35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថា​ ការ​បញ្ជូន​ជនជាតិ​វៀតណាម​ខុសច្បាប់​ទៅ​ប្រទេស​កំណើត​វិញ​មិនមែន​ជា​សមត្ថកិច្ច​របស់​ខ្លួន​ឡើយ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​ទាត់​ចោល​ការ​លើកឡើង​របស់​នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព ដែល​បាន​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដេញ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា សព្វថ្ងៃ​នេះ ថា​ជា​ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល ទាមទារ​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បញ្ជូន​ជនជាតិ​វៀតណាម​ខុសច្បាប់​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ក្រោម​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចេញ​លិខិត​បំភ្លឺ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា ការ​គ្រប់គ្រង​សណ្ដាប់ធ្នាប់​លំនៅឋាន និង​ទីតាំង​លំនៅឋាន​របស់​ជនបរទេស​ខុសច្បាប់​នៅ​កម្ពុជា មិន​ស្ថិត​ក្រោម​តួនាទី​ភារកិច្ច​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឡើយ ប៉ុន្តែ​វា​គឺជា​តួនាទី​របស់​អាជ្ញាធរ​មូលដ្ឋាន​ទាំងស្រុង។ ប្រភព​ដដែល​អះអាង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ស្នើ​ឲ្យ​លោក សយ សុភាព ផ្តល់​កិច្ចសហការ​តាមរយៈ​ការ​ផ្តល់​ព័ត៌មាន​ជាក់លាក់​អំពី​ជនបរទេស​ខុសច្បាប់...

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​ថា​បើ​កម្ពុជា​មិន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ទេ កម្ពុជា​ពិបាក​នឹង​គេច​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​ការឈ្លានពាន​ទឹកដី​ខ្លាំង​ណាស់

ក្រុម​អ្នក​តស៊ូ​មតិ អះអាង​ថា បើ​កម្ពុជា​មិន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដើម្បី​បញ្ជូន​ជនបរទេស​ខុសច្បាប់​ដែល​កំពុង​រស់នៅ​កកកុញ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេលនេះ​ទេ នោះ​ទឹកដី​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ពិបាក​គេច​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​ការឈ្លានពាន​ទឹកដី​ខ្លាំង​ណាស់ ដែល​បញ្ហា​នេះ​សូម្បី​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន ក៏​ដឹង​យ៉ាង​ច្បាស់​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ការ​បណ្តេញ​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុសច្បាប់​ចេញពី​ផ្ទៃ​ទឹក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​កន្លង​ទៅ​នេះ មិន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នោះ​ទេ។ អ្នកវិភាគ​នយោបាយ និង​សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ថា បើ​រដ្ឋាភិបាល​ខ្មែរ​នៅតែ​ធ្វើ​មិន​ដឹង​មិន​ឮ​ពី​បញ្ហា​ឈ្លានពាន​ទឹកដី​របស់​បរទេស​ជិតខាង​ទេ ចុងក្រោយ​ពាក្យ​ថា...

សវនាការ​សំណុំរឿង​អ្នកស្រី អ៊ុងសាន ស៊ូជី ចាប់ផ្ដើម​ជាមួយ​នឹង​ការរារាំង​អ្នកកាសែត​មិន​ឲ្យ​ចូល​សវនាការ

ការ​ជំនុំជម្រះ​ក្ដី​ប្រឆាំង​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់ឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ចាប់ផ្ដើម​រយៈពេល​ពីរ​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ មិថុនា លើ​សំណុំរឿង​ចំនួន ៦​បទ​ចោទ ដែល​នាំ​ឲ្យ​អ្នកស្រី​ប្រឈម​មុខ​អាច​មាន​ទោស ១៥​ឆ្នាំ។ សវនាការ​នេះ​ចាប់ផ្ដើម​ជា​លើកដំបូង​រយៈពេល​ជាង ៤​ខែ​បន្ទាប់ពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្នុង​សំណុំរឿង​ដែល​តុលាការ​ក្រោម​អំណាច​របស់​ពួក​យោធា​ផ្ដើម​បើក​សវនាការ គឺ​ករណី​នាំចូល​វិទ្យុ​ទាក់ទង។ ក្នុង​សំណុំរឿង​នេះ មន្ត្រី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ជាពិសេស​អ្នកស្រី អ៊ុងសាន...

គណបក្ស GDP ជំរុញ​ឲ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ​គុណភាព​ការងារ​មណ្ឌល​សុខភាព​ឃុំ​អូរសោម​ជាបន្ទាន់

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា GDP អំពាវនាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​លើ ពិនិត្យ​លើ​សមត្ថភាព និង​គុណភាព​ការងារ​នៃ​ក្រុម​ការងារ​មណ្ឌល​សុខភាព​ឃុំ​អូរសោម ស្រុក​វាលវែង ក្នុង​ការ​អនុវត្ត​វិធាន​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​ការងារ​នៃ​មណ្ឌល​សុខភាព​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​បិទ​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ក្រោយ​អ្នក​ដំណើរ​បាន​ស្នាក់នៅ និង​បរិភោគ​អាហារ​នៅ​ទីនោះ បើ​ទោះបីជា​អ្នក​ដំណើរ​ទាំងនោះ​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​២ រួច​ហើយ​ក៏ដោយ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ទឹកចិត្ត​យុវជន​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំ​ជីវិត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល គឺ​ផ្ដល់​អាទិភាព​ខ្ពស់​លើ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​តាមរយៈ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​មាន​ជំនាញ​ច្បាស់លាស់ គឺ «យុវជន​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំ​ជីវិត»។ លោក​នាយករដ្ឋមន្ត្រី​បាន​លើកឡើង​ក្នុង​លិខិត​របស់​លោក ក្នុង​ឱកាស​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៤ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ ថា លោក​បាន​ចាត់ទុក​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ជា​អាទិភាព​ខ្ពស់​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ ដើម្បី​ឲ្យ​ពលរដ្ឋ​ឆ្លើយតប​ទីផ្សារ​ការងារ និង​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ក្នុង​សម័យ​បច្ចេកវិទ្យា។ ការ​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺ​ដើម្បី​លើក​កម្ពស់​សមត្ថភាព និង​ជំនាញ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព...

តើ​លោក ហ៊ុន ម៉ាណែត ពិតជា​ខ្នង​បង្អែក​នៃ​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​សព្វថ្ងៃ​នេះ​មែន​ឬ​ទេ?

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប​ចោទ​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ពាណិជ្ជកម្ម កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​កិបកេង​លុយ​ជាតិ​រាប់​សិប​ម៉ឺន​ដុល្លារ ក្រោម​គម្រោង​ជាច្រើន ព្រោះ​សម្អាង​ថា​ខ្លួន​មាន​លោក ប៉ាន សូរស័ក្តិ និង​លោក ហ៊ុន ម៉ាណែត ជា​អ្នក​កាង​ការពារ​ពីក្រោយ​សកម្មភាព​នោះ។ ការ​ចោទប្រកាន់​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ចាត់​វិធានការ​ស៊ើបអង្កេត​លើ​មន្ត្រី​ពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​ដែល​កំពុង​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ និង​ចាប់​ខ្លួន​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់។ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១...

តើ​កម្ពុជា​អាច​ប្រកាស​ឯករាជ្យ​តាម​វិធី​ណា ស្រប​ពេល​បរទេស​ជិតខាង​មាន​បំណង​ឈ្លានពាន​ឥត​ឈប់​បែប​នេះ?

ទឹកដី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​មាន​ប្រវត្តិ​ជូរចត់​ដោយសារ​ការ​រំលោភបំពាន​ពី​បរទេស​ជិតខាង​ជាច្រើន​សម័យកាល ជាពិសេស​ប្រទេស​វៀតណាម តាំងពី​ដូនតា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ពួកគេ​បាន​ឈ្លានពាន​កម្ពុជា​គ្រប់​រូបភាព បើ​ទោះបីជា​សកម្មភាព​ទាំងនោះ​ត្រូវ​គេ​មើលឃើញ​ថា​ជា​ការ​ធ្វើ​ទំនាក់ទំនង​ការទូត ការ​ជួយ​ឧបត្ថម្ភ ឬ​ការ​ចង​សម្ព័ន្ធមិត្ត​យ៉ាងណាក៏ដោយ គឺ​គ្រាន់តែ​ជា​ការ​លាក់​មហិច្ឆតា​ដើម្បី​ទន្ទ្រាន និង​រំលោភ​ទឹកដី​របស់​ខ្មែរ​ប៉ុណ្ណោះ។ ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា ក្រោយ​ពេល​លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​នៅ​ឆ្នាំ​១៩៨៥ ក្រោយ​មក​កម្ពុជា​បាន​ផុង​ខ្លួន​បន្តិច​ម្តងៗ​ចូល​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម ទាំង​វិស័យ​នយោបាយ និង​យោធា ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យភាព​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​លើ​ឆាក​អន្តរជាតិ​តែម្តង។ បញ្ហា​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ខុស​ច្បាប់​គ្រប់​បែបយ៉ាង​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដែល​សុទ្ធសឹងតែ​ជា​កិច្ចព្រមព្រៀង...

IDEA TALK៖ តើ​លោក ហ៊ុន សែន មាន​វិធី​រំដោះ​ខ្លួន​ពី​អន្ទាក់​វៀតណាម​ដែរ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ ស្តី​អំពី៖ «តើ​លោក ហ៊ុន សែន មាន​វិធី​រំដោះ​ខ្លួន​ពី​អន្ទាក់​វៀតណាម​ដែរ​ទេ?»។

ប្រទេស​ផ្ដាច់ការ​តួកមែនីស្ថាន ជំពាក់​ចិន​៨១០០​លាន​ដុល្លារ​សម្រេច​សង​ចិន​វិញ​គ្មាន​សល់​ក្នុង​រយៈពេល​១២​ឆ្នាំ

មេដឹកនាំ​ផ្ដាច់ការ​នៃ​ប្រទេស​តួកមែនីស្ថាន ប្រកាស​ថា បំណុល​របស់​ប្រទេស​លោក​ជំពាក់​ចិន ពាន់​លាន​ដុល្លារ​ក្នុង​គម្រោង​ឧស្ម័ន និង​ហ្គាស៍ ត្រូវ​បាន​សង​អស់​ហើយ។ ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ថា​ចិន​បាន​វិនិយោគ​ទឹកប្រាក់​ពាន់​លាន​ដុល្លារ​ក្នុង​ឧស្សាហកម្ម​ឧស្ម័ន​របស់​តួកមែនីស្ថាន ដែល​ជា​ប្រទេស​នាំ​ចេញ​ឧស្ម័ន​មួយ​ដ៏​ធំ។ គម្រោង​ដ៏​សំខាន់​របស់​ប្រទេស​នេះ គឺ​បំពង់​បង្ហូរ​ប្រេង​ផ្ដើម​ពី​ភាគ​ខាងកើត​នៃ​តួកមែនីស្ថាន ហើយ​ឈាន​ដល់​ប្រទេស​ចិន តាមរយៈ​គម្រោង​អភិវឌ្ឍ​ឆ្លងកាត់​នៃ​ប្រទេស​ពីរ​ទៀត គឺ Uzbekistan និង Kazakhstan ដែល​នេះ​គឺ​ផ្លូវ​បង្ហូរ​ឧស្ម័ន​ធំ​ទី​ពីរ​នៅ​ក្នុង​ពិភពលោក។ ប្រធានាធិបតី​តួកមែនីស្ថាន លោក Gurbanguly Berdy-mu-khamedov បាន​ប្រកាស​ដោយ​ស្រង់​មក​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុង​ស្រុក​ប្រទេស​នោះ​ថា ប្រទេស​របស់​លោក​សង​ប្រាក់​ចិន​អស់​ហើយ​នៃ​គម្រោង​ដំណាក់កាល​អភិវឌ្ឍន៍​ដំបូង​បង្អស់​នៃ​ឧស្ម័ន...

អ្នក​ឃ្លាំមើល៖ តើ​គណបក្ស​បេះដូង​ជាតិ​មាន​ការ​គាំទ្រ​ពី​ភាគី​លោក សម រង្ស៊ី ដែរ​ឬ​ទេ?

ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន ថ្លែង​ថា ក្រុម​លោក ថាច់ សេដ្ឋា កំពុង​ដំណើរការ​បង្កើត​គណបក្ស​បេះដូង​ជាតិ មាន​ឈ្មោះ សៀម ភ្លុក ដែល​តែងតែ​ចោទ​អ្នក​នយោបាយ​មួយ​ចំនួន​ថា​ជា​អាយ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ ជា​អ្នក​ចេញ​មុខ​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ។ លិខិត​របស់​ក្រសួង​មហាផ្ទៃ ចេញ​កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ ដែល​កាសែត The Cambodia Daily ទទួល​បាន​នៅ​ល្ងាច​មិញ​នេះ បាន​សរសេរ​តប​ទៅ​លោក សៀម ភ្លុក ជា​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ...

Latest news