28.1 C
Phnom Penh

CATEGORY

ព័ត៌មាន​ថ្មីៗ

ចិន សុំអោយតែវ៉ាន់ទទួលជំនួយវ៉ាក់របស់ចិនក្រោមហេតុផលសាច់ឈាមតែមួយ ប៉ុន្តែតៃវ៉ាន់មិនស្វាគមន៍ឡើយ

នៅខណៈនេះដែនដីកោះតៃវ៉ាកំពុងឆ្លងរីករាលដោយ ជំងឺកូវិដ ១៩ ក្នុងរលកទី២ ដែនកោះមួយនេះ ក៏កំពុងរងការវាយកាន់កាប់ដោយប្រទេសចិនជាសាច់ឈាមនឹងគ្នាដែរ។ ក្នុងរយៈពេល ចុងក្រោយនេះ តៃវ៉ាន់ ជាកូនកោះតូចមួយមានប្រជាជន...

ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល និងខេត្តកំពត សរុបចំនួន២២នាក់ បានស្លាប់ដោយពុលស្រាស និងស្រាថ្នាំ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ពលរដ្ឋ រស់នៅតាមបណ្តារាជធានី-ខេត្តនានា ទូទាំងប្រទេសកម្ពុជា សូមកុំពិសាស្រាស ឬស្រាថ្នាំ ដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងឈានដល់ពុលស្លាប់ថែមទៀតផង។ សារក្រើនរំឭករបស់លោក...

រដ្ឋមន្ត្រីក្រសួងកសិកម្ម ថា កម្ពុជា នាំចេញផលិតផលកសិកម្មជាង ៤លានតោន ទៅបរទេស សម្រាប់រយៈពេល ៥ខែ ដើមឆ្នាំ២០២១

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា ក្នុងរយៈពេលជិត ៥ខែដើមឆ្នាំ២០២១ នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្ម សម្រេចបានជាង...

គណបក្សក្រៅរដ្ឋាភិបាលថា បញ្ហាCovid-19នៅកម្ពុជាត្រូវបានគេរិះគន់ថា កំពុងស្ថិតក្នុងសេណារេយូនយោបាយ

មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ លើកឡើងថា បញ្ហាCovid-19 បានក្លាយជាប្រធានបទដែលមានការជជែកគ្នាមិនដាច់ស្រេចថាតើ ជា Covid-19 ពិតប្រាកដ ឬជាCovid-19 ដែលប្រើដើម្បីជាឧបករណ៍នយោបាយនៅកម្ពុជា។ អគ្គហេរញ្ញិកគណបបក្សខ្មែរស្រលាញ់ជាតិ...

រដ្ឋមន្ត្រីក្រសួងព័ត៌មានថា ក្នុងនាមជាអ្នកសារព័ត៌មានត្រូវតែផ្សាយព័ត៌មានពិត ខណៈក្រុមអ្នកតស៊ូមតិទាត់ចោលការអះអាងនេះ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា ក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវចាំថា ព័ត៌មានដែលប្រព័ន្ធផ្សាយរបស់រដ្ឋផ្សាយចេញ គឺត្រូវតែផ្សាយព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុកចិត្តបាន...

អ្នកឃ្លាំមើលសង្គម ជនជាតិអេស្ប៉ាញថា លោកបារម្ភពីឆ្លងវីរុសCovid-19 លើអ្នកដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារព្រៃស សព្វថ្ងៃនេះ

ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ បានសំដែងការព្រួយបារម្ភ ជាខ្លាំងចំពោះសុខភាពសកម្មជន ចលនាមាតាធម្មជាតិ ដែលកំពុងឃុំខ្លួន ក្រោយពេលទទួលបានដំណឹងថា អ្នកទោសក្នុងពន្ធនាគារ ម១ ជាង ១០នាក់...

អាជ្ញាធរមូលដ្ឋានខេត្តព្រះវិហារ ហៅជនជាតិដើមភាគតិចសួរនាំ រឿងក្រុមហ៊ុនទ្រីភាព ឈូសឆាយកន្លែងប្រវត្តិសាស្ត្រជនជាតិកួយ

អាជ្ញាធរស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែឧសភា នេះ បានអញ្ជើញជនជាតិដើមភាគតិចកួយ ជាង ១០នាក់ ជជែកគ្នាស្វែងរកដំណោះស្រាយករណីក្រុមហ៊ុន...

គ្រូបង្រៀនម្នាក់ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារបន្ទាប់ពីបានរិះគន់ការសង់ស្តូបមិត្តភាព កម្ពុជា-វៀតណាម

គ្រូបង្រៀនបកម្រិតបឋមសិក្សានៅខេត្តប៉ៃលិនម្នាក់បានចាត់ទុក ការកាត់ទោសរបស់តុលាការខេត្តប៉ៃលិន លើរូបលោកឲ្យជាប់ពន្ធនាគារ រយៈពេល ១ឆ្នាំ ដោយសារការរិះគន់ អំពីការសង់ស្តូបវៀតណាម ក្នុងខេត្តប៉ៃលិន ថា...

អ្នកស្រីអង់សានស៊ូជីថា បក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនៅតែរស់បើពលរដ្ឋនៅតែមានស្មារតីសាមគ្គីគ្នាក្នុងបុព្វហេតុប្រជាធិបតេយ្យ

ស្របពេលដែលរបបយោធាភូមា មានផែនការក្នុងការរំលាយគណបក្សសម្ព័ន្ធជាតិប្រជាជាធិបតេយ្យ NLD គឺអ្នកនយោបាយកំពូលរបស់បក្សនេះ ដែលជាស្រ្ដីជើងឯកប្រជាធិបតេយ្យ គឺអ្នក អង់សាន ស៊ូជីដែលជាទីប្រឹក្សារដ្ឋត្រូវបានពួកយោធា ចាប់ឃុំខ្លួនបានចេញសារតស៊ូមតិភ្លាមៗថា...

មេរដ្ឋប្រហារភូមារៀនសូត្រតាមប្រទេសមួយក្នុងតំបន់រំលាយបក្សខ្លាំងជាងបក្សខ្លួនឯងព្រោះខ្លាចចាញ់ឆ្នោត

នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានរឿងកើតឡើងប្រហាក់ប្រហែលគ្នានៃការដណ្ដើមអំណាចដោយហិង្សា និងដោយអំណាចដែលខ្លួនអាចបញ្ជាទៅលើស្ថាប័នណាមួយដែលមានអំណាចក្នុងការវិនិច្ឆ័យខុសនិងត្រូវគឺដើម្បីបានអំណាចមកវិញ។ ប្រទេសខ្លះឆក់យកអំណាចពីជនស៊ីវិល ឬបក្សប្រជាធិបតេយ្យដោយការប្រើអំណាចរបស់យោធាគឺការធ្វើរដ្ឋប្រហារ ហើយប្រទេសខ្លះទៀតដែលមេដឹកនាំមានអំណាចទៅលើប្រព័ន្ធតុលាការក៏ចាប់ផ្ដើមឱ្យមានពាក្យបណ្ដឹងប្រឆាំងនឹងគូប្រជែងរបស់ខ្លួនដែរ។ ក្នុងតំបន់អាស៊ីអាគ្នេយ៍គឺមាន១០ប្រទេស ក្នុងចំណោមប្រទេសទាំង១០ នេះមានពីរប្រទេសប្រកាន់យករបបកុម្មុយនីស្ដ គឺវៀតណាម និង ឡាវ។...

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.