TAG
ចិន-តៃវ៉ាន់
ចិនបាញ់មីស៊ីលរំលងកោះតៃវ៉ាន់ឆ្លើយតបប្រធានសភាអាមេរិកដែលបានទៅទស្សនកិច្ចកោះនេះ
ចិនដែលជាមហាអំណាចអាស៊ីនៅពេលនេះ កំពុងបង្ហាញកម្លាំងទ័ពដ៏ក្ដៅគគុកដោយធ្វើសមយុទ្ធបាញ់គ្រាប់ពិតៗ ហើយឡោមព័ទ្ធកោះតៃវ៉ាន់ ដែលនាំឱ្យតៃវ៉ាន់ប្រកាសឱ្យទ័ពប្រមូលផ្ដុំគ្នា ហើយចាកចេញពីបន្ទាយទៅកាន់ទីតាំងដំឡើងកាំភ្លើង។
បើតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ CCTV របស់ចិន ឲ្យដឹងថា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់កងទ័ពចិន ក៏បានបាញ់មីស៊ីលជាច្រើនគ្រាប់ធ្លាក់នៅក្បែរកោះតៃវ៉ាន់ ហើយយ៉ាងតិចមីស៊ីល ១១គ្រាប់បានហោះរំលងដែនកោះនេះដោយធ្លាក់ទៅក្នុងសមុទ្រចិនខាងកើត។
ការធ្វើសមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិន ដែលឡោមព័ទ្ធកោះតៃវ៉ាន់ គឺពិតណាស់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចដ៏កម្ររបស់ប្រធានរដ្ឋសភា អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ដែលបានដឹកនាំប្រតិភូសភាសហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃទី២ សីហា ដែលក្រុងប៉េកាំងចាត់ទុកក្រុងវ៉ាស៊ីនតោន ជាអ្នករំលោភធ្ងន់ធ្ងរដល់ដែនអធិបតេយ្យរបស់ចិន ព្រោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ចិន។
ដោយបង្ហាញការឈឺចាប់ដូចនេះ...
ប្រធានរដ្ឋសភាអាមេរិកអាចនឹងធ្វើដំណើរតាមជើងយន្តហោះយោធាទៅតៃវ៉ាន់
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពល អ្នកស្រី Nancy Pelosi អាចនឹងត្រូវធ្វើដំណើរតាមជើងយន្តហោះរបស់កងទ័ពអាមេរិកទៅកាន់កោះតៃវ៉ាន់។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលបានចុះផ្សាយនៅថ្ងៃទី២៧ កក្កដា នេះ។
បើតាមប្រភពព័ត៌មានដដែលនេះ មន្ទីរប៉ុងតាហ្គូនកំពុងតែរៀបចំយន្តហោះចម្បាំងដើម្បីដឹកអ្នកស្រី Pelosi និងគណៈប្រតិភូសមាជិកសភា ប្រសិនបើអ្នកស្រី Pelosi សម្រេចទៅកាន់កោះតៃវ៉ាន់ ទោះបីមានការគំរាមកំហែងយ៉ាងខ្លាំងពីចិន ក៏ដោយនោះ។
មន្ត្រីអាមេរិកនិយាយថា អាមេរិកពុំមានការភ័យច្រើនទេចំពោះការគំរាមកំហែងរបស់ចិន ដែលថានឹងចាត់វិធានការដោយកម្លាំង និងដោយបង្ខំទៅលើយន្តហោះដែលដឹកអ្នកស្រី Pelosi ទៅកោះតៃវ៉ាន់ នៅខែសីហា...
ចិនអាចនឹងប្រកាសហាមហោះហើរលើលំហអាកាសតៃវ៉ាន់ បើប្រធានរដ្ឋសភាអាមេរិកទៅតៃវ៉ាន់
គម្រោងទស្សនកិច្ចរបស់អ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ នៅខែសីហា ខាងមុខនេះកំពុងធ្វើឱ្យមានការព្រួយបារម្ភអំពីលំហអាកាសតៃវ៉ាន់ អាចនឹងត្រូវចិនប្រកាសហាមហោះហើរ ដោយសារតែក្រុងប៉េកាំងប្រឆាំង ហើយប្រើវិធានការដោយបង្ខំ ឬកម្លាំងបាយ បើអ្នកស្រីប្រធានរដ្ឋសភាសហរដ្ឋអាមេរិកដាក់កាលបរិច្ឆេទទៅកាន់ដែនកោះមួយនេះ។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននៃគេហទំព័រ International Business Times ដែលបានចុះផ្សាយនៅថ្ងៃសុក្រ ទី២២ កក្កដា នេះ។
International Business Times បានបញ្ជាក់ថា បណ្ដាញផ្សាយព័ត៌មាន CNN បានស្រង់ប្រភពរបស់មន្ត្រីសេតវិមានម្នាក់ដែលបាននិយាយថា...
លោក បៃដិន សច្ចាការពារតៃវ៉ាន់ដោយលើកទ័ពជួយ ប្រសិនបើរងការឈ្លានពានពីចិន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) សច្ចាថាកងទ័ពអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនលើកទ័ពវាយកាន់កាប់ដែនកោះមួយនេះ ដោយលោកព្រមានថា ទីក្រុងប៉េកាំង នឹងជួបផលវិបាកធ្ងន់ធ្ងរ។
ការសច្ចារបស់លោក បៃដិន ធ្វើឡើងនៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុន ក្នុងសន្និសីទសារព័ត៌មាននៅមុនកិច្ចប្រជុំកំពូលនៃក្រុមប្រទេសចតុភាគីហៅថា Quad នៅថ្ងៃអង្គារ ទី២៤ ឧសភា។
ជំហររបស់មេដឹកនាំសហរដ្ឋអាមេរិក គឺជាចំណុចខ្លាំងបំផុត និងជាសារព្រមានទៅទីក្រុងប៉េកាំងឲ្យប្រុងប្រយ័ត្នមុននឹងធ្វើសេចក្ដីសម្រេចលើកទ័ពឈ្លានពានដែនកោះតៃវ៉ាន់។
សារព័ត៌មាន AFP បានចុះផ្សាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តដូចជាជប៉ុន...
តៃវ៉ាន់ព្រមានចិនបើហ៊ានលើកទ័ពឈ្លានពាន គឺចិននឹងជួបផលវិបាកធ្ងន់ធ្ងរដូចរុស្ស៊ីឈ្លានពានអ៊ុយក្រែន
នៅរយៈពេលចុងក្រោយនេះ ចិននិងតៃវ៉ាន់ បង្កសង្គ្រាមវោហារសាស្ត្រដាក់គ្នាជាខ្លាំង ដោយដែនដីបងប្អូននឹងគ្នាពីរនេះសម្លឹងទៅមើលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយធ្វើការអង្កេតដូចគ្នា។
ប្រទេសចិនដែលចាត់ទុកតៃវ៉ាន់ជាដែនខេត្តមួយរបស់ខ្លួន បានប្រាប់ទៅសហរដ្ឋអាមេរិកកុំឱ្យប្រៀបធៀបតៃវ៉ាន់នឹងអ៊ុយក្រែន ដោយក្រុងប៉េកាំងអះអាងថា តៃវ៉ាន់ពុំមែនជារដ្ឋអធិបតេយ្យពិតប្រាកដដូចអ៊ុយក្រែននោះទេ។
ក្រុងប៉េកាំងទំនងចង់ប្រាប់ក្រុងវ៉ាស៊ីនតោនថា តៃវ៉ាន់ពុំមែនជាប្រទេសមួយជាសមាជិកអង្គការសហប្រជាជាតិដែលមានតំណាងរបស់ខ្លួននៅស្ថាប័នពិភពលោកនេះទេ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានស្រង់សម្ដីលោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី មកចុះផ្សាយថា ក្រុងប៉េកាំងបានព្រមានពួកបស្ចិមប្រទេសកុំប្រៀបធៀបឱ្យសោះរវាងតៃវ៉ាន់ និងអ៊ុយក្រែន ហើយបើចិនលើកទ័ពចូលវាយយកតៃវ៉ាន់ គឺចិនមិនខុសនឹងច្បាប់ឡើយ គឺទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ព្រោះតែពុំមែនជាប្រទេសដែលជារដ្ឋអធិបតេយ្យឡើយ។
នៅពេលក្រុងប៉េកាំងបញ្ចេញសង្គ្រាមពាក្យសម្ដីដូចនេះ បាននាំឱ្យក្រុងតៃប៉ិ គិតថាប្រទេសដ៏ធំមួយនេះអាចនឹងឈ្លានពានតៃវ៉ាន់ដោយសារតែមានហេតុផលថា...
ចិនព្រមានតៃវ៉ាន់ថានឹងប្រើវិធានការក្ដៅភ្លាមៗ បើតៃវ៉ាន់ហ៊ានធ្វើសកម្មភាពសំដៅប្រកាសឯករាជ្យ
មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃពុធ ទី២៩ ខែធ្នូ នេះ បានចេញមុខព្រមានថា ចិននឹងប្រើវិធានការក្តៅភ្លាមៗប្រសិនបើតៃវ៉ាន់ហ៊ានធ្វើសកម្មភាពសំដៅទៅរកការប្រកាសឯករាជ្យ ដោយបង្ហើបថា បញ្ហាតៃវ៉ាន់អាចនឹងតានតឹងខ្លាំងថែមទៀតនៅក្នុងឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២៩ ធ្នូ នេះថា លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃរដ្ឋាភិបាលចិន បានថ្លែងថា ប្រទេសចិនខិតខំព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកការបង្រួបបង្រួមគ្នាជាមួយដែនកោះតៃវ៉ាន់ដោយសន្តិវិធី ក៏ប៉ុន្តែនឹងចាត់វិធានការក្តៅភ្លាមៗប្រសិនបើតៃវ៉ាន់ហ៊ានដើររំលងបន្ទាត់ក្រហម ហើយសំដៅទៅរកការប្រកាសឯករាជ្យ។
លោក ម៉ា បានបន្តថា...
ហេតុអ្វីជប៉ុនអះអាងថាត្រូវត្រៀមដើម្បីសង្គ្រាមជាមួយចិន ករណីចិនលុកលុយកោះតៃវ៉ាន់?
ជប៉ុន ធ្លាប់លុកលុយប្រទេសចិនក្នុងរវាងឆ្នាំ១៩៣៧ ដល់ឆ្នាំ១៩៤៥។ ក្នុងអំឡុងពេលនោះ ដែនដីដែលស្ថិតក្រោមនឹមអាណានិគមរបស់ជប៉ុន គឺជាដែនដីទាសកររបស់ជប៉ុន។ ក្នុងស្ថានភាពបែបនេះ សម្រាប់ចិននៅតែចងចាំការឈឺចាប់របស់ខ្លួន។ តែយ៉ាងណាក៏ដោយ ក្រោយពីសង្គ្រាមលោកលើកទី២ ដែលជប៉ុនចាញ់សង្គ្រាមសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ជប៉ុនបានបញ្ចប់អនុត្តរភាពរបស់ខ្លួនទាំងស្រុងទៅលើប្រទេសចិន។
ក្រោយពីសង្គ្រាមលោកលើកទីពីរភ្លាម ជប៉ុនស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់។ ជប៉ុនពេលនោះត្រូវបានរួមរឹតដោយភាពសម្អប់នៃប្រទេសដែលជប៉ុនធ្លាប់ដាក់អាណានិគម ជាពិសេសគឺប្រទេសចិន។
ចិនសឹងតែលើកទ័ពសងសឹកលើប្រទេសជប៉ុន ប៉ុន្តែទៅពុំរួចដោយសារតែសហរដ្ឋអាមេរិកការពារជប៉ុន។ ដូចនេះហើយបានជាក្រោយពីសង្គ្រាមលោកលើកទី២ ជប៉ុនអនុញ្ញាតឱ្យកងទ័ពសហរដ្ឋអាមេរិកមាននៅលើទឹកដីរបស់ខ្លួន។ មកទល់សព្វថ្ងៃនេះ កងទ័ពអាមេរិកនៅតែមានលើទឹកដីជប៉ុននៅឡើយប្រមាណ ៥ម៉ឺននាក់។
ឥឡូវនេះទៀត ជប៉ុនក្លាយជាសម្ពន្ធមិត្តយោធាជាមួយនឹងសហរដ្ឋអាមេរិកដ៏រឹងមាំ ហើយក៏ជាសម្ពន្ធមិត្តយោធាជាមួយប្រទេសឥណ្ឌា...
ចិនកោះហៅអគ្គរាជទូតជប៉ុនយ៉ាងបន្ទាន់ក្រោយពីលោក អាបេ ប្រាប់អាមេរិកចាប់ដៃនឹងជប៉ុនប្រឆាំងចិនករណីតៃវ៉ាន់
ក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរាជទូតជប៉ុន ប្រចាំនៅប្រទេសចិនភ្លាមៗឱ្យចូលរួមកិច្ចប្រជុំយ៉ាងបន្ទាន់មួយ អំពីសេចក្ដីថ្លែងការណ៍របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលបានប្រកាន់ជំហរការពារកោះតៃវ៉ាន់ និងការជំរុញឱ្យអាមេរិកចាប់ដៃជាមួយជប៉ុន ប្រឆាំងអន្តរភាពរបស់ចិន លើករណីកោះតៃវ៉ាន់។
អតីតនាយករដ្ឋមន្ត្រីជប៉ុន ដ៏មានឥទ្ធិពលរូបនេះបានថ្លែងនៅក្នុងវេទិកាមួយដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាននយោបាយនៅតៃវ៉ាន់ ហើយត្រូវបានស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១ ធ្នូ។
នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុន លោក Hideo Tarumi ឧបការីរដ្ឋមន្ត្រីការបរទេសចិន អ្នកស្រី Hua Chunying បានហៅការថ្លែងរបស់លោក...
ប្រតិភូអន្តរជាតិកាន់តែច្រើនធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ធ្វើឱ្យចិនកាន់តែចាញ់ប្រៀបជម្លោះការទូតជាមួយតៃវ៉ាន់
នៅរយៈពេលចុងក្រោយនេះ ប្រតិភូបរទេសកាន់តែមានចំនួនច្រើនឡើងបានទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ គឺជាការបង្ហាញអំពីការលើកទឹកចិត្តកាន់តែខ្លាំងដល់រដ្ឋាភិបាលដែនដីកោះនៅអាស៊ីប៉ាស៊ីហ្វិកខាងកើតមួយនេះ ដែលកំពុងស្ថិតក្រោមសម្ពាធ និងសកម្មភាពយោធារបស់ចិន ដែលមានផែនការលើកទ័ពចូលកាន់កាប់កោះតៃវ៉ាន់យកមកនៅក្រោមដំបូលរបស់បក្សកុម្មុយនីស្តចិន។
ដោយមើលឃើញថាតៃវ៉ាន់ ដែលជាដែនដីប្រជាធិបតេយ្យមួយរឹងមាំហ៊ានប្រឈមមុខនឹងសម្ពាធពីសំណាក់កងទ័ពមហាយក្សចិន សហគមន៍អន្តរជាតិ ភាគច្រើនជាប្រទេសប្រជាធិបតេយ្យ បានពង្រីកចំណងការទូត និងសហប្រតិបត្តិការទ្វេភាគី និងពហុភាគីកាន់តែកើនឡើង ទោះជាក្រុងប៉េកាំងថ្កោលទោសប្រទេសទាំងនោះក៏ដោយ។
ជាក់ស្ដែង សមាជិកសភាអាមេរិកបានមកធ្វើទស្សនកិច្ចដល់ទីពីរដងនៅលើដែនកោះមួយនេះ ហើយជាបន្តបន្ទាប់ក៏មានទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់ទាំងមន្ត្រីរដ្ឋាភិបាល និងរដ្ឋសភា រហូតមានប្រធានាធិបតីទៀតផង។
ជាការកត់សម្គាល់ ប្រទេសនៅអឺរ៉ុប មានសន្ទុះខ្លាំងជាងគេ ជាពិសេសប្រទេសនៅតំបន់សមុទ្របាល់ទិចនៃអឺរ៉ុបខាងកើត និងប្រតិភូសភាអឺរ៉ុប។ អ្នកស្រី សាយ អ៊ឹងវិន...
អាមេរិកអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមសន្និសីទកំពូលជាមួយបណ្ដាប្រទេសជាង១១០ផ្សេងទៀត
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមសន្និសីទកំពូលស្ដីពីលទ្ធិប្រជាធិបតេយ្យជាមួយបណ្តាប្រទេសជាង ១១០ ដែលជាចលនានយោបាយពិភពលោកដ៏ធំមួយ ត្រូវគេមើលឃើញថាជាការវាយប្រហារលើប្រទេសចិន សាជាថ្មី ព្រោះតែប្រទេសធំនេះតែងតែប្រឆាំងការជួយកោះតៃវ៉ាន់ឱ្យមានវត្តមាននៅឆាកអន្តរជាតិ។
ភ្នាក់ងារសារព័ត៌មានបារាំង AFP ឲ្យដឹងថា សន្និសីទនេះប្រៀបបាននឹងយុទ្ធនាការរបស់លោកប្រធានាធិបតីអាមេរិក ដែលបានកំណត់ការតស៊ូរវាងប្រទេសលទ្ធិប្រជាធិបតេយ្យ និងប្រទេសកុម្មុយនីស្ត និងប្រទេសផ្ដាច់ការ។ សន្និសីទកំពូលដើម្បីប្រជាធិបតេយ្យពិភពលោកនេះ នឹងប្រព្រឹត្តទៅតាមអ៊ីនធឺណិតនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ។
សន្និសីទនេះ ត្រូវបានផ្សព្វផ្សាយជាយូរមកហើយ ប៉ុន្តែបញ្ជីឈ្មោះប្រទេសដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ...