TAG
ជំងឺកូវីដ-19
សាលាក្រុងភ្នំពេញដាក់ឱ្យដំណើរការសាកល្បងឡើងវិញនូវរថយន្តក្រុងនិងកាណូតក្រោយផ្អាកជិត២ឆ្នាំដោយសារវិបត្តិ Covid-19
សាលារាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យដំណើរការសាកល្បងឡើងវិញនូវរថយន្តក្រុង និងកាណូត ក្រោយពីផ្អាកអស់រយៈពេលប្រមាណ ២ឆ្នាំកន្លងទៅដោយសារបញ្ហាវិបត្តិជំងឺ Covid-19។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី២ ខែវិច្ឆិកា ឱ្យដឹងថា ក្រោយពីរដ្ឋាភិបាលបើកប្រទេសឡើងវិញ និងអនុញ្ញាតឱ្យគ្រប់វិស័យទាំងអស់នៅទូទាំងប្រទេស អាចធ្វើអាជីវកម្មបានដូចមុនឆ្នាំ២០១៩ សាលាក្រុងភ្នំពេញក៏ចាប់ផ្តើមដាក់ឱ្យដំណើរការឡើងវិញសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីពេលនេះទៅ។
ចំពោះរថយន្តក្រុង គឺចាប់បើកដំណើរការដែលសាធារណជនអាចស្វែងរកមធ្យោបាយធ្វើដំណើររបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញបាន ចាប់ពីខ្សែទី១ រហូតដល់ខ្សែទី៤B។ ដោយឡែកចំពោះកាណូតវិញ ចាប់បម្រើសេវាចេញពីស្ថានីយចំណតសួនឫស្សីកែវ ក្រុងភ្នំពេញ ដល់ស្ថានីយចំណតក្រុងតាខ្មៅ ខេត្តកណ្តាល។
ព័ត៌មានបន្ថែមថា៖
ខ្សែទី១ ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ...
កម្ពុជាប្រកាសបើកប្រទេសឡើងវិញក្រោយពីជួបវិបត្តិជំងឺ Covid-19 ជិត ២ឆ្នាំមកនេះ
រដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ ហើយអនុញ្ញាតឱ្យរដ្ឋ និងឯកជនអាចដំណើរការអាជីវកម្ម និងដំណើរការការងារជាធម្មតា ក្រោយពីរងការយាយីដោយជំងឺ Covid-19 អស់រយៈពេលប្រមាណជិត ២ឆ្នាំកន្លងទៅនេះ។
ថ្លែងនៅព្រឹកថ្ងៃចន្ទ ទី១ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា នេះតទៅ រដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ ហើយពលរដ្ឋក៏អាចបំពេញកិច្ចការប្រចាំថ្ងៃដោយមិនមានជាប់បម្រាមអ្វីទៀតដែរ។ បើតាមលោក ហ៊ុន សែន ការបើកប្រទេសឱ្យវិលមករកប្រក្រតីភាពឡើងវិញនេះ មិនមែនតែកម្ពុជាទេ...
ក្រសួងប្រកាសបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃសម្រាប់អ្នកជំងឺកូវីដ-១៩ដែលជាសះស្បើយ
ប្រធានគណៈកម្មាធិការដើម្បីប្រយុទ្ធនឹងជំងឺ Covid-19 អះអាងថា អ្នកជំងឺ Covid-19 ដែលបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺ Covid-19 ពុំតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅផ្ទះបន្តទៀតនោះទេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីណែនាំទៅដល់អាជ្ញាធរ និងមន្ត្រីសុខាភិបាលតាមបណ្តាខេត្តកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះថា ក្រសួងបានលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺ Covid-19 ដែលបានបញ្ចប់ការព្យាបាលនៅតាមមណ្ឌលព្យាបាលជំងឺ Covid-19 និងអ្នកជំងឺ Covid-19...
នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យបើកដំណើរការគ្រឹះស្ថានអប់រំសាធារណៈនិងឯកជនឡើងវិញទាំងអស់
ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន អនុញ្ញាតឲ្យបើកដំណើរការគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្មគ្រប់ប្រភេទឡើងវិញទាំងអស់ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយមិនបិទសាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងក្នុងសាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗក៏ដោយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល នៅថ្ងៃទី២២...
ថៃប្រកាសបិទការចាក់វ៉ាក់សាំង Sinovac របស់ចិន ត្រឹមដាច់ខែតុលា ហើយជំនួសដោយវ៉ាក់សាំង Pfizer និង AstraZeneca វិញ
យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលប្រទេសថៃ គឺរាជាណាចក្រនេះនឹងបញ្ឈប់ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ឈ្មោះ Sinovac របស់ប្រទេសចិន នៅពេលដែលនឹងអស់ពីស្ដុកនៅសប្ដាហ៍ក្រោយ ហើយត្រូវជំនួសដោយវ៉ាក់សាំង Pfizer របស់សហរដ្ឋអាមេរិក និង AstraZeneca ផលិតនៅអង់គ្លេស ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia ប្រទេសថៃ បានប្រើវ៉ាក់សាំង Sinovac របស់ប្រទេសចិន...
នាវាកងទ័ពជើងទឹកអូស្ត្រាលីបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ
នាវាកងទ័ពជើងទឹកនៃប្រទេសអូស្ត្រាលី ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានធ្វើទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងចំណងសាមគ្គីភាព ចែករំលែកបទពិសោធន៍រវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី និងនាំយកសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀតមកប្រគល់ជូនប្រទេសកម្ពុជា ដើម្បីរួមចំណែកលើការងារប្រយុទ្ធប្រឆាំងជំងឺ Covid-19។
នាវាកងទ័ពជើងទឹកអូស្ត្រាលី ដែលមានឈ្មោះថា HMAS Anzac 150 បានចូលមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែតុលា ហើយបានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅក្នុងប្រទេសកម្ពុជា។
លោក អ៊ុក សីហា...
ក្រសួងសុខាភិបាលប្រកាសឱ្យពលរដ្ឋវ័យចំណាស់និងស្ត្រីមានផ្ទៃពោះទៅចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា ប្រកាសឱ្យពលរដ្ឋដែលមានវ័យចំណាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ អ្នកកំពុងមានជំងឺ Covid-19 និងអ្នកមានជំងឺប្រចាំកាយផ្សេងទៀតទៅចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ដើម្បីបញ្ចៀសពីស្លាប់ដោយសារជំងឺឆ្លងនេះឱ្យបានទាន់ពេល។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារ សប្តាហ៍នេះថា ដើម្បីកាត់បន្ថយសភាពធ្ងន់ធ្ងរនៃជំងឺ និងកាត់បន្ថយអត្រានៃអ្នកស្លាប់ដោយសារជំងឺ Covid-19 ពលរដ្ឋខ្មែរត្រូវតែនាំគ្នាទៅចាក់ថ្នាំបង្ការជំងឺ Covid-19 ឱ្យបានគ្រប់ៗគ្នា ព្រោះថាក្រសួងបានសង្កេតឃើញថា អ្នកដែលស្លាប់ដោយសារជំងឺ Covid-19...
អ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 បានកើនឡើងដល់ ២៥នាក់នៅថ្ងៃព្រហស្បតិ៍ ទី១៤ តុលា
អ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 បានកើនឡើងដល់ ២៥នាក់នៅថ្ងៃព្រហស្បតិ៍ នេះ ជាតួលេខដែលបង្ហាញពីការកើនឡើងជាងសព្វមួយដងនៃអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺ Covid-19 បើទោះបីជាតួលេខអ្នកឆ្លងវីរុសនេះបានថយចុះពីជិត ១ពាន់នាក់ក្នុងមួយថ្ងៃ មកនៅជាង ២០០នាក់ក្នុងមួយថ្ងៃទៅហើយក្តី។
ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញរបាយការណ៍នៃអ្នកឆ្លងវីរុស Covid-19 នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 មានចំនួន ២៥នាក់ និងអ្នកឆ្លងថ្មីមានចំនួន ២៦៨នាក់ ខណៈអ្នកដែលបានជាសះស្បើយថ្មីមានចំនួន...
មន្ត្រីសុខាភិបាលកម្ពុជាអះអាងថា ចិនតែងនៅជាមួយកម្ពុជារហូត ហើយក៏មិនរត់ចោលកម្ពុជាដែរ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ប្រទេសចិនតែងតែនៅជាមួយកម្ពុជារហូត ហើយចិនក៏បានជួយកម្ពុជាច្រើនណាស់លើគ្រប់វិស័យ មិនមែនត្រឹមតែវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ប៉ុណ្ណោះទេ ប៉ុន្តែក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រប្រតិកម្មថា កម្ពុជាមិនគួរបង្ហាញជំហរលម្អៀងទៅចិនជ្រុលហួសហេតុក្នុងនយោបាយការទូតរបស់ខ្លួនលើឆាកអន្តរជាតិបែបនេះទេ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ បានប្រាប់អ្នកសារព័ត៌មានក្នុងបទសម្ភាសន៍ទទួលវ៉ាក់សាំងជំនួយចិន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះថា ទំនាក់ទំនងកម្ពុជា-ចិន មិនមែនជារឿងដែលពិបាកវាយតម្លៃនោះទេ ព្រោះថាប្រទេសចិនតែងជួយដល់កម្ពុជាតាំងពីកម្ពុជានៅបាតដៃទទេរហូតកម្ពុជាមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
អ្នកស្រីអះអាងថា តាមរយៈទំនាក់ទំនងរវាងកម្ពុជា និងចិន គឺមានចំណងមិត្តភាពដែកថែបរឹងមាំមិនអាចបំបែកបានជាដាច់ខាត...
រដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះដើម្បីទប់ស្កាត់ការចម្លងជំងឺ Covid-19
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសនៅថ្ងៃទី១១ ខែតុលា ថា ពិធីបុណ្យអុំទូកនៅឆ្នាំ២០២១ នេះត្រូវផ្អាកជាថ្មីទៀត ដោយសារបញ្ហាជំងឺ Covid-19 បើទោះបីជាកម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋច្រើនហើយក្ដី។
ក្នុងពិធីចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី១១ តុលា នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា បញ្ហាជំងឺ Covid-19 នៅមិនទាន់ដឹងថានឹងត្រូវបិទបញ្ចប់នៅពេលណាឡើយ ដែលករណីនេះតម្រូវឱ្យពលរដ្ឋគ្រប់រូបត្រូវចេះសម្របខ្លួនរស់នៅជាមួយស្ថានភាពនេះ ដោយអនុវត្តតាមវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់រលកចម្លងបន្តទៀត។
តាមគម្រោង...