33 C
Phnom Penh

TAG

គង់ វិបុល

ពន្ធដារ​រក​ឃើញ​អ្នក​ស៊ី​ឈ្នួល​ឈរ​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​បន្លំ​លុយ​ពន្ធ​រដ្ឋ​រាប់​លាន​ដុល្លារ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​រក​ឃើញ​អ្នក​ស៊ីឈ្នួល​ឈរ​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​បង្កើត​វិក្កយបត្រ​ខ្យល់ ដើម្បី​បន្លំ​ប្រាក់​ពន្ធ​រដ្ឋ​ទឹកប្រាក់​ចំនួន ៨៩​លាន​ដុល្លារ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​ខិលខូច​ដែល​បាន​ស៊ីឈ្នួល​ឈរ​ឈ្មោះ​បើក​ក្រុមហ៊ុន​បង្កើត​វិក្កយបត្រ​ខ្យល់ ដើម្បី​កាត់កង​កេងបន្លំ​ពន្ធ​រដ្ឋ​រាប់​លាន​ដុល្លារ ក្នុង​នោះ​ក្រុមហ៊ុន​មិន​តិច​ជាង ២០០​ក្រុមហ៊ុន​ទេ​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​របស់​លោក ប៊ុន ឆ្លាត។ លោក​ថា អ្នក​បន្លំ​ឈរ​ឈ្មោះ​នេះ​ជា​បុគ្គលិក​របស់​ភោជនីយដ្ឋាន​មួយ​ដែល​បុគ្គល​នោះ​មាន​ឈ្មោះ ប៊ុន ឆ្លាត ដែល​រូបគេ និង​បក្ខពួក​បាន​ចេញ​វិក្កយបត្រ​ចំនួន ៩៩២ ដែល​មាន​ទឹកប្រាក់​ពន្ធ​ចំនួន...

Latest news