29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5877 POSTS
0 COMMENTS

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិថា អំពើហិង្សាលើមន្ត្រីបក្សប្រឆាំងគឺរៀបចំឡើងជាប្រព័ន្ធមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិថា អំពើហិង្សាលើមន្ត្រីបក្សប្រឆាំងគឺរៀបចំឡើងជាប្រព័ន្ធ

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ព្រមានថា ការប្រើអំពើហិង្សា និងធ្វើទុក្ខបុកម្នេញលើមន្ត្រីបក្សប្រឆាំងចាប់ពីថ្នាក់មូលដ្ឋារហូតដល់មន្ត្រីថ្នាក់ជាតិ គឺជាការរៀបចំឡើងជាប្រព័ន្ធពីសំណាក់រដ្ឋាភិបាលក្រុងភ្នំពេញដែលកំពុងកាន់អំណាចដោយឯកបក្សក្នុងពេលបច្ចុប្បនុ្ននេះ។ អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប គណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេសលោក អ៊ុំ សំអាន បានលើកឡើងជាសាធារណៈថា ការលបវាយប្រហារលើមន្ត្រីគណបក្សប្រឆាំងកន្លងមក សមត្ថកិច្ចមិនដែលចាប់ជនល្មើសយកមកផ្តន្ទាទោសចំពោះមុខច្បាប់បានម្តងណាឡើយ។ លោកថា ការចាប់ជនល្មើសមិនបាន ព្រោះជនល្មើស និងសមត្ថកិច្ចទាំងនោះ ព្រមទាំងប្រមុខរដ្ឋាលោក ហ៊ុន សែន ផង គឺជាក្រុមមនុស្សតែមួយ។ លោកអះអាងថា លោក ហ៊ុន សែន...

IDEA TALK៖ តើរដ្ឋាភិបាលត្រូវមានគោលការណ៍ ការពារធនធានធម្មជាតិឲ្យមានប្រសិទ្ធភាពបែបណា?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ស្តីអំពី៖ តើ រដ្ឋាភិបាលត្រូវមានគោលការណ៍ ការពារធនធានធម្មជាតិឲ្យមានប្រសិទ្ធភាពបែបណា?

បាតុករគាំទ្ររាជានិយមនៅថៃផ្ទុះទូទាំងប្រទេសបង្ហាញការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

បាតុកម្មរបស់ក្រុមនិស្សិត និងយុវជនវ័យក្មេងរបស់ថៃ កំពុងតែមានឥទ្ធិពលទៅលើស្ថាប័នរដ្ឋាភិបាល និងរដ្ឋសភា ដែលទាមទារឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាត់បន្ថយអំណាចរាជបល្ល័ង្គ និងទម្លាក់នាយករដ្ឋមន្រ្ដីប្រាយុទ្ធចាន់អ៊ូចាចេញពីដំណែង។ សេចក្ដីរាយការណ៍របស់កាសែតthe nation បានចុះផ្សាយថា មានការប្រមូលផ្ដុំនូវក្រុមពួករាជានិយមស្ទើរទូទាំងប្រទេសនៅថ្ងៃពុធទី២១តុលានេះដោយប្រមូលផ្ដុំគ្នាពី ១រយនាក់ ទៅ២រយ នាក់ឡើងទៅ។ នៅទីក្រុងបាងកកក្រុមអាវលឿងដែលមានសញ្ញាណជាអ្នកលើកស្ទួយរបបរាជានិយមបានប្រមូលផ្ដុំគ្នាមួយកន្លែងដែលមានគ្នា២រយនាក់ គឺធ្វើឡើងកាលពីព្រឹកមិញនេះ ហើយក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចប៉ូលីស។ ប៉ុន្ដែក្រុមអាវលឿង ឈរធ្វើបាតុកម្មដោយស្ងៀមស្ងាត់និងមានសណ្ដាប់ធ្នាប់ដោយដៃកាន់ទង់ជាតិ និងរូបថតអតីតព្រះមហាក្សត្រ និងមហាក្សត្របច្ចុប្បន្ននេះ។ តាមប្រភពដដែលនេះគោលដៅនៃការថ្វើបាតុកម្មរបស់ក្រុមអាវលឿង គឺមានតែមួយគត់គឺបង្ហាញការគាំទ្ររបបរាជានិយម។ តាមប្រភពដដែលនេះគឺនៅតំបន់ភាគខាងជើងប្រទេសដែលជាតំបន់ដ៏រឹងមាំរបស់អ្នកគាំទ្រអតីតនាយករដ្ឋមន្រ្ដីថាក់ស៊ីន ហើយជាតំបន់ដែលពុំសូវសម្បូរអ្នកគាំទ្រព្រះរាជាក៏មានការប្រមូលផ្ដុំបាតុករអាវលឿងផងដែរ។ ដោយឡែកនៅតំបន់ភាគខាងត្បូងជាតំបន់ជម្រករបស់ពួកប៉ុនប៉ុងបំបែករដ្ឋនៃក្រុមមូស្លីម ក៏មានក្រុមស្មោះត្រង់ នឹងរបបរាជានិយមប្រមូលផ្ដុំផងដែរដោយមានគ្នាពី៥រយនាក់ ទៅ១ពាន់នាក់។ ស្របពេលដែលក្រុមអាវលឿងបង្ហាញការប្រឆាំងទៅលើក្រុមបាតុករយុវជនវ័យក្មេងដែលទាមទារកាត់បន្ថយអំណាចរបស់ក្រុមប្រឹក្សារាជបល្ល័ង្គ...

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បន្តទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា CamboJa បានចេញមុខបន្តស្នើសុំឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយទៅលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូប ។ ទំព័រហ្វេសប៊ុករបស់ CamboJa នៅថ្ងៃទី២១ ខែតុលានេះ បានទាមទារឲ្យតុលាការទម្លាក់បទចោទប្រកាន់លើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា ជុំវិញបទចោទប្រកាន់ ថាបានផ្តល់ព័ត៌មានឲ្យរដ្ឋបរទេស។ លើសពីនេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានស្នើឱ្យតុលាការផ្តល់សេរីភាពពេញលេញដល់ទាំងពីរឡើងវិញផងដែរ។ លោក អ៊ួន ឈិន និងលោក...

លោក ហ៊ុន សែន ប្រាប់ទៅធនាគារ និងមីក្រូហិរញ្ញវត្ថុឱ្យយោគយល់ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

លោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀត ដល់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ឱ្យមានការយោគយល់ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅពេលនេះ។ នេះ ជាការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ទៅកាន់ធនាគារឬមីក្រូហិរញ្ញវត្ថុ ឱ្យមានការយកចិត្តទុកដាក់ជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋខ្មែរ បន្ថែមពីលើការអំពាវនាវមុនៗ ដោយទាមទារឱ្យមានការយោគយល់ដល់ពលរដ្ឋជាកូនបំណុលក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ថ្លែងពីខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន បានស្នើទៅកាន់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ឱ្យមានការយោគយល់ដល់ពលរដ្ឋរងគ្រោះទឹកជំនន់ ដោយត្រូវបន្ធូរបន្ថយអត្រាការប្រាក់ ពន្យារពេលនៃការសងប្រាក់។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ មិនត្រូវរឹបអូសផ្ទះសម្បែង ដីធ្លី និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលជាកូនបំណុល ទាំងក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩...

គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសទាមទារឲ្យលោក ហ៊ុន សែន ដកបម្រាមនានា ដើម្បីឲ្យពួកគេបានវិលមកកម្ពុជាវិញ

គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសភាគីលោក សមរង្ស៊ី អំពាវនាវដល់សហគមន៍អន្តរជាតិ និងប្រទេសប្រជាធិបតេយ្យទាំងអស់ជម្រុញឲ្យលោក ហ៊ុន សែន បើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ អាចត្រឡប់មកកម្ពុជាវិញ ដើម្បីស្តារការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឲ្យបានល្អប្រសើរ ។ ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ គណបក្សសង្គ្រោះជាតិដែលជាភាគីរបស់លោក សមរង្ស៊ី បានទាមទារឲ្យ លោក ហ៊ុន សែន គោរពលក្ខខណ្ឌមួយចំនួនរបស់ពួកគេ រួមមាន ការលើកបម្រាមដែលបានហាមប្រាម...

បុរសខ្លាំងនៅកម្ពុជាប្រកាសមិនអត់អោនដល់ជនទាំងឡាយណាដែលប្រមាថលោកថាជាមនុស្សខ្វាក់

លោក ហ៊ុន សែន បានប្រកាសជាថ្មីថា លោកនឹងមិនអាចអត់អោនឱ្យជនទាំងឡាយណាដែលជេរប្រមាថលោក ថា «ខ្វាក់» ឬ «អាខ្វាក់»នោះឡើយ ព្រោះលោកថាជាការប្រមាថធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។ ថ្លែងពីខេត្តបន្ទាយមានជ័យក្នុងពេលចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋរងគ្រោះរាប់ពាន់គ្រួសារ នៅព្រឹកថ្ងៃទី២១ ខែតុលា លោកនាយករដ្ឋមន្ត្រីបានផ្តាំទៅអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ឱ្យយកចិត្តទុក្ខដាក់ជួយដល់ពលរដ្ឋគ្រោះដោយជំនន់ទឹកភ្លៀងនៅពេលនេះ។ លើសពីនេះ លោកថាត្រូវគិតគូរដល់ពលរដ្ឋងាយរងគ្រោះមុនគេ ពិសេសជនមានពិការភាព ក្នុងស្ថានការណ៍នេះ ហើយពលរដ្ឋទាំងឡាយមិនត្រូវម៉ាកងាយជនពិការ ឬជេរប្រមាថពួកគេដោយប្រើពាក្យអសុរោះ ទាំងដែលដឹងថាពួកគាត់បានបាត់បង់អាវៈយវៈ ឬមិនគ្រប់កាយសម្បទាររួចទៅហើយនោះ។ ជាមួយគ្នានេះ លោកអះអាងថា នឹងមិនអត់អោនជាដាច់ខាតដល់ជនទាំងឡាយណាដែលប្រើពាក្យជេរប្រមាថលោក...

លោក ហ៊ុន សែន គំរាមក្រុមអ្នកតវ៉ាដែលគ្រោងធ្វើបាតុកម្មក្នុងពេលមានទឹកជំនន់

លោក ហ៊ុន សែន បានព្រមាន ក្រុមអ្នកតវ៉ាដែលបានរៀបគម្រោងចង់នាំគ្នាមកធ្វើបាតុកម្មនៅរាជធានីភ្នំពេញនៅថ្ងៃគម្រប់ខួបលើកទី ២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ។ លោកថា លោកបានដឹងអស់ហើយនូវមុខសញ្ញាដែលមានផែនការធ្វើឲ្យមានភាពវឹកវរនៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ។ លោក ហ៊ុន សែន គំរាម ថា ក្រុមអ្នករៀបគម្រោងពីបរទេសដើម្បីឲ្យអ្នកក្នុងស្រុកដាក់ញ្ញត្តិស្នើរសុំធ្វើបាតុកម្មនៅមុខស្ថានទូតចិន គឺជាការបង្ករភាពរញ៉េរញ៉ៃដល់សង្គម ត្បិតកម្ពុជាកំពុងរងវិបត្តិទឹកជំនន់ផង និងវិបត្តិកូវីដ១៩ ដូច្នេះសូមក្រុមអ្នកតវ៉ាទាំងនោះប្រយ័ត្នពីទង្វើរបស់ពួកគេឲ្យមែនទែន។ លោកអះអាងថា រូបលោកផ្ទាល់ជាអ្នកចរចា និងបានចុះហត្ថលេខាដើម្បីឲ្យមានកិច្ចព្រមព្រៀងនេះឡើងជាមួយបណ្តាប្រទេសជាម្ចាស់ហត្ថលេខីមួយចំនួនទៀត...

IDEA TALK៖ តើទីក្រុងឡងប៊ិច (Long Beach) ចាំបាច់ត្រូវការមានអ្នកតំណាងរបស់ខ្លួនជាខ្មែរដែរទេ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្តីអំពី៖ តើទីក្រុងឡងប៊ិច (Long Beach) ចាំបាច់ត្រូវការមានអ្នកតំណាងរបស់ខ្លួនជាខ្មែរដែរទេ?

ចិនបន្តពង្រាយមីស៊ីលត្រៀមលុកលុយ តៃវ៉ាន់

ផែនការរបស់ ចិន ដែលប៉ុនប៉ងលេបកោះតៃវ៉ាន់ត្រឡប់មកវិញ កាន់តែជិតមកដល់ហើយ។ កាលពីថ្ងៃទី១៩តុលា មានសេចក្ដីរាយការណ៍មកថា មហាយក្សចិន បានសម្រេចប្ដូរមីស៊ីលរយៈចម្ងាយមធ្យមរបស់ខ្លួនដោយតម្លើងមីស៊ីលប្រភេទទំនើប លឿន បាញ់រហ័ស ត្រង់ចំគោលដៅបំផុត ដោយយកមកដាក់នៅឆ្នេរសមុទ្របែរ មករកកោះតៃវ៉ាន់តែម្តង។ សារព័ត៌មានTaiwan news បានរាយការណ៍ថា កងទ័ពចិនត្រូវបានបញ្ចូន និងដាក់ពង្រាយនៅតាមឆ្នេរប្រឈមនឹងកោះតៃវ៉ាន់នៅមុនប៉ុន្មានថ្ងៃនៃការមកដល់មីស៊ីលរបស់ចិនប្រភេទថ្មីនេះ។ តាមប្រភពដដែលនេះ មីស៊ីលល្បឿនលឿននិងទំនើបបំផុតរបស់កងទ័ពរំដោះប្រជាជនចិន DF-17 បានបញ្ចូនមកច្រើនសន្ធឹកសន្ធាប់មកកាន់មូលដ្ឋានទ័ពមួយនៅខេត្តជាប់ឆ្នេរ ហ្វូជៀន និងស៊ានជៀងដែលខេត្តទាំងពីរនេះនៅម្ខាងនៃត្រើយសមុទ្រជាប់នឹងឆ្នេរសមុទ្រតៃវ៉ាន់។ សេចក្ដីរាយការណ៍ដំបូងបានឱ្យដឹងថាកងទ័ពចិននៅតាមបណ្ដោយឆ្នេរប្រឈមនឹងឈូងសមុទ្រតៃវ៉ាន់មានដល់ទៅ២០កងពលគឺមានប្រមាណ៣០ម៉ឺននាក់។ ក្នុងនោះ១០ទៅ១៣គឺជាកងពលរបស់កងទ័ពជើងទឹក ហើយជាក្រុមទ័ពដែលត្រូវបើការវាយលុកយ៉ាងឆាប់រហ័ស។ ការបន្ដដាក់ពង្រាយអាវុធដ៏ទំនើបរបស់ចិននេះត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថាជា...

Latest news