38.1 C
Phnom Penh

រដ្ឋមន្ត្រីក្រសួងកសិកម្ម ថា កម្ពុជា នាំចេញផលិតផលកសិកម្មជាង ៤លានតោន ទៅបរទេស សម្រាប់រយៈពេល ៥ខែ ដើមឆ្នាំ២០២១

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា ក្នុងរយៈពេលជិត ៥ខែដើមឆ្នាំ២០២១ នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្ម សម្រេចបានជាង ៤លានតោន ដែលចំនួននេះ ច្រើនជាងឆ្នាំ២០២០ ចំនួន ជាង ១លានតោន លានតោន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមរបស់ខ្លួនកាលពីពេលថ្មីៗនេះថា ផលិតផលសំខាន់ៗមួយចំនួនដែលកម្ពុជា បាននាំចេញទៅបរទេសរួមមាន ស្រូវ ចំណិតដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត សណ្តែកបាយ ផ្លែចេកស្រស់ និងផលិតផលកសិកម្មផ្សេងៗទៀត។

អំឡុងពេលរដូវប្រមូលផលផ្លែស្វាយកន្លងមកនេះ កសិករជាអ្នកដាំស្វាយ បានយកផ្លែស្វាយរបស់ខ្លួនដែលប្រមូលបាន ទៅចាក់ចោល ដោយសារតែមិនមានទីផ្សារ ហើយពួកគាត់បានរងការខាតបង់លើការបោះទុនវិនិយោគដំណាំពួកគាត់យ៉ាងសន្ធឹកសន្ធាប់។

ចំណែកព័ត៌មានដែលចែកចាយតាមបណ្ដាញសង្គមវិញ គឺកសិករមួយចំនួន បានភ្ជួរផលបន្លែរបស់គាត់ចោលទាំងស្រុង ដោយសារតែខ្វះទីផ្សារ ហើយមន្ត្រីកសិកម្ម បានព្រមានម្ចាស់ដំណាំទៅវិញ។ ចំណែក រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វែង សាខុន បានបន្ទោសលើគុណភាពផលិតផលកសិកម្មរបស់ពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស