TAG
ជំងឺកូវីដ-19
កម្ពុជាផ្អាកការធ្វើដំណើរចេញចូលព្រំដែនកម្ពុជា-វៀតណាមរយៈពេល១ខែ ដើម្បីបង្ការការឆ្លង Covid-19
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរបស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម រយៈពេល ១ខែ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ តទៅ។
លោក ហ៊ុន សែន ក៏ស្នើដល់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យក្រើនរំឭកដល់សមត្ថកិច្ចនៅតាមខេត្តជាប់ព្រំដែនជាមួយវៀតណាម ត្រូវទប់ស្កាត់ជនជាតិវៀតណាម មិនឲ្យឆ្លងចេញចូលតាមព្រំដែនប្រទេសទាំងពីរតទៅទៀតទេ ប្រយោជន៍ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ Covid-19។
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ផ្ញើជូនឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ដែលសារព័ត៌មាន...
អ្នកឃ្លាំមើលសង្គមថាការស្នើឲ្យដកចេញអនុក្រឹត្យកាតព្វកិច្ចវ៉ាក់សាំងដើម្បីធានាសិទ្ធិពលរដ្ឋជារឿងត្រឹមត្រូវ
ក្រុមអ្នកឃ្លាំមើលសិទ្ធិការងារសម្ដែងការគាំទ្រទាំងស្រុងទៅនឹងការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ស្ដីពីការស្នើឲ្យដកចេញនូវអនុក្រឹត្យកាតព្វកិច្ចវ៉ាក់សាំង និងវិធានការផ្សេងៗដើម្បីធានាភាពស្របគ្នាជាមួយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនោះ។
ការគាំទ្រនេះ កើតឡើងបន្ទាប់ពីក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានផ្ញើលិខិតទៅកាន់រដ្ឋាភិបាលកម្ពុជា ស្ដីពីការស្នើឲ្យលុបចេញនូវអំពីអនុក្រឹត្យស្ដីពីកាតព្វកិច្ចក្នុងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺ Covid-19 កាលពីពេលថ្មីៗនេះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ ខែកក្កដា ថា ដើម្បីលើកកម្ពស់ការអនុវត្តសិទ្ធិមនុស្ស និងការធានានូវសុខភាពសាធារណៈជូនប្រជាជនឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលកម្ពុជាគួរតែផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ ជាងការអនុវត្តដោយការចាប់បង្ខំ។
លោកអះអាងថា...
អ្នកឃ្លាំមើលសង្គមថារដ្ឋាភិបាលកម្ពុជាមានបំណងគេចពីការប្រជុំអាស៊ី-អឺរ៉ុបដោយចំមុខជាមួយតំណាងប្រទេសលោកសេរី
ក្រុមអ្នកសង្កេតការណ៍នយោបាយខ្មែរនៅឯនាយសមុទ្រលើកឡើងថា ការប្រជុំអាស៊ី-អឺរ៉ុបតាមប្រព័ន្ធវីដេអូ គឺពិតជាជួយបន្ធូរបន្ថយភាពតានតឹងចំពោះការប្រឈមរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំងពីការសួរដេញដោលអំពីការធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស និងការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។
ការលើកឡើងនេះ ធ្វើឡើងហាក់រិះគន់ចំៗទៅរដ្ឋាភិបាលកម្ពុជាដែលមានបំណងគេចវេសពីការប្រជុំដោយចំមុខជាមួយតំណាងប្រទេសលោកសេរីក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ ខែកក្កដា ថា ពិភពលោកនឹងគ្មានហេតុផលណាដែលអាចជំរុញឲ្យកម្ពុជាត្រូវបើកកិច្ចប្រជុំដោយផ្ទាល់នោះទេ ប៉ុន្តែបំណងគេចវេសពីការប្រជុំដោយចំមុខនេះ រដ្ឋាភិបាលកម្ពុជាបានរៀបចំតាមរយៈនៃការបំប៉ោងសភាពការណ៍ Covid-19 នេះអស់រយៈពេលរាប់ខែមកហើយ។
លោកអះអាងថា បើទោះបីជាមិនមានវិបត្តិ...
ជប៉ុនប្រកាសផ្តល់ជំនួសវ៉ាក់សាំង AstraZeneca ប្រមាណ ១លានដូសដល់កម្ពុជា
រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់ជំនួសវ៉ាក់សាំង AstraZeneca ដល់កម្ពុជាប្រមាណ ១លានដូស ស្ថិតក្នុងចំណងមិត្តភាពកម្ពុជា-ជប៉ុន ដោយផ្អែកលើស្ថានភាព Covid-19 នៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះនៅមិនទាន់ធូរស្រាល។
ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បានចេញលិខិតប្រកាសនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ថា វ៉ាក់សាំងដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនទៅដល់កម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំងផងដែរ។
លោកអះអាងថា ក្នុងពេលដែលប្រឈមមុខនឹងការរីករាលដាលនៃវីរុស...
វៀតណាមបើកយុទ្ធនាការចាក់វ៉ាក់សាំងអាមេរិកនៅក្រុងហូជីមិញ ហើយមេដឹកនាំប្រទេសនេះអរគុណអាមេរិក
វ៉ាក់សាំងរបស់អាមេរិកចំនួន ២លានដូសដែលបានទៅដល់ទីក្រុងហាណូយ កាលពីថ្ងៃទី១០ កក្កដា ត្រូវបានដាក់ឱ្យប្រើប្រាស់ទៅលើប្រជាជនវៀតណាម នៅតាមបណ្ដាទីប្រជុំជនធំៗ ជាពិសេសនៅទីក្រុងហូជីមិញ ដែលកំពុងផ្ទុះការឆ្លងជំងឺកូវីដធ្ងន់ធ្ងរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និយាយថា គ្រប់ទីប្រជុំជនគឺជាអាទិភាពនៃការទទួលបានវ៉ាក់សាំង ហើយយុទ្ធនាការដែលចាប់ផ្ដើមពីថ្ងៃទី១០ កក្កដា នេះ គឺត្រូវតែធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព។
ពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំទៅ គឺជាអាទិភាពនៃការទទួលបានវ៉ាក់សាំង តែលោកបញ្ជាក់ថា ទីក្រុងហូជីមិញ គឺជាភូមិសាស្ត្រអាទិភាពជាងគេ...
សពអ្នកជំងឺកូវីដ-១៩ចំនួន ៥០សាកសពទៀតនៅរាជធានីភ្នំពេញមិនទាន់ត្រូវបានបូជា
អាជ្ញាធររាជធានីភ្នំពេញ អះអាងថា សាកសពអ្នកជំងឺកូវីដ-១៩ ដែលមិនទាន់យកទៅបូជាមានចំនួន ៥០នាក់ទៀត ដោយបច្ចុប្បន្នសពទាំងនោះនៅក្នុងទូក្លាសេសព ខណៈអាជ្ញាធរគ្រោងនឹងឱ្យគ្រួសារយកសពអ្នកស្លាប់ដោយកូវីដទៅបូជាដោយខ្លួនឯង។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១២ ខែកក្កដា អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ លើកឡើងថា បច្ចុប្បន្ន សាកសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅសល់ប្រមាណជា ៥០សាកសពទៀតកំពុងទុកនៅក្នុងទូក្លាសេសព ខណៈកន្លែងបូជាសពអ្នកជំងឺកូវីដនៅខេត្តកំពង់ស្ពឺ មិនទាន់មានមធ្យោបាយក្នុងការដឹកជញ្ជូនសពយកទៅបូជានៅឡើយ។
លោកបន្តថា អាជ្ញាធរបានយកសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ទៅបូជានៅវត្តចំនួន៣ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានវត្តទឹកថ្លា...
អ្នកឃ្លាំមើល៖ ក្រសួងសុខាភិបាលរៀបចំសពដែលស្លាប់ដោយជំងឺកូវីដ-១៩បានល្អប្រសើរជាងមុន
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លើកឡើងថា ការកែប្រែរបស់ក្រសួងសុខាភិបាល ក្នុងការរៀបចំសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ យកទៅបូជា គឺមានលក្ខណៈល្អប្រសើរជាងមុន។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំទៅដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមបណ្តារាជធានីខេត្តទាំងអស់ឲ្យមានការប្រុងប្រយ័ត្នក្នុងការរៀបចំសាកសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ឲ្យបានត្រឹមត្រូវជាទីបំផុត។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ កក្កដា ថា អ្វីដែលក្រសួងសុខាភិបាលយកចិត្តទុកដាក់បន្ថែមទៀតនោះ គឺការកំណត់ចំនួនអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នាពេលកន្លងមក ថាតើពួកគេមានជំងឺឱកាសនិយមអ្វីខ្លះដែលងាយនឹងធ្វើឲ្យអ្នកមានជំងឺកូវីដ-១៩...
ព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុន នឹងពុំអនុញ្ញាតឱ្យចូលទស្សនាផ្ទាល់នោះទេ
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិក ក្រុងតូក្យូ បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ទី៨ កក្កដា ថា ព្រឹត្តិការណ៍អូឡាំពិកត្រូវតែធ្វើឡើងទោះជាគ្មានអ្នកទស្សនាក៏ដោយ ខណៈទីក្រុងនេះឈានដល់ស្ថានភាពគ្រាអាសន្នលើកទី៤ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
បន្ទាប់ពីបានប្រកាសមិនអនុញ្ញាតឱ្យអ្នកទស្សនាចូលទៅក្នុងព្រឹត្តិការណ៍នោះ គឺគណៈកម្មាធិការរៀបចំបានពិគ្រោះយោបល់ជាមួយអាជ្ញាធរនៅក្រុងកាណាហ្គាវ៉ា Saitama និងក្រុង Chiba ដោយបានសម្រេចរៀបចំព្រឹត្តិការណ៍ដោយមិនចាំបាច់ឱ្យមានការចូលទស្សនាឡើយ។
ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ត្រូវបានពន្យារពេលមួយឆ្នាំដោយសារការរាតត្បាតកូវីដ-១៩ តែឥឡូវនេះនឹងត្រូវធ្វើឡើងដោយគ្មានអ្នកចូលទស្សនាក្នុងពិធីបើកក៏ដោយ ហើយសូម្បីពលរដ្ឋនៅក្នុងតំបន់នោះក៏ដោយ ក៏ពួកគេអាចមើលព្រឹត្តិការណ៍លើកញ្ចក់ទូរទស្សន៍តាមផ្ទះ ឬក៏ត្រូវកំណត់ចំនួនឱ្យចូលទស្សនាដែរ។
ចំពោះពហុកីឡាដ្ឋាននៅក្នុងក្រុង Fukushima, Miyagi និង Shizuoka នឹងត្រូវបានអនុញ្ញាតឱ្យមានអ្នកទស្សនារហូតបានត្រឹមតែ...
ក្រសួងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង Covid-19 សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ
ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដោយយុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងបន្តធ្វើនៅតាមបណ្ដាខេត្តគោលដៅផ្សេងទៀត។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប្រមាណ ១លាន ៧សែននាក់បានទទួលវ៉ាក់សាំង ហើយមិនមានពលរដ្ឋណាម្នាក់គ្រោះថ្នាក់ ឬប៉ះពាល់អាយុជីវិតដោយសារចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នោះឡើយ។
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល...
វ៉ាក់សាំងកូវីដល្បីមានប្រសិទ្ធភាពជាងគេរបស់អាមេរិកមកដល់ប្រទេសបីមុនគេនៅអាស៊ីអាគ្នេយ៍
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសន្យាថា អាមេរិកពិតណាស់ត្រូវតែជួយប្រទេសដែលត្រូវការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយថាជំនួយរបស់អាមេរិកមិនមែនជាថ្នូរដើម្បីផលប្រយោជន៍អ្វីឡើយ។
ការដែលប្រធានាធិបតីអាមេរិកពោលដូចនេះ គឺចំពេលមានការរិះគន់អាមេរិកថាមិនបានជួយដល់ប្រទេសក្រីក្រដែលកំពុងធ្លាក់ក្នុងការរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយក៏ចំពេលចិន សម្រុកផ្ដល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ ទោះជាដឹងថាវ៉ាក់សាំងរបស់ចិន ពុំសូវមានប្រសិទ្ធភាព និងសុវត្ថិភាពក៏ដោយ ក៏បណ្ដាប្រទេសក្រីក្រនៅតែទទួលយកដើម្បីចាក់ឲ្យពលរដ្ឋរបស់ពួកគេ។ ប៉ុន្តែវ៉ាក់សាំងរបស់ប្រទេសចិន ត្រូវបានមើលឃើញថា ច្រើនតែជាជំនួយមានថ្នូរនឹងអ្វីមួយ។
វ៉ាក់សាំងរបស់ចិន មានពីរប្រភេទដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសមួយចំនួន និងក្នុងប្រទេសចិន គឺ Sinopharm និង Sinovac។
សម្រាប់ប្រទេសក្នុងសមាគមអាស៊ាន គឺប្រទេសខ្លះដែលរងឥទ្ធិពលចិន...