30 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5848 POSTS
0 COMMENTS

អាមេរិកនៅបន្តទាមទារអោយចិនដកថយវិញការកាន់កាប់សមុទ្រចិនខាងត្បូង តែចិន ចង់ផ្សះផ្សាជាមួយអាស៊ាន

នៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន បូក អាមេរិក ដែលបានប្រព្រឹត្តទៅក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៤វិច្ឆិកា តំណាងប្រធានាធិបតីអាមេរិក បានបន្តវាយប្រហារ លើប្រទេសចិន ដែលថា នៅជាអ្នកបង្កភាពតានតឹង ដោយសារតែប្រទេសនេះ បានទន្ទ្រាន់កាន់កាប់ តំបន់សមុទ្រចិនខាងត្បូង ជាផ្ដូវទឹកអន្តរជាតិមកធ្វើជាដែនទឹករបស់ខ្លួន។ លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានថ្លែងប្រឆាំងប្រទេសចិន ដែលបានស្ថាបនាមូលដ្ឋានយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ លោកថា ក្រុងប៉េកាំងបានបំភិតបំភ័យដើម្បីព្យាយាមបញ្ឈប់ប្រទេស ក្នុងសមាគមអាស៊ានកុំឲ្យទាញយកប្រយោជន៍ពីធនធាននៅក្នុងសមុទ្ររបស់ប្រទេសទាំងនោះ  ដោយគំរាមកំហែង តាមរយៈការធ្វើសកម្មភាពកងទ័ព ដោយមិនឲ្យរុករកនិងធ្វើការខួងរក អណ្តូងប្រេង...

សហរដ្ឋអាមេរិកយល់ព្រមអោយថៃមកពិភាក្សាគ្នាអំពីការសុំបន្តប្រព័ន្ធប្រព័ន្ធអនុគ្រោះ GSP

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat បានអះអាងថា សហរដ្ឋអាមេរិក បានយល់ព្រមអោយភាគីថៃ មកចរចាជាមួយអាមេរិក ទាក់ទិនការដែលសេតវិមានរៀបចំព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលអាមេរិកគ្រោងនឹងព្យួរ នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២០ ខាងមុខនេះ។ មូលហេតុដែលអាមេរិក មានផែនការព្យួរ ប្រព័ន្ធអនុគ្រោះ GSP ដោយសារអាមេរិក រកឃើញថា កម្មករនៅលើទូកនេសាទសមុទ្រនិង កម្មករស្បៀងសមុទ្រ រងការរំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរ។ សារព័ត៌មាន ថៃបាងកក ប៉ុស្តិ៍បានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross  ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាន រយៈពេល ៣ថ្ងៃដែលបានបិទបញ្ចប់កាលពីថ្ងៃទី៤វិច្ឆិកា  អ្នកទាំងពីរបានជួបពិភាក្សាលើបញ្ហានេះ ...

អាជ្ញាធរលោក ហ៊ុន សែន បន្តចាប់ខ្លួនអតីតសកម្មជនគណបក្សសង្រ្គោះជាតិ

អតីតមន្រ្តី និងសកម្មជនគណបក្សសង្រ្គោះជាតិចំនួន១០រូប ដែលនៅយាមស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចលោកហ៊ុន សែន ចាប់ខ្លួនកាលពីល្ងាចថ្ងៃម្សិលមិញ ហើយសមត្ថកិច្ចអះអាងថានៅកំពុងសាកសួរពួកគេបន្តនៅថ្ងៃនេះ។ ពួកគេទាំង១០នាក់នោះ ក៏មានលោក ពួក ចិន្តា ដែលជាអតីតប្រធានកងអង្គរក្សលោក សម រង្ស៊ី ដែលត្រូវបានជនមិនស្គាល់មុខវាយឱ្យរងរបួសធ្ងន់ធ្ងរ កាលពីពេលថ្មីៗនេះ នៅមិនទាន់រកយុត្តិធម៌ឃើញនៅឡើយផង។  ពួកគេបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួន និងសាកសួរនៅស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ។ ដោយឡែកនៅថ្ងៃនេះផងដែរសកម្មជនគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានអះអាងថា សមត្ថកិច្ចខេត្តបាត់ដំបងបានចាប់ខ្លួនអតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបងលោក ជា ជាវ ក្រោមការចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។  លោក ជា...

ស្ថានទូតកម្ពុជាស្នើឱ្យអាជ្ញាធរឥណ្ឌូណេស៊ី ចាប់ខ្លួនលោកស្រី មូរ សុខហួរ បញ្ជូនមកកាន់កម្ពុជា

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃនេះបានស្នើឲ្យអាជ្ញាធរឥណ្ឌូនេស៊ី ចាប់ខ្លួនអនុប្រធានគណបក្សសង្រ្គោះជាតិមួយរូប គឺ អ្នកស្រី មូរ សុខហួរ ដែលកំពុងមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ីជាបន្ទាន់ ដើម្បីបញ្ជូនមកកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គរាជទូតប្រទេសកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី លោក ហោរ ណាំបូរ៉ា បានផ្ញើទៅកាន់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដោយស្នើឱ្យចាប់ខ្លួន អ្នកស្រី មូរ សុខហួរ ហើយបញ្ជូនលោកស្រីមកកាន់កម្ពុជាជាបន្ទាន់។ សំណើរនេះ ដោយលោក ហោរ ណាំបូរ៉ា បញ្ជាក់ថា អ្នកស្រីជាទណ្ឌិត និងជាក្រុមឧទ្ទាមប៉ុនប៉ង ...

លោកសម រង្ស៊ី ថានឹងចេញពីដំណើរពីបារាំងមកថៃ ខណៈនាយករដ្ឋមន្ត្រីថៃមិនអនុញ្ញាតិឱ្យចូលទឹកដីខ្លួន

អតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសពីគម្រោងចេញដំណើររបស់ខ្លួនពីទឹកដីបារាំង ឆ្ពោះទៅកាន់ប្រទេសថៃ មុននឹងបន្តដំណើរមកកម្ពុជានៅថ្ងៃទី ៩ ខែវិច្ឆិកាតាមការគ្រោងទុក។ ទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះដែលបានដាក់បង្ហាញទាំង សំបុត្រយន្តហោះ និងប៉ាស្ព័រផងនោះ លោក សម រង្ស៊ី បានលើកឡើងថា លោកនឹងចេញដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃព្រហស្បត្តិ៍ទី៧ វិច្ឆិកាស្អែកនេះ ហើយនឹងទៅដល់ប្រទេសថៃនៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ដើម្បីត្រៀមទៅដល់ប្រទេសកម្ពុជា ថ្ងៃសៅរ៍ ០៩ វិច្ឆិកាខាងមុខនេះ។ ការប្រកាសរបស់លោក សម...

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ថានៅពេលខ្មែរបន្តឈ្លោះគ្នា នឹងផ្តល់ផលចំណេញដល់បរទេស

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស លោក យ៉ែម ប៉ុញ្ញារិទ្ធិ បានលើកឡើងនៅថ្ងៃនេះថា គ្រប់សម័យកាល នៅពេលដែលមានការចងកំហឹង មានជម្លោះរវាងខ្មែរ និងខ្មែរ គឺពុំបានផ្ដល់ផលល្អប្រសើរសម្រាប់សង្គមជាតិខ្មែរនោះឡើយ។ លោកបន្តថា ផ្ទុយទៅវិញ វាតែងនាំឱ្យបរទេសជិតខាងកេងចំណេញ និងទទួលបានផលប្រយោជន៍ពីជម្លោះផ្ទៃក្នុងកម្ពុជា។ ជាមួយគ្នានេះ លោក សង្ឃឹមថា អ្នកនយោបាយឬអ្នកដឹកនាំនឹងខិតខំប្រឹងប្រែងរកដំណោះស្រាយល្អៗ ព្យាយាមផ្សះផ្សាជាតិ។ លើសពីនេះរកចំណុចឯកភាពជាតិដើម្បីការពារអត្ថប្រយោជន៍របស់កម្ពុជាក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយរក្សា EBA ហើយបង្កើនការនាំចេញ សម្រាប់សេដ្ឋកិច្ចគ្រួសារ ដែលនាំឱ្យជីវភាពពលរដ្ឋកាន់តែល្អប្រសើរ។ ការលើកឡើងនេះ ស្របពេលអតីតប្រធានគណបក្សសង្រ្គោះជាតិលោក...

លោក សម រង្ស៊ី អំពាវនាវចុងក្រោយឱ្យពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ងើបឡើងរំដោះប្រទេសពីក្រញាំដៃលោក ហ៊ុន សែន

អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ បានបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ពិសេសកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្រោកឡើងដើម្បីរំដោះប្រទេសចេញពីក្រញាំដៃរបស់លោក ហ៊ុន សែន និងបក្ខពួក។ ថ្លែងក្នុងវីដេអូខ្លីបដែលបង្ហោះនៅថ្ងៃនេះ លោក សម រង្ស៊ី បានអះអាងថានេះជាការអំពាវនាវចុងក្រោយរបស់លោក មុនថ្ងៃទី៩ ខែវិច្ឆិកាចូលមកដល់។ លោកបន្តថា ថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ លោកអំពាវនាវឲ្យពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន គ្រប់ខេត្តក្រុង មានទាំងកងកម្លាំងប្រដាប់អាវុធផងដែរ រួបរួមគ្នាជាធ្លុងមួយ ដើម្បីរំដោះប្រទេសជាតិចេញពី                 រដ្ឋាភិបាលលោកហ៊ុន...

គណបក្ស GDPស្នើឱ្យព្រឹទ្ធសភាផ្អាកការអនុម័តលើសេចក្តីព្រាងច្បាប់ទទួលស្គាល់ការបោះបង្គោលព្រំដែនជាមួយវៀតណាម ក្រោយពីស្នើទៅរដ្ឋសភាត្រូវបរាជ័យ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានបង្ហាញការសោកស្តាយជាខ្លាំង ក្រោយពេលស្ថាប័នរដ្ឋសភាជាតិសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមចំពោះសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកាលពីឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជានិងវៀតណាម។  សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលចេញផ្សាយនៅថ្ងៃនេះ បានស្នើឱ្យស្ថាប័នព្រឹទ្ធសភា គប្បីពន្យារពេល ក្នុងការអនុម័តលើសេចក្តីព្រាងច្បាប់នេះ ដោយសារកម្ពុជានៅមិនទាន់មានឯកភាពជាតិនៅឡើយ និងស្របពេលដែលរដ្ឋសភាជាតិគ្រប់គ្រងដោយគណបក្សតែមួយ។ GDP យល់ថា មរកតប្រវត្តិសាស្ត្រនៃការដឹកនាំរដ្ឋ នឹងធ្លាក់ទៅលើគណបក្សដឹកនាំរដ្ឋាភិបាល ហើយភាពឈឺចាប់នឹងដក់ជាប់ក្នុងដួងចិត្ត ពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេស ចំពោះអ្វីដែលរដ្ឋសភាបានធ្វើកាលពី ម្សិលមិញនោះ។ កាលពីថ្ងៃទី ៥ តុលា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក...

តើការបញ្ចេញសាច់ដុំរបស់លោក ហ៊ុន សែន ដើម្បីទប់ទល់គំរោងវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជាវិញ

កម្មវិធី Idea Talk សំរាប់យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពី៖ តើការបញ្ចេញសាច់ដុំរបស់លោក ហ៊ុន សែន ដើម្បីទប់ទល់គំរោងវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះកំពុងប៉ះទង្គិចសតិអារម្មណ៍របស់ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលក្នុងស្រុកយ៉ាងណាខ្លះ?

វៀតណាមទទូចដល់មេដឹកនាំអាស៊ាន ទប់ស្កាត់មហិច្ឆិតារបស់ចិន ដែលកំពុងបង្កភាពតានតឹង នៅសមុទ្រចិនខាងត្បូង

នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានសម្ដែងការព្រួយបារម្ភ ថាស្ថានភាព សន្តិសុខ និងស្ថិរភាព នៅសមុទ្រចិនខាងត្បូង កំពុងធ្លាក់ក្នុងភាពផុយស្រួយ ជាខ្លាំង។ ការអះអាងរបស់ លោក Nguyen Xuan Phuc ដូច្នេះនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅប្រទេសថៃ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។ ក្នុងអំឡុងនៃកិច្ចប្រជុំនេះ មេដឹកនាំនៃប្រទេសសមាជិកអាស៊ាន បានដោះដូរទស្សនៈគ្នា អំពីអនាគត នៃសមាគមអាស៊ាន ដែលក្រោមប្រធានបទ ការធ្វើអោយប្រសើរឡើង នៃភាពជាដៃគូចិរភាពលើ                 គ្រប់វិស័យសម្រាប់តំបន់។ ថ្លែងនៅឯកិច្ចប្រជុំនេះ...

Latest news