TAG
អំពើពុករលួយ
អ្នកឃ្លាំមើល៖ មន្ត្រីពន្ធនាគារប្រព្រឹត្តអំពើពុករលួយករណីអនុញ្ញាតលោក William Guang ប្រើទូរសព្ទបញ្ចេញសារនយោបាយ
អ្នកឃ្លាំមើលព្រមានថា ការប្រើទូរសព្ទរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដើម្បីបញ្ចេញសារនយោបាយចេញពីពន្ធនាគារ គឺជាប់ពាក់ព័ន្ធនឹងអំពើពុករលួយរបស់ពួកមន្ត្រីដែលកំពុងគ្រប់គ្រងនៅក្នុងពន្ធនាគារ។
ការលើកឡើងនេះ បន្ទាប់ពីលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ និយាយជាសារសំឡេងជិត ៤នាទីចេញពីពន្ធនាគារ ផ្ញើទៅសមាជិកសមាជិការបស់ខ្លួន ជុំវិញរឿងទំនាស់ផ្ទៃក្នុងនៅគណបក្សខ្មែរក្រោក។
សារសំឡេងនោះ លោកក៏បានទម្លាយឈ្មោះបុគ្គលម្នាក់ដែលកំពុងដឹកនាំគណបក្សខ្មែរក្រោក ថាបានកិបកេងថវិការដ្ឋអំឡុងពេលបំពេញការងារនៅលេខាធិការឧត្ដមក្រុមប្រឹក្សាពិគ្រោះ...
រដ្ឋមន្ត្រីព័ត៌មានទុកពេល១ខែឱ្យអ្នកសារព័ត៌មានដែលធ្លាប់យកលុយពីកាស៊ីណូថបដាយអឹម៉ិនចូលខ្លួនសារភាព
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា ទុកពេលមួយខែឱ្យអ្នកសារព័ត៌មានដែលបានយកលុយកាក់ពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ចូលខ្លួនទៅសារភាពនៅក្រសួងព័ត៌មាន និងទុកពេលឲ្យប្រធានអង្គភាពសារព័ត៌មាន និងភាគីខាងកាស៊ីណូរយៈពេល ២សប្តាហ៍ សម្រាប់ចូលខ្លួនមកបំភ្លឺលើករណីនេះ បើមិនដូច្នោះទេ ក្រសួងព័ត៌មាននឹងលុបអាជ្ញាប័ណ្ណព័ត៌មានរបស់អង្គភាពទាំងនោះ និងចាត់វិធានការច្បាប់ចំពោះកាស៊ីណូនោះផងដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ដ្រា បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នេះទៅកាន់ម្ចាស់កាស៊ីណូ ថបដាយអឹម៉ិន...
អ្នកឃ្លាំមើលជំរុញឱ្យលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតលោក គង់ វិបុល និងមន្ត្រីពន្ធដារថ្នាក់ជាតិ
អ្នកឃ្លាំមើលជំរុញឲ្យលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ដើម្បីទប់ស្កាត់អំពើពុករលួយតាមរយៈការប្រមូលពន្ធឱ្យមានប្រសិទ្ធភាព និងបង្ហាញពីការអនុវត្តច្បាប់គ្មានស្តង់ដារពីរ។
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីបំពេញច្បាប់លោក ហ៊ុន ម៉ាណែត បញ្ជាទៅអគ្គនាយកពន្ធដារលោក គង់ វិបុល ឲ្យពិនិត្យមើលលើក្រមសីលធម៌មន្ត្រីរត់ការរកប្រាក់ក្រៅផ្លូវការក្នុងការចុះប្រមូលពន្ធពីពលរដ្ឋ និងវិស័យឯកជន នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នេះ។
លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា...
អ្នកឃ្លាំមើលជំរុញឱ្យចាត់វិធានការតឹងរ៉ឹងលើអំពើឆបោកតាមអនឡាញបន្ទាប់ពីជនជាតិជប៉ុនជាង២០នាក់ជាប់ពាក់ព័ន្ធ
អ្នកឃ្លាំមើលជំរុញឱ្យសមត្ថកិច្ចខ្មែរចាត់វិធានការទៅលើអំពើឆបោកតាមប្រព័ន្ធអនឡាញឱ្យបានតឹងរ៉ឹងជាទីបំផុត បន្ទាប់ពីរកឃើញជនជាតិជប៉ុន ជាង ២០នាក់មានពាក់ព័ន្ធករណីនេះ ហើយក៏កំពុងយកប្រទេសកម្ពុជាធ្វើជាទីតាំងសម្រាប់ប្រព្រឹត្តអំពើល្មើសនេះដែរ។
អ្នកផ្តល់ប្រឹក្សាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ កញ្ញា នេះថា ដើម្បីបញ្ចៀសការខាតបង់ផលប្រយោជន៍ផ្សេងៗរបស់កម្ពុជា ទាំងក្នុងវិស័យទេសចរណ៍ និងវិនិយោគ គឺសមត្ថកិច្ចត្រូវតែទប់ស្កាត់ឱ្យបានដាច់ខាតកុំឱ្យកើតមានបទឧក្រិដ្ឋតាមអនឡាញនៅកម្ពុជាបន្តទៀត។ ជាងនេះទៀត ស្ថាប័នពាក់ព័ន្ធក៏ត្រូវត្រួតពិនិត្យករណីនេះដែរ ដែលអាចបណ្តាលមកពីការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីមូលដ្ឋានជាមួយឧក្រិដ្ឋជនទាំងនោះ។
លោក សេក...
អតីតចោរប្លន់ក្លាយជាមេប៉ុស្តិ៍នគរបាល ត្រូវបានផ្អាកតំណែងតាមបញ្ជារបស់លោក ហ៊ុន ម៉ាណែត
ស្នងការខេត្តកំពង់ធំ សម្រេចផ្អាកការងារអតីតចោរប្លន់ គឺលោក ហុង សារ៉ុម មេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ជាបណ្ដោះអាសន្ន កាលពីយប់ថ្ងៃទី១០ ខែកញ្ញា បន្ទាប់ពីមានបទបញ្ជារបស់នាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត ឆ្លើយតបទៅនឹងប្រតិកម្មរបស់ពលរដ្ឋតាមបណ្ដាញសង្គមហ្វេសប៊ុក។
ក្នុងលិខិតរបស់ស្នងការដ្ឋានខេត្តកំពង់ធំ លោក ម៉ែន លី ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យដឹងថា ការសម្រេចផ្អាកការងារនាយប៉ុស្តិ៍នគរបាលឃុំសំព្រោជ ស្រុកស្ទោង ជាបណ្ដោះអាសន្ននេះ...
បនល្បែងកាស៊ីណូ Top Diamond ចោទអ្នកសារព័ត៌មានជិត១ពាន់អង្គភាពសុំប្រាក់ឧបត្ថម្ភប្រចាំខែពីខ្លួន
អ្នកគ្រប់គ្រងបនល្បែងកាស៊ីណូ ថបដាយមិន (Top Diamond Casino) ក្នុងខេត្តតាកែវ ចោទថាមានអ្នកសារព័ត៌មានជិត ១ពាន់អង្គភាព (៧០០-៩០០អង្គភាព) បានទៅសុំប្រាក់ឧបត្ថម្ភពីបនល្បែងរបស់ខ្លួនជាប្រចាំខែ ប៉ុន្តែចាប់ពីពេលនេះតទៅ បនល្បែងអស់លទ្ធភាពនឹងឧបត្ថម្ភបន្តទៀតហើយ។
អ្នកគ្រប់គ្រងបនល្បែងកាស៊ីណូ ថបដាយមិន ដែលមានទីតាំងស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៨ កញ្ញា នេះថា មួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកសារព័ត៌មានបានចូលទៅសុំប្រាក់ឧបត្ថម្ភច្រើនហួសហេតុពីបនល្បែងរបស់ខ្លួន ដែលក្នុងមួយខែៗចន្លោះចាប់ពី ៧០០អង្គភាពទៅដល់...
IDEA TALK៖ តើអំពើពុករលួយនឹងមានសភាពបែបណាក្នុងអាណត្តិដឹកនាំតពូជនៅកម្ពុជា?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «តើអំពើពុករលួយនឹងមានសភាពបែបណាក្នុងអាណត្តិដឹកនាំតពូជនៅកម្ពុជា?»។
Freedom House៖ អំពើពុករលួយរីកលូតលាស់ខ្លាំងក្រោយការកើនឡើងនៃរបបផ្ដាច់ការទំនើប២០ឆ្នាំចុងក្រោយ
អង្គការឃ្លាំមើលសេរីភាពក្នុងពិភពលោក Freedom House លើកឡើងថា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ របបផ្ដាច់ការទំនើបបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាកត្តាធ្វើឱ្យមានការរីកលូតលាស់អំពើពុករលួយកាន់តែខ្លាំងដែលកើតចេញពីការប្រព្រឹត្តរបស់រដ្ឋាភិបាលនៃរបបនេះដោយផ្ទាល់ ដើម្បីកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិ និងផលប្រយោជន៍របស់ពលរដ្ឋខ្លួនឯង។
Freedom House បានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា ប្រទេសដែលកំពុងអនុវត្តរបបផ្ដាច់ការសម័យថ្មីបានបំបិទសំឡេងក្រុមប្រឆាំង បំផ្លាញសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដើម្បីពង្រីកអំណាចរបស់ខ្លួន ហើយក្នុងពេលជាមួយគ្នានេះ ការប្រព្រឹត្តអំពើពុករលួយក៏បានរីកសាយភាយដែរក្នុងរដ្ឋាភិបាលនេះ ជាពិសេសអំពើពុករលួយនេះកំពុងពង្រីកខ្លួនយ៉ាងខ្លាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសដែលមានយន្តការប្រឆាំងអំពើពុករលួយទន់ខ្សោយ។
ប្រភពដដែលអះអាងថា មន្ត្រីបរទេសដែលប្រព្រឹត្តអំពើពុករលួយតែងកេងប្រវ័ញ្ចប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក តាមរយៈនៃការលួចយកមូលនិធិនានា និងតាមរយៈទីផ្សារដែលផ្តល់ដោយសហរដ្ឋអាមេរិក និងពីភាពចន្លោះប្រហោងនៃច្បាប់របស់រដ្ឋអាមេរិកសព្វថ្ងៃនេះ។ ជាងនេះទៀត...
អ្នកឃ្លាំមើល៖ ប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរដោយសារច្បាប់ស្ថិតក្រោមបាតជើងអ្នកមានអំណាច
អតីតនាយទាហានជាន់ខ្ពស់មួយរូបអះអាងថា ប្រទេសដែលប្រកាន់អំណាចផ្ដាច់ការ ឬកុម្មុយនីស្តនិយម តែងកើតមានអំពើពុករលួយតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ដោយសារច្បាប់នៃប្រទេសនោះស្ថិតនៅក្រោមបាតជើងអ្នកមានអំណាច។
អតីតនាយទាហានជាន់ខ្ពស់នៃភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរលោក ជុំ ឈាង បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២២ សីហា នេះថា ប្រសិនបើអ្នកកាន់អំណាចកំពូលរបស់ប្រទេសមួយក្លាយជាជនពុករលួយទៅហើយនោះ វានឹងនាំឱ្យស្ថាប័នកំពូលៗរបស់ជាតិ ដូចជាស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័នតុលាការ និងស្ថាប័ននីតិប្រតិបត្តិ ក្លាយជាស្ថាប័នដែលប្រព្រឹត្តអំពើពុករលួយដោយស្វ័យប្រវត្តិ។
លោកអះអាងថា នៅពេលដែលស្ថាប័នជាតិក្លាយជាស្ថាប័នប្រព្រឹត្តអំពើពុករលួយ ប្រជាពលរដ្ឋក៏នឹងក្លាយខ្លួនជាអ្នកប្រព្រឹត្តអំពើពុករលួយដោយមិនដឹងខ្លួនដោយស្វ័យប្រវត្តិដែរ ហើយចុងក្រោយ ប្រទេសជាតិទាំងមូលនឹងក្លាយទៅជាសង្គមពុករលួយ រហូតក្លាយជាប្រទេសដែលប្រព្រឹត្តអំពើពុករលួយកម្រិតអន្តរជាតិតែម្តង។
លោក ជុំ ឈាង បញ្ជាក់ថា...
លោក ឱម យ៉ិនទៀង ជំរុញឱ្យប្រទេសសមាជិកអាស៊ានបន្តរួមគ្នាប្រឆាំងអំពើពុករលួយនៅប្រទេសរបស់ខ្លួន
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ជំរុញឱ្យប្រទេសដែលជាសមាជិកអាស៊ាន បន្តធ្វើការរួមគ្នាដើម្បីប្រឆាំងអំពើពុករលួយនៅតាមបណ្ដាប្រទេសរបស់ខ្លួន។
យ៉ាងណាក៏ដោយ ប្រទេសកម្ពុជាសព្វថ្ងៃនេះនៅតែបន្តជាប់លេខរៀងអាក្រក់ដដែល ដែលមានអំពើពុករលួយធ្ងន់ធ្ងរជាងគេបំផុតក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ានទាំង ១០ លើកលែងតែប្រទេសភូមា។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង និងជាប្រធានស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន បានលើកឡើងនៅក្នុងកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេក (ASEAN-PAC) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នេះថា ជាការពិតណាស់ តំបន់អាស៊ានក៏ដូចជាពិភពលោកទាំងមូលដែរដែលតម្រូវឱ្យមានកិច្ចសហការ និងការជួយគ្នាទៅវិញទៅមកពីបណ្តាប្រទេសជាមិត្ត និងជាបងប្អូន។
លោក ឱម យ៉ិនទៀង...