31 C
Phnom Penh

TAG

គឹម សុខ

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​បែកបាក់​ឬ​មិន​បែកបាក់​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច គឺ​ស្ថិត​លើ​មេដឹកនាំ​កំពូល​របស់​បក្ស​នេះ​ទាំងស្រុង

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​លើកឡើង​ថា ពួកគេ​ស្វាគមន៍​ចំពោះ​ការ​អះអាង​របស់​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន ដែល​ថា​បក្ស​កាន់​អំណាច​មិន​មាន​ការ​បែកបាក់​ផ្ទៃក្នុង​នោះ​ទេ។ ក្រុម​នេះ​និយាយ​ថា ការ​បែកបាក់ ឬ​មិន​បែកបាក់​ផ្ទៃក្នុង​របស់​បក្ស​នេះ គឺ​មិន​ស្ថិត​លើ​ការ​លើកឡើង​របស់​មន្ត្រី​បក្ស​កាន់​អំណាច​នោះ​ទេ គឺ​ស្ថិត​លើ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​តែប៉ុណ្ណោះ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦...

បទវិភាគ៖ តើ​អ្នកនយោបាយ​ណា​ខ្លះ​ត្រូវ​ចេញ​មុខ​សុំទោស​បណ្ឌិត កែម ឡី ជា​សាធារណៈ?

អ្នក​សង្កេតការណ៍​រក​ឃើញ​ថា បណ្ឌិត កែម ឡី ត្រូវ​គេ​រៀបចំ​ផែនការ​សម្លាប់​ពីរ​លើក​ធំៗ​កាលពី​ពេល​ដែល​លោក​នៅ​មាន​ជីវិត ហើយ​អ្នកនយោបាយ​ធំៗ​ពីរ​រូប​ត្រូវ​មាន​សេចក្តី​ក្លាហាន​ចេញ​មុខ​សុំទោស​បណ្ឌិត កែម ឡី ជា​សាធារណៈ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ក្មេង​ជំនាន់​ក្រោយ និង​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​រួបរួម​ជាតិ។ មរណភាព​របស់​បណ្ឌិត កែម ឡី បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ស្ទើរ​មួយ​នគរ សោកស្តាយ និង​ទ្រហោយំ​លាយឡំ​ទៅ​ដោយ​ការ​រៀបរាប់​ពី​សេចក្តី​ក្លាហាន គុណធម៌ និង​ឧត្ដមគតិ​របស់​លោក ដែល​ជា​ការ​បង្ហាញ​នូវ​សមានចិត្ត​របស់​អ្នក​ទាំងនោះ​ថា ពួកគេ​ពិត​ជា​មាន​ការ​សោកស្តាយ​ជាទីបំផុត ដូច្នេះ​ការ​បាត់បង់​បណ្ឌិត កែម ឡី អាច​បញ្ជាក់​បាន​ថា...

អ្នក​ឃ្លាំមើល៖ ក្រសួង​សុខាភិបាល​រៀបចំ​សព​ដែល​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​បាន​ល្អ​ប្រសើរ​ជាង​មុន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើកឡើង​ថា ការ​កែប្រែ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការរៀបចំ​សព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ យក​ទៅ​បូជា គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ទៅដល់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ទាំងអស់​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការរៀបចំ​សាកសព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ឲ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ កក្កដា ថា អ្វី​ដែល​ក្រសួង​សុខាភិបាល​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​នោះ គឺ​ការកំណត់​ចំនួន​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ នា​ពេល​កន្លង​មក ថា​តើ​ពួកគេ​មាន​ជំងឺ​ឱកាស​និយម​អ្វី​ខ្លះ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​កូវីដ-១៩...

អ្នក​តាមដាន​សង្គម៖ តុលាការ​កម្ពុជា​បរាជ័យ​ក្នុង​ការ​វែកមុខ​ឃាតក​ពិត​សម្លាប់​បណ្ឌិត កែម ឡី

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ SMD អះអាង​ថា ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី ៥​ឆ្នាំ​មុន​មិនទាន់​ត្រូវ​បាន​វែកមុខ​រក​ឃាតក​ពិត និង​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ ខណៈ​លោក អឿត អាង ឬ​ហៅ ជួប សម្លាប់ គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត និង​ជា​ជនរងគ្រោះ​ដែល​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​អំពើ​ឃាតកម្ម​នោះ​តែប៉ុណ្ណោះ។ ការ​លើកឡើង​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ គឺ​ដើម្បី​រំឭក​ខួប ៥​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ និង​រិះគន់​ការ​ដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន...

អ្នក​សង្កេតការណ៍៖ មេដឹកនាំ​ធំៗ​គិត​តែ​ផលប្រយោជន៍​នយោបាយ និង​ប្រមាថ​ព្រះមហាក្សត្រ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា មេដឹកនាំ​នយោបាយ​បច្ចុប្បន្ន​មិន​បាន​គិត​ពី​ជោគវាសនា​ប្រទេស​ជាតិ​ទេ ប៉ុន្តែ​ពួកគេ​តែង​គិត​ពី​អំណាច និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ព្រោះ​ថា​ពួកគេ​បាន​នាំគ្នា​កែ​ខ្លឹមសារ​ច្បាប់​កំពូល​របស់​ប្រទេស ចង​ស្ថាប័ន​ជាតិ​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ពួកគេ​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ សូម្បី​ស្ថាប័ន​ព្រះមហាក្សត្រ​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​ពួកគេ​ដែរ។ អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​រិះគន់​អតីត​ប្រធាន​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​បាន​បន្ត​ចេញ​មុខ​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ជា​ព្រះ​ប្រមុខ​រដ្ឋ​របស់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ថា​ជា​ស្តេច​ដែល​មិន​គួរ​ឲ្យ​គោរព​នោះ​ទេ ព្រោះ​ជា​ស្តេច​ដែល​ឥតប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​នោះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook...

ក្រុម​អ្នក​តស៊ូ​មតិ​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្ហាញ​គោលការណ៍​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​កុំ​ឱ្យ​បន្ត​បំផ្លាញ​ប្រទេស​កម្ពុជា​ទៀត

ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្ហាញ​គោលការណ៍​ឲ្យ​កាន់តែ​ជាក់លាក់ ដើម្បី​កុំ​ឲ្យ​អំណាច​ដែល​បាន​មកពី​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ របស់​លោក ហ៊ុន សែន បន្ត​ឥទ្ធិពល​បំផ្លាញ​កម្ពុជា​តទៅ​មុខ​ទៀត និង​ដើម្បី​សង្គ្រោះ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ផ្ដាច់ការ​ក្រុង​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ។ ក្រុម​នេះ​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​តែង​ប្រើ​អំណាច​ផ្ដាច់ការ​របស់​ខ្លួន​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្លួនឯង ដោយ​ការ​បិទ​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង ចាប់តាំង​ពី​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស្រប​ច្បាប់​ឆ្នាំ​១៩៩៧ មក។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា សហគមន៍​អន្តរជាតិ​ត្រូវតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល៖ រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា របស់​បក្ស​ប្រជាជន​កម្ពុជា​មាន​វៀតណាម​ជា​អ្នក​កាង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា សោកនាដកម្ម​ដ៏​ព្រៃផ្សៃ​នៅ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ គឺជា​រដ្ឋប្រហារ​បង្ហូរ​ឈាម​កណ្ដាល​ទីក្រុង​ភ្នំពេញ​ដែល​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់ និង​មាន​ការ​ជួយ​គ្រប់​បែបយ៉ាង​ពី​រដ្ឋាភិបាល​កុម្មុយនីស្ត​ក្រុង​ហាណូយ ដើម្បី​ផ្តួល​រំលំ​គូភាគី​នយោបាយ និង​ឈាន​ទៅ​រក​ការ​ក្តោបក្តាប់​អំណាច​ទាំងស្រុង​នៅ​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ថា...

លោក ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​លើ​ក្រសួង​សុខាភិបាល​ដែល​មិន​បញ្ចេញ​បរិក្ខារ​សុខាភិបាល​ទៅ​តាម​បណ្តា​ខេត្ត

លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ថា ក្រសួង​សុខាភិបាល​ជាប់​អារម្មណ៍​អភិរក្ស​និយម មិនព្រម​បញ្ចេញ​ឧបករណ៍​តេស្ដ​រហ័ស​ទៅតាម​បណ្តា​ខេត្ត​ដើម្បី​ទប់ស្កាត់​ជំងឺ Covid-19 ខណៈ​ជំងឺ Covid-19បំប្លែង​ខ្លួន​ប្រភេទ​ថ្មី DELTA កំពុង​ឆ្លង​ចូល​កម្ពុជា​ទៅ​ហើយ​នោះ។ ការព្រមាន​នេះ ធ្វើឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ Covid-19 ដែល​កំពុង​រីករាលដាល​នៅ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម...

ក្រុម​អ្នក​តស៊ូ​មតិ៖ ចិត្តសាស្ត្រ​នយោបាយ​វៀតណាម​គឺ​មាន​បំណង​បំបែក​បំបាក់​ស្មារតី​ខ្មែរ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ប្រតិកម្ម​ថា ចិត្តសាស្ត្រ​នយោបាយ​របស់​វៀតណាម គឺ​មាន​បំណង​បំបែក​បំបាក់​ស្មារតី​ខ្មែរ​ឲ្យ​ច្របូកច្របល់ សង្ស័យ​គ្នា ចោទ​ប្រកាន់​គ្នា និង​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក។ អ្នកវិភាគ​នយោបាយ និង​សង្គម អះអាង​បែប​នេះ​បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា គណបក្ស​ រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម នៅតែ​ចងចាំ និង​ដឹងគុណ​ជានិច្ច​ចំពោះ​ប្រជាជន​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia...

ក្រុម​អ្នក​តស៊ូ​មតិ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កំពុង​លេង​ល្បែង Covid-19 រក​លេស​គេច​មុខ​ពី​ប្រទេស​លោក​សេរី

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​លេង​ល្បែង​ជំងឺ Covid-19 ដើម្បី​គេច​មុខ​ពី​ការ​ស្ដីបន្ទោស​របស់​ប្រទេស​លោក​សេរី​លើ​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា លោក ហ៊ុន សែន អាច​នឹង​ប្រើ​យុទ្ធសាស្ត្រ​បំប៉ោង​វិបត្តិ Covid-19 រុញ​ស្ថានការណ៍​ឲ្យ​ឃើញ​កាន់តែ​អាក្រក់​ខ្លាំង។ លោក គឹម...

Latest news