28.5 C
Phnom Penh

CATEGORY

វីដេអូ

កម្មវិធី​Idea Talk៖ តើ​ព្រឹត្តិ​ការណ៍​អ្វី​ដែល​សំខាន់ៗ​សម្រាប់​សប្តាហ៍នេះ?

កម្មវិធី​Idea Talkតាម​បណ្តាញ ​Facebook Live​របស់​The Cambodia Daily​ ថ្ងៃ​ទី​២៥​មករា​ឆ្នាំ​២០១៩។​

តុលាការ​ខេត្ត​ព្រះ​សីហនុ​សម្រេច​​ឃុំឃាំង​អតីត​ចៅ​សង្កាត់​រង​នៃ​សង្កាត់​ទី១​ របស់​បក្ស​ប្រឆាំង​ និង​សកម្មជន​សហជីព

តុលាការ​បាន​សម្រេច​បញ្ជូន​អតីត​ចៅ​សង្កាត់​រង​សង្កាត់​ទី​១​ មកពី​គណបក្ស​សង្រ្គោះ​ជាតិ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​និង​មន្ត្រី​សហ​ភាព​ការងារ​កម្ពុជា​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ជា​បណ្តោះ​អាសន្ន​កាលពី​ថ្ងៃ​ល្ងាច​ថ្ងៃ​ពុធ​ពី​បទ​​បោះ​បង្គោល​ព្រំដី​នៅ​លើ​ដី​តំបន់​ការ​ពារ​របស់​រដ្ឋ ​និង​រារាំង​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថ​កិច្ច។​

សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មិន​សុខ​ចិត្ត​ចំពោះ​ការ​យក​ពន្ធ​អង្ករ​របស់​កម្ពុជា​ឆាប់​រហ័ស​ពេក​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​អះអាង​ថា​ ការ​សម្រេច​យក​ពន្ធ​លើ​ស្រូវ​អង្ករ​របស់​កម្ពុជា​មាន​ភាព​ប្រញាប់​ប្រញាល់​ពេក ​ដែល​ធ្វើឲ្យ​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​ត្រៀម​ខ្លួន​មិន​ទាន់។​

អតីត​អភិបាល​ខេត្ត​តាកែវ​បដិសេធ​ថា​ លោក​មិន​បាន​សម្លាប់​ស្រី​កំណាន់​ឈ្មោះ​ចេវ សុវឌ្ឍនា​ឡើយ​

អតីត​អភិបាល​ខេត្ត​តាកែវ​លោក​ ឡាយ វណ្ណៈ​ បដិសេធ​នៅ​ចំពោះ​ចៅក្រម​សាលាដំបូង​ កាលពី​ម្សិលមិញ​ថា​ លោក​មិន​បាន​ធ្វើ​ឃាតស្រី​កំណាន់​របស់​លោក​ឈ្មោះ​ចេវ សុវឌ្ឍនា​​នោះទេ។​

សមត្ថ​កិច្ច​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ពល​រដ្ឋ៦​នាក់​ពី​បទ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​អនុវត្ត​សាលដីកា​

សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​ កាលពី​ព្រឹក​មិញ​​​នេះ​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ចំនួន​៦​នាក់​ ដោយ​សារ​ពួកគេ​បាន​នាំគ្នា​តវ៉ា​ដុត​កង់​ឡាន​ប្រឆាំង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​នេះ ​ដែល​នាំគ្នា​ចុះ​អនុវត្ត​សាលដី​កា​វាស់វែង​ដីធ្លី​មាន​ជម្លោះ​ឲ្យ​​ទៅ​លោក​ឧកញ៉ា ស៊ីវ គង់ទ្រីវ​ និង​ភរិយា​ឈ្មោះ​ហុង សួន។

លោក​ហ៊ុន សែន​ប្រកាស​ត្រៀម​វាយ​ប្រហារ​ កម្លាំង​កងទ័ព​ណា​ប្រឆាំង​រដ្ឋាភិបាល​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បញ្ជា​ឱ្យ​ កងទ័ព​ដែល​ស្មោះស្ម័គ្រ​នឹង​របប​របស់​លោក​ត្រូវ​ត្រៀម​ខ្លួន​កម្ទេច​ចោល​កងកម្លាំង​ទាំង​ឡាយ​ណាដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់ ​លោក​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត។​ ប៉ុន្តែ​សហគមន៍​អន្តរ​ជាតិ​ចាត់ទុក​ការ​បោះឆ្នោត​កន្លង​ទៅ ​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ។ ​

កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី២៤មករាឆ្នាំ២០១៩

កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី២៤មករាឆ្នាំ២០១៩

មន្រ្តី​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​រក្សា​ជំហរ​ពិភាក្សា​ជាមួយ​កម្ពុជា​ករណី​EBA​

មន្រ្តី​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​អះអាង​ថា​ខ្លួន​នៅតែ​បន្ត​រក្សា​ជំហរ​ពិភាក្សា​ជាមួយ​កម្ពុជា​អំពី​បញ្ហា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA។​

របប​ក្រុង​ភ្នំពេញ​ប្រកាស​មិន​ទទួល​ស្គាល់​ឯករាជ្យ​ភាព​របស់​តៃវ៉ាន់​ជាដាច់​ខាត​

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ប្រកាស​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ​ ដោយ​មិន​ព្រម​ទទួល​ស្គាល់​ឯករាជ្យ​ភាព​របស់​ទឹក​ដី​កោះ​តៃវ៉ាន់​ជា​ដាច់ខាត។ ​

ការិយាល័យ​នាំពាក្យ​របប​ក្រុង​ភ្នំពេញ​ព្រមាន​ចាប់​ខ្លួន​លោក​សម រង្ស៊ី​ បើ​ហ៊ានជាន់​ដីស្រុក​ខ្មែរ​វិញ​

រដ្ឋាភិបាល​របប​លោក​ហ៊ុន សែន​ព្រមាន​ចាត់​វិធាន​ឱ្យ​ខាង​តែ​បាន​ ទៅតាម​ផ្លូវ​ច្បាប់​ចំពោះ​លោក​សម រង្ស៊ី​ប្រសិន​បើ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​​ហ៊ាន​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា។​

ព័ត៌មានថ្មីៗ