TAG
ឆន ផល្លា
សាលាឧទ្ធរណ៍ត្បូងឃ្មុំច្រានចោលសាលក្រមសាលាដំបូងរតនគិរីលើសកម្មជនព្រៃឈើ
សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានប្រកាសច្រានចោលសាលក្រមរបស់សាលាដំបូងខេត្តរតនគិរី ដែលបានផ្ដន្ទាទោសសកម្មជនព្រៃឈើ លោក ឆន ផល្លា ដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ក្រោមបទចោទ «កាប់រានដីព្រៃ ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» ប៉ុន្តែសកម្មជនរូបនេះនៅជាប់ការចោទប្រកាន់ថ្មីមួយទៀត។
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានប្រកាសសាលដីកាដោយច្រានចោលសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តរតនគិរី ដែលបានកាត់ទោសឱ្យលោក ឆន ផល្លា ជាប់ពន្ធនាគារ ៥ឆ្នាំ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ សាលាដំបូងខេត្តរតនគិរី...
UN៖ នីតិវិធីតុលាការកម្ពុជាប្រឆាំងនឹងលោក ឆន ផល្លា គឺជាការសងសឹកតាមប្រព័ន្ធច្បាប់
ភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UN) ចាត់ទុកដំណើរការរបស់តុលាការកម្ពុជាប្រឆាំងនឹងសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា គឺជាការសងសឹករបស់អាជ្ញាធរតាមប្រព័ន្ធច្បាប់ដោយរំលោភបំពានលើសិទ្ធិជនជាតិដើមភាគតិច។
ឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៤ កក្កដា បានអះអាងថា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ព័ត៌មានលម្អិតប្រកបដោយការពិត និងមូលដ្ឋានច្បាប់ក្នុងការឃុំខ្លួនលោក ឆន ផល្លា រួមទាំងការចាប់ខ្លួនលោកដោយគ្មានដីការបស់តុលាការកាលពីពេលកន្លងទៅ។
ឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្សមួយនេះទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ហេតុផលនៃការឃុំខ្លួនបណ្ដោះអាសន្នលោក ឆន ផល្លា និងពន្យល់ថាតើវិធានការអ្វីខ្លះដែលត្រូវបានធ្វើឡើងដើម្បីធានាថា លោក ឆន ផល្លា អាចអនុវត្តសិទ្ធិរបស់លោកបាន...
ឧទ្ធរណ៍ត្បូងឃ្មុំនឹងប្រកាសសាលដីកាសំណុំរឿងសកម្មជនព្រៃឈើលោក ឆន ផល្លា នៅសប្តាហ៍ក្រោយ
សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ សម្រេចប្រកាសសាលដីកាលើសំណុំរឿងសកម្មជនការពារព្រៃឈើដ៏សកម្មនៅខេត្តរតនគិរី លោក ឆន ផល្លា នៅសប្តាហ៍ក្រោយ បន្ទាប់ពីបើកសវនាការកាលពីថ្ងៃព្រហស្បតិ៍។
សវនាការនេះដឹកនាំដោយចៅក្រមសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ លោក ម៉ុង មុនីចរិយា និងតំណាងមហាអយ្យការ លោក កុល បុន ប៉ុន្តែមិនមានវត្តមានដើមបណ្ដឹងរដ្ឋប្បវេណី និងសាក្សីក្នុងអំឡុងពេលដំណើរការនៃសវនាការនេះទេ។
អំឡុងពេលសួរដេញដោលក្នុងសវនាការ ម្ចាស់ដីដែលកាន់កាប់ និងអាស្រ័យផលជាក់ស្តែងលើដីចម្ការវិលជុំរបស់សហគមន៍ជនជាតិដើមទំពួន បានអះអាងថា ដីដែលពួកគេកាន់កាប់អាស្រ័យផលតាំងពីដូនតាមកបានចុះបញ្ជីជាដីសហគមន៍រួចរាល់ហើយ មិនមែនជាទំហំដីជិត ៦០ហិកតារដូចការចោទប្រកាន់របស់ដើមបណ្ដឹងរដ្ឋប្បវេណីនោះឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងខេត្តរតនគិរី បានចោទប្រកាន់លោក...
អង្គការជាង១០០ ទាមទារឱ្យទម្លាក់ចោលបទចោទលើសកម្មជនការពារព្រៃឈើលោក ឆន ផល្លា
ក្រុមអង្គការសង្គមស៊ីវិលជាង ១០០ស្ថាប័ន ទាមទារឱ្យទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ លោក ឆន ផល្លា ដែលសាលាដំបូងខេត្តរតនគិរី បានសម្រេចផ្ដន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌកាលពីចុងឆ្នាំ២០២១ កន្លងទៅ។
ក្រុមអង្គការសង្គមស៊ីវិល សហជីព សហគមន៍ដែលធ្វើការលើវិស័យសិទ្ធិមនុស្សចំនួន ១១៣ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្តូរបទចោទលើលោក ឆន ផល្លា ពីបទ «កាប់គាស់រុករាន...