TAG
ចិន-តៃវ៉ាន់
ជំនួបរវាងលោក ចូ បៃដិន និងលោក ស៊ី ជីនពីង ពុំបានរកឃើញចំណុចត្រូវគ្នា មានតែព្រមានគ្នាករណីតៃវ៉ាន់
ជំនួបកំពូលនៃមេដឹកនាំមហាអំណាចធំពីរដែលមានប្រធានាធិបតីចិន ស៊ី ជីនពីង និងសមភាគីអាមេរិក លោក ចូ បៃដិន ប្រើរយៈពេលបួនម៉ោងធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត កាលពីថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ពុំមានកិច្ចព្រមព្រៀងអ្វីមួយបានប្រកាសឡើងជាផ្លូវការនោះទេ គឺមានតែឃើញការចុះផ្សាយនៃបណ្ដាញផ្សាយព័ត៌មានអន្តរជាតិថា ជំនួបកំពូលនេះបានត្រឹមតែគំរាមគ្នាទៅវិញទៅមកអំពីកោះតៃវ៉ាន់តែប៉ុណ្ណោះ។
សារព័ត៌មាន The Guardian បានចុះផ្សាយថា ប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រតិកម្មទៅនឹងលោក ចូ បៃដិន ប្រាប់ឱ្យចិនបញ្ឈប់ការធ្វើសកម្មភាពយោធាគំរាមកំហែងកោះតៃវ៉ាន់...
ក្រសួងការពារជាតិតៃវ៉ាន់ប្រកាសថាកងទ័ពចិននឹងបិទខ្ទប់ដែនកោះតៃវ៉ាន់មិនឱ្យទាក់ទងទៅខាងក្រៅ
ក្រសួងការពារជាតិកោះតៃវ៉ាន់ ប្រកាសថាកងកម្លាំងយោធាចិននឹងធ្វើសកម្មភាពបិទខ្ទប់កំពង់ផែ និងព្រលានយន្តហោះសំខាន់ៗរបស់ដែនកោះមួយនេះ ដែលជាការដាក់សម្ពាធចុងក្រោយមុននឹងឈានដល់ដំណាក់កាលលើកទ័ពលុកលុយកោះតៃវ៉ាន់។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានធ្វើសេចក្ដីរាយការណ៍កាលពីថ្ងៃទី០៩ ខែវិច្ឆិកា នេះថា ក្រសួងការពារជាតិតៃវ៉ាន់ បានជូនដំណឹងដូចនេះនៅក្នុងការផ្សព្វផ្សាយរបាយការណ៍ស៊ើបអង្កេតផ្នែកកងទ័ពក្នុងរយៈពេល ២ឆ្នាំម្ដង។
កោះតៃវ៉ាន់ បានអះអាងថា សព្វថ្ងៃនេះយោធាចិនមានលទ្ធភាព និងសមត្ថភាពធ្វើសកម្មភាពបិទខ្ទប់កំពង់ផែ ព្រលានយន្តហោះ និងផ្លូវហោះហើរសំខាន់ៗរបស់តៃវ៉ាន់ ដើម្បីកាត់បន្ថយបណ្ដាញទំនាក់ទំនងតាមផ្លូវទឹក និងផ្លូវអាកាស ដោយបង្កការប៉ះពាល់ដល់លំហូរសេដ្ឋកិច្ចរបស់ដែនកោះ។ ជាងនេះទៅទៀត ចិនមិនដែលមានគំនិតចង់បោះបង់ចោលជម្រើសប្រើប្រាស់កម្លាំងបាយដើម្បីដណ្តើមកាន់កាប់តៃវ៉ាន់នោះទេ គឺរឹតតែបង្កើនសកម្មភាពយោធាកាន់តែធ្ងន់ធ្ងរឡើងនៅក្បែរៗដែនកោះមួយនេះ ដោយបញ្ជូនយន្តហោះយោធារាប់សិបគ្រឿងហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដែលនាំឱ្យតៃវ៉ាន់ប្រកាសអាសន្នទៅពិភពលោកអំពីចេតនាបង្កសង្គ្រាមពីសំណាក់ប្រទេសចិន...
អាមេរិកនៅតែឈរលំដាប់ទី១នៃអំណាចយោធាពិភពលោក ខណៈចិននៅតែទី៣ តែតៃវ៉ាន់ហក់ឡើងទី២២
អំឡុងមួយទសវត្សចុងក្រោយនេះ គេសង្កេតឃើញមានការរត់ប្រណាំងសព្វាវុធយ៉ាងខ្លាំង ហើយជាពិសេសនៅបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ប្រទេសក្នុងតំបន់នេះដែលត្រូវបានកត់សម្គាល់ថា រត់ប្រណាំងសព្វាវុធយ៉ាងខ្លាំងនោះមានចិន ឥណ្ឌា តៃវ៉ាន់ កូរ៉េខាងជើង ជប៉ុន ប៉ាគីស្ថាន និងកូរ៉េខាងត្បូង។ ប៉ុន្តែប្រទេសដែលកត់សម្គាល់ពិសេសជាងគេក្នុងការបង្កើនកម្លាំងវិស័យការពារជាតិរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយនេះនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺប្រទេសចិន និងដែនកោះតៃវ៉ាន់។
ដែនដីពីរនេះកំពុងតែបង្ហាញកម្លាំងសព្វាវុធដាក់គ្នាយ៉ាងសម្បើម គឺនៅសល់តែពេលវេលានៃការផ្ទុះសង្គ្រាមកើតឡើងតែប៉ុណ្ណោះ។ យ៉ាងណាមានតែចិនមួយគត់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលខិតខំពង្រីកកម្លាំងយោធារបស់ខ្លួនយ៉ាងសម្បើម ដើម្បីធ្វើឱ្យមានអនុត្តរភាពគ្របដណ្ដប់លើបណ្ដាប្រទេសក្នុងតំបន់។ ទាំងចិន និងតៃវ៉ាន់ តែងតែធ្វើសមយុទ្ធសំញែងដាក់គ្នា ជាពិសេសចិន ធ្វើសមយុទ្ធញឹកញាប់ជាងតៃវ៉ាន់ គឺដើម្បីគាបសង្កត់ដែនកោះមួយនេះឱ្យមកនៅក្រោមដំបូលរបស់ទីក្រុងប៉េកាំង។
ចំណែកឯកូរ៉េខាងជើងឯណោះវិញតែងតែធ្វើការសាកល្បងកាំជ្រួចផ្លោងជាញឹកញាប់គំរាមកំហែងប្រទេសកូរ៉េខាងត្បូង និងកងទ័ពសហរដ្ឋអាមេរិកដែលមាននៅលើទឹកដីកូរ៉េខាងត្បូង។
ចុងក្រោយនេះ ចិនបានបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនដែលហក់ឡើងរហូតដល់ទៅ...
តៃវ៉ាន់ពង្រីកការហ្វឹកហ្វឺនកងទ័ពបម្រុងក្នុងស្ថានភាពត្រៀមសង្គ្រាមលុកលុយពីចិន
ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងនៅថ្ងៃអង្គារ ទី២ ខែវិច្ឆិកា នេះថា ក្រសួងនឹងជំរុញការហ្វឹកហ្វឺនកងទ័ពបម្រុងបន្ថែមទៀតនៅឆ្នាំក្រោយ ដែលរួមទាំងការពង្រីកការធ្វើសមយុទ្ធប្រយុទ្ធ និងបាញ់ ខណៈចិនបានបង្កើនសកម្មភាពយោធានានានៅជិតដែនកោះមួយនេះកាន់តែខ្លាំង។ នេះបើយោងតាមសារព័ត៌មាន The Strait Times ដែលបានចុះផ្សាយនៅថ្ងៃទី២ វិច្ឆិកា។
កោះតៃវ៉ាន់ដែលបានផ្ដាច់ខ្លួនពីចិនប៉េកាំងតាំងពីសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៤៩ ត្រូវបានបក្សកុម្មុយនីស្តចិនអះអាងប្រាប់ពិភពលោកថា ជាអាណាខេត្តមួយរបស់ចិន ទោះកាលៈទេសៈណាក៏ដោយ។
ភាពតានតឹងរវាងដែនកោះតៃវ៉ាន់ និងប្រទេសចិន បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ខណៈចិនបានព្យាយាមបង្កើនសម្ពាធយោធាគាបសង្កត់តៃវ៉ាន់ខ្លាំងឡើងៗ។ សកម្មភាពយោធារបស់កងទ័ពអាកាសចិន គឺការបញ្ចេញយន្តហោះរាប់សិបគ្រឿងម្ដងៗឱ្យហោះចូលក្នុងដែនអាកាសតៃវ៉ាន់។
រយៈពេល ២ថ្ងៃមកនេះ...
អូស្ត្រាលីប្រកាសតាំងចិត្តជួយអាមេរិក បើចិនលើកទ័ពឈ្លានពានកោះតៃវ៉ាន់
ទោះបីសង្គ្រាមដែលចិនលើកទ័ពវាយកាន់កាប់ដែនកោះតៃវ៉ាន់ នឹងមិនអាចមើលឃើញថានឹងកើតឡើងនៅពេលណា តែរលកទៅរកសង្គ្រាមកាន់តែធ្ងន់ធ្ងរឡើងៗរហូតដល់ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានសន្យាថា នឹងជួយតៃវ៉ាន់ បើចិនលើកទ័ពលុកលុយដែនកោះមួយនេះ។
មេដឹកនាំសហរដ្ឋអាមេរិកបញ្ជូនសារដូចនេះទៅទីក្រុងប៉េកាំង គឺបន្ទាប់ពីកងទ័ពចិន បានបញ្ជូនយន្តហោះចម្បាំងយ៉ាងតិច ១៥៣គ្រឿងឱ្យហោះចូលដែនកោះតៃវ៉ាន់យ៉ាងងងឹតមេឃកាលពីជាង ១០ថ្ងៃមុននេះ។ ដោយមើលឃើញថាសហរដ្ឋអាមេរិកប្ដេជ្ញាចិត្តជួយតៃវ៉ាន់ដូចនេះ អូស្ត្រាលីដែលជាសម្ពន្ធមិត្តរបស់អាមេរិក និងជាសមាជិកនៃក្រុមចតុភាគី អាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា ក៏បានប្រកាសថា អូស្ត្រាលីនឹងជួយអាមេរិកក្នុងសង្គ្រាមដែលចិនលើកទ័ពលុកលុយដែនកោះតៃវ៉ាន់។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter...
ខួប ៥០ឆ្នាំដែលចិនកុម្មុយនីស្តដណ្ដើមអាសនៈបានពីសាធារណរដ្ឋចិន ខណៈតៃវ៉ាន់ឈឺចាប់
ថ្ងៃទី២៥ តុលា គឺជាខួប ៥០ឆ្នាំដែលរបបប្រជាមានិតចិន បានដណ្ដើមកាន់កាប់អាសនៈរបស់សាធារណរដ្ឋចិន ដែលជារដ្ឋាភិបាលប្រជាធិបតេយ្យ។
ថ្ងៃទី២៥ ខែតុលា កាលពី ៥០ឆ្នាំមុន គឺនៅឯអង្គការសហប្រជាជាតិ ដែលមហាសន្និបាតរបស់ស្ថាប័នពិភពលោកមួយនេះបានបោះឆ្នោតលើដំណោះស្រាយមួយលេខ២៧-៥៨។ ដំណោះស្រាយនោះបានផ្ដល់សិទ្ធិឱ្យរបបសាធារណរដ្ឋប្រជាមានិតចិន ដែលប្រកាន់របបកុម្មុយនីស្តមានអាសនៈនៅអង្គការសហប្រជាជាតិ។
អង្គការមួយនេះសម្រេចក្នុងការស្ដារសិទ្ធិទាំងអស់របស់សាធារណរដ្ឋប្រជាមានិតចិន និងទទួលស្គាល់តំណាងរដ្ឋាភិបាលក្រុងប៉េកាំងសព្វថ្ងៃនេះថាជាតំណាងស្របច្បាប់តែមួយគត់នៃចិន នៅអង្គការសហប្រជាជាតិ។ ដំណោះស្រាយដូចគ្នានេះ គឺជាការបណ្ដេញតំណាងរបស់សាធារណរដ្ឋចិន ដែលជារដ្ឋាភិបាលប្រជាធិបតេយ្យចាញ់សង្គ្រាម ឱ្យចាកចេញពីបេសកកម្មរបស់ខ្លួននៅអង្គការសហប្រជាជាតិ។
សង្គ្រាមស៊ីវិលបិទបញ្ចប់នៅឆ្នាំ១៩៤៩ រដ្ឋាភិបាលនៃរបបសាធារណរដ្ឋចិន ដែលរត់ទៅនៅលើកោះតៃវ៉ាន់ ក៏បានបាត់បង់សិទ្ធិតំណាងរបស់ខ្លួននៅអង្គការសហប្រជាជាតិមកទល់នឹងសព្វថ្ងៃនេះ។
នៅថ្ងៃនេះ បក្សកុម្មុយនីស្តចិន បានប្រារព្ធខួប...
ប្រធានាធិបតីអាមេរិកសន្យាការពារតៃវ៉ាន់ បើចិនលើកទ័ពចូលឈ្លានពាន
នៅទីបំផុត ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រេចចិត្តជាឯកតោភាគីដោយសន្យាថានឹងលើកទ័ពធ្វើអន្តរាគមន៍ជួយដែនកោះតៃវ៉ាន់ បើចិនលើកទ័ពចូលឈ្លានពានដែនកោះមួយនេះ។
ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាន ថាតើសហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ឬទេ បើចិនវាយប្រហារ? ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឆ្លើយថា អាមេរិកមានការប្ដេជ្ញាចិត្តច្បាស់ហើយ គឺមិនងាករេឡើយ។ សំណួររបស់អ្នកសារព័ត៌មានសួរទៅប្រធានាធិបតីអាមេរិក គឺស្របពេលកងទ័ពចិន បង្កើនសកម្មភាពរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ កាន់តែធ្ងន់ធ្ងរឡើងៗ។
បើតាមបណ្ដាញព័ត៌មានអាមេរិក Fox News ផ្សាយនៅថ្ងៃទី២២ តុលា លោក បៃដិន មានប្រសាសន៍ថា...
វិភាគ៖ ចិនគួរតែលេបតៃវ៉ាន់ដូចរុស្ស៊ីលេបគ្រីមៀរ តែជាង៧០ឆ្នាំមកហើយបែរជាចិនមិនធ្វើដូចនេះ តើមូលហេតុអ្វី?
មុនចាប់ផ្ដើមអធិប្បាយអំពីតៃវ៉ាន់ យើងសូមរំឭកត្រួសៗអំពីប្រវត្តិដែនដីគ្រីមៀរ អតីតតំបន់ស្វយ័តនៃប្រទេសអ៊ុយក្រែន។
គ្រីមៀរ ជាឧបទ្វីបមួយនៃដែនដីប្រទេសអ៊ុយក្រែន តែអ៊ុយក្រែន ធ្លាប់នៅក្រោមការត្រួតត្រារបស់សហភាពសូវៀត រាប់ទសវត្ស គឺទើបតែផ្ដាច់ចេញពីសូវៀតនៅឆ្នាំ១៩៨៩ ចំពេលមហាអំណាចនៃសង្គ្រាមត្រជាក់មួយនេះដួលរលំ ដោយសារមិនអាចប្រជែងសព្វាវុធជាមួយសហរដ្ឋអាមេរិក និងស្របពេលដែលប្រជាជនរស់នៅក្រោមរបបសង្គមនិយមនេះបន្តទៀតបាន។
ក្រោយពីសហភាពសូវៀតដួលរលំ គឺសហព័ន្ធរុស្ស៊ី ក៏មកចាប់រូបរាងឡើងវិញ។ តែរុស្ស៊ី នៅតែជាប្រទេសមហាអំណាចដដែល។ នៅមួយទសវត្សចុងក្រោយនេះ រុស្ស៊ី ដែលក្រោមការដឹកនាំរបស់បុរសខ្លាំង វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានខិតខំខ្លាំងណាស់ដើម្បីពង្រីកមាឌ និងឥទ្ធិពលរបស់សូវៀត...
តៃវ៉ាន់ព្រមានវាយប្រហារលើចិន បើកងទ័ពចិនមកកៀកនឹងតំបន់ប្រកាសអាសន្នរបស់តៃវ៉ាន់
រយៈពេលជិត ២សប្ដាហ៍មកនេះ ចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន ១៥២គ្រឿង ឱ្យហោះចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណដែនការពារអាកាសតៃវ៉ាន់ ដែលនាំឱ្យមេដឹកនាំដែនកោះនេះប្រកាសប្រាប់ពិភពលោកថា ការបង្កសង្គ្រាមពីសំណាក់ប្រទេសចិន មកលើតៃវ៉ាន់កាន់តែធ្ងន់ធ្ងរហើយពេលនេះ។
ក្នុងពេលជាមួយគ្នានេះ សង្គ្រាមវោហារសាស្ត្រប្រឈមមុខដាក់គ្នាដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន។ លោក ស៊ី បានប្រាប់ទៅតៃវ៉ាន់ឱ្យរៀបចំខ្លួនឲ្យហើយទៅដើម្បីមករស់នៅក្រោមដំបូលរបស់ក្រុងប៉េកាំង ដែលលោកថាគឺជាការសម្រេចឱ្យបាននូវការបង្រួបបង្រួមជាតិជាមួយកោះតៃវ៉ាន់យ៉ាងពេញលេញដោយសន្តិវិធី។ ប៉ុន្តែការចុះចាញ់ ឬចុះញ៉មដោយស្ម័គ្រចិត្តរបស់តៃវ៉ាន់ មើលទៅដូចជាមិនទៅរួចទេសម្រាប់មេដឹកនាំតៃវ៉ាន់ស្ត្រីខ្លាំងរូបនេះ។ អ្នកស្រីបានទាត់ចោលគំនិតរបស់លោក...
ស្ត្រីជើងខ្លាំងតៃវ៉ាន់សច្ចាមិនឱនក្បាលទៅជ្រកក្រោមដំបូលបក្សកុម្មុយនីស្តក្រុងប៉េកាំង
ចំណែកពីកោះតៃវ៉ាន់ឯណោះវិញ អ្នកស្រីប្រធានាធិបតីដែនកោះនេះប្រកាសមិនឱនក្បាលក្រោមចិនដាច់ខាត ដោយទាត់ចោលការស្នើសុំបង្រួបបង្រួមពីប្រធានាធិបតីចិន។
ដែនដីពីរដែលមានវប្បធម៌ប្រវត្តិសាស្ត្រដូចគ្នា សាច់ឈាមតែមួយ កំពុងប្រារព្ធទិវាជាតិមួយយ៉ាងចម្រូងចម្រាសក្នុងឆ្នាំ២០២១ នេះ ដោយផ្ញើសារឌឺដងផ្លែផ្កាដាក់គ្នាទៅវិញទៅមក។ គ្មាននរណាម្នាក់អាចបង្ខំដែនដីនេះឱ្យទទួលយកផ្លូវដើរមួយដែលគ្មានប្រជាធិបតេយ្យសេរីភាពនោះទេ។ នេះជាសារដែលប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន តបទៅកាន់ប្រធានាធិបតីចិន ស៊ី ជិនពីង ដែលបានសច្ចាធ្វើការបង្រួបបង្រួមដោយសន្តិភាពជាមួយតៃវ៉ាន់ ដោយមិនបញ្ជាក់ធ្ងន់ៗដូចមុនថាប្រើកម្លាំងទ័ពនោះទេ។ ប៉ុន្តែគេអាចសម្គាល់ទឹកមុខ និងភាសារបស់លោក ស៊ី គឺនៅតែខឹងអ្នកស្រី សាយ អ៊ឹងវិន ដែលហ៊ានលើកឡើងថា...