អង្គការក្រៅរដ្ឋាភិបាលអាមេរិកាំង ឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ផ្នែកកិច្ចការអាស៊ី បានផ្សាយសេច ក្តីរាយការណ៍ថ្មីបន្ថែមលើសេចក្តីរាយការណ៍របស់ខ្លួនពី មុន មានចំ ណងជើងថា៖ ឧត្តមសេនីយ៍គគ្រក់បីដំប (Dirty Dozen) ជុំវិញលោក ហ៊ុន សែន កាលពីថ្ងៃទី២២ តុលា កន្លងទៅ ដោយផ្តោតលើឧត្តមសេនីយ៍ខ្លះ ដែលមានសម្បត្តិទ្រព្យមហាសាល។
ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ជាមេបញ្ជាការកងកម្លាំងសន្តិជាតិ មួយរូបដែរ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ រហូតដល់មានទិញអចលន ទ្រព្យនៅប្រទេសអង់គ្លេស និង ប្រទេស ស្ហីប្រឹស (Chypre) ជាភាសាបារាំង ឬ សាយប្រឹស (Cyprus) ជាភា សាអង់គ្លេស។ ប្រទេស ស្ហីប្រឹស ឬ សាយប្រឹស ជាកោះមួយនៅមជ្ឈិមបូព៌ា ក្នុងសមុទ្រ ម៉េឌីទែរ៉ាណេ បែងចែករដ្ឋការគ្រប់គ្រងជាពីរ ម្ខាងនិយាយភាសាក្រិក ម្ខាងនិ យាយភាសាទួរគី។
ឧត្តមសេនីយ៍ប៉ូលិស នេត សាវឿន ក្មួយប្រសាលោក ហ៊ុន សែន រៀបការនឹងអ្នកស្រី ហ៊ុន គិមឡេង កូនស្រីលោក ហ៊ុន ណេង អតីតចៅហ្វាយខេត្តកំពង់ចាម បច្ចុ ប្បន្នជាសមាជិកព្រឹទ្ធសភា។ លោក នេត សាវឿន មាន កូនស្រី ៣នាក់៖ នេត ធីតា វិឈុណា, នេត ធីតា ចន្ធីម៉ា, នេត ធីតា ជិនី ដែលកើតនៅរដ្ឋកាលីហ្វ័នីញ៉ា ស.រ.អា ឆ្នាំ២០០២។
លោក នេត សាវឿន រួមនឹងកូនស្រីទាំងបីនាក់ មានសញ្ជាតិ ព្រមទាំងអត្តសញ្ញាណប័ណ្ណប្រទេសសាំង ឃិត និង ណេវីស (St. Kitts & Nevis) នៅឆ្នាំ២០១២ ហើយកូនស្រីមានលិខិតឆ្លងដែនប្រទេសកោះ សាំងឃិត និង ណេវីស (St. Kitts & Nevis) នៅអាមេរិកកណ្តាល ចេញឲ្យកាន់ធ្វើដំណើរបន្ថែមនឹងលិខិតឆ្លងដែនខ្មែរនៅឆ្នាំ ២០១៥។
រីឯអ្នកស្រី ហ៊ុន គិមឡេង កាន់លិខិត ឆ្លងដែនខ្មែរ រួមនឹងអត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែនប្រទេស ស្ហីប្រឹស ចេញឲ្យកាន់ធ្វើដំណើរនៅឆ្នាំ ២០១៧ មួយឆ្នាំក្រោយបានសញ្ជាតិ ស្ហីប្រឹស នៅឆ្នាំ២០១៦។ អ្នកស្រីមានលិខិតឆ្លងដែនយ៉ាងតិចពីរ បើសិនជាមិនទាន់សុំលិខិត ឆ្លងដែនកោះ សាំងឃិត និង ណេវីស ដែលជាកោះក្រោមការថែទាំពីចក្រភពអង់គ្លេស។
អ្នកស្រីដាក់ទុនរកស៊ីនៅប្រទេសកោះក្នុងសមុទ្រ ការីប៊ីយ៉ែន នោះ ចំ នួនប្រមាណ ៣សែនដុល្លារ ដើម្បីបានជាសញ្ជាតិប្រ ទេសនោះ។
អ្នកស្រី ហ៊ុន គិមឡេង ចុះឈ្មោះក្នុងបញ្ជីដាក់ទុនរកស៊ីនៅកោះ សាំងឃិត និង ណេវីស ថាលោក នេត សាវឿន ជាស្វាមី កូនស្រីទាំង ៣នាក់រស់ក្នុងបន្ទុកឪពុកម្តាយ ហេតុនេះ រដ្ឋាភិបាលកោះនោះផ្តល់សញ្ជាតិឲ្យទាំងអស់ គ្នាដោយមិនបាច់ចំណាយលុយដាក់ទុនដាច់ដោយ ឡែកពីគ្នា។
យោងតាមឯកសារចុះបញ្ជីនៅកោះ សាំងឃិត និង ណេវីស កូនស្រីច្បង នេត ធីតា វិឈុណា អាយុ២៦ឆ្នាំ មានលុយរាប់លានដុល្លារបញ្ចេញបញ្ចូលតាមធនាគារ។ នេត វិឈុណា មានលុយដើមដាក់ក្នុងធនាគារ ស្ថាបនា និង ធនាគារជប៉ុន ម៉ារូហាន ចំនួន ៧លាន ដុល្លារអាមេ រិក នៅឆ្នាំ២០១៦។ នៅឆ្នាំដដែល នេត វិឈុណា បើក លុយពីធនាគារ កម្ពុជាសាធារណៈ ថាដើម្បីឲ្យអ្នកស្រី ហ៊ុន គិមឡេង ជាម្តាយ ចំនួន ៣លានដុល្លារ។
សកម្មភាពលុយចេញចូលក្នុងក្រុមគ្រួសារលោក នេត សាវឿន តាមធនាគារនៅស្រុកខ្មែរចំ នួន ៨ គឺធនាគារ សហភាពពាណិជ្ជកម្ម (Union Commercial Bank), ធនាគារកម្ពុជាសាធារណៈ (Cambodian Public Bank), ធនាគារវឌ្ឍនៈ (Vattanak Bank), ធនាគារ អេអិនហ្ស៊ី (ANZ= Australia and New Zealand Bank), ធនាគារម៉ាឡេស៊ី RHB Bank, ធនាគារជប៉ុន ម៉ារូហាន (Maruhan Bank), ធនាគារ ស្ថាបនា (Sathapana Bank), ធនាគារ បាងកក (Bangkok Bank) គិតជាទឹកប្រាក់សរុបចំនួនជិត ២៧លានដុល្លារអាមេរិក។
ជាមួយនឹងលុយរាប់សិបលានដុល្លារ ដែលមិនដឹងជារក ស៊ីអ្វី រកស៊ីរបៀបណា បង់ពន្ធដារឲ្យរដ្ឋរបៀបណានោះ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ នៅខែតុលា ឆ្នាំ២០១៩ ផ្សាយថាអ្នកស្រី ហ៊ុន គិមឡេង ទិញផ្ទះល្វែងមួយនៅកណ្តាលរាជធានី ឡុងដ្រ៍ ប្រទេសអង់គ្លេស ជិតដំណាក់អ្នកអង្គ ម្ចាស់មួយអង្គថា្នក់ Duke and Duchess of Cambridge តម្លៃ ២លាន ៥សែនដុល្លារ នៅឆ្នាំ ២០១០។ អ្នកស្រី ទិញអចលនទ្រព្យជា ខុនដូ (condominium) ជាច្រើនលានដុល្លារនៅក្នុងប្រទេសសិង្ហបុរី។ ឆ្នាំ២០១៧ កូនស្រី នេត វិឈុណា ទិញផ្ទះល្វែងនៅក្រុង ឡុងដ្រ៍ ជិតផ្ទះម្តាយ របស់ខ្លួន តម្លៃជាង ៧លានដុល្លារ បីខែមុនបានសញ្ជាតិ ស្ហីប្រឹស តាមរយៈម្តាយ អ្នកស្រី ហ៊ុន គិមឡេង។
ក្នុងឆ្នាំ២០១៧ ក្រសួងការបរទេសស.រ.អា បានដាក់ ឈ្មោះលោក នេត សាវឿន អ្នកស្រី ហ៊ុន គិមឡេង និង កូនស្រីបីនាក់ ក្នុងបញ្ជីខ្មៅ ដែលមិនអាចឲ្យទិដ្ឋាការធ្វើ ដំណើរលើទឹកដីស.រ.អា លើកលែងតែមានលិខិតអញ្ជើញផ្លូវការក្នុងបេសកកម្មការងារក្រសួង៕ តើមានអ្នកជិតស្និទ្ធជុំវិញលោក ហ៊ុន សែន ណាខ្លះទៀត ដែលកំពុងស្វែងរកសិទ្ធិរស់នៅក្រៅប្រទេស ដោយបញ្ចេញលុយទិញអចលនទ្រព្យ ដើម្បីទទួលបានសញ្ជាតិបរ ទេស?
សូមរង់ចាំស្តាប់ភាគទី៣ សប្តាហ៍ក្រោយ។ ខ្ញុំ ហាស់ សាន The Cambodia Daily រដ្ឋធានីវ៉ាស៊ិនតុន។