30 C
Phnom Penh

TAG

កូវីដ-១៩

លោក ស ខេង ផ្អាក​ចូលរួម​កម្មវិធី​ការងារ​នានា​ក្រោយពី​ធ្វើ​តេស្ដ​ឃើញ​វិជ្ជមាន​កូវីដ-១៩

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​សុក្រ ទី​១២ ឧសភា នេះ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ដំណើរការ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ដែល​ត្រូវ​ជំរុញ​ឱ្យ​លោក​ត្រូវ​លុប​ចោល​កម្មវិធី​នានា​ដែល​លោក​ត្រូវ​ចូលរួម​នៅ​ពេលនេះ​ទាំងអស់។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ ឧសភា នេះ​ថា បន្ទាប់ពី​មាន​អាការៈ​សុខភាព​ខុស​ប្លែក​ពី​ធម្មតា លោក​បាន​ធ្វើ​តេស្ដ​រក​ឃើញ​ថា​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩។ បន្ទាប់ពី​រក​ឃើញ​ភ្លាម លោក​ក៏​បាន​ណែនាំ​ឲ្យ​ក្រុម​គ្រួសារ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​របស់​លោក​ធ្វើ​តេស្ដ និង​តាមដាន​សុខភាព​ដូច​គ្នា​ដែរ។ លោក ស...

បុរស​ខ្លាំង​ប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​និង​តេស្ដ​រហ័ស​រក​មេរោគ​កូវីដ-១៩

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​ការ​ធ្វើ​តេស្ដ​រហ័ស​រក​មេរោគ​កូវីដ-១៩ សម្រាប់​ការ​ជួបជុំ​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ពេលនេះ​តទៅ ជាពិសេស​ការ​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ពេល​ខាងមុខ​នេះ​ក៏​មិន​តម្រូវ​ឱ្យ​ពាក់​ម៉ាស់ និង​ធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ-១៩ ដែរ។ លោក ហ៊ុន សែន ចេញ​ខ្សែអាត់​សំឡេង​នៅ​ថ្ងៃទី​១៩ មេសា នេះ​ថា អ្នក​ដែល​ត្រូវ​ចូលរួម​ក្នុង​ពិធី​ណា​មួយ មិន​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ទៀត​ទេ ប៉ុន្តែ​បុគ្គល​ម្នាក់ៗ​អាច​ពាក់​ម៉ាស់​តាម​ភាព​ចាំបាច់​របស់​ខ្លួន។ ជាង​នេះ​ទៀត ក៏​មិន​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​រហ័ស​ណា​មួយ​ទៀត​ដែរ​សម្រាប់​ការ​ជួបជុំ​នានា ប៉ុន្តែ​បុគ្គល​ម្នាក់ៗ​អាច​ធ្វើ​តេស្ដ​ដោយ​ខ្លួនឯង​បាន បើ​មាន​លក្ខណៈ​សង្ស័យ​ណា​មួយ​នោះ។ លោក ហ៊ុន សែន...

ពលរដ្ឋ​ចិន​ឆ្លង​ជំងឺ​កូវីដ-១៩​ហក់​ឡើង​ជាង ១​ពាន់​លាន​នាក់​នៅ​រយៈពេល​ជាង​មួយ​ខែ

ក្រសួង​សុខាភិបាល​ប្រទេស​ចិន ចាប់ផ្ដើម​ទទួលស្គាល់​នូវ​ភាព​កម្សោយ​របស់​ខ្លួន​ចំពោះ​ការ​ទប់ស្កាត់​មិន​បាន​សម្រេច​នូវ​ការ​រីក​រាលដាល​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Bloomberg ឲ្យ​ដឹង​ថា ៨០​ភាគរយ​នៃ​ចំនួន​ប្រជាជន​ចិន ១៤១០​លាន​នាក់ បាន​ឆ្លង​ជំងឺ​នេះ​នៅ​ទូទាំង​ប្រទេស ហើយ​តួលេខ​នេះ​គឺជា​ការ​បញ្ជាក់​របស់​អ្នកជំនាញ​ចិន Wu Zunyou ដែល​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​ជាតិ​ចិន​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង។ តែ​លោក​បញ្ជាក់​ថា ទោះជា​បែប​នេះ​ក្ដី ពលរដ្ឋ​ចិន​បាន​ធន់​នឹង​ជំងឺ​នេះ​ហើយ។ ដូចនេះ វា​មិន​សូវ​ជា​ធ្ងន់ធ្ងរ​ពេក​នោះ​ទេ។ ការ​បញ្ជាក់​របស់​អ្នកជំនាញ​នេះ ទំនង​ឆ្លើយតប​ទៅ​អង្គការ​សុខភាព​ពិភពលោក​ដែល​បារម្ភ​ខ្លាំង​ថា រដូវ​ចូល​ឆ្នាំ​ចិន​នៅ​រដូវ​ត្រជាក់​នេះ នឹង​នាំ​ឲ្យ​មេរោគ​ផ្លូវដង្ហើម​ស្ទុះ​ឆ្លង​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន។ ក្រសួង​សុខាភិបាល​ចិន បាន​រាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​ជិត ១​ម៉ឺន ៣​ពាន់​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩...

ចិន​ប្រឈម​ការ​សាយភាយ​ការ​ឆ្លង​កូវីដ​ដូច​ការ​សាយភាយ​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​រដូវ​ត្រជាក់​ឆ្នាំ​១៩៤៥

អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ព្យាករ​ថា ៩០% នៃ​ប្រជាជន​ចិន​ជាង ១៤០០​លាន​នាក់ អាច​ប្រឈមមុខ​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ អ្នកជំនាញ Feng Zijian អតីត​អនុប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​ប្រទេស​ចិន បាន​បញ្ជាក់​បន្ថែម​ថា ៦០% នឹង​ឆ្លង​ជំងឺ​នេះ​ដោយ​ជៀស​ពុំ​រួច​នោះ​ទេ​នៅ​ក្នុង​រលក​ដំបូង​នេះ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Bloomberg News លោក Feng Zijian ថា​ប្រទេស​ចិន​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​នេះ​ទេ ព្រោះ​អាង​ថា​ចិន​បាន​ឈ្នះ​ជំងឺ​នេះ​មុនគេ​ទាំងអស់។ លោក​ថា រលក​ឆ្លង​នៅ​ចិន​ពេលនេះ​មាន​សន្ទុះ​ខ្លាំង ដែល​វា​ផ្ទុះ​ដំបូង​ចេញពី​ក្រុង​ប៉េកាំង។ អ្នក​រស់នៅ​ក្រុង​ប៉េកាំង​ម្នាក់​ដែល​ប្រាប់​ថា​ខ្លួន​គេ​មាន​ឈ្មោះ Lin បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន...

សង្គម​ស៊ីវិល​ថា​កម្ពុជា​អាច​រង​ការ​ដាក់​លក្ខខណ្ឌ​ពី​ប្រទេស​នានា​ដូច​ចិន បើ​គ្មាន​វិធានការ​ត្រួតពិនិត្យ​កូវីដ-១៩​ពី​ភ្ញៀវ​ចិន

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា ប្រទេស​កម្ពុជា​អាច​នឹង​រង​នូវ​ការ​ដាក់​លក្ខខណ្ឌ​ពី​ប្រទេស​នានា​ដូច​ប្រទេស​ចិន​ដែរ ប្រសិនបើ​កម្ពុជា​គ្មាន​វិធានការ​ត្រួតពិនិត្យ​រក​វីរុស​កូវីដ-១៩ ពី​ភ្ញៀវ​ចិន ឬ​ភ្ញៀវ​ដែល​ឆ្លងកាត់​ប្រទេស​ចិន​ទេ​នោះ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មករា នេះ​ថា ប្រសិនបើ​កម្ពុជា​វិល​ទៅ​រក​ការ​ឆ្លង​ជំងឺ​នេះ​ឡើងវិញ​ដូច​ប្រទេស​ចិន ដែល​កំពុង​ផ្ទុះ​ឡើងវិញ​នៅ​ពេលនេះ គឺជា​ការ​លំបាក​បំផុត​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ស្ដារ​វិស័យ​ទេសចរណ៍​របស់​ខ្លួន ស្រប​ពេល​ដែល​ប្រទេស​ជិតខាង​នឹង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ទាំងនោះ​អំឡុង​ពេល​ដែល​ពួកគេ​អាច​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​មាន​ប្រសិទ្ធភាព។ លោក មឿន តុលា លើកឡើង​ថា...

ពិភពលោក​ចាប់ផ្ដើម​បារម្ភ​ចិន​ផ្ទុះ​កូវីដ​ដោយ​ធ្វើ​តេស្ដ​ចំពោះ​អ្នក​ដំណើរ​មកពី​ប្រទេស​ចិន

សហរដ្ឋ​អាមេរិក គឺជា​ប្រទេស​ថ្មី​ចុងក្រោយ​គេ​ដែល​ចាប់ផ្ដើម​អនុវត្ត​ការ​ធ្វើ​តេស្ដ​កូវីដ​លើ​អ្នក​ដំណើរ​ដែល​មកពី​ប្រទេស​ចិន បន្ទាប់ពី​ប្រទេស​ចិន​ដ៏​ធំ​នេះ​ត្រូវ​បាន​សារព័ត៌មាន​បស្ចិម​ប្រទេស​ទម្លាយ​ឱ្យ​ដឹង​ថា តំបន់​ខ្លះ​មនុស្ស​ឆ្លង​កូវីដ​មាន​ពី ១​លាន​នាក់​ឡើង​ទៅ ហើយ​គិត​ត្រឹម​ថ្ងៃទី​២៨ ធ្នូ រយៈពេល ២៨​ថ្ងៃ​ក្នុង​ខែ​នេះ ប្រជាជន​ចិន​ជិត ២៦០​លាន​នាក់​បាន​ឆ្លង​កូវីដ ខណៈ​មន្ទីរពេទ្យ​នៅ​ក្រុង​ប៉េកាំង​ពោរពេញ​ដោយ​អ្នកជំងឺ​កូវីដ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ចុះផ្សាយ​ថា ប្រទេស​ដែល​ចាប់ផ្ដើម​ធ្វើ​តេស្ត​អ្នក​ដំណើរ​មកពី​ចិន​មុនគេ គឺ​ប្រទេស​ជប៉ុន ឥណ្ឌា ម៉ាឡេស៊ី កោះ​តៃវ៉ាន់ អ៊ីតាលី ខណៈ​អង់គ្លេស និង​អូស្ត្រាលី ក៏​ចាប់​ពិនិត្យ​ពលរដ្ឋ​ចិន​ចូល​ប្រទេស​ពួកគេ​ដែរ។ បន្ទាប់ពី​បិទ​ពិភពលោក​រយៈពេល...

រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មិន​ទាន់​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ដូស​ទី​៣​នាំគ្នា​ទៅ​ចាក់​ឱ្យ​បាន​គ្រប់​គ្នា

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដូស​ទី​៣ ត្រូវ​នាំគ្នា​ទៅ​ចាក់​ថ្នាំ​បង្ការ​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា ព្រោះ​ជំងឺ​នេះ​អាច​នឹង​កើតមាន​ឡើងវិញ​គ្រប់​ពេល ខណៈ​ប្រទេស​ជិតខាង​កំពុងតែ​ផ្ទុះ​ការ​ឆ្លង​រាលដាល​ឡើងវិញ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ដារ​ផ្លូវជាតិ​ក្នុង​ខេត្ត​កំពត នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា វីរុស​កូវីដ-១៩ អាច​នឹង​ប្រែ​ទៅ​ជា​វីរុស​កាច​សាហាវ​ជាង​ពេល​បច្ចុប្បន្ន ព្រោះ​ថា​នៅ​ពេលនេះ ជំងឺ​កូវីដ-១៩​កំពុងតែ​ងើប​ឡើង​វិញ និង​កំពុង​ឆ្លង​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ដែល​ជា​កត្តា​គួរ​ឱ្យ​ព្រួយបារម្ភ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន...

IDEA TALK៖ តើ​ហានិភ័យ​អ្វី​ខ្លះ​នឹង​កើត​ដល់​ប្រទេស​ចិន ប្រសិនបើ​មនុស្ស ២​លាន​នាក់​អាច​ស្លាប់​ដោយសារ​កូវីដ-១៩?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ហានិភ័យ​អ្វី​ខ្លះ​នឹង​កើត​ដល់​ប្រទេស​ចិន ប្រសិនបើ​មនុស្ស ២​លាន​នាក់​អាច​ស្លាប់​ដោយសារ​កូវីដ-១៩?»។

ចិន​បន្ត​លាក់​ទិន្នន័យ​អ្នក​ឆ្លង​កូវីដ ខណៈ​អ្នក​ឆ្លង​ហក់​ឡើង​២៥០​លាន​នាក់​អំឡុង​តែ​២០​ថ្ងៃ

នៅ​ទីបំផុត រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​នៅ​បន្ត​លាក់​ទិន្នន័យ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ដែល​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន India Today បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ ធ្នូ បាន​ឱ្យ​ដឹង​ថា សឹង​ទូទាំង​ប្រទេស​ចិន​បាន​កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ។ បើ​តាម​ប្រភព​ដដែល​នេះ អំឡុង​តែ ២០​ថ្ងៃ​ប៉ុណ្ណោះ​មាន​អ្នក​ឆ្លង​កើនឡើង​ដល់​ទៅ ២៥០​លាន​នាក់ ខណៈ​ប្រទេស​ធំ​នេះ​មាន​ប្រជាជន​ជាង ១៤០០​លាន​នាក់។ យ៉ាងណា បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters គណៈកម្មការ​សុខភាព​ជាតិ​ប្រទេស​ចិន​បាន​ទទួលស្គាល់​ថា​ពិត​ជា​មាន​ការ​ហក់​ឡើង​នូវ​អ្នក​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​នេះ​នៅ​ក្នុង​រយៈពេល​មួយ​ខែ​ចុងក្រោយ​នេះ។ តែ​ប្រភព​របស់ Reuters ថា​គណៈកម្មការ​នេះ​មិន​បាន​ប្រកាស​ថា​មាន​ចំនួន​ប៉ុន្មាន​នាក់​នៅ​ទូទាំង​ប្រទេស​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ និង​ស្លាប់​នោះ​ទេ ប៉ុន្តែ​មន្ទីរពេទ្យ​នៅ​បណ្ដា​ក្រុង​ធំៗ រួម​ទាំង​នៅ​ក្រុង​ប៉េកាំង ដែល​មាន​ប្រជាជន​ជិត ២១​លាន​នាក់...

ឥណ្ឌូនេស៊ី​ហាម​លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ G20 ដោយសារ​ឆ្លង​កូវីដ-១៩

លោក ហ៊ុន សែន សម្រេច​ចិត្ត​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​វិល​ត្រឡប់​មក​ប្រទេស​វិញ ដោយ​ខកខាន​មិន​បាន​ចូលរួម​កិច្ចប្រជុំ G20 បន្ទាប់ពី​គ្រូពេទ្យ​ឥណ្ឌូនេស៊ី​ធ្វើ​តេស្ត និង​រក​ឃើញ​ថា​លោក​វិជ្ជមាន​ជំងឺ​កូវីដ-១៩។ កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​បាលី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ G20 បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ។ ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ វិច្ឆិកា នេះ​ថា...

Latest news