27.3 C
Phnom Penh

CATEGORY

បរិស្ថាន

អ្នក​ឃ្លាំមើល៖ ការ​ចាប់​សកម្មជន​បរិស្ថាន​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​ត្រូវ​ពលរដ្ឋ​មើល​ឃើញ​ថា​ជា​រឿង​អយុត្តិធម៌

មន្ត្រី​សង្គម​ស៊ីវិល​ខាង​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា ព្រមាន​ថា ការ​ចាប់​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ ត្រូវ​ពលរដ្ឋ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា គឺជា​រឿង​អយុត្តិធម៌ បើ​ទោះបីជា​អាជ្ញាធរ​កម្ពុជា​ព្យាយាម​បិទបាំង និង​បកស្រាយ​បំភ្លៃ​ការពិត​យ៉ាងណាក៏ដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល...

ជនជាតិ​ដើម​ភាគតិច​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លុប​គម្រោង​កាត់​ឆ្វៀល​ដី​ព្រៃ​អភិរក្ស​ជាង​៣​ពាន់​ហិកតារ​នៅ​មណ្ឌលគិរី

ក្រុម​ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ខេត្ត​មណ្ឌលគិរី សម្ដែង​ការ​ព្រួយបារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​លុប​គម្រោង​កាត់​ឆ្វៀល​ដី​ព្រៃ​អភិរក្ស​ជាង ៣​ពាន់​ហិកតារ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ តាម​ការ​ស្នើសុំ​របស់​ជនជាតិ​ដើម​ភាគតិច​ទេ នោះ​គម្រោង​អភិវឌ្ឍន៍​សាងសង់​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា-វៀតណាម នឹង​បង្ក​ជា​គ្រោះ​មហន្តរាយ​ធំធេង​បំផ្លាញ​ធនធាន​ធម្មជាតិ ជម្រក​សត្វព្រៃ...

ដើម​ស្មាច់​និង​ដើម​កោងកាង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ស្រុក​បុទុមសាគរ​កំពុង​រង​ការ​កាប់​បំផ្លាញ​យក​ដី​ធ្វើ​កម្មសិទ្ធិ

ពលរដ្ឋ​រស់នៅ​ខេត្ត​កោះកុង អះអាង​ថា មាន​ក្រុម​មនុស្ស​ប្រដាប់​ដោយ​ឧបករណ៍​កាប់​ព្រៃ បាន​នាំគ្នា​ចូល​ទៅ​កាប់​ផ្តួល​រំលំ​ដើម​ស្មាច់ និង​ដើម​កោងកាង​យ៉ាង​អនាធិបតេយ្យ ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ អស់​ជាច្រើន​ហិកតារ និង​នៅ​តំបន់​ព្រែកតាព្រហ្ម ស្ថិត​ក្នុង​ភូមិ​តាអុក...

អ្នក​ឃ្លាំមើល​សង្គម​ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លើ​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​អះអាង​របស់​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន ចំពោះ​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch គឺជា​ការ​ដោះសា​ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន និង​ព្យាយាម​ទម្លាក់​កំហុស​លើ​ពលរដ្ឋ​ខ្លួនឯង​តែប៉ុណ្ណោះ។ ការ​អះអាង​របស់​ក្រុម​អ្នក​តស៊ូ​មតិ​នេះ...

សង្គម​ស៊ីវិល​ប្រកាស​យុទ្ធនាការ​សុំ​ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់​ឃុំ

អង្គការ និង​សមាគម​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចាប់ផ្ដើម​ដាក់​ចេញ​នូវ​យុទ្ធនាការ​សុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដទៃ​ទៀត​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​កន្លងមក។ អង្គការ​សង្គម​ស៊ីវិល និង​សមាគម​នានា​នៅ​កម្ពុជា បាន​ប្រកាស​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​១០...

សកម្មជន​បក្ស​ប្រឆាំង​ថា​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ជា​ការ​ព្យាយាម​បិទបាំង​កំហុស​របស់​រដ្ឋាភិបាល

សកម្មជន​បក្ស​ប្រឆាំង រិះគន់​ថា ការ​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​លើ​យុវជន​ការពារ​បរិស្ថាន​នា​ពេល​កន្លងមក គឺជា​ការ​ព្យាយាម​បិទបាំង​នូវ​កំហុស​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ មិន​អាច​ការពារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​លុប​បឹង លុប​ទន្លេ...

សកម្មជន​បរិស្ថាន៖ បើ​មិន​ចាប់​អ្នក​ប្រព្រឹត្ត​មក​ដាក់​ទោស ព្រៃឈើ​នឹង​វិនាស

សកម្មជន​បរិស្ថាន លើកឡើង​ថា ការ​ដាំ​ដើមឈើ​ឡើងវិញ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​សិន​មិន​ចាប់​ខ្លួន​អ្នក​កាប់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង រួម​ទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មក​ដាក់​ទោស​តាម​ច្បាប់​នោះ​ទេ ព្រៃឈើ​នៅ​ក្នុង​កម្ពុជា​នឹង​វិនាស​អស់​ដដែល។ ការ​លើកឡើង​របស់​ក្រុម​សកម្មជន​បរិស្ថាន​នេះ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន...

សកម្មជន​បរិស្ថាន​៣​នាក់​ដែល​កាត់ទោស​រួច​និង​កំពុង​ជាប់​ឃុំ ប្រឈម​នឹង​បទ​ចោទ​ថ្មី​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់»

សកម្មជន​បរិស្ថាន​ចំនួន ៣​នាក់​ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស និង​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ប្រឈម​នឹង​បទ​ចោទ​ថ្មី​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់»។ យុវជន​មាតា​ធម្មជាតិ ៣​នាក់​រួម​មាន លោក ថុន រដ្ឋា...

ក្រសួង​ធនធាន​ទឹក​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​នូវ​ឥទ្ធិពល​កូន​ព្យុះ​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អះអាង​ថា កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​កូន​ព្យុះ​ទី​៧ ឈ្មោះ «សេមប៉ាកា» ដែល​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន ដែល​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ និង​មាន​ខ្យល់​កន្ត្រាក់​ខ្លាំង​ថែមទៀត​ផង។ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក...

ក្រសួង​បរិស្ថាន​សម្ដែង​មោទកភាព​ក្នុង​ការ​គ្រប់គ្រង​និង​អភិរក្ស​ធនធាន​ធម្មជាតិ ប៉ុន្តែ​សកម្មជន​បរិស្ថាន​គ្មាន​ជំនឿ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន អះអាង​ថា កម្ពុជា​បាន​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​មោទកភាព ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជាធរមាន។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា...

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.