33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5912 POSTS
0 COMMENTS

កម្ពុជាគ្រោងខ្ចីលុយបរទេសជិត២ពាន់លានដុល្លារ សម្រាប់ការចំណាយឆ្នាំ២០២០

រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចនៅថ្ងៃនេះ ក្រោមការអនុម័តរបស់រដ្ឋសភា លើសេចក្តីព្រាងថវិកាជាតិឆ្នាំ២០២០ ដែលរដ្ឋត្រូវចំណាយទឹកប្រាក់ជាង ៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភាឯកបក្ស នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ​  ​រដ្ឋសភាអនុម័តលើសេចក្ដីព្រាងច្បាប់ថវិការបស់រដ្ឋាភិបាល ដែលគ្រោង​ចាយវាយឆ្នាំក្រោយ ជាង ៨ពាន់លានដុល្លារ​ ដែលស្មើនឹង ២៨ភាគរយនៃផលិតផលក្នុងស្រុកសរុបឬGDP។ ចំនួននេះកើនឡើង​ជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិកឬ ស្មើជាង ២២ ភាគរយ ​ បើប្រៀបធៀបនឹងច្បាប់ថវិកាជាតិដែលអនុម័តចាយវាយនៅឆ្នាំ២០១៩ ដែលមានទំហំជាង៦ពាន់លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ជាមួយគ្នានោះរដ្ឋសភាឯកបក្ស បានអនុញ្ញាតឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន អាចខ្ចីប្រាក់បរទេសក្នុងទំហំជិត២ពាន់លានដុល្លារសហរដ្ឋអាមេរិក(១៩២៤) បន្ថែមទៀត ដើម្បីជួយបំពេញផែនការចាយវាយនៅឆ្នាំក្រោយនេះ។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ​ ឬហៅ​ថា ច្បាប់ថវិកាជាតិឆ្នាំ២០២០...

លោកហ៊ុន សែន ផ្តល់លុយរដ្ឋ៣០លានដុល្លារ ជួយដល់មន្ទីរពេទ្យដែលគ្រប់គ្រងដោយក្មួយរបស់ខ្លួន

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន សម្រេចយកថវិការដ្ឋចំនួន៣០លានដុល្លារ ប្រគល់ទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោមហេតុផលថាមន្ទីរពេទ្យនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន ប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អាគារថ្មីព្រមទាំងទិញសម្ភារៈសម្រាប់បំពាក់​អាគារថ្មីនិងអាគារដែលមានរួចមកហើយ។ លើសពីនេះ ការផ្តល់ថវិកាទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយពេលម្តាយក្មេករបស់លោកកំពុងមានវត្តមាននៅមន្ទីរពេទ្យនេះ ដើម្បីសម្រាកនិងព្យាបាលជំងឺ។ ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន កាលពីថ្ងៃម្សិលមិញបានអះអាងថាលោក សម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារដើម្បីបន្តកសាងអាគារកំពស់១២ជាន់ដែលមន្ទីរពេទ្យបានសាងសង់បាន១៧ភាគរយរួចមកហើយ ក្នុងតម្លៃជិត៤០លានដុល្លារសហរដ្ឋអាមេរិក(៣៩លាន​ ៧សែន)។ ដោយឡែក សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំងនៅអាគារថ្មីនិងអាគារចាស់ លោកបានគៀងគររកជំនួយពី​សប្បុរសជនចូលរួមជួយដល់ជិវិតមនុស្សបានថវិកាចំនួន៥៣លានដុល្លារគិតត្រឹម ម៉ោង៤ល្ងាច​ ថ្ងៃ២៤​ វិច្ឆិកា២០១៩ ហើយលោកសង្ឃឹមថានឹងមានសប្បុរសជន ចូលរួមបន្ថែមទៀតដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជាយើង។ ការបញ្ចេញថវិការដ្ឋជួយដល់មន្ទីរពេទ្យកាល់ម៉ែត្រនេះ ក៏រងការរិះគន់មួយចំនួនផងដែរ ត្បិតមន្ទីរពេទ្យនេះគ្រប់គ្រងដោយក្មួយប្រសាររបស់លោកហ៊ុន សែន គឺ លោក ឈាន រ៉ា ដែលជាក្មួយបង្កើតរបស់អ្នកស្រី ប៊ុន រ៉ានីហ៊ុន សែន។...

កិច្ចសម្ភាសន៍ពិសេស៖ លោក យឹម ស៊ីណន ប្រធានចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​កូរ៉េខាងត្បូង

កិច្ចសម្ភាសន៍ពិសេសជាមួយ លោក យឹម ស៊ីណន ប្រធានចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​កូរ៉េខាងត្បូង​អំពីការធ្វើបាតុកម្​មនៅរបស់​សកម្មជនគណបក្​សសង្គ្រោះជាតិ​ នៅប្រទេសកូរ៉េខាងត្បូង។

រដ្ឋាភិបាលណែនាំដល់អាជ្ញាធរពាក់ព័ន្ធនិងពលរដ្ឋថែរក្សាទឹកទុកប្រើប្រាស់ឱ្យបានត្រឹមត្រូវ

រាជរដ្ឋាភិបា​ល បានព្រមានពីបញ្ហាប្រឈមផ្សេងៗនៅក្នុងរដូវប្រាំង ដោយសារកម្ពុជា និងប្រទេសនៅក្នុងតំបន់ជាប់ទន្លេមេគង្គ ​​ទទួលរង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ពី​បាតុភូត​អែលនីណូ​ (El Nino) ។ ឥទ្ធិពលនេះ ​បាន​បង្ក​ឲ្យ​មាន​កត្តា​អវិជ្ជមាន​ជាច្រើន​ដូចជា ធាតុអាកាស​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង​ រដូវវស្សា​មក​ដល់​មាន​សភាព​យឺតយ៉ាវ​ របាយ​ទឹកភ្លៀង​មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា​ របប​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​ខ្លាំង​ ជំនន់មានតែមួយលើក ហើយបន្តស្រក​ចុះ​ដល់​កម្រិត​ទាប​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈកាល​កន្លងមក​ជាដើម។ យោងតាមសារាចរណែនាំរបស់ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានបញ្ជាឱ្យ​​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ ព្រមទាំងពលរដ្ឋផងត្រូវ​ចូលរួម​ចាត់​វិធានការ​ថែរក្សា​ទឹក​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ ​ បន្ថែមពីនេះ ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ​ ២០១៩-២០២០ គឺ​អាច​ធ្វើបាន​តែ​ ១ ​ដង​ប៉ុណ្ណោះ ដោយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី​ ២ ​បាន​ទេ ​បើទោះបី​ជា​ទឹក​នៅ​តាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​កន្លែង​មួយ​ចំនួន​ដែលមាន​ទឹកជា​ធម្មជាតិ​ក៏ដោយ​គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេង​ទៀត​ក្រៅ​ពី​ស្រូវ​​។ ជាងនេះទៀតសារាចរនេះក៏បានបញ្ជាក់ថា អាងស្តុកទឹក​នាពេល​កន្លង​មក​បាន​រក្សា​ទឹក​ទុក​ស្ទើរតែ​ ១០០% ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​យ៉ាង​ណាក្តី​បញ្ហា​គ្រប់គ្រង​ទឹក និង​ប្រើប្រាស់​ទឹក​នៅតែ​ត្រូវបាន​ចាត់ទុក​ជា​អាទិភាព ដើម្បី​បម្រើ​ឲ្យ​ស្រូវធ្ងន់​ចុង​រដូវវស្សា​ស្រូវ​រដូវប្រាំង​នៅ​ឆ្នាំ​ ២០១៩-២០២០ និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​រហូត​ដល់​មាន​ភ្លៀង​កក់ខែ​នា​ឆ្នាំ​ថ្មីឡើងវិញ​។ កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ គណៈកម្មការ​ទន្លេមេគង្គ ឬហៅថាMRC...

សហរដ្ឋអាមេរិក បន្តជួបលោកហ៊ុន សែន និយាយពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកដែលជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា លោក Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទីពីរក្នុងតំណែងអគ្គរដ្ឋទូតថ្មី ដើម្បីបន្តការពិភាក្សាអំពីបញ្ហាទំនាក់ទំនងនៃប្រទេសទាំងពីរ។ ជំនួបនេះ ធ្វើឡើងកាលពីថ្ងៃម្សិលមិញ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថាជំនួបរវាងឯកអគ្គរដ្ឋទូតលោក Patrick Murphy និងលោក ហ៊ុន សែន សហរដ្ឋអាមេរិកបន្តគាំទ្រប្រជាពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបញ្ហាសិទ្ធិមនុស្ស ដោយថាដើម្បីជួយពង្រឹងទំនាក់ទំនងទ្វេភាគី ។ ចំណែកហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថាជំនួបកាលពីរសៀលថ្ងៃម្សិលមិញនោះ លោក  Patrick Murphy បាននាំយកនូវលិខិត០២ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald...

លទ្ធផលបោះឆ្នោត បង្ហាញថាពលរដ្ឋហុងកុងមិនត្រូវការគោលនយោបាយ ប្រទេសមួយប្រព័ន្ធ២ទៀតនោះទេ

ប្រជាជនក្រុងហុងកុងកាលពីថ្ងៃអាទិត្យទី ២៤វិច្ឆិកា បានសម្រេច ជ្រើសរើស យកការតវ៉ា​របស់ខ្លួន តាម​រយៈ​ការបោះឆ្នោតក្រុមប្រឹក្សាស្រុក ដោយទាត់ចោល គំនាបរបស់ប្រទេសចិន តាមរយៈ​ការដាក់​ចុះគោល​នយោ​បាយ ប្រទេសមួយប្រព័ន្ធ២ ។ តាមការចុះផ្សាយរបស់ សារព័ត៌មានហុងកុង RTHK បានអោយដឹងថា​បេក្ខជន អុ្នកប្រជាធិបតេយ្យ ហុងកុងបានឈ្នះ ភ្លូកទឹកភ្លូកដី លើ បេក្ខជនលំអៀងក្រុងប៉េកាំង ដោយឈ្នះ៩០ភាគរយ ក្នុងការកាន់កាប់ ១៧ស្រុកខណ្ឌ លើ ១៨ស្រុកខណ្ឌនៃដែនដីហុងកុង...

ក្រុមយុវជនគ្រោងធ្វើយុទ្ធនាការជិះកង់ ពីភ្នំពេញទៅព្រះវិហារដើម្បីផ្សព្វផ្សាយកិច្ចការពារព្រៃព្រះរការ

ក្រុមយុវជនស្រលាញ់បរិស្ថាន គ្រោងធ្វើយុទ្ធនាការជិះកង់ចម្ងាយជាង៣រយគីឡូម៉ែត្រ ដោយចេញពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ។ គម្រោងនេះ ពួកគេអះអាងថា ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងធ្វើបច្ចុប្បន្នភាពអំពីតំបន់ព្រៃអភិរក្សឬ ដែនជម្រកសត្វព្រៃ ព្រះរការស្ថិតនៅក្នុងខេត្តព្រះវិហារ។ បន្ថែមពីនេះ ដើម្បីស្នើរដ្ឋាភិបាលបង្កើតឱ្យមានយន្តការជាក់លាក់ធានារនូវប្រសិទ្ធភាពខ្ពស់​ក្នុងការការពារព្រៃឈើ សត្វព្រៃក្នុងតំបន់ដែនអភិរក្សមួយនេះ។ ក្រុមយុវជនស្រលាញ់បរិស្ថានមួយរូប លោក សាន ម៉ាឡា បានលើកឡើងនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា យុទ្ធនាការនេះមានឈ្មោះថា រួមគ្នាជិះកង់ដើម្បីព្រៃព្រះរការ។ លោកបន្តថា យុទ្ធនាការនេះ ក្រុមយុវជនបានមូលគ្នា ប្រមាណជា១០នាក់ដើម្បីជិះកង់ពីភ្នំពេញទៅខេត្តព្រះវិហារ ក្នុងចំងាយ ៣១៦គីឡូម៉ែត្រ ក្នុងគោលបំណងផ្សព្វផ្សាយពីបច្ចុប្បន្នភាព និង កក្ដានុពលនៃដែនជម្រកសត្វព្រៃព្រះរការ តាមរយៈការចែកខិតប័ណ្ណផ្សព្វផ្សាយដល់សាធារណជនដែលក្រុមជិះកង់​នឹងជិះឆ្លងកាត់ ។ លោកបញ្ជាក់ថា ការជិះកង់នេះនឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយចាប់ចេញដំណើរពីមុខមន្ទីរពេទ្យកុមារជាតិ...

ជនជាតិកូរ៉េថា ការខកខានកិច្ចប្រជុំរបស់លោក ហ៊ុន សែន នៅប្រទេសខ្លួនជារូបភាពខុសឆ្គងផ្នែកការទូត

ជនជាតិកូរ៉េខាងត្បូងមួយចំនួនបានលើកឡើងថា ការខកខានវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ ក្រោមហេតុផលសុខភាពម្តាយក្មេកឈឺធ្ងន់ គឺជាភាពឆ្គាំឆ្គងឬ ជាការមើលងាយដល់មេដឹកនាំកូរ៉េខាងត្បូងតាមបែបការទូតផងដែរ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេល លោកនាយករដ្ឋមន្ត្រី បានប្រកាសលុបចោល​គម្រោងទៅចូលរួមប្រជុំកំពូលអាស៊ាន-កូរ៉េ និងកិច្ចប្រជុំ មេគង្គ-កូរ៉េ នៅថ្ងៃទី ២៤ វិច្ឆិកា ភ្លាមៗ ដោយតម្រូវឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ទៅចូលរួមជាតំណាងកម្ពុជាជំនួសលោក ក្រោមហេតុផលថាម្តាយក្មេករបស់លោកឈឺធ្ងន់ធ្ងរ។ លើទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន កាលពីថ្ងៃទី ២៣ វិច្ឆិកា  លោកអះអាងថាពេលនេះ លោកកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់លោកកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបានទៀតផង។ លោកថាហេតុការណ៍នេះបានកើតឡើងចំពេលដែលលោកត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ និងប្រជុំមេគង្គ-កូរ៉េ...

នៅស្រីលង្កាប្អូន តែងតាំងបងធ្វើជានាយករដ្ឋមន្ត្រី

ប្រធានាធិបតីស្រីលង្កា លោកGotabaya Rajapaksa ដែលទើបជាប់ឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាសៅរិ៍ទី១៦វិច្ឆិកា បានតែងតាំងបងប្រុសបង្កើតរបស់ខ្លួនគឺ Mahinda Rajapaksa  ជានាយករដ្ឋមន្ត្រីថ្មីដើម្បីដឹកនាំរដ្ឋាភិបាលក្រោមការចង្អុលបង្ហាញរបស់លោក។ គេនៅចាំបានថាអំឡុងពេលឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោត ប្រធានាធិបតី គឺលោក Gotabaya បានសន្យាថានឹងយកបងប្រុសរបស់លោកត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រី គឺអោយតែលោកក្លាយជាប្រធានាធិបតី  ដែលជាការពិត លោក Mahinda ធ្លាប់កាន់តំណែង ប្រធានាធិបតី រយៈពេល១០ឆ្នាំ ២អាណត្តិគឺនៅរវាង ឆ្នាំ២០១០ ដល់២០១៥ ហើយក្នុងអំឡុងនោះ សម្រាប់ លោក Gotabaya គឺជារដ្ឋមន្ត្រីក្រសួងការពារជាតិ។  តាមសេចក្ដីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន AFP លោក Ranil Wickremesinghe ដែលមកពីគណបក្សកាន់អំណាច UNP បានលាលែងពីតំណែង កាលពីថ្ងៃទី២០វិច្ឆិកាម្សិលមិញនេះ។   នៅប្រទេសស្រីលង្កាមានអំបូរធំពីរ ដែលជាម្ចាស់ឆ្នោតធំជាងគេ គឺទីមួយអំបូរ Sinhalese ជាសហគមន៍ធំជាងគេហើយ កាន់សាសនាព្រះពុទ្ធ និងអំបូរជនជាតិដើម ខ្លាតាមីល ដែលកាន់សាសនា...

គណៈកម្មការទន្លេមេគង្គ ព្រមានថាកម្ពុជានិងប្រទេសបីជាប់ទន្លេមេគង្គ នឹងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

គណៈកម្មការទន្លេមេគង្គ ឬហៅថាMRC បានប្រកាសថា ប្រទេសដែលស្ថិតតាមដងទន្លេមេគង្គនឹងជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកា  ដល់ខែដើមឆ្នាំ ក្រោយ ។  គណៈកម្មការនេះ ក៏បានព្រមានថាប្រទេសកម្ពុជា និងប្រទេសថៃ នឹងជួបគ្រោះរាំងស្ងួតខ្លាំងជាងប្រទេសឡាវ និងវៀតណាម។ កាលពីថ្ងៃអង្គារ គណៈកម្មការទន្លេមេគង្គបានសេចក្តីប្រកាសព័ត៌មានមួយដោយ បញ្ជាក់ថា គ្រោះរាំងស្ងួតនេះបណ្តាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់ក្នុងរដូវវស្សា ព្រោះភ្លៀងមូសុងបានធ្លាក់មកយឺត ហើយភ្លៀងមូសុងនេះបានឈប់ធ្លាក់មុនពេលកំណត់ ព្រមទាំងមានបាតុភូតអែលនីណូ (El nino) ដែលបណ្តាលឱ្យមានកម្តៅ និងរំហួតខ្ពស់ខុសពីធម្មតា។  MRC ឱ្យដឹងថាគ្រោះរាំងស្ងួតនឹងមានសភាពកាន់តែធ្ងន់ធ្ងរចាប់ពីខែធ្នូ ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ...

Latest news