-សហរដ្ឋ​អាមេរិក​វាយបក​គ្នា ខណៈ​អាស៊ាន​ប្រកាស​មិន​តតាំង​ឡើយ

នៅ​ក្នុង​ក្រសែភ្នែក​របស់​មេដឹកនាំ​អាមេរិកាំង ចិន​ជា​សត្រូវ​ទី​មួយ​មុន​គេ​ទាំងអស់។ បើ​ទោះជា​រដ្ឋការ​លោក ដូណាល់ ត្រាំ បន្ធូរបន្ថយ​ទណ្ឌកម្ម​ពន្ធ តែ​ចំពោះ​ចិន​តែ​មួយ​គត់​ជា​សត្រូវ​ទី​មួយ​របស់​អាមេរិក ដែល​ក្រុង​វ៉ាស៊ីនតោន មិន​បន្ធូរបន្ថយ​ឡើយ។ កាលពី​ថ្ងៃ​ពុធ ទី​៩ ខែ​មេសា រដ្ឋការ​លោក ត្រាំ បាន​ប្រកាស​ពី​ការ​ផ្អាក​ការ​អនុវត្ត​ការ​យក​ពន្ធគយ​លើ​បណ្ដា​ប្រទេស​ភាគច្រើន លើកលែងតែ​ចិន ដែល​ត្រូវ​បាន​លោក​យក​ពន្ធ​បន្ថែម​ពី ៥៤​ភាគរយ ១០៤​ភាគរយ ហើយ​ឥឡូវ​បន្ថែម​ដល់ ១២៥​ភាគរយ គឺជា​ការ​ឆ្លើយតប​ចិន ដែល​បាន​វាយបក​អាមេរិក​វិញ​បន្ថែម​ការ​យក​ពន្ធ​លើ​ទំនិញ​អាមេរិក​ចូល​ទីផ្សារ​ប្រទេស​ចិន ៨៤​ភាគរយ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន...

ចិន​សច្ចា​ឆ្លើយតប​យ៉ាង​ខ្លាំង​ទប់ទល់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ខណៈ​លោក ត្រាំ គំរាម​បន្ថែម​ពន្ធ​ដល់ ១០៤%

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​បន្ត​គំរាមកំហែង​លើ​ចិន ដោយ​ប្រកាស​ប៉ុនប៉ង​ដាក់​ពន្ធ​លើ​ប្រទេស​ចិន ឱ្យ​កើន​ឡើង​ដល់ ១០៤% ដែល​រដ្ឋការ​លោក ត្រាំ បាន​ដាក់​ចិន ៥៤% ហើយ​នោះ។ ការ​គំរាម​ដាក់​ពន្ធ​លើ​ចិន ៥០% ទៀត​នេះ ប្រសិនបើ​ទីក្រុង​ប៉េកាំង មិន​ព្រម​បោះបង់​ពន្ធ​សងសឹក​របស់​ខ្លួន​លើ​ការ​នាំចូល​ទំនិញ​របស់​អាមេរិក។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​សារ​របស់​លោក ត្រាំ នៅ​លើ​បណ្ដាញ​សង្គម Truth Social ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Business...

ការ​ត្រឡប់​មក​វិញ​របស់​លោក ដូណាល់ ត្រាំ ទៅ​កាន់​សេតវិមាន កំពុង​តែ​បំភ័យ​ចិន

នៅ​សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ លោក ដូណាល់ ត្រាំ (Donald Trump) នឹង​ទៅ​កាន់​សេតវិមាន​វិញ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា។ លោក ដូណាល់ ត្រាំ ដែល​បាន​តាំង​ខ្លួន​ជា​អ្នក​បង្កើត​កិច្ចព្រមព្រៀង ដោយ​ប្ដេជ្ញា​ថា​នឹង​ធានា​បាន​នូវ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ល្អ​បំផុត​សម្រាប់​ទីផ្សារ​អាមេរិក​ម្ដង​ទៀត​នោះ លើក​ឡើង​ថា យុទ្ធសាស្ត្រ​របស់​លោក នឹង​ស្ដារ​ឡើងវិញ​នូវ​ឧត្តមភាព​នៃ​មហាអំណាច​សេដ្ឋកិច្ច​ទី​១ នៃ​ពិភពលោក​ជាមួយ​នឹង​ការ​ប្រឆាំង​របាំង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន។ ក្នុង​អាណត្តិ​ដំបូង​របស់​លោក ត្រាំ ទីក្រុង​ប៉េកាំង បាន​មើល​ឃើញ​ថា គោលនយោបាយ​ការបរទេស​របស់​លោក ត្រាំ ជាមួយ​ចិន ជា​ការ​ផ្តល់​ផ្លូវ​ដ៏​មាន​សក្ដានុពល​មួយ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​អាមេរិក​បាន​ផ្តល់​បណ្ដាញ​ទីប្រឹក្សា​មហាសេដ្ឋី​របស់​ខ្លួន...

លោក បៃដិន ថា​គ្មាន​ហេតុផល​ដែល​អាមេរិក​ត្រូវ​សង​ជំងឺចិត្ត​ចិន​រឿង​បាញ់​បាឡុង​នោះ​ទេ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន អះអាង​ថា ការ​បាញ់​ទម្លាក់​បាឡុង​របស់​ចិន វា​គ្មាន​អ្វី​ដែល​អាមេរិក​ឈឺក្បាល​ដើម្បី​សង​ជំងឺចិត្ត​ទៅ​ចិន​នោះ​ទេ ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​សុំទោស​ចិន​នោះ​ដែរ ហើយ​ការពិត ប្រទេស​ចិន​ត្រូវតែ​ដឹង​ថា​មាន​កំហុស ព្រោះតែ​បាឡុង​របស់​ប្រទេស​នោះ​រំលោភ​លើ​ដែនអាកាស​របស់​អាមេរិក។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅ​ខាងមុខ​សេតវិមាន លោក បៃដិន បាន​ពន្យល់​ថា មិន​ថា​ឡើយ​បាឡុង​ចិន​នោះ​ទេ​ដែល​ត្រូវ​បាញ់​កម្ទេច បាឡុង​ប្រទេស​ណា​ក៏ដោយ ឬ​ឧបករណ៍​ណា​ក៏ដោយ ឲ្យ​តែ​ហោះ​ចូល​ដែនអាកាស​អាមេរិក គឺ​ត្រូវតែ​បាញ់​ទម្លាក់។ លោក បៃដិន ពន្យល់​ថា បាឡុង​របស់​ចិន​ដែល​ត្រូវ​បាន​បាញ់​កម្ទេច​នេះ ទោះបី​ចិន​អះអាង​ថា​ជា​បាឡុង​ស៊ីវិល...

Latest news

© 2021, ដេលី. All rights reserved.