38 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

IDEA TALK៖ តើ​រដ្ឋប្រហារ ៥-៦ កក្កដា ឆ្នាំ​១៩៩៧ ជះ​ឥទ្ធិពល​អ្វី​ដល់​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​រដ្ឋប្រហារ ៥-៦ កក្កដា ឆ្នាំ​១៩៩៧ ជះ​ឥទ្ធិពល​អ្វី​ដល់​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន?»។

ចិន​សម្លឹង​ដាក់​មូលដ្ឋាន​ទ័ព​នៅ​តង់ហ្សានី​ដើម្បី​ពង្រីក​ការ​គ្រប់គ្រង​មហាសមុទ្រ​ឥណ្ឌា

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ មហា​អំណាច​ចិន បាន​ពង្រីក​ការ​វាតទី​ដែនសមុទ្រ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា ខណៈ​ប្រទេស​មហាយក្ស​អាស៊ី​មួយ​នេះ​បាន​ពង្រីក​ការ​គ្រប់គ្រង​របស់​ខ្លួន​ទៅលើ​ដែនទឹក​ប្រទេស​ជិតខាង​ក្នុង​សមាគម​អាស៊ាន​បាន​កាន់តែ​ច្រើន​ទៅ​ហើយ។ ដើម្បី​សម្រេច​ចលនា​នេះ ចិន​បាន​វិនិយោគ​សំណង់​កំពង់ផែ​សំខាន់ៗ​ដូចជា៖ កំពង់ផែ​ហាំបាតូតា នៅ​ស្រីលង្កាកំពង់ផែ Gwadar នៅ​ប៉ាគីស្ថានកំពង់ផែ Doraleh នៅ​ប្រទេស​ដ្យីបូទី​នៃ​ទ្វីប​អាហ្វ្រិក។ សារព័ត៌មាន Nikkie Asia Review ឱ្យ​ដឹង​ថា ប្រទេស​តង់ហ្សានី នៃ​ទ្វីប​អាហ្វ្រិក បាន​សម្រេច​សាងសង់​កំពង់ផែ​ដែល​មាន​ទឹកប្រាក់ ១០​ពាន់​លាន​ដុល្លារ​នៅ Bagamoyo។ កំពង់ផែ​នេះ​ស្ថិតនៅ​ក្នុង​ចម្ងាយ​ប្រមាណ ៧៥​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​នៃ​កំពង់ផែ Dares Salaam នៃ​ប្រទេស​តង់ហ្សានី។ កំពង់ផែ...

មនុស្ស​ជាង​៨០​នាក់​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​ក្នុង​រយៈពេល​៣​ថ្ងៃ ខណៈ​អ្នក​ឆ្លង​ក៏​មិន​ថយ​ចុះ

យ៉ាងហោចណាស់​មាន​អ្នក​ជំងឺ​ចំនួន​ជាង ៨០​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ ដែល​ចំនួន​នេះ​ខ្ពស់​មិន​ធ្លាប់​មាន​ចាប់តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ខណៈ​អ្នក​ឆ្លង​ជំងឺ​នេះ​ក៏​មិន​មាន​ការ​ថយ​ចុះ​ដែរ។ របាយការណ៍​របស់​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​ជាបន្តបន្ទាប់ ពោល​គឺ​ចាប់​ពី ២០​នាក់​រហូត​ដល់​ជាង ៣០​នាក់។ ជាក់ស្ដែង សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២១ បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​កូវីដ-១៩ ចំនួន...

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក៖ កម្ពុជា​ជា​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​ត្រឹមតែ​សម្បក​ក្រៅ​ប៉ុណ្ណោះ

ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា កម្ពុជា គឺជា​ប្រទេស​ដែល​មាន​អធិបតេយ្យភាព​ត្រឹមតែ​សម្រក​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​ជាតិ គឺ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​បរទេស​ឈ្លានពាន​ទាំងស្រុង បើ​ទោះបីជា​នាយករដ្ឋមន្ត្រី​ខ្មែរ​អួត​ពី​ការ​ការពារ​អធិបតេយ្យភាព​ជាតិ​ពេញៗ​មាត់​ក៏ដោយ ប៉ុន្តែ​ការប្រព្រឹត្ត​គឺ​ផ្ទុយពី​ការ​អួតអាង​របស់​គាត់​ដាច់​ស្រឡះ​តែម្តង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា នេះ​ថា រដ្ឋ​អធិបតេយ្យ គឺជា​រដ្ឋ​ដែល​មាន​ឯករាជភាព​ពេញលេញ​ស្រប​តាម​ច្បាប់​កំពូល​របស់​ខ្លួន ដោយ​មិន​ចំណុះ​ឲ្យ​បរទេស​ជិតខាង​នោះ​ទេ។ ប៉ុន្តែ​ផ្ទុយទៅវិញ កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន...

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លែង​ធ្វើ​ចត្តាឡីស័ក

លោក ហ៊ុន សែន បាន​ប្រកាស​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២១ នេះ ដោយ​ក្រុម​គ្រូពេទ្យ​បង្ហាញ​លទ្ធផល​ថា​លោក​អវិជ្ជមាន​ជំងឺ Covid-19។ លោក ហ៊ុន សែន បាន​បញ្ជាក់​នៅ​លើ Facebook របស់​លោក នៅ​ថ្ងៃ​នេះ​ថា ក្រុម​គ្រូពេទ្យ​បាន​មក​យក​សំណាក​របស់​លោក​ទៅ​ធ្វើ​តេស្ដ​ជា​លើក​ចុងក្រោយ បន្ទាប់ពី​ការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ។ លទ្ធផល​ពី​មន្ទីរពិសោធន៍ បាន​បញ្ជាក់​ថា លោក​មិន​មាន​ផ្ទុក​ជំងឺ Covid-19 ទេ...

IDEA TALK៖ ទស្សនវិស័យ​របស់​យុវជន​លើ​បញ្ហា​នយោបាយ​ជាតិ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «ទស្សនវិស័យ​របស់​យុវជន​លើ​បញ្ហា​នយោបាយ​ជាតិ»។

តើ​នយោបាយ​ការទូត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព ទទួល​បាន​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​កម្ពុជា?

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព និង​កំពុង​រង​ការ​ឃ្លាំមើល​ពី​បក្ស​កាន់​អំណាច អះអាង​ថា រដ្ឋាភិបាល​ស៊ុយអែត ដែល​ជា​មិត្ត​របស់​កម្ពុជា នៅតែ​បន្ត​ជួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ រួម​ទាំង​វិស័យ​មួយ​ចំនួន​ទៀត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​ប្រទេស​ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។ សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា...

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​បើក​បក្ស​ថ្មី​ជា​ការ​ធ្វើ​អត្តឃាត​នយោបាយ​របស់​ខ្លួន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អះអាង​ថា បើ​គ្មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ទេ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​នាំគ្នា​ទៅ​បង្កើត​គណបក្ស​ថ្មីៗ គ្រាន់តែ​ជា​ការ​ធ្វើ​អត្តឃាត​នយោបាយ​ខ្លួនឯង​តែប៉ុណ្ណោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បាន​នាំគ្នា​ចេញ​ទៅ​បង្កើត​គណបក្ស​ព្រោងព្រាត​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ថា ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​គណបក្ស​នយោបាយ​ចំនួន ២០ បាន​នាំគ្នា​ចូលរួម​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ ដោយ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នយោបាយ​នៅឡើយ ប៉ុន្តែ​ក្រៅតែ​ពី​បក្ស​កាន់​អំណាច​ដែល​មាន​សមាជិក​ស្រាប់ គ្មាន​គណបក្ស​ណា​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​រហូត​មាន​អាសនៈ​ក្នុង​សភា​នោះ​ទេ។ លោក​លើកឡើង​ថា អ្នក​នយោបាយ​ប្រឆាំង​គួរតែ​សិក្សា​ពី​បទពិសោធន៍​នេះ...

លោក ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​លើ​ក្រសួង​សុខាភិបាល​ដែល​មិន​បញ្ចេញ​បរិក្ខារ​សុខាភិបាល​ទៅ​តាម​បណ្តា​ខេត្ត

លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ថា ក្រសួង​សុខាភិបាល​ជាប់​អារម្មណ៍​អភិរក្ស​និយម មិនព្រម​បញ្ចេញ​ឧបករណ៍​តេស្ដ​រហ័ស​ទៅតាម​បណ្តា​ខេត្ត​ដើម្បី​ទប់ស្កាត់​ជំងឺ Covid-19 ខណៈ​ជំងឺ Covid-19បំប្លែង​ខ្លួន​ប្រភេទ​ថ្មី DELTA កំពុង​ឆ្លង​ចូល​កម្ពុជា​ទៅ​ហើយ​នោះ។ ការព្រមាន​នេះ ធ្វើឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ Covid-19 ដែល​កំពុង​រីករាលដាល​នៅ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម...

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា ថា​សកម្មភាព​របស់​ខ្លួន​មិន​បាន​ល្មើស​នឹង​ផ្លូវច្បាប់​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា អះអាង​ថា ការ​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​កន្លងមក គឺ​មិន​បាន​បំពាន​ទៅលើ​ផ្លូវច្បាប់​នោះ​ទេ ព្រោះ​មន្ត្រី​គណបក្ស​របស់​ខ្លួន​គ្រាន់តែ​ចុះ​មូលដ្ឋាន​ដើម្បី​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដើម្បី​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ជូន​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ធ្វើ​សកម្មភាព​ឃោសនា​នយោបាយ​ណាមួយ​នោះ​ឡើយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ជូនដំណឹង​ឲ្យ​គណបក្ស​កែទម្រង់​កម្ពុជា ផ្អាក​ធ្វើ​សកម្មភាព​របស់​ខ្លួន​មុន​នឹង​ចុះបញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជាធរមាន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា នេះ​ថា មក​ទល់​នឹង​ពេល​នេះ គណបក្ស​កែទម្រង់​កម្ពុជា កំពុងតែ​ស្វះស្វែង​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឲ្យ​បាន​ពេញលេញ ដើម្បី​ដាក់​ជូន​ក្រសួង​មហាផ្ទៃ...

Latest news