27 C
Phnom Penh

មន្រ្តី​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​រក្សា​ជំហរ​ពិភាក្សា​ជាមួយ​កម្ពុជា​ករណី​EBA​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តី​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​អះអាង​ថា​ខ្លួន​នៅតែ​បន្ត​រក្សា​ជំហរ​ពិភាក្សា​ជាមួយ​កម្ពុជា​អំពី​បញ្ហា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA។​

ស្នងការ​នៃ​គណៈ​កម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជ​កម្ម​អ្នក​ស្រី​​Cecilia Malmström​បាន​សរសេរ​នៅ​លើបណ្តាញ​ទំនាក់​ទំនង​សង្គម​Twitter​របស់​អ្នកស្រី​កាលពី​ម្សិលមិញ​ ថា ​អ្នកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​គឺ​លោក​ប្រាក់ សុខុន ​ជជែក​ពី​បញ្ហា​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​(EBA)​ និង​លទ្ធភាព​នៃ​ការ​ដក​ប្រព័ន្ធ​លើក​លែង​ពន្ធ​នេះ។

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា ​សហភាព​អឺរ៉ុប​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​អំពី ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ការ​គោរព​សិទិ្ធ​មនុស្ស ​និង​នីតិរដ្ឋ​នៅ​កម្ពុជា។​

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​លោក​ប្រាក់​ សុខុន​កំពុង​ដឹកនាំ​គណៈ​ប្រតិភូ​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ប្រ៊ុសសែល​(Brussel)​ប្រទេស​ប៊ែល​ហ្សិច​(Belgium)​ដោយ​មាន​ការ​អញ្ជើញ​ពីអ្នក​ស្រី​ហ្វេឌឺរីកា ប៉ូហ្គើរីនី​(Federica Mogherini)​ដែល​ជា​អនុ​ប្រធាន​នៃ​គណៈ​កម្មាធិការ​អឺរ៉ុប។​

ចំណែក​ក្រុម​អ្នក​ជំនួញ​កម្ពុជា​ប្រមាណ​៤០​ស្ថាប័ន​រួម​ទាំង​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​លោក​គិត ម៉េង ​កាលពី​ម្សិលមិញ​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ផ្ញើ​ទៅកាន់​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​លោកស្រី​Cecilia Malmström) ឲ្យ​ចៀស​វាង​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស