31.5 C
Phnom Penh

TAG

ច្បាប់សមុទ្រ UNCLOS

លោក ហ៊ុន សែន ឆ្ងល់​ថា​តើ​ថៃ​កំពុង​ធ្វើ​អន្តរជាតូបនីយកម្ម​លើ​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​ជាមួយ​កម្ពុជា​ឬ​យ៉ាងណា?

ប្រធាន​ព្រឹទ្ធសភា បាន​ចោទ​សួរ​ទៅ​ភាគី​ថៃ ថា តើ​ថៃ កំពុង​ធ្វើ​អន្តរជាតូបនីយកម្ម​លើ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជាមួយ​កម្ពុជា មែន​ដែរ​ឬ​ទេ បាន​ជា​ខំប្រឹង​ទាមទារ​លុប​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ឬ MoU៤៤ ជាមួយ​កម្ពុជា ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ពេលនេះ? មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ ឧសភា ថា រាល់​ថ្ងៃ​នេះ ថៃ​កំពុង​ព្យាយាម​ឈាន​ឱ្យ​ដល់​ការ​លុបចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ស្ដីពី​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា ដែល​ចុះហត្ថលេខា​រវាង​កម្ពុជា និង​ថៃ កាលពី​ជាង ២០​ឆ្នាំ​មុន...

នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា​នឹង​ប្រើ​ច្បាប់​សមុទ្រ UNCLOS ជំនួស​អនុស្សរណៈ​ឆ្នាំ​២០០១ (MoU44)

នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា ថៃ​មិន​ចាំបាច់​ជូនដំណឹង​ទៅ​កម្ពុជា អំពី​ការ​លុបចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ឬ MoU៤៤ ឡើយ ព្រោះ​ថៃ នឹង​ប្តូរ​ទៅ​ប្រើ​ច្បាប់​សមុទ្រ Sea (UNCLOS) United Nations Convention on the Law of the Sea ជំនួស​ឱ្យ​កិច្ចព្រមព្រៀង​នេះ​វិញ។ កាសែត​ថៃ Enquirer បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក...

គណបក្ស​ពីរ​ប្ដេជ្ញា​តាមដាន​ការ​អនុវត្ត​អនុសញ្ញា​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ដែល​រដ្ឋសភា​កម្ពុជា​ទើប​អនុម័ត​យល់ព្រម

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ ប្រកាស​គាំទ្រ​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីអំពី​នីតិ​សមុទ្រ (UNCLOS) និង​ប្ដេជ្ញា​តាមដាន​ការ​អនុវត្ត​អនុសញ្ញា​នេះ​របស់​រដ្ឋាភិបាល​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ធានា​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ឱ្យ​បាន​មុតមាំ។ គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​២១ មករា នេះ​ថា តាមរយៈ​ការ​អនុម័ត​យល់ព្រម​លើ​ច្បាប់​សមុទ្រ​នេះ នឹង​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ក្របខ័ណ្ឌ​គតិយុត្តិ​មួយ​ដើម្បី​គ្រប់គ្រង​ធនធាន​សមុទ្រ និង​ធានា​ការពារ​បូរណភាព​ដែនសមុទ្រ​របស់​ខ្លួន​អនុលោម​តាម​ច្បាប់​អន្តរជាតិ។ ប្រភព​ដដែល​អះអាង​ថា អនុសញ្ញា​នេះ គឺជា​លិខិតុបករណ៍​អន្តរជាតិ​មួយ​ដ៏​មាន​សារសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​រង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង​ជាបន្តបន្ទាប់​មក​នេះ ដូច្នេះ​រាជរដ្ឋាភិបាល​ត្រូវតែ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​ពង្រឹង​សមត្ថភាព​ជំនាញ បច្ចេកទេស និង​ច្បាប់​ពាក់ព័ន្ធ​លើ​វិស័យ​នេះ​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។ គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា គោរព​គោលការណ៍​តម្លាភាព​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​នូវ​រាល់​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​បូរណភាព និង​ធនធាន​សមុទ្រ​របស់​កម្ពុជា...

អ្នក​ឃ្លាំមើល​គាំទ្រ​ការ​ផ្ដល់​សច្ចាប័ន​លើ​ច្បាប់​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ជិតខាង

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ប្រកាស​គាំទ្រ​ការ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ​សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​ច្បាប់​នេះ​នឹង​ក្លាយ​ជា​រនាំង​ដ៏​រឹងមាំ​សម្រាប់​ការពារ​ដែនសមុទ្រ​ខ្មែរ មិន​ឲ្យ​ប្រទេស​ជិតខាង​យក​កាន់កាប់​តទៅទៀត។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា ផ្តល់​សច្ចាប័ន​លើ​ច្បាប់​នេះ នោះ​ខ្មែរ​ប្រាកដជា​អាច​ការពារ​ទាំង​សមុទ្រ ទាំង​ដែនដី​តំបន់​តភ្ជាប់ ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​លើ​ដែនសមុទ្រ​របស់​ខ្លួន​ដោយ​ពេញលេញ។ លោក​ពន្យល់​ថា សមុទ្រ​ដែនដី មាន​ន័យ​ថា កម្ពុជា​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​ជម្រៅ​សមុទ្រ​ចុះ​ទៅ​ក្រោម​រហូត​ដល់ ១២​គីឡូម៉ែត្រ រួម​ទាំង​មាន​សិទ្ធិ​គ្រប់គ្រង​លើ​លម្ហ​សមុទ្រ...

អ្នក​ឃ្លាំមើល​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​បារាំង​ជា​ដំណើរ​ទស្សនកិច្ច​ឥត​ប្រយោជន៍

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​បារាំង ក្នុង​ការ​ចូលរួម​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​មហាសមុទ្រ​នា​ពេលនេះ ជា​ដំណើរ​ទស្សនកិច្ច​ឥត​ប្រយោជន៍។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៩ មិថុនា នេះ​ថា ទោះ​លោក ហ៊ុន ម៉ាណែត បង្អួត​ពី​ការ​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ផ្សេង រួម​ទាំង​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​ក៏ដោយ គឺ​គ្រាន់តែ​ដើម្បី​កុហក​ពលរដ្ឋ​ខ្មែរ​ថា​មេដឹកនាំ​ប្រទេស​ទាំងនោះ​ទទួលស្គាល់​ខ្លួន​ប៉ុណ្ណោះ...

សមាជិក​សភា​ជប៉ុន ស្នើ​ច្បាប់​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ភូមា ដែល​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស

សមាជិក​សភា​ជប៉ុន ស្នើ​ឲ្យ​មាន​ច្បាប់​បង្កក​ទ្រព្យសម្បត្តិ ឬ​ហៅថា Magnitsky Act ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ភូមា ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ទៅ​កាន់​គណៈកម្មការ​កិច្ចការ​បរទេស​រដ្ឋសភា​ជប៉ុន ឱ្យ​បាន​ឆាប់ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​ទាំង​ពីរ​នេះ​ឡើងវិញ។ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក ណាអូតុ សាកាគូឈិ (Naoto Sakaguchi) នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ បាន​បញ្ជាក់​ថា ការ​ស្នើ​ច្បាប់​នេះ...

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​បញ្ជូន​អនុសញ្ញា​ស្ដីពី​ច្បាប់​សមុទ្រ​ទៅ​រដ្ឋសភា​ផ្ដល់​សច្ចាប័ន

គណបក្ស​កម្លាំង​ជាតិ ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត បញ្ជូន​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ទៅ​រដ្ឋសភា​ជាតិ ដើម្បី​ផ្តល់​សច្ចាប័ន​ឱ្យ​បាន​ឆាប់ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​រឹងមាំ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​សមុទ្រ​របស់​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ។ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ ដែល​ទើប​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២០ ឧសភា នេះ បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ឱ្យ​កម្ពុជា​ទទួល​បាន​ច្បាប់​អន្តរជាតិ​ការពារ​ដែនសមុទ្រ​កម្ពុជា ដើម្បី​រក្សា​បាន​នូវ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ទំនាក់ទំនង​ដោយ​ស្មើភាព​ជាមួយ​ប្រទេស​ក្បែរ​ខាង។ ប្រភព​ដដែល​លើកឡើង​ថា ច្បាប់​អន្តរជាតិ​មួយ​នេះ គឺជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការពារ​បូរណភាព​ព្រំដែន​សមុទ្រ ព្រមទាំង​ជា​បទដ្ឋាន​គតិយុត្តិ​អន្តជាតិ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​សមុទ្រ​ដោយ​សន្តិវិធី...

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដាក់​សំណើ​ទៅ​រដ្ឋសភា​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដាក់​សំណើ​ទៅ​រដ្ឋសភា ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​មាន​សិទ្ធិ​ពេញលេញ​ប្តឹង​ប្រទេស​ជិតខាង​ដែល​កំពុង​រំលោភ​ដែន​អធិបតេយ្យ​ជាតិ​ខ្មែរ​សព្វថ្ងៃ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា នៅ​ពេល​ដែល​កម្ពុជា​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ​ពេញលេញ កម្ពុជា​នឹង​ឈ្នះ​ក្តី​លើ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម យ៉ាង​ពិតប្រាកដ ប្រសិនបើ​រដ្ឋាភិបាល​ប្តឹង​ប្រទេស​ទាំង​ពីរ​នេះ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)...

បារាំង​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ទឹក​ជាមួយ​ប្រទេស​ជិតខាង

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ និង​កោះ​ជាមួយ​ប្រទេស​ជិតខាង។ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​តុមូល​ដែល​ធ្វើឡើង​នៅ​ស្ថានទូត​បារាំង​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។ លោក​ថា បញ្ហា​ព្រំដែន គឺ​ត្រូវ​ដោះស្រាយ​តាម​ការ​ចរចា​រវាង​ប្រទេស​ពាក់ព័ន្ធ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​កំពុង​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិតខាង​ជាបន្តបន្ទាប់​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ជាង ៤០​ឆ្នាំ​មក​នេះ ជាពិសេស​គឺ​ដែនសមុទ្រ​របស់​ខ្មែរ។ ជុំវិញ​បញ្ហា​នេះ...

លោក អ៊ុំ សំអាន អះអាង​ថា​កម្ពុជា​នឹង​ឈ្នះ​ក្ដី​លើ​ថៃ និង​វៀតណាម រឿង​កោះ បើ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង អះអាង​ថា បើ​រាជរដ្ឋាភិបាល​ខ្មែរ​ប្តឹង​ប្រទេស​វៀតណាម និង​ប្រទេស​ថៃឡង់ដ៍ លើ​ករណី​កោះ​គុត កោះត្រល់ និង​ដែនសមុទ្រ​ត្រួត​គ្នា​ទៅ​តុលាការ​អន្តរជាតិ ដោយ​ប្រើ​នីតិប្បញ្ញត្តិ​សមុទ្រ (UNCLOS) ប្រទេស​កម្ពុជា​នឹង​ឈ្នះ​ប្រទេស​ទាំង​ពីរ​នេះ ១​លាន​ភាគរយ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៧ មីនា នេះ​ថា កោះ​គុត​ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ ៣២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​បន្ទាត់​មូលដ្ឋាន​ត្រង់​ចំណុច​ឆ្នេរ​ចាំយាម ដែល​ស្ថិត​ក្នុង​តំបន់​តភ្ជាប់​ប្រវែង ៤៤​គីឡូម៉ែត្រ​ខាង​ដែនដី​កម្ពុជា ដូច្នេះ​អាច​បញ្ជាក់​បាន​ថា កោះ​នេះ​មាន​ចំណែក​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​យ៉ាង​ពិតប្រាកដ។ ចំណែក​កោះត្រល់ ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ...

Latest news

© 2021, ដេលី. All rights reserved.