TAG
ជា វិជ្ជា
ក្រុមឃ្លាំមើល៖ និទ្ទណ្ឌភាពនៅកម្ពុជានឹងបន្តកើតមាននៅថ្ងៃមុខ បើពលរដ្ឋមិនចូលរួមលុបបំបាត់
អ្នកឃ្លាំមើលនិយាយថា អំពើនិទ្ទណ្ឌភាពនៅកម្ពុជានឹងនៅតែបន្តកើតមានទៅថ្ងៃមុខ ប្រសិនបើពលរដ្ឋមិនចូលរួមលុបបំបាត់ និងមិនឱ្យតម្លៃលើវីរភាពរបស់អ្នកដែលតស៊ូដើម្បីសិទ្ធិសេរីភាពសម្រាប់សង្គមជាតិ និងអំពាវនាវឲ្យរដ្ឋាភិបាលវែកមុខរកឃាតករពិតយកមកផ្ដន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ជូនអតីតប្រធានសហជីពសេរីកម្មករលោក ជា វិជ្ជា ទេនោះ។
អតីតតំណាងសហជីពសេរីកម្មករ និងជាប្រធានសមាគមសេដ្ឋកិច្ចប្រជាធិបតេយ្យឯករាជ្យក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ មករា នេះថា អស់រយៈពេលជិត ២០ឆ្នាំហើយ ឃាតកម្មក្រៅប្រព័ន្ធច្បាប់លើលោក...
សង្គមស៊ីវិលទាមទារឱ្យបន្តស៊ើបអង្កេតឃាតកម្មលើសកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី
ក្រុមសង្គមស៊ីវិលបន្តទាមទារឱ្យរដ្ឋាភិបាលស្វែងរកយុត្តិធម៌ជូនដល់លោក ឈុត វុទ្ធី និងគ្រួសារ រួមទាំងសកម្មជនផ្សេងទៀតដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នាពេលកន្លងមក ដើម្បីលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា។
ការទាមទារនេះ ធ្វើឡើងនៅក្នុងវិធីបុណ្យបង្សុកូលដើម្បីឧទ្ទិសកុសលមួយដល់លោក ឈុត វុទ្ធី សកម្មជនព្រៃឈើកម្ពុជាដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី ១០ឆ្នាំមុននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅខេត្តកោះកុង។
ក្រៅពីពិធីបង្សុកូលនាព្រឹកនេះ ក្រុមសង្គមស៊ីវិលក៏បានបន្តទាមទារឱ្យរដ្ឋាភិបាលស្វែងរកយុត្តិធម៌ជូនដល់លោក ឈុត វុទ្ធី និងគ្រួសារ រួមទាំងសកម្មជនផ្សេងទៀតដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នាពេលកន្លងមក។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ថ្លែងថា...
លោក ស ខេង អះអាងថាឃាតកម្មកន្លងមកកំពុងស្ថិតក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ច
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ករណីឃាតកម្មមួយចំនួនដែលបានកើតឡើងនាពេលកន្លងមក កំពុងស្ថិតក្នុងការតាមដានស្រាវជ្រាវរបស់សមត្ថកិច្ច។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងទៅកាន់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិ លោក Vitit Muntarbhorn តាមប្រព័ន្ធវីដេអូសន្និសីទកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ថា ចំពោះករណីឃាតកម្មដែលបានកើតឡើងនៅកម្ពុជាមួយចំនួន អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវនៅឡើយ។
លោកបញ្ជាក់ថា ឃាតកម្មដែលបានកើតឡើងនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនោះ មានមួយចំនួនត្រូវបានស្ថាប័នតុលាការកម្ពុជាធ្វើការសម្រេចរួចរាល់ហើយ ប៉ុន្តែក្នុងចំណោមរឿងទាំងនោះ ករណីខ្លះកំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរ និងករណីខ្លះទៀតកំពុងដំណើរតាមនីតិវិធីរបស់តុលាការតាមលំដាប់លំដោយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិរិះគន់ជាបន្តបន្ទាប់នូវការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជា...
UN ទាមទារឱ្យកម្ពុជាបើកការស៊ើបអង្កេតករណីបាញ់សម្លាប់លោក ជា វិជ្ជា និងសកម្មជនដទៃទៀតឡើងវិញ
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតលើការបាញ់សម្លាប់លោក ជា វិជ្ជា និងសកម្មជនផ្សេងទៀតឡើងវិញ ដើម្បីបញ្ចប់វប្បធម៌និទ្ទណ្ឌភាព ដោយផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារ និងជនរងគ្រោះដែលបានស្លាប់យ៉ាងអាថ៌កំបាំងផងដែរ។
គេហទំព័ររបស់ការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី២៤ ខែមករា នេះថា រយៈពេល ១៨ឆ្នាំហើយដែលសមត្ថកិច្ចនៅតែរកឃាតកសម្លាប់សកម្មជនសិទ្ធិមនុស្ស និងជាប្រធានសហជីព លោក ជា វិជ្ជា មិនទាន់ឃើញ ក្រៅពីបុរសពីរនាក់ដែលត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារកាលពីឆ្នាំ២០០៥ ប៉ុន្តែត្រូវបានដោះលែងឱ្យរួចទោសវិញនៅ ៥ឆ្នាំក្រោយ។
ភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះអះអាងថា...
អ្នកតាមដានសង្គម៖ តុលាការកម្ពុជាបរាជ័យក្នុងការវែកមុខឃាតកពិតសម្លាប់បណ្ឌិត កែម ឡី
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD អះអាងថា ករណីឃាតកម្មលើបណ្ឌិត កែម ឡី កាលពី ៥ឆ្នាំមុនមិនទាន់ត្រូវបានវែកមុខរកឃាតកពិត និងអ្នកពាក់ព័ន្ធយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ ខណៈលោក អឿត អាង ឬហៅ ជួប សម្លាប់ គ្រាន់តែជាឃាតកសិប្បនិម្មិត និងជាជនរងគ្រោះដែលទុកសម្រាប់ប្រើប្រាស់ក្នុងអំពើឃាតកម្មនោះតែប៉ុណ្ណោះ។
ការលើកឡើងរបស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ គឺដើម្បីរំឭកខួប ៥ឆ្នាំនៃព្រឹត្តិការណ៍បាញ់សម្លាប់បណ្ឌិត កែម ឡី នៅកណ្ដាលទីក្រុងភ្នំពេញ និងរិះគន់ការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន...