28.4 C
Phnom Penh

TAG

ជំងឺកូវីដ-19

អ្នក​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ​ជំរុញ​រដ្ឋាភិបាល​បន្ត​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ជូន​ពលរដ្ឋ​បន្ត​ទៀត បើ​ទោះបីជា​ផ្តល់​សិទ្ធិ​ឲ្យ​វិស័យ​ឯកជន​នាំចូល​វ៉ាក់សាំង​ក៏ដោយ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត បើ​ទោះបីជា​រដ្ឋ​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​នាំចូល​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ សម្រាប់​ប្រកប​អាជីវកម្ម​ក៏ដោយ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា កម្ពុជា​មិន​គួរ​ដាក់​បន្ទុក​ឲ្យ​ប្រជាពលរដ្ឋ​ចំណាយ​លើ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ នោះ​ទេ ព្រោះ​រដ្ឋ​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្តល់​សេវា​ការពារ​សុខមាលភាព​ជូន​ពួកគាត់​ឲ្យ​បាន​ពេញលេញ។ លោក​អះអាង​ថា បើ​ទោះបីជា​ក្រសួង​សុខាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ ឱសថ អាច​នាំចូល​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ-១៩ ក៏ដោយ ក៏​រដ្ឋ​ត្រូវតែ​កំណត់​តម្លៃ​ជាក់លាក់​ណាមួយ​ចំពោះ​ការ​ប្រកប​អាជីវកម្ម​នៃ​វិស័យ​ឯកជន​ទាំងនោះ​ដែរ...

អ្នកជំងឺ​កូវីដ-១៩​ចំនួន​១៥​នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី​ចំនួន ៧៦៦​នាក់

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ជាង ១៣០០​នាក់ (១៣៣៩​នាក់) ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​កក្កដា ក្រោយ​ពី​អ្នកជំងឺ ១៥​នាក់​ទៀត​បាន​ស្លាប់។ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​ថ្មី ៧៦៦​នាក់​នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ភាគច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៨ កក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ សរុប​ជាង ៧​ម៉ឺន ៥​ពាន់​នាក់ (៧៥១៥២) ក្នុង​នោះ​អ្នក​ជាសះស្បើយ​មាន​ជាង ៦​ម៉ឺន ៧​ពាន់​នាក់ (៦៧៦៩២)។ ចំណែក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ វិញ...

ទស្សនៈ៖ ប្រជាជន​អាស៊ី​អាគ្នេយ៍​រីករាយ​ការ​មក​ដល់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​ចំនួន​១០ គឺ​មាន​ប្រជាជន​ជាង ៦៧៥​លាន​នាក់។ តំបន់​នេះ​ធ្លាក់​ក្នុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ យ៉ាង​ធ្ងន់ធ្ងរ​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ។ គិត​ត្រឹម​ថ្ងៃ​ទី​២៦ កក្កដា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-19 នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​បាន​កើន​ឡើង​ជិត ៧​លាន​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ១៣​ម៉ឺន ៣៧៤១​នាក់។ នេះ​បើ​តាម​ទិន្នន័យ​គេហទំព័រ​តាមដាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ​លើ​ពិភពលោក ហៅថា Worldometer។ ក្នុង​ចំណោម​នេះ គឺ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​ប្រជាជន​ជាង ២៧៦​លាន​នាក់ នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើន​ជាងគេ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំងអស់។ បន្ទាប់មក...

ស្ថានទូត​ឥណ្ឌា​ស្នើ​ឱ្យ​កម្ពុជា​ពិនិត្យ​លើ​សាច់​ក្របី​ដែល​រក​ឃើញ​មាន Covid-19 ម្ដង​ទៀត

ស្ថានទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជំនាញ​របស់​កម្ពុជា ត្រៀម​យក​សាច់​ក្របី​ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ហើយ​អាជ្ញាធរ​កម្ពុជា​រក​ឃើញ​មាន​ផ្ទុក​មេរោគ Covid-19 និង​យក​ទៅ​ដុត​ចោល​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា មក​ពិនិត្យ​ឡើងវិញ ដោយសារតែ​ឥណ្ឌា ហាក់​មិន​អស់ចិត្ត​ថា​សាច់​ក្របី​ដែល​ចេញពី​ឥណ្ឌា មក​កម្ពុជា មាន​វីរុស Covid-19 នោះ​ទេ។ សារព័ត៌មាន​ថ្មីៗ​បាន​ដកស្រង់​ខ្លឹមសារ​លិខិត​ដែល​ស្ថានទូត​ឥណ្ឌា បាន​ផ្ញើ​ទៅកាន់​អង្គភាព​ខ្លួន​ថា សាច់​ក្របី​ដែល​កម្ពុជា​រក​ឃើញ Covid-19 នេះ គឺ​មាន​ការ​ត្រួតពិនិត្យ​ពី​មន្ទីរពិសោធន៍​ឥណ្ឌា ស្របតាម​ស្តង់ដារ ISO...

បាតុករ​ប្រទេស​ទុយណេស៊ី​ទាមទារ​រំលាយ​រដ្ឋសភា​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ត្រូវ​បាន​ដេញ​ចេញ​ពី​តំណែង

ប្រធានាធិបតី Kais Saied ប្រើ​អំណាច​របស់​ខ្លួន​ដោយ​ព្យួរ​ទាំងអស់​សមាជិក​សភា​នៃ​ប្រទេស​ទុយណេស៊ី ដែល​មាន ២១៧​រូប។ ព្រឹត្តិការណ៍​នេះ គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​វិបត្តិ​នយោបាយ​ដ៏​ធំ​របស់​ប្រទេស​ទុយណេស៊ី ចាប់តាំង​ពី​ផ្ទុះ​បដិវត្តន៍​ផ្កា​រីក​នៅ​ឆ្នាំ​២០១១ បញ្ចប់​របប​ផ្ដាច់ការ ហើយ​នាំ​ប្រទេស​នៅ​ពិភព​អារ៉ាប់​នេះ​ទៅ​រក​ប្រជាធិបតេយ្យ។ តែ​វិបត្តិ​នេះ ដើមចម​គឺ​ដោយសារ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ជំងឺ​កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ និង​មនុស្ស​អត់​ការងារ​ធ្វើ​ហក់​ឡើង​ខ្ពស់។ ប៉ុន្តែ​ការ​សម្រេច​របស់​ប្រធានាធិបតី​រូប​នេះ ធ្វើឡើង​ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​រដ្ឋាភិបាល ព្រោះតែ​គ្រប់គ្រង​ជំងឺ​កូវីដ-១៩ មិន​មាន​ប្រសិទ្ធភាព។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ពលរដ្ឋ​ទុយណេស៊ី​ជាច្រើន​ពាន់​នាក់ បាន​ចេញ​មក​ធ្វើ​បាតុកម្ម​បន្ទាប់ពី​ផ្ទុះ​កំហឹង​ចំពោះ​រដ្ឋាភិបាល​ដែល​ទប់ស្កាត់​ជំងឺ​ឆ្លង​មួយ​នេះ​នៅ​ក្នុង​រដ្ឋធានី​ទុយនីស និង​ទីក្រុង​ផ្សេងទៀត​មិន​បាន​ល្អ​ប្រសើរ ដែល​វា​រីក​រាលដាល​កាន់តែ​ខ្លាំង។ បាតុកម្ម​នេះ​បាន​ឈាន​ទៅដល់​ការ​ប៉ះទង្គិច​ជាមួយ​កម្លាំង​ប៉ូលិស​កាលពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កក្កដា។...

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​ថា​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩​ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា ក្នុង​ស្ថានភាព​នេះ កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍ ដែល​នឹង​បង្ក​គ្រោះ​មហន្តរាយ​ធំ​ដល់​ប្រព័ន្ធ​សុខាភិបាល និង​ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាជន​កាន់តែ​ច្រើន រួម​ទាំង​បង្ក​ឲ្យ​មាន​ផលវិបាក​សម្រាប់​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ធ្ងន់ធ្ងរ​ផង​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ណែនាំ​ដល់​អាជ្ញាធរ​ទាំង ២៥​រាជធានី​ខេត្ត​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ ឲ្យ​អនុវត្ត​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង និង​ផ្លាស់ប្ដូរ​ឥរិយាបថ​ដើម្បី​រៀន​រស់នៅ​ជា​បណ្តើរៗ​ជាមួយ​នឹង​វីរុស Covid-19 តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ទាំងអស់​នៅ​កម្ពុជា ប្រឹងប្រែង​ទប់ស្កាត់ និង​កាត់ផ្ដាច់​ខ្សែ​ចម្លង​ជំងឺ...

នាយករដ្ឋមន្ត្រី​ប្រកាស​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​និង​យុវវ័យ​អាយុ ១២​ឆ្នាំ​ដល់ ១៧​ឆ្នាំ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​លើ​កុមារ និង​យុវវ័យ​ចាប់ពី​អាយុ ១២​ឆ្នាំ​ដល់ ១៧​ឆ្នាំ នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា ខាងមុខ​នេះ។ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News បាន​ដកស្រង់​សម្ដី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា លោក​នឹង​បើក​ពិធី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២១ ខាងមុខ​នេះ។ ក្នុង​នោះ...

អ្នកឃ្លាំមើល​សង្គម​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​វិធានការ​សុខាភិបាល​ដោយ​យកចិត្ត​ទុកដាក់

មន្ត្រី​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​វិធានការ​សុខាភិបាល​ដោយ​យកចិត្ត​ទុកដាក់​ជាទីបំផុត ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 បាន ១០០%។ នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ លើកឡើង​បែប​នេះ​គឺ​បន្ទាប់ពី​ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​ឲ្យ​ប្រើប្រាស់​សេវា​កក់​សណ្ឋាគារ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​ដំណើរ​ទៅ​ពី​បរទេស​ដែល​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ថា កម្ពុជា​អាច​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស...

មន្ត្រី​សុខាភិបាល​កម្ពុជា​ថា​ប្រទេស​ផលិត​វ៉ាក់សាំង​ដែល​មិនព្រម​បញ្ចេញ​ជួយ​ប្រទេស​ក្រីក្រ គឺជា​ប្រទេស​អាត្មានិយម

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​សុខាភិបាល​កម្ពុជា រិះគន់​ថា ប្រទេស​មួយ​ចំនួន​ដែល​មាន​វ៉ាក់សាំង ហើយ​មិនព្រម​បញ្ចេញ​ជួយ​ដល់​ប្រទេស​ក្រីក្រ គឺជា​ប្រទេស​អាត្មានិយម បើ​ទោះបីជា​កម្ពុជា​ចង់​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ទាំងនោះ​ក៏ដោយ ក៏​នៅតែ​មិន​អាច​ទិញ​បាន​ដែរ។ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា មិនមែន​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ដទៃ​ក្រៅពី​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​កម្ពុជា​រក​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ទាំងនោះ​មិន​បាន ខណៈ​ប្រទេស​ខ្លះ​បាន​ផលិត​វ៉ាក់សាំង​ទុក​ចាក់​ឲ្យ​តែ​ពលរដ្ឋ​ពួកគេ​ប៉ុណ្ណោះ មិន​បញ្ចេញ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​នោះ​ទេ ដែល​នេះ​គឺជា​ភាព​អាត្មានិយម​សុទ្ធសាធ។ អ្នកស្រី​អះអាង​ថា ទោះ​គ្មាន​វ៉ាក់សាំង​ពី​ប្រទេស​ផ្សេងៗ​ក៏ដោយ ក៏​វ៉ាក់សាំង​របស់​ចិន​ទាំង​ពីរ​ប្រភេទ គឺ​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នេះ​មាន​ប្រសិទ្ធភាព​ដូច​វ៉ាក់សាំង​ប្រទេស​ដទៃ​ទៀត​ដែរ...

សម្ព័ន្ធ​សហគមន៍​កសិករ​ថា​បញ្ហា​ចម្បង​របស់​ពលរដ្ឋ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩ គឺ​ការ​បាត់បង់​នូវ​ប្រាក់ចំណូល

ក្រុម​អ្នក​ឃ្លាំមើល​ខាង​វិស័យ​កសិកម្ម អះអាង​ថា បញ្ហា​ចម្បង​ដែល​ពលរដ្ឋ​កំពុង​ប្រឈម​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​វិបត្តិ​ជំងឺ Covid-19 នេះ គឺ​ការ​បាត់បង់​នូវ​ប្រាក់ចំណូល ជាពិសេស​គឺ​មិន​មាន​លទ្ធភាព​សង​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​តែម្តង។ ការ​អះអាង​នេះ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុងតែ​រង​នូវ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ Covid-19 ក្នុង​រយៈពេល​ជិត ២​ឆ្នាំ​កន្លងមក​នេះ ដែល​បណ្តាល​ឲ្យ​ពួកគាត់​បាត់បង់​នូវ​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ស្ទើរតែ​ទាំងស្រុង។ លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ថា...

Latest news