27 C
Phnom Penh

TAG

កម្ពុជា-អាមេរិក

លោក ហ៊ុន សែន ថា​កម្ពុជា​ចង់​ធ្វើ​មិត្ត​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​រួម​ទាំង​អាមេរិក

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ចង់​ធ្វើ​មិត្ត​គ្រប់​បណ្តា​ប្រទេស​ទាំងអស់ រួម​ទាំង​អាមេរិក​ផង​ដែរ ព្រោះ​កម្ពុជា​ប្រកាន់​ជំហរ​នយោបាយ​អព្យាក្រឹត​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។ មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​បន្ទាប់ពី​ជំនួប​ជាមួយ​អតីត​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក ដូណាល់ អឹម បេនតុន (Donald M. Benton) កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ថា កម្ពុជា​ចង់​ធ្វើ​មិត្ត​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​រួម​ទាំង​អាមេរិក​ផង​ដែរ...

លោក ហ៊ុន សែន ថា​មិន​បាន​ចោទ​អាមេរិក​ជួយ​លោក កឹម សុខា ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ថា លោក​មិន​បាន​ចោទ​អាមេរិក​នៅ​ពីក្រោយ​សំណុំរឿង​លោក កឹម សុខា នោះ​ទេ ខណៈ​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បារម្ភ​អំពី​ដំណើរការ​សវនាការ​សំណុំរឿង​របស់​លោក កឹម សុខា។ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រដ្ឋាភិបាល​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហៅ​ថា «ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល»...

អ្នក​តស៊ូ​មតិ​ថា​លោក ហ៊ុន សែន គ្មាន​ឱកាស​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ឡើងវិញ​ទេ

អ្នក​ឃ្លាំមើល​សង្គម​មួយ​រូប​ព្រមាន​ថា លោក ហ៊ុន សែន គ្មាន​ឱកាស​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ​នោះ​ទេ ប្រសិនបើ​មិន​ទម្លាក់​ចោល​បទ​ចោទ​លើ​សំណុំរឿង​លោក កឹម សុខា និង​ជម្រះ​ការ​សង្ស័យ​ជុំវិញ​មូលដ្ឋាន​ទ័ព​ចិន​លើ​ទឹកដី​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៥ ឧសភា ថា នៅ​ពេល​លោក កឹម សុខា នៅតែ​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​នោះ...

IDEA TALK៖ បើ​រដ្ឋាភិបាល​ខ្មែរ​ចាត់ទុក​សហរដ្ឋ​អាមេរិក​ជា​សត្រូវ តើ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​មាន​កាតព្វកិច្ច​យ៉ាង​ណា​ឲ្យ​សម​ជា​ពលរដ្ឋ​ប្រទេស​សេរី?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «បើ​រដ្ឋាភិបាល​ខ្មែរ​ចាត់ទុក​សហរដ្ឋ​អាមេរិក​ជា​សត្រូវ តើ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​មាន​កាតព្វកិច្ច​យ៉ាង​ណា​ឲ្យ​សម​ជា​ពលរដ្ឋ​ប្រទេស​សេរី?»។

អនុព័ន្ធយោធា​អាមេរិក​ថ្មី​បំពេញ​បេសកកម្ម​ការទូត​ក្រោយ​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី​មក​បំពេញ​បេសកកម្ម​ការទូត​យោធា​នៅ​កម្ពុជា ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង​កងទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ថែម​ទៀត​រវាង​អាមេរិក និង​កម្ពុជា បន្ទាប់ពី​កម្ពុជា​បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងគោក​ចិន កាល​ពី​ពេល​ថ្មីៗ​នេះ។ នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២ ថា ការ​បំពេញ​បេសកកម្ម​ការទូត​យោធា​នៅ​កម្ពុជា​របស់​ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី​នេះ ធ្វើឡើង​ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង​កងទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ថែមទៀត​រវាង​អាមេរិក និង​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី លោក ថាំង លី ( THANG LY)...

IDEA TALK៖ តើ​កម្ពុជា​ត្រូវ​ធ្វើ​ខ្លួន​បែប​ណា ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​កម្ពុជា​ត្រូវ​ធ្វើ​ខ្លួន​បែប​ណា ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក?»។

IDEA TALK៖ តើ​អំពើ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​អាច​បោកប្រាស់​សហរដ្ឋ​អាមេរិក​តាមរយៈ​ការ​ជួល​ក្រុម​អ្នក​បញ្ចុះបញ្ចូល​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អំពើ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​អាច​បោកប្រាស់​សហរដ្ឋ​អាមេរិក​តាមរយៈ​ការ​ជួល​ក្រុម​អ្នក​បញ្ចុះបញ្ចូល​ដែរ​ឬ​ទេ?»។

IDEA TALK៖ ទំនាក់ទំនង​កម្ពុជា-អាមេរិក​ឆ្នាំ​២០២២

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «ទំនាក់ទំនង​កម្ពុជា-អាមេរិក​ឆ្នាំ​២០២២»។

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ខ្លាំងៗ​នូវ​ការ​ជួល​ក្រុមហ៊ុន​ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-អាមេរិក

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ថា នៅ​ពេល​ដែល​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា​ការ​ជួល​ក្រុមហ៊ុន​ឲ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា និង​អាមេរិក​ឡើងវិញ គឺជា​រឿង​ល្អ នោះ​មាន​ន័យ​ថា លុយ​គឺ​អាច​ធ្វើ​ឱ្យ​អាក្រក់​ទៅ​ជា​ល្អ ដោយ​ប្រាសចាក​ភាព​ត្រឹមត្រូវ​យ៉ាង​ពិតប្រាកដ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា នៅ​ពេល​ដែល​ពួកគេ​ផ្តល់​តម្លៃ​ទៅ​លើ​លុយ ជាជាង​ភាព​ត្រឹមត្រូវ​ទៅ​ហើយ​នោះ ពួកគេ​នឹង​ប្រើ​លុយ​ធ្វើ​រឿង​ខ្មៅ​ឲ្យ​ទៅ​ជា​ស កែប្រែ​រឿង​អាក្រក់​ទៅ​ជា​ល្អ ធ្វើ​ខុស​ឱ្យ​ទៅ​ជា​ត្រូវ ថោកទាប​ទៅ​ជា​ថ្លៃថ្នូរ...

ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ផ្តើម​កម្មវិធី​អបអរ​ទំនាក់ទំនង​អាមេរិក-កម្ពុជា​ឆ្នាំ​២០២២ (AmCam 2022)

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ប្រកាស​ចាប់ផ្តើម​កម្មវិធី​នៅ​ឆ្នាំ​២០២២ ដើម្បី​ប្រារព្ធ​ពី​ទំនាក់ទំនង​យូរ​អង្វែង និង​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​អាស៊ាន និង​កម្ពុជា ឬ​ហៅថា AmCam 2022។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃ​ទី​២៨ មករា នេះ បាន​សរសេរ​ថា ភ្ញៀវ​ចូលរួម​ពិធី​នឹង​បាន​ចូលរួម​លេង​ល្បែង​កម្សាន្ត​ជាច្រើន និង​ទទួលទាន​អាហារ​បែប​ខ្មែរ និង​អាមេរិក។ ពិធី​នេះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​បើក​កម្មវិធី​ដោយ​ចូលរួម​ពី​តារា​ចម្រៀង​ខ្មែរ កញ្ញា កេសរ...

Latest news

© 2021, ដេលី. All rights reserved.