TAG
គ្រាប់បែក
អ្នកឃ្លាំមើល៖ លោក សម រង្ស៊ី កេងយកប្រយោជន៍ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧
អ្នកឃ្លាំមើលនិយាយថា អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ប្រហែលជាកំពុងគប់គិតគ្នាស្ងាត់ៗជាមួយបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ដើម្បីផលប្រយោជន៍រៀងៗខ្លួនរបស់ពួកគេក្នុងសំណុំរឿងឧក្រិដ្ឋកម្មបោកគ្រាប់បែកលើហ្វូងបាតុករ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ជាជាងការស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣០ មីនា ថា ប្រសិនបើបណ្ដឹងរបស់លោក សម...
គ្រួសារជនរងគ្រោះពីការគប់គ្រាប់បែកកាល២៥ឆ្នាំមុនទទូចឱ្យសមត្ថកិច្ចស្វែងរកជនដៃដល់
គ្រួសារជនរងគ្រោះនៃការគប់គ្រាប់បែកនៅមុខអតីតមន្ទីររដ្ឋសភារាជធានីភ្នំពេញ កាលពីឆ្នាំ១៩៩៧ ទទូចទៅសមត្ថកិច្ចឲ្យស្វែងរកជនដៃដល់ដែលសម្លាប់សាច់ញាតិរបស់ខ្លួនមកដាក់ទោស ព្រោះរយៈពេល ២៥ឆ្នាំហើយ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនដៃដល់ណាម្នាក់ឡើយ។
ការអះអាងរបស់គ្រួសារជនរងគ្រោះ ធ្វើឡើងអំឡុងពេលគណបក្សភ្លើងទៀន រៀបចំពិធីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ នៅថ្ងៃពុធ ទី៣០ មីនា ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរបាតុករដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មវាយប្រហារដោយគ្រាប់បែកដៃនៅមុខអតីតមន្ទីររដ្ឋសភារាជធានីភ្នំពេញ កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ក្រុមឧក្រិដ្ឋជនគប់គ្រាប់បែកដៃចំនួន ៤គ្រាប់នៅមុខអតីតមន្ទីររដ្ឋសភារាជធានីភ្នំពេញ ទៅលើក្រុមបាតុករដែលកំពុងធ្វើបាតុកម្មអហិង្សា បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ១៦នាក់ និងរងរបួសជិត ៥០នាក់...
អ្នកដោះមីន៣នាក់ស្លាប់ ម្នាក់បាត់ខ្លួន និងមនុស្ស២នាក់ទៀតរងរបួសដោយសារផ្ទុះមីន២កន្លែងផ្សេងគ្នា
អ្នកជំនាញផ្នែកដោះមីនរបស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining) ដែលគេស្គាល់ថាអង្គការអាគីរ៉ា ចំនួន ៣នាក់ស្លាប់ បាត់ខ្លួនម្នាក់ និងរងរបួសមនុស្ស ២នាក់ក្នុងហេតុការណ៍ផ្ទុះមីន ២កន្លែងផ្សេងគ្នា ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ហេតុការណ៍នេះបានកើតលើបុគ្គលិកជំនាញដោះមីនរបស់អង្គការ CSHD...