38.8 C
Phnom Penh

CATEGORY

ប័ណ្ណសារ

ជន​​​កម្ពុជា​​​ប្រាំ​​​មួយ​​​នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន ដោយសារ​​​​​​ឆ្លង​​​ដែន​​​ចូល​​​ប្រទេសលាវ​​​ដោយ​​​ខុសច្បាប់​​​

មន្ត្រីយោ​​​ធា​​​មួយ​​​រូប​​​បានឲ្យ​​​ដឹងថាជន​​​កម្ពុជា​​​ប្រាំមួយ​​​នាក់​​​ ដែល​​​រួម​​​មាន​​​មន្ត្រី​​​នគរ​​​បាល​​​មួយ​​​រូប​​​ផងនោះត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​លាវ​​​ កាល​​​ពី​​​សប្តាហ៍​​​មុន​​​ក្រោយ​​​ពី​​​បាន​​​ឆ្លង​​​ដែនពី​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​​​​ចូល​​​ក្នុង​​​ប្រទេស​​​​​​នេះ​​​ដោយ​​​ខុស​​​ច្បាប់។ លោក​​​វរសេនីយ៍​​​ទោមីប៊ុនផនមេ​​​បញ្ជាការ​​​កង​​​ទ័ព​​​កម្ពុជាដែលឈរ​​​ជើង​​​នៅ​​​ព្រំដែន​​​កម្ពុជា​​​-លាវ​​​ បាន​​​ឲ្យ​​​ដឹង​​​ថាជន​​​កម្ពុជា​​​មួយ​​​ក្រុម​​​នេះ ​​​រួម​​​មាន​​​ស្ត្រី​​​ពីរ​​​នាក់ផង​​​នោះ​​​ កំពុង​​​ស្វែង​​​រក​​​បន្លែ​​​ព្រៃ​​​ និង​​​នេសាទ​​​ត្រី​​​នៅ​​​​​​ក្នុង​​​ព្រៃ​​​ស្រោង​​​មួយ​​​កន្លែង​​​ក្បែរ​​​ព្រំដែន​​​នោះនៅពេល​​​​​​ទាហាន​​​លាវ​​​ចាប់ខ្លួន​​​ពួក​​​គេ​​​។ យោង​​​តាម​​​លោក​​​វរសេនីយ៍​​​ទោមី ប៊ុនផនបុរស​​​ម្នាក់​​​ឈ្មោះ​​​ ស មឿនប៉ុន អាយុ​​​៣៩​​​ឆ្នាំ​​​ គឺ​​​ជា​​​មន្ត្រី​​​នគរ​​​បាល​​​នៅឃុំ​​​សេកុង​​​។លោកបាន​​​បង្ហាញ​​​ឈ្មោះ​​​អ្នក​​​ដទៃ​​​ទៀត​​​ ដូច​​​ជាឈ្មោះនូសិលាអាយុ​​​៣៤​​​ឆ្នាំលីដេងអាយុ​​​៣៦​​​ឆ្នាំ ​​​ផាន់ ចាន់ឌី អាយុ​​​២៧​​​ឆ្នាំ​​​ ថោង ញ៉ អាយុ២២​​​ឆ្នាំ និងលឿង ប៉ុន អាយុ​​​៤២​​​ឆ្នាំ។ ខណៈដែល​​​អ្នក​​​កាប់ឈើ​​​ខុស​​​ច្បាប់​​​នៅក្នុង​​​ប្រទេសកម្ពុជា​​​ ជារឿយៗ​​​ត្រូវបាន​​​ចាប់ខ្លួននិង​​​រង​​​ការ​​​បាញ់​​​ប្រហារ​​​ ហើយមានពេល​​​ខ្លះត្រូវ​​​បាន​​​​​​កង​​​ទ័ព​​​ព្រំដែនថៃសម្លាប់​​​ក្រោយ​​​ពី​​​បាន​​​ឆ្លង​​​ដែន​​​ចូលទឹកដីថៃ​​​នោះលោក​​​វរសេនីយ៍​​​ទោ​​​​​​...

ថាក់ស៊ីន ព្រមានថា ប្រទេសថៃ​ ជួបគុណវិបត្តិពាក់ព័ន្ធការអះអាងសិទ្ធិ​កាន់​កាប់​ដី​នៅ​​ព្រំដែន

លោក ថាក់​ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋមន្ត្រី​ថៃដែល​កំពុង​រត់គេចខ្លួន​នោះ តាម​​ព័ត៌មានថា  បានប្រាប់​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ថៃថា ប្រទេស​កម្ពុជា​មាន​អំណះ​អំណាងរឹងមាំជាង​ពាក់​ព័ន្ធ​ជម្លោះ​ផ្លូវ​ច្បាប់​​រវាង​ប្រទេស​ទាំងពីរនេះ​ជុំវិញ​ដី​មានវិវាទ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ។​ ការ​អត្ថា​ធិប្បាយ​បែប​នេះ​គឺជា​ការ​​អត្ថា​ធិប្បាយ​ជាសាធារណៈ​លើក​ដំបូង​ទៅកាន់​អ្នកនយោបាយ​ជាន់​ខ្ពស់​ថៃ ទាំង​អតីត​ឬ​បច្ចុប្បន្ន និង​ធ្វើ​ឡើង​ចំពេលមាន​សេចក្តី​រាយការណ៍នៅ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្នុងប្រទេស​កម្ពុជា​ថា លោក​ ថាក់​ស៊ីន ដែល​ជាមិត្តភក្តិនិង​ជា​អតីត​ទី​ប្រឹក្សា​​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ នោះនឹងធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​ បច្ចុប្បន្ននេះ តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ “កំពុង​បកស្រាយ”សាលក្រមឆ្នាំ​១៩៦២របស់​ខ្លួន​​ ដែលបាន​​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ឲ្យកម្ពុជា ដើម្បី​សម្រេច​​ដូច​ដែល​​​​កម្ពុជា​អះអាង​ថា តុលាការនេះ​​ក៏​សម្រេច​ប្រគល់​​សិទ្ធិ​កាន់​កាប់​ដី​មាន​វិវាទនៅជាប់នឹង​ប្រាសាទ​នេះឲ្យ​ខ្លួន​រួច​ហើយនោះ​​ឬ​យ៉ាង​ណា។ ប្រទេសថៃនិង​កម្ពុជាបាន​ប៉ះ​ទង្គិច​គ្នា​មួយប្រាវៗ​​ជាច្រើនលើក ប៉ុន្តែជា​ការប៉ះ​ទង្គិច​គ្នា​ដែល​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​ពាក់​ព័ន្ធ​នឹង​ដីនេះ​ចាប់​តាំងពីឆ្នាំ២០០៨​មក។ បន្ទាប់ពី​ការ​ប៉ះ​ទង្គិច​គ្នា​ចុង​ក្រោយ​ កាល​ពី​ខែ​មេសា ប្រទេស​កម្ពុជាបាន​ងាក​​ទៅរកតុលាការ​យុត្តិធម៌អន្តរ​ជាតិ ដោយ​សង្ឃឹមថានឹង​អាចជួយដោះស្រាយ​បញ្ហានេះឲ្យចប់​ជាស្ថាពរតែម្តង។ នៅ​ពេល​ថ្លែង​ទៅកាន់​កាសែត​បាង​កក​ប៉ុស្តិ៍​នោះលោកថាក់​ស៊ីន បាន​លើក​ឡើង​ថាប្រទេស​ថៃមាន​អំណះអំណាង​ខ្សោយ​ជាង​កម្ពុជា។ កាសែត​នេះ​បាន​​ដកស្រង់​សម្តី​លោក​​ថាក់សីុន ថា“និយាយតាមត្រង់ទៅប្រទេស​​ថៃ​កំពុងជួបគុណវិបត្តិនៅក្នុង​រឿង​ក្តី​នេះ”។​ ដោយគាំទ្រ​ផ្នែក​ខ្លះ​នៃ​អំណះ​អំណាង​ផ្ទាល់​មាត់​របស់​​កម្ពុជានៅ​ចំពោះ​មុខ​តុលាការ​យុត្តិ​ធម៌អន្តរជាតិ​កាលពីឆ្នាំ​មុន​នោះ លោក​បាន​​កត់សម្គាល់​ថា ប្រទេសថៃ​មិន​បាន​ជំទាស់​ជាច្រើន​​ទសវត្សរ៍មកហើយ ចំពោះ​ផែន​ទី​សម័យអាណានិគមបារាំង​ ដែល​បាន​​ដាក់​ដី​មានវិវាទនេះ​ឲ្យស្ថិតក្នុង​ប្រទេស​កម្ពុជា ​ហើយ​​ក៏បានស្នើ​សុំច្បាប់​ចម្លងសម្រាប់​ប្រើ​ផ្ទាល់​ខ្លួនផងដែរ។ លោក​ ថាក់​ស៊ីនបាន​បន្តព្រមានថាតុលា​ការ​យុត្តិធម៌អន្តរជាតិ​ទំនងជា​នឹង​សម្រេច​ឲ្យកម្ពុជាឈ្នះ ហើយ​ការ​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​​អាច​បណ្តាលឲ្យមាន​ “អរិភាព​កាន់​​តែ​ខ្លាំងឡើង” នៅ​ក្នុង​ចំណោម​​ប្រជា​ជន​ថៃ។ តាមព័ត៌មានថា លោក​បាន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាលដែល​ដឹកនាំដោយ​លោកស្រី យីង​ឡាក់​ ស៊ីណាវ៉ាត្រា ពន្យល់​ពី​អង្គ​ហេតុ​នៃ​រឿងក្តីនេះប្រាប់​សាធារណជន​ដើម្បី​ជៀស​វាង​​កុំឲ្យ​មាន​ជម្លោះ​ថែមទៀត។ ជាការពិតណាស់ បញ្ហានេះបាន​ក្លាយ​ជា​ចំណុចក្តៅគគុករួចទៅហើយសម្រាប់​ក្រុម​អ្នក​ជាតិនិយម និង​គណបក្ស​នយោបាយ​ក្នុង​​ប្រទេសថៃ ដែល​បាន​បណ្តាល​ឲ្យ​ប្រទេស​នេះអះអាង​សិទ្ធិកាន់​កាប់​ចំពោះ​តំបន់​​មាន​វិវាទនោះ។ ក្រុមមន្ត្រីថៃបាន​បដិសេធមិន​ធ្វើ​អត្ថា​ធិប្បាយអំពី​សកម្មភាពរបស់​លោក ថាក់​ស៊ីន​ ទេ ពីព្រោះលោក​មិន​មែនជា​សមា​ជិក​ផ្លូវ​ការ​​របស់​រដ្ឋាភិបាលបច្ចុប្បន្នឡើយ ប៉ុន្តែ​​ក្រុមអ្នកសង្កេតការណ៍ជាច្រើន​សង្ស័យ​ថាលោក​អាចជា​កម្លាំង​ដ៏ពិត​ប្រាកដ​​នៅ​ពី​ក្រោយ​​រដ្ឋបាលរបស់​ប្អូន​ស្រី​លោក។ លោកថាក់ស៊ីនត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ក្នុង​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦​ ហើយបាននិងកំពុង​រស់​នៅ​ឯ​បរទេស​​តាំងពីពេលនោះមក ដើម្បី​ចៀស​វាង​​ពី​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​តាម​ការ​​ចោទ​​ប្រកាន់​ពីបទពុករលួយ។ លោក ថាក់ស៊ីន មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​លោក​ ហ៊ុន សែន ច្រើន​ឆ្នាំមក​ហើយ​ ថែម​ទាំងធ្លាប់ធ្វើជា​ទី​ប្រឹក្សា​សេដ្ឋ​កិច្ច​​របស់​លោក​កាល​ពីឆ្នាំ២០០៩និង​២០១០ទៀត​ផង។ ទោះជាយ៉ាងណា ការ​អត្ថា​ធិប្បាយ​ចុង​ក្រោយ​បំផុត​របស់​លោក​ នឹង​អាច​មាន​លទ្ធភាព​តិចតួច​ណាស់​ក្នុងការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​រវាង​រដ្ឋភិបាល​របស់ប្អូនស្រី​លោក និង​​អ្នក​ជាតិនិយមដែល​ចូលចិត្ត​បង្ក​សង្គ្រាម​របស់​ប្រទេសថៃ។ មិនថាយ៉ាងណានោះទេ លោក ផៃស៊ីផានអ្នក​នំា​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​បាន​ស្វាគមន៍ការ​អត្ថា​ធិប្បាយ​កាលពី​ចុង​សប្តាហ៍​របស់​លោកថាក់​ស៊ីន។លោកបាន​មានប្រសាសន៍ថា “លោកថាក់​ស៊ីននិយាយការពិត”ដោយ​អះ​អាង​ថា​​ អតីតនាយករដ្ឋមន្ត្រីថៃដែល​នៅ​តែ​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​ចំណោម​ប្រជា​ពល​​រដ្ឋ​នៅ​តាម​ជនបទភាគច្រើន​ក្នុង​ប្រទេស​ថៃ​រូប​នេះ​ គ្រាន់​តែ​បង្ហាញពី​គំនិត​ភាគច្រើននៅ​ក្នុង​ប្រទេស​របស់​លោក​ប៉ុណ្ណោះ។ លោកផៃស៊ីផានបានមាន​ប្រសា​សន៍​ថា“ប្រជាជនថៃ​ភាគច្រើន​យល់អំពី  ដូច្នេះហើយ លោក ថាក់​ស៊ីនគ្រាន់​តែ​ជាមនុស្សម្នាក់​ក្នុង​ចំណោម​មនុស្ស​ភាគច្រើនតែប៉ុណ្ណោះ"។ ចំណែកឯការអះអាង​ថា​លោក​ថាក់​សីុន​ នឹង​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​​កម្ពុជានោះអ្នកនាំពាក្យរូបនេះ​បានមាន​ប្រសា​សន៍ថាលោក​គ្រាន់​តែដឹង​តាម​ព័ត៌​មាន​​ដែល​លោក​បាន​អាន​នៅក្នុង​បណ្តាញ​ផ្សព្វ​ផ្សាយព័ត៌មាន​ក្នុងស្រុកតែប៉ុណ្ណោះ។ ដោយលើកឡើងពី “ប្រភព” របស់​គណ​បក្សភឿថៃ និង​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ថៃ​មួយ​​ចំនួននោះ កា​សែត​​ចេញ​ផ្សាយប្រចាំថ្ងៃកម្ពុជា​ថ្មី បាន​រាយការណ៍​កាលពីម្សិលមិញថា លោក​ថាក់ស៊ីន នឹង​មកដល់​រាជ​ធានី​ភ្នំពេញនៅ​ថ្ងៃ​ព្រហ​ស្បតិ៍​ ដើម្បី​ជួប​ជាមួយ​អ្នក​​គាំទ្រ និង​មាន​​ ការ​ជួប​ជា​លក្ខណៈ​ឯក​ជន​​​ជាមួយ​លោកហ៊ុនសែនផងដែរ៕ ប្រែសម្រួលដោយ សោមសារុន  

​NGOs ថា ​ចំនួនពល​ករ​​ចំណា​ក​ស្រុក​កម្ពុជា​ ដែល​បាត់​​បង់​ទំនាក់ទំនង​​បាន​កើន​ឡើង

អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​បី ​បាន​​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​​គ្រួសារ​​ដែល​​អះអាង​ថា​​  បាន​បាត់​​បង់​ទំនាក់​ទំនង​ជា​មួយសាច់ញាតិ​ ដែល​កំពុង​​ធ្វើ​ការ​នៅ​ឯ​ក្រៅប្រទេសនោះ​ មាន​ការ​កើន​ឡើង​គួរឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ។ អង្គ​ការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុកអាដហុក លីកាដូនិង​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​​ ហៅកាត់ថា CLEC ដែល​ជា​អង្គការជំនួយផ្នែក​បាប់ ​​លើកឡើង​ថា ​ចំនួន​ចេះ​តែ​កើន​ឡើង​ ​នៃ​ប្រជាពលរដ្ឋ​ ដែល​​ស្វែង​រក​ជំនួយ​ក្នុង​ការ​ស្វែង​រក​សាច់ញាតិ​​របស់​ខ្លួន​ បាន​កើត​​មាន​ឡើង​ ស្រប​ពេល​ជា​មួយ​គ្នា​​នឹង​បម្រាម​របស់​រាជរដ្ឋាភិបាល​លើ​ការ​បញ្ជូន​ស្ត្រី​​​ជំនួយ​ការ មេ​ផ្ទះ​កម្ពុជា​​​ ឲ្យ​​ទៅ​បម្រើ​ការងារ​នៅ​​ប្រទេស​ម៉ាឡេស៊ី ​និង​ការ​បិទ​ក្រុមហ៊ុន​​​មួយ​​ចំនួន ​​ដែល​បញ្ជូន​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ទៅ​ក្រៅ​ប្រទេស។​ លោក​ សំ​ ចាន់គា​ មន្ត្រី​​​សម្រប​សម្រួល​​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំ​​ងបាន​មាន​ប្រសាសន៍ថាចាប់​តាំង​ពី​ខែ​មករាមក​ ការិយា​ល័យ​របស់​លោកទទួល​បាន​ពាក្យ​បណ្តឹ​ងចំនួន​៥០​ករណី​ទាក់​ទិន​ទៅនឹង​ការ​បាត់​បង់​ទំនាក់​ទំនង​​​​របស់​សមាជិក ក្រុម​គ្រួសារ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​ធ្វើ​ការនៅ​ក្រៅ​ប្រទេស​ បើប្រៀបធៀប​ទៅ​នឹងប្រាំ​ករណី​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​​កាល​ពី​​ឆ្នាំ ​មុន។​ លោកចាន់គា​ បាន​មាន​ប្រសាសន៍​ថា ​“ខ្ញុំ​គិត​ថាពួកគេ​បាន​បាត់​បង់​ទំនាក់​ទំនង​ភាគ​ច្រើ​ន...

ក្រុមហ៊ុន​សម្លៀក​បំពាក់​ជំរុញ​ឲ្យ​ចាត់​វិធានការលើ​ការ​បាញ់បោះ​

ក្រុមហ៊ុន​ផលិតសម្លៀកបំពាក់​យីហោ​ល្បីៗ​មួយចំនួន​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​អន្តរ​ជាតិ​ធំៗ​ក្នុង​ពិភព​លោក ​រួមជាមួយ​នឹង​អង្គការ​ការពារ​ពល​ករ​​បរទេស បាន​​ស្នើ​ឲ្យរដ្ឋាភិបាល​កម្ពុជា​បង្កើនការ​ប្រឹងប្រែង​ស៊ើប​អង្កេត​បន្ថែម​ទៀតលើការ​បាញ់​អ្នក​តវ៉ា​បី​នាក់​​​កាលពីខែ​មុន​ នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វាយរៀង។ នៅក្នុង​លិខិត​មួយច្បាប់ផ្ញើជូនលោកចមប្រសិទ្ធរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាល​ពីថ្ងៃ​សុក្រ ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​យីហោ​ល្បីៗទាំងនោះ​បាន​ជំរុញ​ឲ្យរដ្ឋាភិបាល​ “ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យបាន​ពេញលេញ​ និង​ប្រកបដោយ​តម្លាភាព...​ព្រមទាំង​ឲ្យជន​ល្មើសទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​កម្មករ​ទាំង​នេះឲ្យរងរបួស​នោះ”។ ដោយត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ​អតិ​ថិ​ជនមួយចំនួន​ក្នុងចំណោមអតិថិជន​ធំៗ​នៃ​ឧស្សាហកម្មផលិតសម្លៀកបំពាក់​ក្នុង​ស្រុករួមាន​ក្រុមហ៊ុន H&M, ក្រុម​ហ៊ុន​American Eagle Outfitters និង​ក្រុមហ៊ុន Columbia នោះលិខិតនេះគឺជា​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​បំផុត​ដែលមិនធ្លាប់​មាន​ពី​អ្នក​បញ្ជា​ទិញ​បរទេស​ទាំងចំពោះ​ការបាញ់​ប្រហារ​ដែល​​​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នេះនិង​ចំពោះ​​​ការស៊ើប​អង្កេត​លើ​ជនសង្ស័យដ៏​សំខាន់​នៅ​ក្នុង​រឿង​នេះ គឺលោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត។ ក្រុមហ៊ុនធំជាង​គេ​ ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ក្នុង​លិខិត​នេះ គឺ​ក្រុម​ហ៊ុន​​ Puma...

មន្ត្រីមាន​ការ​យល់​ខុស​គ្នា​ពី​ស្ថាន​ភាព​​បុរស​ជនជាតិ​រុស្ស៊ី​ ដែល​Interpol តាមចាប់​ខ្លួន​

កាល​ពី​ថ្ងៃ​សុក្រ មន្ត្រី​រដ្ឋា​ភិបាលបានបញ្ជាក់​ខុស​​គ្នា​អំពី​ជោគ​វាសនា​របស់​​​លោក​​ ស្តានី​ស្លាវម៉ូឡូ​ឌី​យ៉ាកូវ មិនដឹង​ថាតើ​ ពួក​គេ​មាន​បំណង​​បណ្តេញជន​េនះចេញ​ពីកម្ពុជា​ ​ឬប្រ​គល់​រូប​គេ​ទៅ​​ឲ្យ​នគរ​បាល​អន្តរ​ជាតិ​ (Interpol) នៅ​ប្រទេស​រុស្ស៊ី។ នៅទីនោះ​ ​នគរ​បាល​អន្តរ​ជាតិ​កំពុង​តាម​​ចាប់​ខ្លួន​គាត់​ពី​បទ​ល្មើស​​រំលោភ​កុមារ។ លោកម៉ូឡូឌីយ៉ាកូវដែល​នគរ​បាល​បាន​និយាយ​ថាពួក​គេ​មិន​ដឹង​​ថាឈ្មោះ​នេះ​​ជ្រក​កោន​នៅ​កន្លែង​ណា​នោះ​​ ត្រូវ​បាន​គេ​ឃើញ​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ដែល​ឈ្មោះ​នេះ​បាន​ដើរ​ទិញផ្លែ​ឈើ និង​បន្លែ​ នៅ​ក្នុង​ផ្សារ​ទំនើប​មួយ ក្នុង​ខណ្ឌ​ដូន​ពេញរាជ​ធានី​ភ្នំ​ពេញ។ បន្ទាប់​ពីត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធ​នាគារ​ ក្នុង​ខេត្ត​​ព្រះ​សី​ហនុ កាល​ពី​ខែ​ធ្នូ​ ដែល​​នៅ​ទី​នោះ​ គាត់​បាន​ជាប់​ពន្ធ​នាគារអស់​រយៈ​ពេល​បួន​ឆ្នាំនៃ​ទោស​ប្រាំបីឆ្នាំ​របស់គាត់ ពី​បទ​រំលោភ​កុមារី​កម្ពុជា​១៥​នាក់​នោះ ក្រុម​អង្គការ​​ការ​ពារ​កុមារបាន​ធ្វើ​ញត្តិមួយ​ជូន​រដ្ឋា​ភិបាល​ស្នើឲ្យ​បណ្តេញ​លោក ម៉ូឡូ​ឌីយ៉ា​កូវ ចេញ​ពី​ប្រទេស​កម្ពុជា​។ លោក​ ម៉ូឡូឌីយ៉ាកូវ ដែល​គេ​​ហៅថា អាឡិចសាន់ដឺត្រូហ្វីម៉ូវ​ នោះ ​ត្រូវ​បាន​អាជ្ញាធរ​​តាម​ចាប់​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី​ចាប់តាំង​ពី​ឆ្នាំ​២០០៤មកពី​បទ​រំលោភ​ក្មេង​ស្រី​ប្រាំ​មួយ​នាក់​ ដែល​មាន​អាយុ​​ប្រាំ​បួន​ និង​១០​ឆ្នាំ​។ មាន​ប្រសាសន៍​ទាក់​ទង​នឹង​ការ​បង្ហាញ​ខ្លួន​សាជា​ថ្មី​​​របស់​លោក ម៉ូឡូឌីយ៉ាកូវ ក្នុង​ក្រុងភ្នំ​ពេញលោក​...

ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ប្រឈមនឹងការរិតបណ្តឹង ព្រោះមានគ្រោះថ្នាក់ចរាចរណ៍ច្រើនពេក

គ្រោះ​ថ្នាក់​រថយន្ត​ក្រុង​ ជា​បន្ត​បន្ទាប់នៅ​តាម​ដង​ផ្លូវ​នៃ​ប្រទេស​កម្ពុជា​ បាន​ក្លាយ​ជា​បញ្ហា​ចោទ​ជា​សំណួរ​អំពី​សុវត្ថិភាព​ ហើយ​ធ្វើឲ្យ​មាន​ការ​ពិភាក្សា​រក​អ្នក ​ដែល​ត្រូវ​បន្ទោសចំពោះ​គ្រោះ​ថ្នាក់​ទាំង​នេះ។ ​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​តាម​ដង​ផ្លូវ​បាន​អះអាងថាអ្នក​បើកបរ​ទទួលទម្ងន់ការងារលើសម៉ោងចំណែក​ឯបណ្តា​ក្រុមហ៊ុនដឹក​អ្នកដំណើរ​វិញ​ បានបន្ទោស​លើ​ការ​បើកបរ​មិន​ប្រយ័ត្នប្រយែងនិងសំណាង​អាក្រក់​ថាជា​ហេតុផល ​ដែលបណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ទាំងនេះ។​ លោក​ស្រីសាន់សុជាតាអ្នក​គ្រប់គ្រង​កម្មវិធី​សុវត្ថិភាព​តាម​ដង​ផ្លូវ​នៅ​អង្គការ​ពិការ​អន្តរជាតិបែ៊លហ្សុិកបាន​និយាយ​ថាគេ​ដឹង​យ៉ាង​ច្បាស់​ថាក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​នានា​បង្ខំ​ឲ្យ​អ្នក​បើកបរ​ធ្វើ​ការ​លើស​ម៉ោង។​ “ប្រសិនបើ​អ្នក​បើកបរ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​លើសពី​ប្រាំបី​ម៉ោងក្នុង​មួយ​ថ្ងៃតើ​នោះ​ជា​កំហុស​របស់​អ្នក​បើកបរ​ ឬជា​កំហុស​របស់​ក្រុមហ៊ុន...

កសិករ​​​ខេត្ត​​​កោះកុង​​​អះអាង​​​ថា​​​ ខ្លួន​​​ត្រូវ​​​មន្ត្រី​​​ក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា​​​គំរាម

កាលពី​​​ម្សិលមិញ ​​​កសិករ​​​នៅ​​​ខេត្ត​​​កោះកុង​​​ម្នាក់​​​ បាន​​​អះអាង​​​ថា​​​ គាត់​​​ត្រូវ​​​បាន​គេព្រមានថា ​​​​​​​នឹង​មាន​ការ​ប្រើ​​​កម្លាំង​​​ប្រដាប់​អាវុធ ​ប្រសិន​បើ​​​គាត់មិន​​​ព្រម​​​ទទួល​​​យក​​​សំណង​ដែល​រដ្ឋាភិបាល​ ផ្តល់​ឲ្យ​សម្រាប់​ដី​របស់​គាត់​​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​គម្រោង​​​សាង​​​សង់​​​រមណីដ្ឋាន​​​ទេស​​​ចរណ៍របស់​​​ក្រុមហ៊ុនចិន​​​ទេ​​​នោះ។ កាលពី​ខែមករាលោកស៊ុនតារាអភិបាល​​​​​​រងខេត្ត​​​កោះ​​​កុង​​​បាន​​​បញ្ជាក់​​​ថា​​​ ក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍន៍​​​កម្ពុជា​​​(CDC)ដែល​​​ជា​​​សេនា​​​ធិការ​​​ផ្នែក​​​វិនិយោគទុនបរទេស​​​របស់​​​រដ្ឋាភិបាល​​​បានអនុញ្ញាត​ឲ្យ​​​ក្រុមហ៊ុន​​​ចិនចំនួន​ពីរ​​​​អភិឌ្ឍ​​​រមណីយដ្ឋាន​​​នៅលើ​កោះ​​​៣​​​ក្នុង​សមុទ្រនៃ​​​​​​​ខេត្ត​​​នៅ​ភាគនិរតី​​​​នេះ។ ​ឈ្មោះ​​​ ជា ប៊ុនអ៊ាងជា​​​កសិករ​​ម្នាក់​​​​រស់​​​​នៅ​​​លើ​​​កោះ​​​ម្នាស់​​​​​ជាកោះ​​​មួយ​​​ដែល​មាន​មនុស្ស​រស់​នៅ​ក្នុង​​​ចំណោម​​​កោះទាំង​៣​​​​ បាន​​​អះអាងថា​​​ គាត់​​​បាន​​​ទទួល​​​ការ​​​​​​ទូរស័ព្ទ​​​...

ប្រទេសកម្ពុជាទៅការពារបណ្តឹងរបស់ខ្លួន នៅឯតុលាការយុត្តិធម៌​​​អន្តរជាតិនា​​​ក្រុង​​​ឡាអេ

លោកហោណាំហុងរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសនិងទំនាក់ទំនងអន្តរជាតិ ​កំពុង​តែ​មាន​វត្តមាននៅ​​ទី​ក្រុងឡាអេប្រទេស​​​ហូឡង់ក្នុង​សប្តាហ៍​នេះដេីម្បី​ផ្តល់ការទាញ​​​ហេតុ​​​ផលផ្ទាល់មាត់ថែមទៀត ​​​ដល់តុលាការ​យុត្តិធម៌​អន្តរជាតិ​​ តាមពាក្យបណ្តឹងរបស់ខ្លួនដែល​​​បាន​​​ដាក់កាល​ពី​ខែ​ឧសភា​​កន្លង​ទៅនេះដើម្បីការពារទឹក​ដី​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ។ បន្ទាប់​ពី​មានការប្រយុទ្ធថ្មីៗនេះ​ជាមួយប្រទេស​ថៃ​ ជុំវិញ​តំបន់ដែលភាគីថៃ​​​អះអាង​​​កាលពីខែ​កុម្ភៈ​ ឆ្នាំ​២០១១ថាជាដីមាន​​​ជម្លោះប្រទេស​កម្ពុជា ​បាន​ស្វែងរក​ជំនួយ​ពី​​​តុលាការ​​យុត្តិធម៌​អន្តរជាតិ​ ដែលជា​តុលាការ​កំពូល​ របស់​អង្គការ​សហ​ប្រជាជាតិឲ្យ​​​...

អង្គការ​​​សិទ្ធិមនុស្សអះអាងថា អ្នកភូមិ​​​ក្នុង​​​ខេត្ត​​​កោះកុងដែល​​​ត្រូវ​​​បាន​​​ផ្លាស់​​​ទីលំនៅ​​​បានស្លាប់

ប្រជាពលរដ្ឋ២១នាក់បានស្លាប់នៅ​​​ក្នុង​​​ខេត្ត​​​កោះកុង ដោយសារតែ​​​លទ្ធផល​​​នៃ​​​ការ​​​រុះរើ​​​លំនៅដ្ឋាន​​​របស់ពួក​​​គាត់ ​​​ដើម្បី​​​បើក​​​ផ្លូវ​​​ឲ្យ​​​គម្រោង​​វិនិយោគផ្នែកវិស័យទេសចរណ៍​​​ដ៏​​​ធំ​​​របស់ចិន ។ ក្នុង​​​លិខិត​​​មួយ​​​ផ្ញើជូន​​​លោកអាយខន ​​​តំណាង​​​​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​ប្រចាំ​​​មណ្ឌល​​​​​​ខេត្ត​​​កោះកុងអង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូបាន​​​អំពាវនាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ជួយ​​​ពលរដ្ឋដែល​​​ផ្លាស់លំនៅដ្ឋាន​​​ដោយសារគម្រោង​​​អភិវឌ្ឍន៍ ក្នុង​​​ខេត្ត​​​នេះ។ លិខិត​​​ដែល​​​មាន​​ប្រាំបីទំព័រ ​​​ចុះ​​​​​​ថ្ងៃទី​​​២៧ ​​​ខែ​​​កុម្ភៈបាន​​​លើក​​​ឡើង​​​ថា“​​​នៅក្នុងខែ​​​កញ្ញា​​​ឆ្នាំ២០១១ ​​​ស្ត្រីម្នាក់​​​ឈ្មោះលី​​​ អាយបាន​​ស្លាប់​​​ក្នុង​​​ពេល​​​សម្រាលកូន​​​ ព្រោះ​​​ទីនោះ​​​គ្មាន​​​មណ្ឌល​​​សុខភាព​​​ទេ។ ​​​រហូត​​​មកដល់​​​ពេល​​​នេះមាន​​​ប្រជាពលរដ្ឋ​​​២១​​​នាក់​​​ហើយ​​​ បាន​​​ស្លាប់​​​ ។ លិខិត​ដែលចុះហត្ថ​លេខា​ដោយលោកអុិនគង់ឈិត...

លោក ហ៊ុន សែន និយាយការពារការលើកលែងទោសបទល្មើសនេសាទ

អំឡុងការ​ថ្លែងសុន្ទរកថា​រយៈ​ពេល​​​ជាង​បីម៉ោងនោះលោក​នាយក​រដ្ឋមន្ត្រីហ៊ុន​ សែន​កាលពីម្សិលមិញ​បានធ្វើការ​បញ្ជាក់​ពី​ការ​លើកលែងទោសនាពេល​ថ្មីៗនេះ​ចំពោះ​​បទ​ល្មើស​នេសាទហើយ​បាន​ស្នើឲ្យមន្ត្រី​​​ជល​​​ផល​ធ្វើ​កំណែ​ទម្រង់​​ច្បាប់នេះដែលដាក់​ទោស​ព្រហ្ម​ទណ្ឌ​ចំពោះ​​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​មួយ​ចំនួន។ លោកបានមាន​ប្រសាសន៍ថា“អស់​លោក​បាន​អនុញ្ញាតឲ្យវិស័យឯកជន​ប្រើ​ប្រាស់​​ទឹកទន្លេ​រាប់​រយ​ពាន់​​ម៉ែត្រ​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​វិញ​​ឲ្យ​ប្រើ​​​តែ​ពីរម៉ែត្រ​ប៉ុណ្ណោះ។យើង​ត្រូវតែកែ​ប្រែ​ច្បាប់​នេះដើម្បីផ្តល់​ផល​ប្រយោជន៍​​​​ដល់​ប្រជា​​ពល​រដ្ឋ...​សូមកុំ​កំណត់​​ចំនួនឧបករណ៍ ​ តទៅទៀត”។ ក្នុង​សុន្ទរកថារបស់​លោកហ៊ុន​ សែនបាន​ប្រាប់​តួលេខដែលបាន​បង្ហាញ​ជា​លើក​ដំបូង​អំពីការ​ដែល​ឡូត៍​នេសាទ​ធ្វើ​ពាណិជ្ជ​កម្ម​​បាន​រីករាលដាល​ ដែល​​ឡូត៍នេសាទទាំងនោះ​លោក​បាន​​ប្រកាសលុបចោលកាល​ពី​ខែ​មុន។លោកហ៊ុនសែនថ្លែងថាឡូត៍នេសាទឯកជន​ចំនួន​៣៧បាន​គ្រប​ដណ្តប់​លើ​ផ្ទៃដីឬទន្លេជាង​២៧០.០០០​ហិកតា។ លោក​បានថ្លែង​​​ថាដោយ​ឡូត៍​នេសាទ​​​ទាំងអស់​ត្រូវ​បាន​លុប​ចោល​នោះ​ ផ្ទៃដីជិត​១៧៨.០០០ហិកតាត្រូវ​បាន​បើក​​​ចំហហើយនៅ​សល់​ពីនោះ​ទុក​​សម្រាប់​​​អភិរក្ស ​​​ដើម្បី​​​បង្កើនបរិមាណ​ត្រី។លោក​នាយក​រដ្ឋមន្ត្រី​...

ព័ត៌មានថ្មីៗ