32 C
Phnom Penh

CATEGORY

ប័ណ្ណសារ

កម្ពុជា​ និង​ម៉ាឡេស៊ី ផ្លាស់​ប្តូរសំណើ​ស្តី​ពី​​កិច្ច​ព្រមព្រៀង​សម្រាប់ពលករ​ចំណាកស្រុក

ការចរចារវាង​ប្រទេសកម្ពុជានិង​ប្រទេស​​ម៉ាឡេស៊ីជុំវិញកិច្ចព្រមព្រៀងទ្វេ​ភាគី​ស្តី​​​អំពី​​​ការ​កែ​លម្អលក្ខខណ្ឌការងារ​​​សម្រាប់​ពលករ​ចំណាក​​ស្រុក​នោះកំពុង​វិវឌ្ឍ​សន្សឹមៗ ​​ ខណៈ​​​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​​ទាំងពីរ​កំពុងតែ​ផ្លាស់ប្តូរ​សេចក្តី​ព្រាង​កិច្ច​ព្រម​ព្រៀងនេះ​បើ​យោង​តាម​ក្រុមមន្ត្រីនៃប្រទេសទាំងពីរ។ លោកអូស្មាន់ហាស្សាន់រដ្ឋ​លេខា​ធិការ​​ក្រសួង​ការងារ​បាន​មាន​ប្រសា​សន៍​ថា​ កម្ពុជាទទួលបាន​សំណើ​តប​ពី​ប្រទេស​ម៉ាឡេស៊ី​​​នាពេល​ថ្មីៗនេះ។ ​លោក​បាន​មាន​ប្រសាសន៍​​​​កាលពីថ្ងៃច័ន្ទថា“យើង​ទទួល​បានសេចក្តី​ព្រាង​កិច្ច​ព្រមព្រៀង​នេះហើយនាពេល​​​នេះ”ហើយក្រុមមន្ត្រី​កំពុង​​ពិនិត្យកិច្ចព្រម​​​ព្រៀង​​​នេះ។ លោករ៉ាចាសៃហ៊្វូលរីដហ៊្សូវ៉ានអនុ​ប្រធានបេសកកម្មប្រចាំស្ថានទូត​ម៉ាឡេស៊ី​បានថ្លែង​​​ថាប្រទេស​ម៉ាឡេ​ស៊ី​បាន​​ធ្វើការ​សិក្សា​​​​និង​បាន​ធ្វើ​ការ​កែប្រែ​​សំណើ​កិច្ច​ព្រម​ព្រៀងនេះដែល​ប្រទេស​កម្ពុជា​បាន​បញ្ជូន​​​មក​​​កាលពីចុង​ឆ្នាំមុនហើយ​ “ថ្មីៗនេះ”បាន​បញ្ជូន​​សំណើកិច្ច​ព្រមព្រៀង​កែប្រែ​រួចទៅ​​​ឲ្យ​​​​​​រដ្ឋាភិបាល​កម្ពុជាវិញ​ដើម្បី​ធ្វើការ​ពិចារណា​។ លោករីដហ៊្សូវ៉ានបានមាន​ប្រសាសន៍​ថា“ក្រោយពី​បាន​ធ្វើ​ការ​កែប្រែ​រួចយើង​បាន​បញ្ជូនសេចក្តី​ព្រាងនេះ​ត្រឡប់​ទៅ​​វិញដើម្បី​​ឲ្យ​ភាគី​កម្ពុជា​អនុម័ត​។ដូច្នេះ​ហើយយើង​​​កំពុង​រង់​ចាំភាគី​កម្ពុជា​។យើង​មិន​រំពឹង​​​ថានឹង​មាន​ប្រតិកម្ម​ភ្លាមៗ​នោះទេ​ ពីព្រោះ​វាជា​​​កិច្ចការ​សំខាន់​ណាស់”។ ពេលស្នើសុំ​ការ​អត្ថាធិប្បាយ​អំពីការ​កែ​​​ប្រែ​​​​របស់​ភាគីម៉ាឡេស៊ីនោះលោករីដហ៊្សូវ៉ានបាន​មាន​ប្រសាសន៍ថា“ទោះ​យើង​ធ្វើ​​ការ​​​កែ​​​ប្រែ​យ៉ាងណាក៏ដោយ​ក៏វាដើម្បី​ផល​ប្រយោជន៍​របស់​​ម៉ាឡេស៊ីនិង​កម្ពុជាដែរ”។ ​ប្រទេសកម្ពុជាបាន​បញ្ជូន​ស្ត្រីជំនួយ​ការ​មេផ្ទះ​យ៉ាង​ហោច​ណាស់​៣០.០០០​នាក់​ទៅ​បម្រើ​ការ​នៅ​ប្រទេសម៉ាឡេស៊ី​ក្នុង​រយៈ​​​ពេល​​​​​​​ប៉ុន្មាន​ឆ្នាំថ្មីៗនេះប៉ុន្តែ​ករណី​រំលោភ​បំពាន​ និង​ការ​កេងប្រវ័ញ្ចជាច្រើន​ពី​សំណាក់​ទីភ្នាក់​ងារ​ជ្រើស​រើសពលករ​កម្ពុជានិង​និយោជក​ម៉ាឡេស៊ីបាន​បណ្តាល​ឲ្យ​លោក​​​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនចេញ​បម្រាម​ហាម​មិន​ឲ្យ​បញ្ជូនស្ត្រី​ជំនួយការ​មេផ្ទះទៅទៀត​ទេកាល​ពីខែ​តុលា។ កាលពីថ្ងៃទី​២៨ខែ​កុម្ភៈអង្គការ​សិទ្ធិ​មនុស្ស​កម្ពុជានិង​អន្តរជាតិ​ និង​សហជីព​ចំនួន​៦០បាន​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរនេះ​មាន​កិច្ច​ព្រម​ព្រៀងមួយ​​​...

ជំរឿនសហគ្រាសបង្ហាញថា កម្ពុជាមានសហគ្រាស​កន្លះលាន

យោង​តាមជំរឿន​​សហគ្រាសថ្នាក់​ជាតិ​មួយ ដែល​ក្រ​សួង​ផែន​ការ​បាន​ចេញ​​​​កាល​​ពី​ម្សិល​មិញ​​​បាន​ឲ្យ​ដឹង​ថា ប្រ​ទេស​កម្ពុជា​​មាន​សហគ្រាស​សរុប​ចំនួន​៥០៥.១៣៤ ​ដែល​ទ្រ​ទ្រង់​ដោយ​កម្លាំង​ពលកម្ម​ចំនួន​១.៦៧៦.២៦៣​នាក់ គឺ​ស្មើ​​នឹង​​១១,៥៦​​ភាគ​​រយ​​ប៉ុណ្ណោះ​នៃចំនួន​ប្រជា​ជន​សរុប។ ជំរឿន​សហគ្រាសឆ្នាំ​២០១១​កន្លង​ទៅនេះ​បាន​រកឃើញ​ថា ក្នុង​ចំណោម​ចំនួន​មនុស្ស​​សរុប​​មាន​ការ​ងារធ្វើ​នៅក្នុង​ប្រទេស​​ចំនួន១.០២៦.០៨៤​​នាក់ឬស្មើ​នឹង​៦១,២​ភាគ​រយ​ គឺ​ជា​ស្ត្រី​ ដែល​​ភាគ​​ច្រើន​បម្រើ​ការ​ងារ​​​​ផ្នែក​សេវាកម្ម​ចំណី​អាហារ​ ផ្នែក​លក់​រាយ និង​វិស័យ​កាត់​ដេរ​ដែល​ទទួល​បាន​​ប្រាក់​ខែ​ទាប។ យោង​តាម​ជំរឿន​នេះ​បង្ហាញថា ៩៧,៧​ភាគ​រយនៃ​សហគ្រាស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បែងចែក​ជា​សហ​គ្រាស​ខ្នាត​តូច​ ដែល​មាន​កម្មករ​តិច​ជាង​១០​នាក់​ រីឯ​៧៩ភាគ​រយ​ នៃ​សហ​គ្រាស​ទាំង​អស់​មាន​កម្មករ​តិច​ជាង​បី​នាក់។ចំណែក​ឯសហគ្រាស​ខ្នាត​ធំ​​ ដែល​​ត្រូវបាន​ចាត់​ថា​មាន​ក​ម្មករ​លើស​ពី​១០០​នាក់​នោះ ​មាន​តែ​០,២​ភាគ​រយ​​ប៉ុណ្ណោះ​ នៃ​ចំនួន​សហគ្រាសទាំងអស់​​ ឬ​ស្មើ​នឹង​​៧៨៧​សហ​គ្រាស​​។ ទោះ​ជា​យ៉ាង​ណា​ បើនិយាយ​ពី​សកម្មភាព ធ្វើ​អាជីវកម្មវិញសហ​គ្រាស​ខ្នាត​ធំ​ទាំង​នេះ ​មាន​​ចំណែក​ជិត​ពាក់​កណ្តាល​នៃ​សកម្មភាព​ធ្វើ​អាជីវកម្មដែល​មាន​ទឹក​ប្រាក់​ចំនួន១២០​ពាន់​លាន​ដុល្លារប្រចាំ​ឆ្នាំ​របស់​កម្ពុជា​ គឺ​ស្មើ​នឹង​៥៨​,៥​ពាន់​លាន​ដុល្លារ​​​ក្នុង​​មួយ​ឆ្នាំ រីឯ​សហ​គ្រាស​ដែល​មាន​កម្មករ​​តិច​ជាង​បី​នាក់​ ​មាន​ចំណែក​ត្រឹម​​តែ​៣,៩​ពាន់​លាន​ដុល្លារ​​ប៉ុណ្ណោះនៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​​។ ដោយ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​ខែ​មីនា ​ឆ្នាំ​២០១១ ជំរឿន​ដែល​ចុះ​ធ្វើ​ពី​សហ​គ្រាស​​មួយ​ទៅ​សហ​គ្រាស​មួយ និង​ដែល​ចំ​ណាយ​អស់​ទឹក​ប្រាក់​ចំនួន​៣,២៦​លាន​ដុល្លារ​នេះទទួល​បាន​មូលនិធិ​ភាគ​ច្រើន​ពីទី​ភ្នាក់ងារ​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA ហើយ​មាន​ភារកិច្ច​ប្រ​មូល​តួលេខ​សហគ្រាស​​ក្នុង​ប្រទេស​កម្ពុជា​​ ព្រមទាំង​​ប្រមូល​ទិន្ន​ន័យ​​សេដ្ឋ​​កិច្ច​ស្តី​​ពី​សហ​គ្រាស​ទាំង​នោះ​ផង។ ​​​​លោកឆាយថនរដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ម្សិល​មិញ​នៅ​ពេល​ប្រកាស​ពី​ជំរឿន​នេះថា “ជំរឿន​សហគ្រាសឆ្នាំ​២០១១  នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​តាម​​ភូមិ​ ឬកន្លែង​ធ្វើ​ជំរឿននីមួយៗ និង​តាម​ទីផ្សារ​​ក្នុង​ស្រុក ​ខណ្ឌឃុំ និង​សង្កាត់​​ទាំង​​អស់ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា”។ ជំ​រឿន​នេះ​ក៏បង្ហាញ​ដែរ​ថា សហ​គ្រាស​លក់​​ដុំ​ លក់​រាយ និង​ជួស​ជុល​យាន​យន្ត​មាន​៥៧,២​ភាគ​រយ​នៃ​សហ​គ្រាស​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា គឺ​ស្មើ​នឹង​២៨៩.១៣០​សហ​គ្រាស​ រីឯ​សហ​គ្រាស​​​​​ផលិត​កម្ម​មាន​១៤,៩​ភាគរយ  ​ហើយ​សេ​វា​​កម្មសណ្ឋាគារផ្ទះ​សំណាក់និង​ចំណី​អាហារ​​​​​​​មាន​១៣,៨​ភាគ​រយ​នៃ​តួ​លេខ​សរុប​។ យោង​តាម​លទ្ធផល​នៃ​ជំរឿន​េនះ សេវា​ផលិត​កម្ម​ សេ​វា​​កម្មសណ្ឋាគារ ផ្ទះសំណាក់ និង​ចំណី​អាហារ​មាន​៨៦,៧​ភាគ​រយ​នៃ​សហ​​គ្រាសថ្មី​ចំនួន​១៨១.០៣៥ ​​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០០៩មក។ ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះសហ​គ្រាស​នានា​...

អាមេរិកថា ការលាង​លុយ​កខ្វក់​ និង​គ្រឿង​ញៀន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏ធំមួយ​នៅ​កម្ពុជា

យោង​​​តាម​​​របាយការ​​​ណ៍ថ្មី​​​មួ​​​យ​​​ដែល​​​ចេញ​​​ដោយ​​​​​​ក្រសួង​​​ការ​​​បរ​​​ទេសអាមេរិក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​លាង​​​លុយ​​​កង្វក់​​​ និង​​​ឧក្រិដ្ឋ​​​កម្ម​​​​​​ទាក់​​​ទង​​​​​​នឹង​​​គ្រឿង​​​ញៀន​​​ នៅ​​​តែ​​​ជា​​​បញ្ហា​​​ប្រឈម​​​ដ៏​​ធំ​មួយ​ក្នុង​​​ប្រទេស​​​កម្ពុជា​នៅ​ឡើយ ដោយ​សារ​​​តែ​​​កង្វះ​​​ច្បាប់ដែលអាចអនុវត្ត​បាន​ ​​​អំពើ​​​ពុក​​​រលួយ  ព្រម​​​ទាំង​​​​​ធន​​​ធាន​នៅ​មានកម្រិត​​​។ យោងតាម​​​របាយ​​​ការណ៍​​​យុទ្ធសាស្ត្រ​គ្រឿង​​​ញៀន​​​​​​អន្តរ​​​ជាតិឆ្នាំ២០១២ បាន​​​ឲ្យ​​​ដឹង​​​ថា ប្រ​​​ទេស​​​កម្ពុជា នៅ​​​តែ​​​ “ ប្រឈម​ខ្លាំង” នឹង​​​​បញ្ហា​​​​​លាង​​​លុយ​​​កខ្វក់​ ដោយ​​​សារ​​​តែ​​​បញ្ហា​​​មួយ​​​ចំនួន​​​ ក្នុង​នោះ​រួម​​​មានទាំង​ទី​​​ផ្សារ​​​ងងឹត​ដ៏ធំ​​​​ និង​​​​​​ការ​​​ត្រួតពិនិត្យ​​នៅមាន​កម្រិត​​​​របស់​​​រដ្ឋា​​​ភិ​​​បាល​​​​​​លើ​​​ទីកន្លែង​មិនចេញមុខ​​មួយ​​​ចំនួន​​​ដូច​​​ជា​​​កាស៊ីណូ​​​ជា​​​ដើមផង​។ របាយការណ៍នេះ​​​​មានខ្លឹមសារ​​​​​ថា “​ ​​មិន​ថា​​វា​មានទំហំបុ៉ណ្ណា​​ទេ​ ទាំង​​ការធ្វើឲ្យ​ចរន្ត​ប្រាក់​​ស្រប​​​ច្បាប់​​​ និង​​​មិន​​​ស្រប​​​ច្បាប់​​​ ​ច្រើនតែ​​​​​​​​ធ្វើ​​​ឡើងក្រៅ​​​​​​ស្ថាប័ន​​​​ហិរញ្ញ​​​វត្ថុ​​​ស្រប​​​ច្បាប់​​​​ ហើយ​ពិបាក​​​​​​ក្នុងការ​​ពិនិត្យតាមដាន​ណាស់​”។ “ទឹក​​​ប្រាក់​​​ដែល​​​បាន​​​មក​​​ពី​​​អំពើ​​​ខុស​​​ច្បាប់​​​ផ្សេងៗត្រូវ​​​បាន​​​គេ​​​យក​​​ទៅ​​​វិនិយោគ​ភ្លាមៗ​​​​លើ​ដី​ធ្លី ផ្ទះ វត្ថុ​​​មាន​​​តម្លៃ ឬ​អចលនទ្រព្យ ​ក្នុង​ទម្រង់​​​ផ្សេងៗ​​​​ទៀត ដោយ​​​មិន​​​បាន​​​ឆ្លង​​​កាត់​​​ធនាគារ​​​ស្រប​​​ច្បាប់”។  របាយ​​​ការណ៍​​​នេះ​ក៏​បាន​​​ឲ្យ​ដឹងផង​​​​ដែរ​​​ថា ក្រម​ព្រហ្មទណ្ឌបច្ចុប្បន្ន​​​ មិន​​​អាច​​​កំណត់​​​​ការ​លាង​​​លុយ​​​កខ្វក់ថាជាអំពើ​​ឧក្រិដ្ឋ​​​កម្ម​​​បាន​ទេ​​​​​ ដោយ​​​សារ​​​តែ​​​កង្វះ​បទ​បញ្ញត្តិ​សម្រាប់​​​​ត្រួត​​​ពិនិត្យ​​​​​​ចរន្ត​​​សាច់​​​ប្រាក់​​​ដែល​​​គួរ​​​ឲ្យ​​​សង្ស័យ ខណៈដែល​​​​​​​​​​​​​​​​​​​​​​ភាព​​​មិន​​​ស៊ី​​​សង្វាក់​​​គ្នា​​​ខាងផ្នែក​​​ច្បាប់ ធ្វើ​​​ឲ្យ​​​​​​មាន​​​ភាពមិន​​​​ច្បាស់​​​លាស់​​​ មិនដឹង​ថា តើ​​​អង្គភាពមួយ​​ណា​ដែល​មាន​​​សមត្ថកិច្ច​​​ក្នុងការ​បង្កក​​​ហិរញ្ញវត្ថុដែ​​​ល​គ្រប់​គ្រង​​​ដោយ​​​ឧក្រិដ្ឋជន​ ក្នុងនោះ​មាន​ទាំង​ជន​សង្ស័យ​ជា​ភេរវករផងដែរ​។​​​ របាយ​​​ការណ៍​​​​ដដែលនេះ​មាន​ខ្លឹមសារ​បន្ត​​​​ថា “កង្វះ​ភាពច្បាស់លាស់ និង​សុក្រឹត​ភាព​ក្នុង​​​សេចក្តី​​​​រាយការណ៍​​​​​​ ព្រម​​​ទាំងកង្វះ​​​រចនា​​​សម្ព័ន្ធ​​​​ច្បាប់​​​​​ ជាការរាំង​ស្ទះ​ដល់​​​ឯក​​​រាជភាព​របស់​​​ FIU (អង្គភាពសើុប​​​អង្កេត​​​ហិរញ្ញ​​​វត្ថុ​​​)  ​និង​សកម្មភាពប្រឆាំង​​​ការ​​​លាង​​​លុយ​​​កខ្វក់​ព្រមទាំង​​​ការ​​​ផ្តល់​​​ហិរញ្ញប្ប​​​ទាន​​​ដល់​​​ភេរវករ “។ ភាព​​​ស្មុគ​​​ស្មាញ​​​នៃ​ច្បាប់​​​ និង​​​​​​ព្រំ​​​ដែន​ធូរ​លុង​របស់​​​​កម្ពុជា ​ក៏បាន​បន្ទុចបង្អាក់​​​​លទ្ធភាព​របស់​ប្រទេស​នេះ​ ក្នុង​​​ការ​​​ដោះ​​​ស្រាយបញ្ហាឧក្រិដ្ឋ​កម្ម​​​ទាក់​​​ទង​​​នឹង​​​គ្រឿង​​​ញៀន និង​​​​ការ​​​រត់​​​ពន្ធ​​​ឆ្លង​​​កាត់​​​ព្រំ​​​ដែន​ក្នុងទម្រង់​ផ្សេងទៀត​ផងដែរ​។ របាយ​​​ការណ៍​​​នេះ​មាន​ខ្លឹមសារ​បន្ត​​​​ថា “​​​ មន្ត្រី​​​នគរបាល​ព្រំ​​​ដែន​ត្រូវ​បាន​​​ស្នើ​​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​​ប្រព័ន្ធ​​​ត្រួតពិនិត្យ​​​​ព្រំ​​​ដែន​​​ទំនើប​​ដែរ​ ប៉ុន្តែ​នៅ​តែ​ត្រូវ​ប្រឈម​នឹង​​​​​​​​បញ្ហា​មួយចំនួន​​​​ដូច​​​ជា​​​កង្វះ​​​ការ​​​ហ្វឹក​​​ហ្វឺន​​​ និង​​​​​​​ថវិកាមាន​​​កម្រិត​​​ ដែល​​បានផ្តល់ឱកាស​​​ដល់បណ្តាញ​​​ឧក្រិដ្ឋ​​​ជន​​​​​​ក្នុង​ការ​​​កេងចំណេញ​ពី​កម្សោយ​​​ទាំង​​​នេះ​​​ ដើម្បី​​​រត់​​​ពន្ធ​​​គ្រឿង​ញៀន​​​ សារធាតុ​​​គីមី​​​​​​ដែល​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ ព្រម​​​ទាំង​​​ការជួញ​​​ដូរ​​​មនុស្ស​​​ និង​​​សត្វ​​​ព្រៃ”។ ឧត្តម​​​សេនីយ៍ឯក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​ក្រ​​​សួង​​​មហា​​​ផ្ទៃ​​​ បានមានប្រសាសន៍​​​ថា ការ​​​ពង្រឹង​​​សមត្ថភាព​ផ្នែក​​​ព៌តមាន​​​វិទ្យា​​​អាច​​​ជួយ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​លាង​​​លុយ​​​កខ្វក់នេះ​បាន។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “យើង​​​មាន​​​ភាព​​​កម្សោយ​​​​ខាង​​​ការ​​​ត្រួត​​​ពិនិត្យ​​​ការ​​​ធ្វើ​​​ចរា​ចរ​​​លុយ​​​កខ្វក់​​​ ក៏ប៉ុន្តែ​​​ក្នុង​​​ករណី​​​នេះ​​​ យើង​​​នឹង​​​ស្នើ​​​សំុ​​​ឲ្យ​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​ និង​​​ហិរញ្ញ​​​វត្ថុអភិវឌ្ឍប្រ​​​ព័ន្ធ​​​ធនាគារ​​​ឲ្យ​​​កាន់​​​តែ​​​ប្រសើរ​​​ឡើង​​​ ដោយ​​​ប្រើ​​​ប្រាស់​​​ប្រ​​​ព័ន្ធ​​​បច្ចេកវិទ្យា​​​ថ្មីៗដែល​​​អាច​​​មានដំណើរ​​​ការ​​​កាន់​​​តែ​​​ល្អ"៕ ​(រាយ​ការណ៍បន្ថែមដោយ សាំង សុឥន្ទរិទ្ធ) ប្រែ​​​សម្រួល​​​ដោយ  ហួង កុកទៀន

ជន​​​រង​​​គ្រោះ​​​ដោយ​​​សារ​​​ការ​​​បាញ់​​​ប្រហារនៅ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​ នឹង​​​ប្តឹង​​​អតីត​​​អភិបាល​​​ក្រុ​​ង​​​បាវិត​​​

ស្ត្រី​ពី​រនាក់​ ដែល​ត្រូវ​បាន​បាញ់​ឲ្យ​រង​របួស​​​​អំឡុង​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ នៅ​ឯ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​(SEZ) បាន​និយាយ​​​​កាលពី​ម្សិល​មិញ​ថាពួក​គេ​មាន​ផែនការ​ប្ដឹង​លោកឈូកបណ្ឌិតអតីត​អភិបាល​ក្រុង​បាវិត​។ ឈ្មោះ​ នុតសុខនអាយុ​២៣ឆ្នាំនិង​ ប៊ុនចិន្តាអាយុ​២១ឆ្នាំបាន​និយាយ​ថាពួក​គេ​នឹង​ទៅ​​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​ ថ្ងៃ​នេះ​ ដើម្បី​ធ្វើ​​​​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​...

​ទោសជាប់ពន្ធនាគារ​​ពី​បទ​លួច​​បន្លំ​ប្រាក់​ក្រុម​ហ៊ុន​៦០​លាន​ដុល្លា​រ ​​ត្រូវ​បាន​​បន្ថយ​មក​ត្រឹម​បី​ឆ្នាំ​

កាល​ពី​ម្សិល​មិញ​ សា​លាឧទ្ធរណ៍​បាន​បន្ថយ​​ទោសជាប់ពន្ធនាគារ​របស់​​អតីត​​​អគ្គ​​​នាយក​រង​​ក្រុម​ហ៊ុនអានកូគ្រុបនិង​ភរិយា​របស់លោកមកត្រឹម​​បី​ឆ្នាំ​ប៉ុណ្ណោះក្នុង​ម្នាក់​​។កាលពី​​ខែ​ធ្នូ​ សាលាដំបូង​​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​ប្តីប្រពន្ធ​ពីរនាក់​នេះ​ឲ្យ​ជាប់​ពន្ធ​​​នាគារ​ក្នុង​ម្នាក់​បួន​ឆ្នាំ​កន្លះ​ពី​បទ​លួច​​បន្លំ​​ប្រាក់​ក្រុមហ៊ុន​ជិត​៦០លាន​ដុល្លារ​​ពី​ក្រុមហ៊ុន​របស់​លោកកុកអានជាពាណិជ្ជករ​​និង​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពីគណបក្ស​ប្រជា​ជន​កម្ពុជា។ ក្នុងពេលប្រកាស​សាល​ក្រមលោក​ ប្លង់​ សំណាង ​ចៅ​ក្រមជំនុំជម្រះ​​ បាន​មាន​ប្រសាសន៍​​​ថាលោក​បាន​កាត់​ទោស​ប្តី​ប្រពន្ធ​ពីរ​នាក់​េនះ​ពី​បទ​រំលោភលើ​​សេចក្តី​ទុក​ចិត្ត​រវាង​បុគ្គល​និង​បុគ្គលដែលអាច​ឲ្យ​​លោក​ចេញ​​​សាលដីកា​ផ្តន្ទាទោសជាប់​​ពន្ធនាគារ​ដែល​មាន​រយៈ​ពេល​ខ្លី​ជាង​ទោស​ដែល​សម្រេច​ដោយ​​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​។ សាលាដំបូង​រាជធានីភ្នំពេញបានកាត់​ទោស​អ្នក​ទាំង​ពីរពី​បទរំ​លោភលើ​សេចក្តី​ទុក​ចិត្ត​ដោយ​បុគ្គល​ម្នាក់​ដែល​ជា​អ្នក​​ដឹកនាំ​ស្ថាប័ន​ស្រប​ច្បាប់​ណាមួយ​ ដូច​ជាសាជីវកម្ម​ជាដើម​។ លោក​ចៅ​ក្រម​ សំណាងបាន​មានប្រសាសន៍​​​ថា“តុលាការ​​សម្រេច​​​ផ្តន្ទា​ទោសឈ្មោះ​...

រដ្ឋសភារំឭក​​​ប្រាប់សាធារណជន​​​ថា លោក ​សម រង្ស៊ី លែង​ជា​សមាជិក​សភា​ទៀត​ហើយ​

មួយសប្តាហ៍បន្ទាប់​ពី​លោកសមរង្ស៊ីមេដឹកនាំគណបក្សសម​ រង្ស៊ីបាន​ប្តេជ្ញា​ថា​នឹង​ត្រឡប់មក​កម្ពុជាវិញពីការ​និរទេស​ខ្លួនឯង​​​នោះកាលពីម្សិលមិញរដ្ឋសភា​បានចេញ​​​សេចក្តីថ្លែងការណ៍មួយរំឭកប្រាប់​​បណ្តាញ​​​ផ្សព្វផ្សាយព័ត៌មាន​និង​សាធារណជន​ថាប្រធានគណបក្សសមរង្ស៊ី​ រូបនេះត្រូវបាន​លុបឈ្មោះ​ចេញ​ពី​បញ្ជីរបស់រដ្ឋសភា​​​កាលពី​​​ឆ្នាំមុននិង​ត្រូវបានដក​អភ័យ​ឯក​សិទ្ធិជាសមា​ជិក​សភា​ទៀត​ផង។ សេចក្តីថ្លែងការ​ណ៍​ចេញ​ដោយ​ការិ​យា​ល័យរបស់​លោកឡេងប៉េងឡុងអគ្គ​លេខាធិការ​រដ្ឋសភាមាន​ខ្លឹមសារថា“លោកសមរង្ស៊ីត្រូវបាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះសមា​ជិក​សភា​នីតិកាល​ទីបួន​នេះ​​ហើយ។​​​ហេតុដូច្នេះ​ហើយ​ មតិជាតិនិងអន្តរជាតិគួរ​តែ​ជ្រាបពី​ព័ត៌មាន​នេះ”។ សេចក្តីថ្លែងការណ៍នេះយោង​ទៅលើ​សេចក្តីសម្រេចរបស់​តុលាការ​កំពូល​កាល​ពីថ្ងៃទី១ខែមីនាឆ្នាំ២០១១​ ក្នុង​ការ​តម្កល់​​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​កាល​ពីឆ្នាំ​២០១០​ដែល​ផ្តន្ទាទោសលោក​ សម​ រង្សុីឲ្យជាប់​ពន្ធនាគារ​​រយៈពេលពីរ​ឆ្នាំនិង​ពិន័យជា​ប្រាក់​​ចំនួន​៨លានរៀល​ (ប្រហែល​​​ ២.០០០​ដុល្លារ)​ពីបទ​ដក​បង្គោល​តម្រុយ​ព្រំដែន។ ពីរសប្តាហ៍បន្ទាប់​ពី​តុលាការ​ចេញ​សាល​​​ក្រមនេះកាលពីឆ្នាំមុននោះលោកសមរង្ស៊ីត្រូវបាន​ដក​អភ័យ​ឯក​សិទ្ធិ​សភា​​ជា​តំណាង​​​រាស្ត្រមណ្ឌលខេត្ត​កំពង់​ចាម។ តាមច្បាប់ទណ្ឌិតមានទោស​ព្រហ្ម​ទណ្ឌដែលមិន​ទាន់បាន​អនុវត្ត​ទោស​របស់ខ្លួន​​​នោះមិន​អាច​បម្រើការ​នៅក្នុង​អង្គ​នីតិបញ្ញត្តិ​​​បាន​ឡើយ...

អ្នក​ភូមិ​បុរីកីឡា​ ទាម​ទារ​ឲ្យ​តុលាការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​

អតីត​​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​តំបន់​​បុរី​កីឡា​​ប្រ​ហែល​៦០​​នាក់​ បាន​ធ្វើ​ការ​តវ៉ា​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​​ម្សិល​មិញ ​​ដើម្បី​ទាមទារ​ឲ្យ​សាលា​ដំបូង​នេះ​​ឆ្លើយ​តប​ជា​​ផ្លូវ​ការ​​ចំពោះ​ពាក្យ​បណ្តឹង​ចំនួន​ពីរ​ ដែល​​​ប្រ​ជា​​​ពល​រដ្ឋ​បាន​ដាក់​​ប្តឹង​ក្រុម​ហ៊ុនផានអីុមិុចពីបទ​បណ្តេញ​ពួក​គាត់​ចេញ​កាល​ពី​ដើម​ឆ្នាំ​នេះ។ អ្នក​​ស្រី​ ការ៉ូហូនី ​​តំណាង​​​​សហ​គមន៍​បុរីកីឡា​ បាន​និយាយថា ​ប្រជា​ពល​រដ្ឋ​មាន​ការ​​​ខក​​​ចិត្ត​ណាស់​​​​ ដែល​សាលា​ដំបូង​នៅតែ​មិនទាន់​​បាន​ឆ្លើយ​តប​ចំពោះ​ពាក្យ​បណ្តឹង​រដ្ឋប្បវេណី​​​ចុះ​ថ្ងៃ​ទី​១៣ខែ​កុម្ភ: ​ប្តឹង​ក្រុម​ហ៊ុនផានអីុមិុចពី​​​​បទ​រំលោភ​កិច្ច​​ព្រម​ព្រៀងផ្តល់​លំនៅ​ដ្ឋាននៅ​នឹង​កន្លែង ​...

ជន​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​ទាម​ទារ​សំណង៩៥​ពាន់​ដុល្លារ​ពី​អតីត​អភិ​បាល​ក្រុង

កម្មការិនី​រោង​ចក្រ​ពីរ​នាក់​ ដែល​រងគ្រោះ​​​ដោយការ​បាញ់​ប្រហារ​ កាល​ពី​ខែ​មុនអំឡុង​ការ​តវ៉ានៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេសក្នុង​ខេត្ត​ស្វាយ​រៀងបាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​ខេត្តកាល​ពី​ម្សិល​មិញដោយ​ចោទ​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិតពីបទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​។ នាងប៊ុនចិន្តាអាយុ​២១​ឆ្នាំនិង​នាងនុតសុខនអាយុ​២៣​ឆ្នាំបាន​និយាយ​ថាពួក​គេ​ក៏​បាន​ទាម​ទារ​សំណង​ជំងឺចិត្តជាទឹកប្រាក់សរុប​៩៥.០០០​ដុល្លារ ​ផងដែរពី​លោកបណ្ឌិតសម្រាប់​របួសដោយការ​បាញ់​ប្រហារ​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ​ក្នុងតំបន់​សេដ្ឋ​កិច្ច​ពិ​សេស​​ ម៉ាន់​ហាតតាន់។ នាង​ ចិន្តាបាន​និយាយ​ថា“មន្ត្រី​តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​យើង​នៅ​ម៉ោង​ប្រហែល​៩​:៣០​នាទី​ព្រឹកខ្ញុំ​បាន​ប្តឹង​លោកឈូកបណ្ឌិត អតីតអភិ​បាល​ក្រុង​បាវិត​...

ក្រុមហ៊ុនជីករ៉ែជាង២៥០ទទួលបានអាជ្ញាប័ណ្ណជីករ៉ែនៅក្នុងប្រទេសកម្ពុជា

យោងតា​ម​រ​បា​​យ​កា​រណ៍​ រប​ស់​ក្រ​សួ​ង​ឧស្សា​​ហ​កម្ម​ រ៉ែ​និ​ង​ថា​ម​ពល​ ​ចេញផ្សាយ​កា​ល​ពី​ម្សិល​មិញ​ បា​ន​ឲ្យ​​ដឹង​ថា ​ក្រុម​​​ហ៊ុន​ជី​ក​​រ៉ែ​​ ជ​ិត​២០០ ​​បច្ចុប្ប​​ន​្ន​​នេះទទួល​បាន​​អា​ជ្ញា​ប័ណ្ណពី​​រដ្ឋ​​ា​ភ​​​ិ​​បា​ល​​ ក្នុ​​ង​កា​រ​​ជី​កយករ៉ែ​...

អ្នកភូមិ​ជន​​​ជាតិ​​​ដើម​​​ភាគតិច ​​​នៅខេត្ត​​​រតនគិរី​នឹងដង្ហែក្បួន ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពី​រដ្ឋាភិបាល

អង្គការ​អាដហុកបាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថាការ​ដើរ​​ដង្ហែក្បួន​​ដ៏​ធំ​មួយក្នុង​ខេត្ត​រតនគិរីរបស់​​អ្នក​ភូមិ​​ជន​ជាតិ​ភាគ​តិច​រាប់​រយ​គ្រួសារដែលបាន​ជាប់​ពាក់ព័ន្ធ​​ក្នុង​ជម្លោះ​ដី​ធ្លី​នោះនឹង​បន្ត​ធ្វើ​ដូច​ការ​គ្រោង​ទុកនៅ​ចុង​ខែនេះទោះ​បី​ជារដ្ឋា​ភិបាល​​បាន​បដិ​សេធ​មិន​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​នេះ​ក៏​ដោយ។ លោក ​បែ៉ន ​ប៊ុណ្ណារ៍ ​អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី​​បាន​មាន​ប្រ​សាសន៍​ថាអ្នក​ភូមិ​ប្រហែល​​១.០០០​នាក់​​​កំពុង​​ត្រៀម​ខ្លួន​ឈរនៅ​ខាង​ក្រៅ​ទ្វារ​របង​អគាររដ្ឋា​ភិបាល​នានា​ក្នុង​អំ​ឡុង​ពេល​ដើរ​ដង្ហែក្បួន​ចម្ងាយ​៤គីឡូម៉ែត្រ​​នៅ​ថ្ងៃ​ទី​១៩ ​ខែ​មីនា​ ដើម្បី​ធ្វើឲ្យ​សាធារណ​ជន​យល់​ដឹងកាន់​តែ​ច្រើន​អំពី​ការ​បំភិតបំភ័យ​ពី​​តុលាការ​នៅ​ក្នុង​បញ្ហា​ដី​ធ្លី​និង​ព្រៃ​ឈើនៅមូលដ្ឋាន។​ លោក​ថ្លែង​​​ថា“ជម្លោះ​ដី​ធ្លី​នៅ​ខេត្តរតន​​​គិរី​​​​កំពុងតែ​ធ្ងន់ធ្ងរ​ទៅៗ ​ដូច្នេះ​ការ​ដើរ​​ដង្ហែ​​​ក្បួន​​នេះ​​គឺ​ជា​ឱកាស​មួយ​​សម្រាប់​​​​​យើង​ក្នុង​ការ​ធ្វើឲ្យ​សា​ធារណ​ជន​បាន​ដឹង​ពី​បញ្ហា​នេះ”។ លោក​បាន​បន្ថែម​ថានៅ​ក្នុង​ការ​ដង្ហែ​ក្បួន​​​​នេះក្រុម​បាតុ​ករ​ក៏នឹង​​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការបញ្ជាក់​ពី​​ម្ចាស់​​កម្ម​​​សិទ្ធិលើ​ដី​ទំហំ​​​​៣០.០០០​ហិក​តា​ ដែលពួកគេដឹង​ថា​​ក្រុម​ហ៊ុន​កសិ-ឧស្សាហកម្ម​ DM...

ព័ត៌មានថ្មីៗ