36 C
Phnom Penh

TAG

គឹម សុខ

បញ្ញវន្ត​ខ្មែរ៖ ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​នាំគ្នា​ស្រែក «ផ្សះផ្សា​ជាតិ» ព្រោះតែ​កំពុង​ទាល់ច្រក​អស់ផ្លូវ​ដើរ

ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​កំពុង​ទាល់ច្រក​អស់ផ្លូវ​ដើរ ហើយ​ក៏​នាំគ្នា​ងាក​មក​ស្រែក​ពាក្យ «ផ្សះផ្សា​ជាតិ» ខណៈ​បណ្ឌិត​បញ្ញវន្ត​មួយ​ចំនួន​នាំគ្នា​ចាំ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សរសើរ​ល្ខោន​របស់​ក្រុម​អ្នក​នយោបាយ​អស់ផ្លូវ​ទាំងនោះ ដែល​ប្រឹង​កុហក​ភូតភរ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​នៅ​ពេលនេះ។ ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​មន្ត្រី​បក្ស​ប្រឆាំង​តាម​ប្រព័ន្ធ​អនឡាញ Zoom ដែល​ត្រូវ​គេ​ទម្លាយ​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ក្រុម​ប្រឆាំង​ក្នុង​ការ​រក​ការ​ចរចា​នយោបាយ​សម្រាប់​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ម្សិលមិញ ដោយ​លោក​រំឭក​សម្ដី​របស់​លោក​តាំងពី​មុន​ព្រឹត្តិការណ៍...

បញ្ញវន្ត​ខ្មែរ៖ លោក ហ៊ុន សែន លួច​ចូល​កិច្ចប្រជុំ​សម្ងាត់​គឺ​គ្រាន់តែ​ចង់​អួត​ថា​ទោះ​ជា​ក្រុម​ប្រឆាំង​ធ្វើ​អ្វី​ក៏​មិន​អាច​លាក់​បាន​ដែរ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា ការ​ដែល​លោក ហ៊ុន សែន ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​ជាមួយ​លោក ឡុង រី និង​សមាជិក​បក្ស​ប្រឆាំង​ដទៃ​ទៀត​នៃ​ភាគី​លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ គ្រាន់តែ​ចង់​អួតអាង​ថា ទោះ​ជា​ក្រុម​ប្រឆាំង​ធ្វើ​អ្វី សម្ងាត់​ប៉ុនណា ក៏​មិន​អាច​លាក់​នឹង​លោក​បាន​ដែរ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia...

សកម្មជន៖ សារ​របស់​ជំនួយការ​នាយករដ្ឋមន្ត្រី​ទាក់ទង​របាយការណ៍​ភូត​កុហក​រឿង​ទំនាស់​ដីធ្លី​កំពុង​សក​បញ្ច្រាស​ឲ្យ​រដ្ឋាភិបាល​វិញ

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លើកឡើង​ថា សារ​របស់​លោក ដួង ដារ៉ា ជំនួយការ​ផ្ទាល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​អាជ្ញាធរ ឬ​ភាគី​ពាក់ព័ន្ធ បញ្ឈប់​ការ​ធ្វើ​របាយការណ៍​ខុស​ការពិត​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ទៅ​លោក​នាយករដ្ឋមន្ត្រី​នោះ គឺ​កំពុង​វាយបក​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។ សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា សម្ដី​របស់​ជំនួយការ​នាយករដ្ឋមន្ត្រី គឺ​សក​បញ្ច្រាស​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន...

លោក ហ៊ុន ម៉ាណែត យល់​ជំហរ​រឹងមាំ​របស់​អាមេរិក​ទើប​ផ្សាយ​ត្រឹម​ពាក្យ «ជួប​សម្ដែង​ការគួរសម» ក្រោយ​ជួប​ទូត​អាមេរិក

អ្នកវិភាគ​បញ្ហា​សង្គម បាន​លើកឡើង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ កញ្ញា ថា សារ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​រំលេច​ឡើង​ថា «សារសំខាន់​នៃ​អធិបតេយ្យភាព ឯករាជ្យ និង​លទ្ធិប្រជាធិបតេយ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា» គឺជា​សារ​រំឭក​ថា សហរដ្ឋ​អាមេរិក​នៅតែ​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រាថ្នា​របប​ប្រជាធិបតេយ្យ​សេរី។ សារ​របស់​ស្ថានទូត​អាមេរិក បាន​បង្ហោះ​សារ​នេះ​ឡើង​ក្រោយ​ជំនួប​មួយ​ជាមួយ​លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ដើម្បី​ណែនាំ​លោក​វរសេនីយ៍ឯក Jacky Ly អនុព័ន្ធ​យោធា​អាណត្តិ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ ទាំង​លោក ហ៊ុន ម៉ាណែត...

អ្នក​វិភាគ៖ អ្នក​មាន​អំណាច​អាច​គ្រប់គ្រង​ដី​រាប់​ពាន់​ហិកតារ​ក្នុង​សង្គម​ដែល​មាន​សីលធម៌​ទាប​និង​ច្បាប់​ទន់ខ្សោយ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ក្នុង​សង្គម​ដែល​មាន​សីលធម៌​ទាប អំណាច​ច្បាប់​នៅ​ទន់ខ្សោយ គឺ​ធ្វើ​ឲ្យ​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ​អាច​ប្រើ​ឥទ្ធិពល​ដែល​ខ្លួន​មាន​រំលោភ​យក​ដី​ពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ខណៈ​ពលរដ្ឋ​យ៉ាង​ច្រើន​លើសលប់​មាន​ដីធ្លី​តិចតួច និង​ខ្លះ​ទៀត​អត់​មាន​ដីធ្លី​សូម្បីតែ​សម្រាប់​សាងសង់​លំនៅឋាន​របស់​ខ្លួន។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១ ថា នៅ​កម្ពុជា ពលរដ្ឋ​ក្រីក្រ​ដែល​ជា​មនុស្ស​ពេញវ័យ​ក្នុង​ចំណោម ៥​នាក់​មាន​ម្នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដោយសារតែ​ជីវភាព​ទីទ័លក្រ។ លោក​ថា ករណី​បែប​នេះ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​កន្លងមក​នោះ​ទេ។ លោក​អះអាង​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ...

បទវិភាគ៖ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ?

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ព្រមព្រៀង​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​សឹង​កន្លះ​នគរ​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រំលាយ​ចោល​កាលពី​ឆ្នាំ​២០១៧។ តើ​អ្នក​ណា​ជា​មនុស្ស​គន្លឹះ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ? ហើយ​ថា​តើ​មាន​អ្វី​ជា​ចំណុច​សំខាន់​បំផុត​មុន​នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ? នៅ​ខែ​សីហា ឆ្នាំ​២០១៧ លោក អូន...

ក្រុម​អ្នក​តាមដាន៖ អ្នក​នយោបាយ​ខ្មែរ​ពូកែ​ឈ្លោះ​ជាមួយ​ជាតិសាសន៍​ឯង ខណៈ​អ្នក​នយោបាយ​មុនៗ​ធ្វើ​សង្គ្រាម​ដើម្បី​ពង្រីក​ទឹកដី

ក្រុម​អ្នក​តាមដាន​ការ​អភិវឌ្ឍ​នៅ​កម្ពុជា បាន​លើកឡើង​ថា អ្នក​នយោបាយ​ខ្មែរ​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​ឈប់​ឈ្លោះ​គ្នា​នៅឡើយ​ទេ ហើយ​ពូកែ​ឈ្លោះ​តែ​ជាមួយ​ជាតិសាសន៍​ឯង ដែល​ផ្ទុយ​ស្រឡះ​ពី​អ្នក​នយោបាយ និង​រាជការ​សម័យ​មុនៗ​ដែល​ឈ្លោះ​គ្នា​ដើម្បី​ពង្រីក​ទឹកដី។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​សារ​នៅ​លើ​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២១ ក្នុង​ន័យ​ថ្វាយ​សារ ឬ​ទូលពិត​ថ្វាយ​អតីត​ព្រះ​មហា​វីរក្សត្រ​ជំនាន់​មុនៗ​ថា លោក​សូម​ក្រាប​បង្គំ​ទូល​ព្រះ​មហា​វីរក្សត្រ​ខ្មែរ​ដែល​បាន​កសាង​អង្គរ​គ្រប់​ព្រះអង្គ​ថា អ្នក​នយោបាយ​ដែល​ជា​កូនចៅ​របស់​ព្រះអង្គ​នៅ​បន្ត​ឈ្លោះ​ទាស់​គ្នា​នៅឡើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ចំណែកឯ​ទឹកដី​ដែល​ព្រះអង្គ​ប្រឹង​ពង្រីក និង​កសាង​ជា​អាណាចក្រ​មួយ​ដ៏​ខ្លាំងក្លា ឥឡូវ​នេះ​នៅសល់​តែ ១៨១០៣៥​គីឡូម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ ហើយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ មិន​ដឹង​ថា​ទឹកដី​នេះ​នឹង​នៅសល់​គ្រប់​ចំនួន​ដូច​តួលេខ...

មន្ត្រី​ក្រសួង​មហាផ្ទៃ​កំពុង​ស្រាវជ្រាវ​ចាប់​អ្នក​បំភ្លៃ​ព័ត៌មាន​ថា​លោក ស ខេង មាន​ជំនួប​ជាមួយ​លោក សម រង្ស៉ី នៅ​បារាំង

មន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ខ្លួន​កំពុង​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​ដែល​បំភ្លៃ​ព័ត៌មាន​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ជួប​ជាមួយ​នឹង​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៉ី នៅ​ប្រទេស​បារាំង ហើយ​ព្រមព្រៀង​គ្នា​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ស្រប​ពេល​ដែល​វត្តមាន​របស់​លោក​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​បារាំង​នៅ​ពេលនេះ។ ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​រូប​នេះ គឺ​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​លើកឡើង​ពី​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​រវាង​លោក សម រង្ស៊ី និង​លោក ស ខេង កាលពី​ពេល​ថ្មីៗ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក...

ក្រុម​តស៊ូ​មតិ៖ គ្មាន​ហេតុផល​វិទ្យាសាស្ត្រ​ណា​កំណត់​ថា​លោក ស ខេង ស្កាត់​ទៅ​ជួប​លោក សម រង្ស៊ី នៅ​បារាំង​ទេ

ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា ប្រសិនបើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ស្កាត់​ទៅ​ជួប​និយាយ​គ្នា​ជាមួយ​ក្រុម​លោក សម រង្ស៊ី ដល់​ប្រទេស​បារាំង មែន លុះត្រាតែ​ចាប់ពី​ពេល​នេះ​ទៅ​ភាគី​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ជា​មនុស្ស​មាន​គោលដៅ​តែ​មួយ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​ចាកចេញ​របស់​លោក ស ខេង ទៅ​បារាំង ដើម្បី​បន្ធូរ​ភាព​តានតឹង​ទំនាស់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​ចាកចេញ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ទៅ​ប្រទេស​បារាំង ក្នុង​ពេល​នេះ ទំនង​ជា​ដើម្បី​បន្ធូរ​ភាព​តានតឹង​ទំនាស់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ការ​តែងតាំង​កូនប្រសា​លោក ហ៊ុន សែន ក្នុង​បំណង​ដើម្បី​បន្សាប​ឥទ្ធិពល​របស់​លោក ស ខេង ក្នុង​កងកម្លាំង​នគរបាល​ជាតិ​កាលពី​ពេល​ថ្មីៗ​នេះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន The Cambodia...

Latest news