TAG
គិត ម៉េង
លោក ហ៊ុន សែន ដកដីពីឧកញ៉ា គិត ម៉េង ១៨៧ហិកតារឱ្យទៅក្រសួងការពារជាតិនៅខេត្តព្រះសីហនុ
លោក ហ៊ុន សែន សម្រេចដកដីពីឧកញ៉ា គិត ម៉េង ចំនួន ១៨៧ហិកតារនៃឧទ្យានជាតិសមុទ្រព្រះសីហនុរាម ឱ្យទៅក្រសួងការពារជាតិ សម្រាប់សាងសង់ទីបញ្ជាការដ្ឋានការពារអាកាស និងដំឡើងប្រព័ន្ធរ៉ាដាសម្រាប់កងទ័ពជើងទឹក ស្របពេលដែលវត្តមានអ្នកជំនាញបច្ចេកទេសជាកងទ័ពរំដោះប្រជាជនចិនចំនួន ៤៩នាក់កំពុងបំពេញការងារនៅមូលដ្ឋានកងទ័ពជើងទឹករាម។
បុរសខ្លាំងកាន់អំណាចផ្ដាច់មុខ លោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍នេះ បានសម្រេចដកហូតផ្ទៃដីវិនិយោគមួយផ្នែកនៃគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Lixin Development Co.,Ltd...
លោក ហ៊ុន សែន កាត់ដីជិត ៩ពាន់ហិកតារឱ្យឧកញ៉ា គិត ម៉េង នៅឧទ្យានជាតិបុទុមសាគរ
លោក ហ៊ុន សែន បានកាត់ដីក្នុងឧទ្យានជាតិបុទុមសាគរក្នុងខេត្តកោះកុង ទំហំជិត ៩ពាន់ហិកតារឱ្យទៅក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស។
លោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ព្រមទាំងរដ្ឋមន្ត្រីក្រសួងដែនដី...
ក្រុមហ៊ុនទូរទស្សន៍របស់លោក គិត ម៉េង រងការចោទថាបណ្តេញបុគ្គលិក២២នាក់ដោយមិនផ្តល់ប្រាក់អត្ថប្រយោជន៍ការងារ
ក្រុមបុគ្គលិក ២២នាក់បម្រើការងារនៅស្ថានីយទូរទស្សន៍ CNC នៃក្រុមហ៊ុន CBS ដែលត្រូវក្រុមហ៊ុននេះបណ្តេញចេញពីការងារ បានចោទអ្នកគ្រប់គ្រងក្រុមហ៊ុននេះថាមិនបានផ្តល់ប្រាក់អត្ថប្រយោជន៍ការងារឲ្យស្របតាមច្បាប់នោះទេ។
ក្រុមបុគ្គលិកទាំងនោះកំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអ្នកច្បាប់ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ចំពោះករណីរំលោភច្បាប់ការងារនេះ។
បុគ្គលិកស្នើមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន The Cambodia Daily តាម Messenger Facebook នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះថា បុគ្គលិកក្រុមហ៊ុន CBS...