29 C
Phnom Penh

TAG

ទណ្ឌកម្ម​ប្រទេស​លោកសេរី

អូស្ត្រាលី អាមេរិក អង់គ្លេស និង​អឺរ៉ុប​បង្កើន​ទណ្ឌកម្ម​លើ​របប​សឹក​ភូមា​ក្នុង​ខួប​២​ឆ្នាំ​រដ្ឋប្រហារ

ប្រទេស​ជាច្រើន​បាន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​របប​សឹក​ភូមា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដោយ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​របស់​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ជា​ជើងឯក​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​ក្នុង​ខួប​ពីរ​ឆ្នាំ​នៃ​ការ​គ្រប់គ្រង​ដោយ​របប​សឹក។ ក្នុង​ខួប ២​ឆ្នាំ​នេះ ប្រទេស​អូស្ត្រាលី បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពួក​យោធា​ភូមា ចំនួន ១៦​នាក់ ក្នុង​នោះ​មាន​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេ​រដ្ឋប្រហារ និង​អនុប្រធាន​របស់​លោក គឺ​ឧត្តមសេនីយ៍ សរ វិន។ ទណ្ឌកម្ម​នេះ​មាន​ដូចជា ការ​បង្កក​ទ្រព្យសម្បត្តិ ការ​បិទ​ទិដ្ឋាការ​ចូល​ប្រទេស​អូស្ត្រាលី រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុម​សាជីវកម្ម​ប្រេង និង​ឧស្ម័ន និង​សហគ្រាស​រុករក​រ៉ែ​ដែល​ជា​ប្រាក់ចំណូល​ដ៏​ធំ​របស់​ពួក​យោធា។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន...

IDEA TALK៖ តើ​ទណ្ឌកម្ម​សហភាព​អឺរ៉ុប អាច​មាន​ឥទ្ធិពល​កម្រិត​ណា​ដល់​ប្រព័ន្ធ​អំណាច​នៅ​ប្រទេស​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ទណ្ឌកម្ម​សហភាព​អឺរ៉ុប អាច​មាន​ឥទ្ធិពល​កម្រិត​ណា​ដល់​ប្រព័ន្ធ​អំណាច​នៅ​ប្រទេស​កម្ពុជា?»។

តើ​ទណ្ឌកម្ម​របស់​បស្ចិម​ប្រទេស​មាន​ប៉ុន្មាន​យ៉ាង ហើយ​មាន​ប្រសិទ្ធភាព​ប៉ុនណា?

ក្នុង​ពិភពលោក​នេះ ប្រទេស​ទទួល​រង​ទណ្ឌកម្ម គឺ​ប្រទេស​ដែល​មាន​មេដឹកនាំ​រំលោភ​សិទ្ធិមនុស្ស ឬ​ទន្ទ្រាន​ឈ្លានពាន​ត្រួតត្រា​កាន់កាប់ រំលោភ​អធិបតេយ្យ ឯករាជភាព បូរណភាព​ដែនដី​ប្រទេស​ដទៃ។ ទណ្ឌកម្ម​មាន​ពី​អង្គការ​សហប្រជាជាតិ តាម​សេចក្តី​សម្រេច​ពី​ក្រុមប្រឹក្សា​សន្តិសុខ ឬ​ពី​ប្រទេស​មហាអំណាច​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​មាន​ទំហំ​ធំ។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​ទណ្ឌកម្ម​នៃ​បស្ចិម​ប្រទេស​លើ​ប្រទេស​រុស្ស៊ី ក្រោយពី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ថា​តើ​មាន​ឥទ្ធិពល និង​ប្រសិទ្ធភាព​កម្រិត​ណា។ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មហាអំណាច​មាន​ធនធាន​ដ៏​សម្បើម​អស្ចារ្យ មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​សកលលោក មាន​អាវុធ​យុទ្ធភណ្ឌ​ទំនើប​ជាងគេ​ក្នុង​សកលលោក។ ដោយសារតែ​ទំហំ​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​លោក ហើយ​ប្រទេស​តូចៗ​មិន​សូវ​ជឿនលឿន ច្រើន​តែ​ពឹងពាក់​លើ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រើ​ទីផ្សារ​លក់​ទំនិញ ជាពិសេស​គ្រឿង​សម្លៀកបំពាក់។ ព្រោះតែ​ទំហំ​ផលិតកម្ម​ធំ...

បទវិភាគ៖ តើ​ទណ្ឌកម្ម​របស់​បណ្តា​ប្រទេស​លោកសេរី​មាន​ឥទ្ធិពល​កម្រិត​ណា?

ប្រទេស​រុស្ស៊ី​ទទួល​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ពី​ប្រទេស​លោកសេរី ហើយ​នេះ​មិនមែន​លើក​ទី​មួយ​នោះ​ទេ ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ ដែល​ពលរដ្ឋ​ក្នុង​អតីត​សហភាព​សូវៀត​ធ្លាប់​រង​ទណ្ឌកម្ម​ពី​លោក​ខាងលិច​រហូត​ដល់​ឈរ​បន្ត​កន្ទុយ​រាប់​គីឡូម៉ែត្រ​ចាំ​ទទួល​យក​ការចែក​របប​នំប៉័ង។ ជាង ១០​ថ្ងៃ​ហើយ កងទ័ព​រុស្ស៊ី​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន មិនទាន់​អាច​ត្រួតត្រា​បាន​ទាំងស្រុង​នៅឡើយ​ទេ ហើយ​ទទួល​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់។ តើ​មេដឹកនាំ​រុស្ស៊ី គន់គូរ​ខុស​ថា​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​អាច​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ខ្លួន​ឬ​យ៉ាង​ណា? ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) សម្រេច​ចិត្ត​បញ្ជូន​ទ័ព​ជិត ២​សែន​នាក់​ទាំង​ជើងគោក ទាំង​ជើងទឹក ទាំង​ជើងអាកាស ឡោមព័ទ្ធ វាយ​លុកលុយ ទន្រ្ទាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​បាន​ឯករាជ្យ...

Latest news