36 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5917 POSTS
0 COMMENTS

យោធាវៀតណាមបន្តសាងសង់សំណង់រឹងនៅបណ្តោយព្រំដែនកម្ពុជាតំបន់មិនទាន់ឯកភាពគ្នាឥតឈប់ឈរ

កងកម្លាំងយោធាវៀតណាម បន្តប្រែក្លាយពីការបោះតង់ ទៅជាការសាងសង់សំណង់រឹងមាំឥតឈប់ឈរ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងតំបន់ដែលភាគីទាំងពីរនៅមិនទាន់ឯកភាពគ្នានៅឡើយ។ សារព័ត៌មានVOD បានដកស្រង់សម្តីរបស់អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ចុះផ្សាយនៅថ្ងៃទី ២៩ខែតុលានេះ ថា ភាគីវៀតណាមផ្លាស់ប្តូរពីការបោះតង់ ទៅជាការសង់សំណង់រឹងឡើងរហូតដល់១៦ទីតាំង នៅតាមបណ្ដោយព្រំដែនដែលមិនទាន់ឯកភាពគ្នារវាងប្រទេសទាំងពីរ ខណៈចំនួនតង់ចំនួន ១១ទីតាំងទៀត នៅជាតង់កៅស៊ូនៅឡើយ។ លោកបន្តថា សំណង់រឹងទាំង១៦ទីតាំងនេះ ភាគីវៀតណាមសង់នៅតាមបណ្ដាយព្រំដែននៃខេត្តអានយ៉ាង ប្រទេសវៀតណាម ទល់មុខស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្តាលនៃប្រទេសកម្ពុជា។ ប្រភពដដែល...

ភាគទី២៖ តើសាច់ញាតិប្រមុខរដ្ឋាភិបាលខ្មែរ រកស៊ីអ្វីហេត្វអ្វីមានលុយច្រើនម៉្លេះ?

អង្គការក្រៅរដ្ឋាភិបាលអាមេរិកាំង ឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ផ្នែកកិច្ចការអាស៊ី បានផ្សាយសេច ក្តីរាយការណ៍ថ្មីបន្ថែមលើសេចក្តីរាយការណ៍របស់ខ្លួនពី មុន មានចំ ណងជើងថា៖ ឧត្តមសេនីយ៍គគ្រក់បីដំប (Dirty Dozen) ជុំវិញលោក ហ៊ុន សែន កាលពីថ្ងៃទី២២ តុលា កន្លងទៅ ដោយផ្តោតលើឧត្តមសេនីយ៍ខ្លះ ដែលមានសម្បត្តិទ្រព្យមហាសាល។ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ជាមេបញ្ជាការកងកម្លាំងសន្តិជាតិ មួយរូបដែរ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ...

អាជីវករនៅតាមតំន់ឆ្នេរ និងតាមបណ្តាកោះ ត្អូញត្អែរថា មិនមានភ្ញៀវទេសចរមកកម្សាន្តខេត្តព្រះសីហនុច្រើនទៀតទេ

ប្រតិបត្តិករ ឬអាជីវករលក់ម្ហូបអាហារភាគច្រើន នៅតាមតំបន់ឆ្នេរ ទាំងឆ្នេរលើដីគោក និងឆ្នេរលើដីកោះ បានឲ្យដឹងថា ក្នុងប៉ុន្មានខែចុងក្រោយនេះ មិនសូវមានភ្ញៀវទេសចរ ចូលមកកម្សាន្តច្រើនទេ នៅតាមទីតាំងកម្សាន្តនានា ក្នុងខេត្តព្រះសីហនុ។ អាជីវករឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ បានអះអាងថា រាល់ថ្ងៃនេះ នៅតាមឆ្នេរអូរឈើទាល ដែលពីមុនធ្លាប់តែមានភ្ញៀវច្រើនកុះករចូលមកកម្សាន្ត ប៉ុន្តែពេលនេះ មិនសូវមានភ្ញៀវទេសចរ ចូលមកកម្សាន្តតាមឆ្នេរនេះច្រើនដូចពេលមុនទៀតទេ។ ក្រុមអាជីវករបន្តថា ទោះបីពេលនេះ ពួកគាត់បានស្ថាបនាទីកន្លែងអង្គុយលំហែ នៅតាមទីតាំងនីមួយៗ នាឆ្នេរអូរឈើទាល មានសោភ័ណ្ឌភាព...

អ្នកតវ៉ានៅមុខស្ថានទូតចិនកាលពីថ្ងៃទី២៣ ខែតុលា ម្នាក់ទៀតត្រូវបានបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារ

អ្នកចេញមុខតវ៉ានៅមុខស្ថានទូតចិន កាលពីថ្ងៃទី ២៣ តុលា ក្នុងខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍មួយរូបទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន។ សារព័ត៌មានថ្មីៗ បានស្រង់សម្តីរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា នៅថ្ងៃទី ២៨ខែតុលា ដោយអះអាងថា សកម្មជនដីធ្លី និងជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិមួយរូបទៀត គឺ អ្នកស្រី សាត ផា ត្រូវសមត្ថកិច្ចចាប់នៅម្តុំមន្ទីរពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃ...

ក្រសួងទេសចរណ៍គ្រោងស្នើរដ្ឋាភិបាលបង្កើតទីក្រុងសៀមរាបថ្មី

ក្រសួងទេសចរណ៍គ្រោងស្នើទៅរដ្ឋាភិបាលឱ្យបង្កើតទីក្រុងសៀមរាបថ្មី និងគោលដៅទេសចរណ៍ថ្មីមួយចំនួនបន្ថែមទៀត។ ក្រសួងអះអាងថា ការបង្កើតទីក្រុង និងតំបន់គោលដៅទេសចរណ៍ថ្មីនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ទៅកាន់ខេត្តសៀមរាបឱ្យបានប្រមាណ ៧លាននាក់ នៅឆ្នាំ២០៣៥។ ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៨ ខែតុលានេះ ផ្សព្វផ្សាយ ដោយបានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បញ្ជាក់ថាចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ មានគោលបំណងដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗឬសំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌។ លោកបន្តថា ទីក្រុងថ្មីនេះនឹងរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត ឬSmart City ប៉ុន្តែប្លង់គោលទីក្រុងទាំងមូល អាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ។ ចំពោះទីតាំងទីក្រុងសៀមរាបថ្មីនោះ លោកថា...

អ្នកវិភាគយល់ថា សំឡេងលោក ហូរ វ៉ាន់ ដែលលោក ហ៊ុន សែន បញ្ចេញទំនងចេញពីផ្ទៃក្នុងបក្សប្រឆាំង

អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ អះអាងថា សំឡេងបែងធ្លាយ ដែលលោកនាយករដ្ឋមន្ត្រីទើបតែបញ្ចេញកាលពីពេលថ្មីៗនេះ ទំនងជាចេញពីផ្ទៃក្នុងជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនៅខាងក្រៅ ដែលផ្ញើទៅឱ្យលោកហ៊ុន សែន ជាជាងក្រុមលោក ហ៊ុន សែន ថតបានដោយផ្ទាល់។ លើកឡើងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៨ ខែតុលានេះ លោក គឹម សុខ លើកឡើងថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅទិរទេសខ្លួននៅក្រៅប្រទេសលោក ហូរ វ៉ាន់ អាចស្គាល់មុខបុគ្គលដែលបានបញ្ចេញសំឡេងនោះ ប្រសិនបើលោក ហូរ វ៉ាន់...

គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសអំពាវនាវឱ្យអន្តរជាតិជួយឃ្លាំមើលសន្តិសុខ និងសុវត្ថិភាពគ្រួសាររបស់ពួកគេ

អតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិនានា តាមដាន និងឃ្លាំមើលសន្តិសុខ និងសុវត្ថិភាពក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំងមួយនេះ។ ការអំពាវនាវនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែតុលា បានព្រមានដល់អតីតមន្ត្រីជាន់ខ្ពស់ពីររូបនិងក្រុមគ្រួសាររបស់ពួកគេដែលកំពុងរស់នៅរាជធានីភ្នំពេញ។ លោក ហ៊ុន សែន បានប្រាប់ទៅអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក ហូរ វ៉ាន់ និងម្នាក់ទៀត ដែលលោកទំនងសំដៅទៅលើលោក អេង ឆៃអ៊ាង ឱ្យបញ្ឈប់សកម្មភាពរៀបចំគម្រោងធ្វើបាតុកម្មប្រឆាំងវត្តមានកងទ័ពចិន នៅមុខស្ថានទូតចិននៅភ្នំពេញ...

IDEA TALK៖ តើជនបាទដៃកខ្វក់ទាំង ១២នាក់ នៅកម្ពុជា បានសាងកំហុសអ្វីខ្លះដល់ជាតិ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ស្តីអំពី៖ តើជនបាទដៃកខ្វក់ទាំង ១២នាក់ នៅកម្ពុជា បានសាងកំហុសអ្វីខ្លះដល់ជាតិ?

ស្ថានភាពនយោបាយនៅថៃ ឈានដល់ដំណាក់ថ្មីមួយទៀតករណីព្រះមហាក្សត្រកាន់តែធ្ងន់ធ្ងរ

ខណៈកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភា បានសម្រេចបង្កើតគណៈកម្មាធិការនៅចំពោះមុខកិច្ចអំពីការដោះស្រាយចំពោះ ញត្តិរបស់បាតុករ ដែលទាមទារអោយ លោកបា្រយុទ្ធចាន់អូចាចុះចេញពីតំណែង ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ  គឺបាតុករ បានបន្ថែម ទម្ងន់មួយទៀត គឺទាមទារអោយ រដ្ឋាភិបាលអាល្លឺម៉ង់ ស៊ើបអង្កេតទ្រព្យសម្បត្តិ និងការរស់នៅរបស់មហាក្សត្រវិជ្ជរាលុងកន ដែលមាននៅលើទឹកអាល្លឺម៉ង់។ ជាពិសេស ថាតើព្រះអង្គមានជាប់ពាក់ព័ន្ធការធ្វើនយោបាយថៃលើទឹកដីអាល្លឺម៉ង់ដែរឬទេ។ កាលពីរសៀលថ្ងៃទី២៦តុលាខណៈ សមាជិកសភាកំពុងប្រជុំ គឺបាតុករក្រុមប្រឆាំង បានដាក់ញ្ញតិ្តរបស់ពួកគេ ទៅស្ថានទូត លោកខាងលិចមួយនេះ។ បាតុករដាក់ញត្តិទៅស្ថានទូតអាល្លឺម៉ង់នេះ ដោយសារតែមហាក្សត្រថៃចំណាយពេលច្រើនណាស់នៅលើទឹកដីប្រទេសនេះ...

ក្រុមអ្នកឃ្លាំមើលព្រំដែនជំទាស់ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម

ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន បានជំទាស់ទៅនឹងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ដែលធ្វើឡើងដោយស្ងាត់ៗ និងអាថ៌កំបាំង។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រកាសនៅគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី ២៧ ខែតុលា នេះថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសកម្ពុជា និងវៀតណាម ដែលត្រូវបានបញ្ជូនដល់ដៃគណៈកម្មាធិការជំនាញរដ្ឋសភា របស់លោក...

Latest news