38.8 C
Phnom Penh

ក្រុមហ៊ុនជីករ៉ែជាង២៥០ទទួលបានអាជ្ញាប័ណ្ណជីករ៉ែនៅក្នុងប្រទេសកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតា​ម​រ​បា​​យ​កា​រណ៍​ រប​ស់​ក្រ​សួ​ង​ឧស្សា​​ហ​កម្ម​ រ៉ែ​និ​ង​ថា​ម​ពល​ ​ចេញផ្សាយ​កា​ល​ពី​ម្សិល​មិញ​ បា​ន​ឲ្យ​​ដឹង​ថា ​ក្រុម​​​ហ៊ុន​ជី​ក​​រ៉ែ​​ ជ​ិត​២០០ ​​បច្ចុប្ប​​ន​្ន​​នេះទទួល​បាន​​អា​ជ្ញា​ប័ណ្ណពី​​រដ្ឋ​​ា​ភ​​​ិ​​បា​ល​​ ក្នុ​​ង​កា​រ​​ជី​កយករ៉ែ​ សម្រាប់ប្រើប្រាស់ជា​​សម្ភា​រសំ​ណ​​ង​់​​ ដូច​ជា​ថ្ម​ក្រា​នីត​ ឬ​​រ៉ែ​មានតម្លៃជាដើមចំណែក​ឯ​ក្រុម​ហ៊ុន​ចំនួន​៥៣​ផ្សេង​ទៀត​ បាន​ទទួលអាជ្ញាប័ណ្ណ​សម្រាប់​រុក​រក​ធនធានរ៉ែ។

របាយការ​ណ៍​ប្រចាំ​ឆ្នាំ​ របស់​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ​ទាំងនេះ​ មាន​ក្រុម​ហ៊ុន​ចំនួន​៤២ទើបតែទទួលអាជ្ញាប័ណ្ណ​ កាលពី​ឆ្នាំ​ទៅ​ ដើម្បីចាប់​ផ្តើម​ជីក​យក​រ៉ែចំណែកឯ​ក្រុម​ហ៊ុន​ចំនួន​២៤​ទើបបាន​ទទួល​អាជ្ញាប័ណ្ណសម្រាប់រុក​រក​រ៉ែ​។

របាយ​ការណ៍នេះ​​បង្ហាញថា​ ចំនួន​ក្រុមហ៊ុន​សរុប​ ដែលកំពុងធ្វើ​សកម្មភាពក្នុង​ការ​ជីកយក​រ៉ែ​នៅពេល​នេះ​ មាន​រហូតដល់​១៩៧​ ប៉ុន្តែ​ភាគ​ច្រើន​បំផុត​នៃ​ក្រុមហ៊ុន​ទាំង​នេះធ្វើអាជីវកម្មជីក​យកប្រភេទរ៉ែសម្រាប់​​​ប្រើ​​​ប្រាស់ជាសម្ភារ​សំណង់​។រីឯក្រុមហ៊ុន​ចំនួន​៥៣ទៀត​ មាន​អាជ្ញាប័ណ្ណ​​រុ​ក​រក​រ៉ែ​មាន​តម្លៃ​ដូច​ជាមាសលោហៈ​ ធ្យូង​ថ្ម​ និង​រ៉ែ​បុក​ស៊ីត។

មានតែក្រុម​ហ៊ុន​២៨​ប៉ុណ្ណោះ​មកទល​់​ពេល​នេះ​ បាន​ចុះ​បញ្ជី​ស្វែង​រក​រ៉ែ​នៅ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និងថាមពលបើទោះ​ជា​គេម​ិនទាន់ច្បាស់​ថាតើ​ក្រុមហ៊ុនបានរកឃើញរ៉ែប៉ុន្មានហើយមិនដឹងថានរណាជាម្ចាស់​ក្រុមហ៊ុនទាំងនោះដែរ។ការរុក​រក​រ៉ែ​​ជាទ្រង់​ទ្រាយ​ធំ​មិនទាន់បានចាប់​ផ្ដើម​នៅ​ឡើយ​ទេក៏ប៉ុន្តែ​ក្រសួង​សង្ឃឹមថាខ្លួន​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ឆាប់ៗ​នេះ។

ក្រសួង​បាន​លើក​ឡើង​ថា“លទ្ធផល​នេះទទួល​បាន​តាម​រយៈ​ការ​ស្រាវជ្រាវ​រុក​រក​រ៉ែ​និ​ងការ​សិក្សា​បាន​បង្ហាញថាមាន​កន្លែង​ជីក​រ៉ែ​សំខាន់​ៗមួយចំនួន ​ដូចជារ៉ែមាស​ រ៉ែទង់ដែងរ៉ែដែកនិង​រ៉ែធ្យូង​ថ្មដែល​នឹង​ត្រូវ​រុក​រក​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខនេះ”។ របាយការណ៍នេះ ​មិន​បាន​លើក​ឡើងអំពី​ទំហំ​សរុប​នៃ​តំបន់ដី​សម្បទាន​ ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ជីកយករ៉ែ​ទេ។ បណ្ដាញ​ត្រួត​ពិនិត្យ​ផល​ប៉ះ​ពាល់​បរិស្ថាន​​ និង​សង្គម​ឧស្សាហកម្ម​ជីក​យករ៉ែ​ (EISEI) ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​តាមដានវិស័យ

​ជីក​យករ៉ែ​ បាន​ឲ្យដឹង​ថាកាល​ពី​ចុង​ឆ្នាំ​មុន​ អាជ្ញា​ប័ណ្ណ​ជីក​រ៉ែ​ និង​រុក​រក​រ៉ែ​សរុប​១២៨​ ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន​មួយ​ចំនួន​ ហើយនៅ​ពេ​ល​នោះ​ ក្រសួងបាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​របស់ខ្លួន​​។

EISEI បាន​លើក​​ឡើង​ថាតំបន់​​សម្បទាន​ជីករក​រ៉ែ​ទាំង​នេះ​​ភាគ​ច្រើន​បំផុត​ស្ថិតនៅ​​ក្នុង​ខេត្ត​ភាគខាង​ជើង​ និង​ភាគ​ឦសានដោយគ្រប

​ដណ្ដប់​លើផ្ទៃ​ដី​ប្រហែល​១,៨លានហិកតាឬ​ប្រមាណ​១៣​ភាគ​រយ​ នៃទំហំផ្ទៃដី​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​។

បុគ្គ​លិករបស់​ EISEI និង​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ មិន​អា​ចទាក់​ទង​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ កាលពី​ម្សិលមិញ។

វិស័យ​រុក​រក​រ៉ែ​របស​់​កម្ពុជា​ បាន​កើន​ឡើង​យ៉ាងឆាប់រហ័ស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះហើយ​បានទាក់​ទាញ​ក្រុម​ហ៊ុន​ចិន​ អូស្ត្រាលីនិង​ក្រុម​ហ៊ុន​វៀតណាមឲ្យ​មកជីក​រក​រ៉ែ​ នៅក្នុងប្រទេសនេះ។

លោករីឆាដស្តេនហ្គ័រ (Richard Stanger) ប្រធាន​សមាគមក្រុមហ៊ុន​ជីក​ និង​រុក​រករ៉ែ​កម្ពុជា​ ដែលជា​សមាគមមួយ​ មាន​ក្រុមហុ៊នជីក​រក​រ៉ែប្រហែល​២៥​ ​មកពីប្រទេសអូស្ត្រាលីនិង​កាណាដាជាសមាជិកបាន​មាន​ប្រសាសន៍ថាលោក​ដឹង​ថាក្រុមហ៊ុន​អូស្ត្រាលី និង​ចិន​ “មួយ​ចំនួនធំ” ​ពេល​នេះ​ “ជិត​ចាប់​ផ្ដើម​រុក​រក​រ៉ែ”​ជាផ្លូវការហើយ។

ក្រុ​មអ្នក​បរិស្ថាន​ និង​អង្គការ​សិទ្ធិ​មនុស្ស​​កាន់​តែ​មាន​កា​រព្រួយ​បារម្ភ​ អំពី​ការ​ពង្រីក​ប្រតិបត្តិ​ការ​​ជីក​​រ៉ែ​ ពី​ព្រោះ​ដីសម្បទាន​ជា​ច្រើន​ស្ថិត​ក្នុងតំបន់​ព្រៃ​ការ​ពារ​ និងជិត​កសិដ្ឋានឬព្រៃ​របស់​ជនជាតិ​ដើម​ភាគតិច​ ឬ​នៅ​ក្បែរ​ទី​កន្លែង​​ ដែល​ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​អ្នក​ជីក​រុក​រក​រ៉ែទ្រង់​ទ្រាយ​តូចរបស់ពួកអ្នក​ស្រុក​។

​ជា​ឧទាហរណ៍​ ការធ្វើសម្បទាន​រុក​រក​រ៉ែ​បានគ្របដណ្ដប់​ភាគ​ច្រើន​ នៃ​ឧទ្យាន​ជាតិ​វីរជ័យដែល​មាន​ទំហំ​រហូតដល់៣៣.០០០ ​ហិកតានៅ​ក្នុង​ខេត្ត​រតនគិរី។

លោកហ្គ្រៀមប្រោន​ (Graeme Brown) អ្នក​ជំនាញ​ផ្នែក​គ្រប់​គ្រង​ធនធាន​ធម្ម​ជាតិដែល​រស់​នៅ​ក្នុង​ខេត្ត​រតនគិរី​ បាន​មាន​ប្រសាសន៍ថាការជីក​រ៉ែ​បែប​នេះ​​នៅ​ក្នុង​ឧទ្យាន​នេះ​​ ទំនងជា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរដល់បរិស្ថាន។

លោក​បាន​មាន​ប្រសាសន៍កាលពី​សប្តាហ៍​មុន​ថា“​សូម្បី​តែ​ការជីក​រ៉ែ​ទ្រង់​ទ្រាយ​តូចមួយ​ ក៏នឹង​តម្រូវ​ឲ្យ​មាន​ផ្លូវ​ថ្នល់​ដែរ​​…បើអ៊ីចឹង​មែនវានឹងបង្កផល​ប៉ះពាល​់​ដល់​តំបន់ធំជាមិនខាន​។វានឹងជំរុញឲ្យ​មាន​ការ​ចាប់​យក​ដី​ ការ​កាប់​ឈើ​នៅតាមផ្លូវនោះថែម​ទៀត​ផង​”។

លោក​ ស្តេនហ្គ័របាន​មាន​ប្រសាសន៍​ថាលោក​ជឿថា​ ការជីក​រ៉ែ​នៅក្នុង​ឧទ្យាន​វីរជ័យ​ មិន​ខុស​ប្លែក​គ្នាទេបើនិយាយអំពីផលប៉ះពាល់ផ្នែកបរិស្ថាន​នោះ។លោក​បាន​មាន​ប្រសាសន៍ថា”​មាន​ផ្លូវថ្នល់​នៅ​ទី​នោះធ្វើ​ឲ្យ​មានការ​កាប់ឈើ​រួច​ទៅ​ហើយ​”​។លោក​បាន​បន្ថែមថាប្រសិន​បើ​សមាជិកណាមួយក្នុងសមាគម​របស់​លោក​ចាប់​ផ្ដើម​ជីក​រ៉ែ​ ពួក​គេ​ត្រូវ​តែ​អនុវត្ត​តាម​និយាម​ជីក​រ៉ែ​អន្តរជាតិ​ ដើម្បី​កំណត់​ផល​ប៉ះពាល់​បរិស្ថាន​ណាមួយ​៕

ប្រែ​សម្រួល​ដោយ​ ចេវប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស