TAG
ជំងឺកូវីដ-19
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថារដ្ឋាភិបាលកម្ពុជាធ្វើឱ្យពលរដ្ឋអស់ជំនឿលើវិធានការទប់ស្កាត់ Covid-19
មន្ត្រីជាន់ខ្ពស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានរិះគន់ថា ការប្រើវិធានការសុខភាពសាធារណៈដើម្បីគាបសង្កត់បញ្ឈប់ការតវ៉ារបស់ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) បានធ្វើឱ្យពលរដ្ឋបាត់ជំនឿលើរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 នៅពេលនេះ។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានលើកឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ថា...
ក្រសួងអំពាវនាវឱ្យក្រុមកូដករណាហ្គាទៅធ្វើតេស្ដបន្ទាប់ពីរកឃើញជំងឺ Covid-19 លើស្ត្រីម្នាក់
ក្រសួងសុខាភិបាល អំពាវនាវឱ្យក្រុមកូដករដែលកំពុងតវ៉ាជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) នៅពេលនេះ ឱ្យទៅធ្វើតេស្ដរកវីរុស Covid-19 ទាំងអស់គ្នា បន្ទាប់ពីក្រសួងបានរកឃើញជំងឺ Covid-19 ប្រភេទអូមីក្រុង លើស្ត្រីជាកូដករដែលមានផ្ទៃពោះម្នាក់ ប៉ុន្តែស្ត្រីដែលបានឆ្លងវីរុស Covid-19 រូបនោះ ប្រតិកម្មថា ការអះអាងរបស់ក្រសួងសុខាភិបាលជារឿងមិនសមហេតុផល។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២...
លោក ហ៊ុន សែន ឱ្យពន្លឿនចាក់វ៉ាក់សាំងដូសជំរុញ ខណៈអូមីក្រុងឆ្លងចូលសហគមន៍
លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ពន្លឿននៃការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានលឿនជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ Covid-19 បំប្លែងថ្មីប្រភេទអូមីក្រុង ខណៈជំងឺនេះបានឆ្លងចូលសហគមន៍ចំនួន ១៤ករណីហើយគិតមកត្រឹមថ្ងៃចន្ទ ទី១០ ខែមករា។
បទបញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល រកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុងចំនួន ៣៤ករណី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដោយក្នុងនោះនាំចូលពីក្រៅប្រទេសចំនួន ២៤ករណី...
លោក ហ៊ុន សែន អួតថារដ្ឋាភិបាលលោកមិនមែនកញ្ជើធ្លុះទេ បើមិនមានវិបត្តិកូវីដ-១៩ លោកនឹងអភិវឌ្ឍឱ្យផ្អើលប្រទេស
ប្រមុខរដ្ឋាភិបាលខ្មែរដែលឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន អួតថា រដ្ឋាភិបាលរបស់លោកមិនមែនជារដ្ឋាភិបាលកញ្ជើធ្លុះនោះទេ ហើយបើសិនជាមិនមានការផ្ទុះឡើងនៃជំងឺ Covid-19 លោកនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រទេសជាតិឱ្យផ្អើលប្រទេសកម្ពុជាជាមិនខាន។
លោក ហ៊ុន សែន បានអះអាងក្នុងពិធីសម្ពោធអគារមួយក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៣ ធ្នូ នេះថា ប្រសិនបើគ្មានជំងឺរាតត្បាត Covid-19 កើតឡើងទេ រដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពប្រើថវិកាជាតិដែលខ្លួនបានសន្សំប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍឱ្យផ្អើលកម្ពុជាម្តង ប៉ុន្តែដោយសារជំងឺ Covid-19 ថវិកានេះត្រូវបានប្រើអស់ប្រមាណជាពាក់កណ្តាលទៅហើយ។
បុរសខ្លាំងនៅកម្ពុជារូបនេះអះអាងថា...
ក្រសួងសុខាភិបាលរំឭកវិធានការ៣ចំណុចឲ្យពង្រឹងប្រសិទ្ធភាពបង្ការការឆ្លងជំងឺ Covid-19
ក្រសួងសុខាភិបាល រំឭកដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឲ្យពង្រឹងឲ្យមានប្រសិទ្ធភាពបន្ថែមទៀតចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ទោះបីលោក ហ៊ុន សែន បានបិទបញ្ចប់ព្រឹត្តិការណ៍ «២០ កុម្ភៈ» ដែលជាព្រឹត្តិការណ៍ចាប់ផ្ដើមឆ្លងជំងឺ Covid-19 នៅកម្ពុជាហើយក៏ដោយ។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី២២ ខែធ្នូ នេះឲ្យដឹងថា ដើម្បីឲ្យការប្រយុទ្ធនឹងជំងឺ Covid-19 នេះកាន់តែមានប្រសិទ្ធភាពថែមទៀត ក្រសួងសុខាភិបាលបានដាក់វិធានការ ៣ចំណុច និងក្រើនរំឭកដល់អភិបាលរាជធានី-ខេត្តទាំងអស់ ពង្រឹងបន្ថែមទៀតនូវការងារប្រយុទ្ធនឹងជំងឺ Covid-19។
វិធានការណែនាំរបស់ក្រសួងសុខាភិបាល...
អ្នកជំនាញថាមនុស្សត្រូវតែចាក់វ៉ាក់សាំងការពារបន្ថែម ទោះ Omicron មិនបង្កឱ្យមានអាការៈធ្ងន់ធ្ងរឬក៏ស្លាប់ច្រើនក៏ដោយ
មេរោគកូវីដបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) លេចឡើងដំបូងគេកាលពីខែវិច្ឆិកា នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង។ ប្រទេសមួយនេះកាលពីថ្ងៃសុក្រ ទី១៧ ខែធ្នូ ទទួលស្គាល់ថា Omicron ឆ្លងខ្លាំងពិតមែន តែមិនបង្កឱ្យមានអាការៈធ្ងន់ធ្ងរ ឬក៏ស្លាប់ច្រើនទេ។ បែបនេះក៏ដោយ បណ្ដាប្រទេសនៅអឺរ៉ុប ហាក់ភ័យជាខ្លាំង។
នៅសហរដ្ឋអាមេរិក លោក ចូ បៃដិន បានព្រមានថា អ្នកមិនចាក់ថ្នាំបង្ការជំងឺកូវីដ អាចនឹងធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់នៅរដូវរងា ដែលកំពុងចូលមកដល់នេះ។...
លោក ហ៊ុន សែន ប្រាប់ពលរដ្ឋកុំស្លន់ស្លោនិងភ័យខ្លាចចំពោះជំងឺ អូមីក្រុង ដែលជា Covid-19 បំប្លែងថ្មី
លោក ហ៊ុន សែន បានប្រាប់ទៅពលរដ្ឋកុំស្លន់ស្លោ និងភ័យខ្លាចចំពោះជំងឺ Covid-19 បំប្លែងថ្មីឈ្មោះ អូមីក្រុង ដោយថាជំងឺនេះមិនទាន់បង្កភាពមហន្តរាយ និងសម្លាប់មនុស្សនៅឡើយទេ។
ការអះអាងរបស់លោក ហ៊ុន សែន គឺផ្ទុយពីអង្គការសុខភាពពិភពលោក ដែលកំពុងបង្ហាញក្ដីបារម្ភពីវីរុស Covid-19 បំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង ទោះបីជំងឺប្រភេទថ្មីនេះនៅមិនទាន់ធ្វើឲ្យអ្នកឆ្លងស្លាប់ក៏ដោយ។
ក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នៅថ្ងៃពុធ ទី១៥ ធ្នូ...
កម្ពុជាហាមអ្នកដំណើរពីប្រទេស១០នៅទ្វីបអាហ្វ្រិកចូលកម្ពុជា ដើម្បីទប់ស្កាត់វីរុសថ្មី អូមីក្រុង
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានសម្រេចហាមឃាត់អ្នកដំណើរទៅពីប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ចូលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងជំងឺ Covid-19 ប្រភេទថ្មីឈ្មោះ អូមីក្រុង ដែលមានសមត្ថភាពក្នុងការចម្លងលឿន និងរហ័សជាងវីរុស Covid-19 បំប្លែងខ្លួនថ្មីមុនៗរហូតដល់រាប់សិបដង។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា កម្ពុជាសម្រេចហាមឃាត់អ្នកដំណើរ និងអ្នកដែលបានឆ្លងកាត់ ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ នៅទ្វីបអាហ្វ្រិក ៣សប្តាហ៍...
លោក សម រង្ស៊ី៖ កម្ពុជាក្លាយជាទីលានឃោសនានយោបាយសម្រាប់វ៉ាក់សាំងចិនដោយយកពលរដ្ឋខ្មែរធ្វើជាសត្វកណ្តុរ
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា កម្ពុជាបានក្លាយទៅជាទីលានឃោសនានយោបាយសម្រាប់វ៉ាក់សាំងចិន ដោយយកពលរដ្ឋខ្មែរធ្វើជាសត្វកណ្តុរដើម្បីពិសោធវ៉ាក់សាំងទាំងនោះ ខណៈលោក ហ៊ុន សែន សម្ដែងមោទកភាពចំពោះវ៉ាក់សាំងរបស់ចិនពេញទំហឹង។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១៩ ខែវិច្ឆិកា នេះថា គ្រោះថ្នាក់សម្រាប់សុខភាពសាធារណៈរបស់ពលរដ្ឋខ្មែរតែងតែកើតមានឡើងនៅពេលណាដែលអ្នកកាន់អំណាចយករឿងនយោបាយ មកលាយឡំជាមួយរឿងសុខាភិបាលដូចមេដឹកនាំបក្សកាន់អំណាចនៅកម្ពុជាកំពុងតែធ្វើសព្វថ្ងៃនេះ។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះអះអាងថា ករណីនៅប្រទេសកម្ពុជាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ជនផ្ដាច់ការតែងតែធ្វើសេចក្តីសម្រេចគ្រប់បែបយ៉ាងតែម្នាក់ឯង និងដោយអត្តនោម័តិ...
បុរសខ្លាំងកម្ពុជានិយមវ៉ាក់សាំងចិនរិះគន់អូស្ត្រាលីយឺតយ៉ាវផ្ដល់ជំនួយវ៉ាក់សាំង Pfizer មកឲ្យកម្ពុជា
លោក ហ៊ុន សែន ចោទសួរទៅអូស្ត្រាលី ថាតើនៅពេលណាដែលប្រទេសនេះធ្វើការចែកចាយវ៉ាក់សាំង Pfizer ចំនួន ២លានដូសទៅតាមការសន្យារបស់ខ្លួន ខណៈបុរសខ្លាំងកម្ពុជារូបនេះនិយាយថា នឹងបន្តទិញវ៉ាក់សាំងពីប្រទេសចិន ថែមទៀត។
សារព័ត៌មាននៃប្រទេសអូស្ត្រាលី The Sydney Morning Herald បានចុះផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ថា មេដឹកនាំកម្ពុជាកាន់អំណាចដ៏យូរនេះបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងភ្នំពេញ ខណៈលោករំឭកការសន្យារបស់ប្រទេសអូស្ត្រាលី ក្នុងការផ្ដល់វ៉ាក់សាំងមកឱ្យកម្ពុជា ដែលលោកថា ប្រទេសកម្ពុជានៅតែត្រូវការជាចាំបាច់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ប៉ុន្តែបុរសខ្លាំងរូបនេះមិនចោលទេភាពអួតអាងរបស់ខ្លួន...