29.6 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5825 POSTS
0 COMMENTS

សង្គម​ស៊ីវិល​ជិត​១០០​ស្ថាប័ន​ជំរុញ​ឲ្យ​បញ្ចូល​កង្វល់​និង​តម្រូវការ​ពលរដ្ឋ​រងគ្រោះ​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ

អង្គការ​សង្គម​ស៊ីវិល​ជិត ១០០​ស្ថាប័ន ប្រកាស​គាំទ្រ​លិខិត​ចំហ​របស់​សហគមន៍​ពលរដ្ឋ​រងគ្រោះ ដែល​ស្នើ​ឲ្យ​តំណាង​អង្គការ​ស្បៀងអាហារ និង​តំណាង​កសិកម្ម​ប្រចាំ​ប្រទេស​កម្ពុជា ដាក់​បញ្ចូល​នូវ​ក្ដី​កង្វល់ និង​សេចក្តី​ត្រូវការ​របស់​សហគមន៍​ពលរដ្ឋ​រងគ្រោះ ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ស្ដីពី​ប្រព័ន្ធ​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាងមុខ​នេះ។ អង្គការ​សង្គម​ស៊ីវិល សហជីព និង​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាដើម បាន​ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១ ទៅកាន់​តំណាង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ប្រចាំ​ប្រទេស​កម្ពុជា (FAO) ដោយ​ស្នើ​ឲ្យ​ជួយ​លើក​យក​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​កសិករ ប្រជា​នេសាទ សហជីព និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់​ជាតិ និង​សកល​ស្ដីពី​ប្រព័ន្ធ​ស្បៀងអាហារ​របស់​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាងមុខ​នេះ។ ប្រភព​ដដែល​អះអាង​ថា ដំណើរការ​នៃ​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​នេះ...

ជប៉ុន​អំពាវនាវ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​តៃវ៉ាន់​ប្រឆាំង​ផែនការ​របស់​ចិន​លើក​ទ័ព​លុកលុយ​តៃវ៉ាន់

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ ឱ្យ​រួម​កម្លាំង​គ្នា​ជួយ​កោះ​តៃវ៉ាន់ ខណៈ​ប្រទេស​ចិន មាន​ផែនការ​លើក​ទ័ព​ចូល​លុកលុយ​ដែន​កោះ​នេះ​ដើម្បី​កាន់កាប់​ឱ្យ​មក​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន។ នេះ​បើ​តាម​សារព័ត៌មាន Financial Times បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Nobuo Kishi ដែល​ជា​ប្អូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី Shinzo Abe បាន​ប្រាប់​ប្រភព​សារព័ត៌មាន​នេះ​ថា សហគមន៍​អន្តរជាតិ​ត្រូវ​រួមគ្នា​ជួយ​ការពារ​តៃវ៉ាន់ ហើយ​ប្រឆាំង​នឹង​ផែនការ​របស់​ចិន ដែល​លោក​ថា តៃវ៉ាន់​កំពុង​ប្រឈម​នឹង​ការ​វាយលុក​ដោយ​កងទ័ព​ចិន។ ការ​លើកឡើង​របស់​ប្រមុខ​ការពារ​ជាតិ​ជប៉ុន​រូប​នេះ គឺជា​ការ​កត់សម្គាល់​មួយ​ទៀត​ថា ប្រទេស​ជប៉ុន​បារម្ភ​ជា​ខ្លាំង​អំពី​អនាគត​កោះ​តៃវ៉ាន់​ដែល​អាច​របូត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុង​ប៉េកាំង។ នៅ​រយៈពេល​ចុងក្រោយ​នេះ ជប៉ុន​កាន់តែ​ជិតស្និទ្ធ​នឹង​កោះ​តៃវ៉ាន់ គឺ​ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ពង្រឹង​វិស័យ​សន្តិសុខ​ទ្វេភាគី​ទៀត​ផង...

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​ជន​ផ្ដាច់ការ​តែង​កសាង​មុខមាត់​នយោបាយ​ដោយ​ការ​ប្រើ​មធ្យោបាយ​ទុច្ចរិត

អ្នក​តាមដាន​កិច្ចការ​សង្គម លើកឡើង​ថា ជន​ផ្ដាច់ការ​តែង​កសាង​មុខមាត់​នយោបាយ ឬ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ដោយ​ការ​ប្រើ​មធ្យោបាយ​ទុច្ចរិត​គ្រប់​បែបយ៉ាង ដើម្បី​យក​ឈ្នះ​ដៃគូ​ទាំង​នៅ​លើ​ឆាក និង​ក្រោយ​ឆាក​នយោបាយ​ដែល​ពួកគេ​កំពុងតែ​កាន់កាប់។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ថា ជន​ផ្ដាច់ការ​តែងតែ​កសាង​កិត្តិយស​លើ​ឆាក​នយោបាយ​ដោយ​ប្រើ​វិធី​ស្មោកគ្រោក​គ្រប់​សកម្មភាព​ទាំងអស់ ដើម្បី​ផ្ដួល​រំលំ​គូប្រជែង ដូចជា​ការ​កាង​ទីផ្សារ​នយោបាយ​ផ្ដាច់មុខ​តែ​ម្នាក់​ឯង និង​គំរាម​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​យក​សេវា​នយោបាយ​ភូត​កុហក​របស់​ខ្លួន​ជាដើម។ លោក​រិះគន់​ថា ជំពូក​អ្នក​នយោបាយ​ផ្ដាច់ការ​មិន​ចេះ​ប្រឹង​កសាង​សមត្ថភាព​ដឹកនាំ​ខ្លួនឯង​ឲ្យ​ពេញ​និយម​ដោយ​សុចរិតភាព​នោះ​ទេ តែ​បែរជា​តាម​រំលាយ​គូប្រកួត​របស់​ខ្លួន​ក្នុង​ចេតនា​ទុច្ចរិត​ដើម្បី​ដណ្តើម​អ្នក​គាំទ្រ​របស់​គេ ប៉ុន្តែ​ពេល​គេ​មិន​គាំទ្រ និង​រិះគន់​ពី​អំពើ​អាក្រក់​របស់​ខ្លួន បែរជា​ចាប់​គេ​ដាក់​គុក ដោយ​ចោទ​អ្នក​ទាំងនោះ​ថា​ជា​ជន​ក្បត់...

IDEA TALK៖ ប្រសិន​បើ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​អាច​បង្កើត​ជា​រូបរាង​បាន តើ​រដ្ឋាភិបាល​នេះ​អាច​រស់​បាន​ប៉ុន្មាន​ដង្ហើម?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «ប្រសិន​បើ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​អាច​បង្កើត​ជា​រូបរាង​បាន តើ​រដ្ឋាភិបាល​នេះ​អាច​រស់​បាន​ប៉ុន្មាន​ដង្ហើម?»។

IDEA TALK៖ ដំណើរការ​បុណ្យ​បញ្ចុះ​បឋមសិលា​កសាង​ព្រះវិហារ​វត្ត​ព្រះពុទ្ធរង្សី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «ដំណើរការ​បុណ្យ​បញ្ចុះ​បឋមសិលា​កសាង​ព្រះវិហារ​វត្ត​ព្រះពុទ្ធរង្សី»។

មន្ត្រី​កម្ពុជា​ចាត់ទុក​ជំនួយ​មនុស្សធម៌​របស់​ប្រទេស​ជា​មិត្ត​ជា​ការ​ប្រកួត​ប្រជែង​ដណ្តើម​ឥទ្ធិពល​នយោបាយ​ក្នុង​តំបន់

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ប្រទេស​មហាអំណាច​មាន​តែ​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ជួយ​ដល់​ប្រទេស​តូចតាច​ទន់ខ្សោយ​ប៉ុណ្ណោះ ទើប​ជា​វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព ជាពិសេស​ក្នុង​បរិបទ​នយោបាយ​អន្តរជាតិ​ពហុ​ប៉ូល និង​ការប្រកួតប្រជែង​ដណ្តើម​អំណាច និង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន​នេះ។ លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើក​បែប​នេះ គឺ​បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួល​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ពី​ប្រទេស​លោកសេរី​សម្រាប់​កម្ពុជា​ជា​បន្តបន្ទាប់​ក្នុង​ពេល​ថ្មីៗ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា...

IDEA TALK៖ ភាព​ចម្រូងចម្រាស​ក្នុង​ដំណើរការ​ស្វែងរក​យុត្តិធម៌​ឲ្យ​និយោជិត​ខ្មែរ​នៅ​ជប៉ុន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «ភាព​ចម្រូងចម្រាស​ក្នុង​ដំណើរការ​ស្វែងរក​យុត្តិធម៌​ឲ្យ​និយោជិត​ខ្មែរ​នៅ​ជប៉ុន»។

វិភាគ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ជាន់​ដី​អាស៊ាន​ពង្រឹង​កម្លាំង​សម្ពន្ធភាព​ទប់ទល់​អំណាច​វាតទី​របស់​ចិន

ក្នុង​រដ្ឋការ​របស់​លោក ដូណាល់ ត្រាំ អាស៊ាន​ត្រូវ​គេ​មើលឃើញ​ថា ហាក់​នៅ​ឆ្ងាយ​ពី​អាមេរិក ដែល​រដ្ឋការ​នេះ​ពុំសូវ​លើក​កម្លាំង​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​ច្រើន​នោះ​ទេ។ តែ​ដល់​ឆ្នាំ​ទី​៤ រដ្ឋការ​លោក ដូណាល់ ត្រាំ គិត​ច្រើន​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​វិស័យ​សន្តិសុខ​តំបន់ ខណៈ​ប្រទេស​មហាយក្ស​ចិន ពង្រីក​មាឌ​កាន់តែ​ធំ​ឡើង​គ្របដណ្ដប់​លើ​អាស៊ាន។ ចូល​មក​ដល់​រដ្ឋការ​លោក ចូ បៃដិន ក៏​បាន​ចាប់ផ្ដើម​បើកភ្នែក​សម្លឹង​មើល​អាស៊ាន​ឡើងវិញ​ក្នុង​ការ​ប្ដូរ​យុទ្ធសាស្ត្រ​ដោយ​ងាក​មក​ផ្ដោត​លើ​តំបន់​អាស៊ាន ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​សម្ពន្ធភាព​រាំងខ្ទប់​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន ដែល​គេ​ហៅថា​ការ​វាតទី។ ស្រប​ពេល​នេះ រដ្ឋការ​លោក បៃដិន បាន​បញ្ជូន​មន្ត្រី​អាមេរិក​កំពូលៗ​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ដោយ​នាំ​មក​នូវ​របៀបវារៈ​តែ​មួយ​ប៉ុណ្ណោះ គឺ​ប្រមូល​កម្លាំង​សម្ពន្ធភាព​រាំង​ខ្ទប់​ឥទ្ធិពល​ចិន ក្នុង​តំបន់។ ក្នុង​សប្ដាហ៍​នេះ...

អ្នក​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ​ជំរុញ​រដ្ឋាភិបាល​បន្ត​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ជូន​ពលរដ្ឋ​បន្ត​ទៀត បើ​ទោះបីជា​ផ្តល់​សិទ្ធិ​ឲ្យ​វិស័យ​ឯកជន​នាំចូល​វ៉ាក់សាំង​ក៏ដោយ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត បើ​ទោះបីជា​រដ្ឋ​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​នាំចូល​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ សម្រាប់​ប្រកប​អាជីវកម្ម​ក៏ដោយ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា កម្ពុជា​មិន​គួរ​ដាក់​បន្ទុក​ឲ្យ​ប្រជាពលរដ្ឋ​ចំណាយ​លើ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ នោះ​ទេ ព្រោះ​រដ្ឋ​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្តល់​សេវា​ការពារ​សុខមាលភាព​ជូន​ពួកគាត់​ឲ្យ​បាន​ពេញលេញ។ លោក​អះអាង​ថា បើ​ទោះបីជា​ក្រសួង​សុខាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ ឱសថ អាច​នាំចូល​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ ក៏ដោយ ក៏​រដ្ឋ​ត្រូវតែ​កំណត់​តម្លៃ​ជាក់លាក់​ណាមួយ​ចំពោះ​ការ​ប្រកប​អាជីវកម្ម​នៃ​វិស័យ​ឯកជន​ទាំងនោះ​ដែរ...

ក្រុម​អ្នក​តស៊ូ​មតិ៖ មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​កុម្មុយនីស្ត​ជាជាង​ប្រទេស​លោកសេរី

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា មេដឹកនាំ​កម្ពុជា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមានចិត្ត​ល្អ​ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កុម្មុយនីស្ត ជាជាង​ប្រទេស​លោកសេរី​ដែល​តែង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​២៧ កក្កដា ថា ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​ពី​ប្រធានាធិបតី​រុស្ស៊ី ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​គ្រាន់តែ​បង្ហាញ​ពី​ការ​រឹតចំណង​ការទូត​ល្អ​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​នយោបាយ​នោះ​ទេ។ លោក​អះអាង​ថា ទំនាក់ទំនង​រវាង​មេដឹកនាំ​កុម្មុយនីស្ត និង​មេដឹកនាំ​ផ្ដាច់ការ...

Latest news