TAG
អ៊ុក ទូច
លោក ហ៊ុន ម៉ាណែត ថាមិនត្រូវចាប់អារម្មណ៍ព្រឹត្តិការណ៍គប់ស្បែកជើងលើឪពុកលោកឡើយ
បេក្ខជនអនាគតអ្នកស្នងអំណាចត្រកូល ហ៊ុន លោក ហ៊ុន ម៉ាណែត លើកឡើងថា ពលរដ្ឋខ្មែរមិនគួរនាំគ្នាទៅចាប់អារម្មណ៍នឹងការគប់ស្បែកជើងលើប្រមុខរដ្ឋាភិបាលកម្ពុជានោះទេ ខណៈអ្នកឃ្លាំមើលអះអាងថា លោក ហ៊ុន សែន តែងប្រើវេទិការបស់ខ្លួនបញ្ចេញកំហឹងលើលោក អ៊ុក ទូច ដែលជាម្ចាស់ស្បែកជើង។
កូនប្រុសច្បងរបស់បុរសខ្លាំងក្រាញអំណាចតត្រកូល លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយសិល្បករកាលពីពេលថ្មីៗនេះថា គួរតែនាំគ្នាផ្សព្វផ្សាយពីព្រឹត្តិការណ៍លោក ហ៊ុន...
សហគមន៍ខ្មែរនៅអាមេរិកប្ដេជ្ញាការពារអ្នកគប់ស្បែកជើងលើលោក ហ៊ុន សែន
សកម្មជនសហគមន៍ខ្មែរ-អាមេរិកាំង ប្ដេជ្ញាការពារលោក អ៊ុក ទូច ដែលជាអ្នកគប់ស្បែកជើងលើលោក ហ៊ុន សែន បើសិនជាមានការចាប់បញ្ជូនខ្លួនទៅស្រុកខ្មែរវិញតាមការទាមទាររបស់លោក ហ៊ុន សែន។
សកម្មជនសហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិច នៃរដ្ឋកាលីហ្វ័រនីញ៉ា លោក ទិត្យ ទិព្វផាណា បានលើកឡើងក្នុងកម្មវិធី Idea Talk កាលពីរាត្រីថ្ងៃពុធ ម្សិលមិញ (១៨ ឧសភា) ថា ការគំរាមរបស់លោក ហ៊ុន...
ក្រុមអ្នកវិភាគថាលោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវខ្លួនឯងចំពោះការគប់ស្បែកជើង
ក្រុមអ្នកវិភាគនយោបាយនៅក្រៅស្រុក ថាការគប់ស្បែកជើងរបស់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការទទួលខុសត្រូវរបស់លោក ហ៊ុន សែន ខ្លួនឯង មិនពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនោះឡើយ។
អ្នកវិភាគនយោបាយ សង្គម និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៧ ឧសភា ថា...
លោក ហ៊ុន សែន ព្រមានពីការគប់ស្បែកជើងអាចកើតឡើងលើមេដឹកនាំក្រុមប្រឆាំងនៅកម្ពុជា
បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន ព្រមានក្រុមប្រឆាំង និងអ្នកធ្វើអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយ ឱ្យប្រយ័ត្នប្រយែងខ្ពស់ ដោយចាត់ទុកថាសកម្មភាពនៃការប្រើប្រាស់អំពើហិង្សាគប់ស្បែកជើងនេះ នឹងត្រូវកើតឡើងនៅទូទាំងប្រទេសដោយក្រុមប្រឆាំងវិញ។
ក្នុងពិធីជួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលហៅថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ» ធ្វើឡើងនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៧ ខែឧសភា លោក ហ៊ុន សែន ថ្លែងថា បើអាមេរិកចាត់ទុកព្រឹត្តិការណ៍គប់ស្បែកជើងប្រឆាំងលើរូបលោកនៅទឹកដីអាមេរិក វាគ្រាន់តែជាការប្រើប្រាស់សិទ្ធិនោះ លោកគំរាមថា វាសនាមេដឹកនាំក្រុមប្រឆាំងនៅកម្ពុជា ក៏អាចនឹងត្រូវជួបហេតុការណ៍គប់ស្បែកជើងដូចរូបលោកកាលពីប៉ុន្មានថ្ងៃនេះនៅអាមេរិកដែរ។
លោក ហ៊ុន សែន...
លោក ហ៊ុន ម៉ានី និងមន្ត្រីបក្សថ្កោលទោសបុរសម្នាក់គប់ស្បែកជើងលើលោក ហ៊ុន សែន
កូនប្រុសទី៣ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ថ្លែងថា បាននាំគ្នាបង្ហាញសារថ្កោលទោសលើពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ដែលបានគប់ស្បែកជើងទៅលើលោក ហ៊ុន សែន អំឡុងលោកជួបជាមួយអ្នកគាំទ្រនៅសហរដ្ឋអាមេរិក។
ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងត្រូវជាកូនប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ានី បានចេញប្រតិកម្មភ្លាមៗលើហ្វេសប៊ុក ដោយចាត់ទុកការគប់ស្បែកជើងថាជាទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី មកលើប្រធានគណបក្សប្រជាជនកម្ពុជា គឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត។
លោកបន្តថា ទង្វើនេះក្នុងនាមខ្លួនជាកូន និងជាសមាជិកគណបក្ស...